|
ប្រជាកសិករខេត្ត Son La អភិរក្សនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាស្វាយ Yen Chau (xoaiyenchau.blogspot.com) |
(VOVworld) – នាយកដ្ឋានកម្មសិទ្ធិបញ្ញាចំណុះក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា
វៀតណាមទើបនឹងផ្តល់លិខិតបញ្ជាក់អាស័យដ្ឋានសំរាប់ផលិតផលស្វាយមូល Yen
Chau នៅឃុំទាំងបីគឺ ឃុំ Chieng Pan ឃុំ Vien Lan និងឃុំ Sap Vat នៅខេត្ត Son La ប៉ែកពាយព្យវៀតណាម។ នេះគឺជាប្រភេទស្វាយទី ២ ដែលទទួលបានលិខិតបញ្ជាក់
អាស័យដ្ឋាន ហើយនិងជាព័ត៌មានសប្បាយរីករាយ សំរាប់ប្រជាកសិករខេត្ត Son La
ដើម្បីគេនឹងនរចិត្តអភិវឌ្ឍន៍ផ្លែស្វាយ លើក កំពស់ចំណូលនិងកសាងជនបទថ្មី។
ប៉ុន្មានឆ្នាំមុនៗ ចម្ការរបស់គ្រួសារលោក Lo Van Tieng នៅភូមិ Bat ឃុំ Sap
Vat ស្រុក Yen Chau បានដាំពោតនិងដំឡូងមី តែប៉ុណ្ណោះ ក្នុងនោះ ដើមស្វាយ
មានបរិមាណតិចតូបប៉ុណ្ណោះ។ ប៉ុន្តែ ៥ ឆ្នាំថ្មីៗនេះ តំលៃផ្លៃស្វាយត្រូវបានច្លៃ
គ្រួសារលោកបានវិនិយោគកែលំអរចម្ការដើម្បីដាំដើមស្វាយ។ លោក Lo Van
Tieng បានចែករំលែកថ៖
«ច្រៀបបៀបនឹងការដាំដំឡូងមីមុននោះ ការដាំស្វាយមិនទាមទាការថែទាំ
ច្រើន ហើយនាំមកនូវចំណាយខ្ពស់ជាង។ នាបច្ចុប្បន្ន តំលៃពោតទទួលបាន ៤
ពាន់ដុង/គីឡូ ប៉ុន្តែ ផែស្វាយមានតំលៃពី ១៥ ពាន់ ដល់ ២០ ពាន់/គីឡូ។»
ផ្លែស្វាយមូល Yen Chau មិនធំទេ ប៉ុន្តែ មានគ្រាប់តូចរស់ជាតិឆ្ងុយឆ្ងាញ់
ណាស់។ លោក Tran Dang Ninh ភ្ញៀវទេសចរមួយរូបមកពីខេត្ត Quang Ninh
បានឲ្យដឹងថា៖
«ស្វាយ Yen Chau មានរស់ជាតិផ្អែមជាងបើប្រៀបនឹងប្រភេទស្វាយដទៃ
ទៀត។ ស្វាយ Yen Chau ត្រូវបានប្រមូលផលក្នុងពេលជិតទុំដើម ដោយហេតុ
នេះ ក្នុងពេលយកមកផ្ទះ ពិសារឆ្ងាញ់ណាស់។»
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបាននាំពូជស្វាយមូលនិង
ពូជស្វាយនៃស្រុក Yen Chau ចូលក្នុងបញ្ជីឈ្មោះដំណាំដាំដុះកម្រដែលត្រូវអភិរក្ស
និងអភិវឌ្ឍន៍។ ប្រភេទស្វាយនេះត្រូវបានចាត់ទុកគឺជាប្រភេទស្វាយតំបន់តែមួយ
គត់នៅភាគខាងជើងវៀតណាមត្រូវបានបញ្ជូលក្នុងបញ្ជីរាយនាមដំណាំដាំដុះ
ត្រូវបានរក្សានិងអភិវឌ្ឍន៍របស់អង្គការស្បៀងអាហារពិភពលោក (FAO)។ លោក
Hoang Van Keo អនុប្រធានសមាគមដាំនិងលក់ស្វាយស្រុក Yen Chau ខេត្ត S
on La បានឲ្យដឹងថា៖
«ប្រជាពលរដ្ឋសប្បាយរីករាយណាស់ ដោយសារ ផែ្លស្វាយឆ្នាំនេះទទួល បាន
តំលៃខ្ពស់ កើនឡើងពី ៥ ពាន់ដុង/គីឡូ ដល់ ១៤ ពាន់ដុង/គីឡូ។ ដូច្នេះ សមាគម
ដាំនិងលក់ស្វាយសប្បាយរីករាយដែរ ហើយនាពេលខាងមុខ យើង ខ្ញុំនឹងសហ
ការយ៉ាងជិតស្និតថែមទៀតជាមួយប្រជាកសិករដើម្បីលើកកំពស់គុណ ភាពក៏
ដូចជាទិន្នផលស្វាយ។»
ស្រុក Yen Chau មានផ្ទៃដីដាំដើមស្វាយចំនួន ៤០០ ហិកតាដែលប្រមូលផ្តុំ
ភាគច្រើននៅឃុំ Chieng Pan ឃុំ Vien Lan និងឃុំ Sap Vat។ ដើមស្វាយក៏ជា
ប្រភេទដំណាំដាំដុះខ្លាំង មិនទាមទាពេលវេលាថៃទាំច្រើនឡើយ ដោយហេតុនេះ
វាកំពុងក្លាយទៅជាប្រភេទដំណាំដាំដុះស្នូលក្នុងការកាត់បន្ថយភាពក្រីក្រសំរាប់
ប្រជាកសិករ។ លោក Luong Trung Hieu អនុប្រធានគណៈកម្មាធិការប្រជាជន
ស្រុក Yen Chau បានឲ្យដឹងថា៖
«ដើម្បីបន្តអភិរក្សនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាស្វាយ Yen Chau នាពេល
ខាងមុខ ស្រុកនឹងបន្តកែលំអរនិងលើកកំពស់គុណភាពនៃសមាគមដាំនិង
លក់ ស្វាយ។ ទន្ទឹមនឹងនោះ កំណត់ទំនាក់ទំនងរវាងសមាគមដាំនិងលក់ស្វាយ
ជាមួយគ្រួសារកសិករដើម្បីបង្កើតឡើងបណ្ដាក្រុមផលិតកម្មនៅឃុំនានាក្នុង
តំបន់ បញ្ជាក់អាស័យដ្ឋាន។»
ដោយមានពាណិជ្ជសញ្ញាត្រូវបានបញ្ជាក់ ប្រជាកសិករនៅស្រុក Yen Chau
កំពុងរក្សាទំនុកទុកចិត្តនិងគុណភាពនៃស្វាយមូល Yen Chau។ ពីនោះ ជួយ
ប្រជាពលរដ្ឋបង្កើនចំណូល ស្ថិរភាពផលិតកម្ម លើកកំពស់សេដ្ឋកិច្ច សង្គម
និង កសាងស្រុកកំណើតកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕