ប្រជាកសិករនៅជាយទីក្រុងហាណូយជំរុញខ្លាំងនូវការធ្វើយន្តូបនីយកម្មផ្នែកកសិកម្ម

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំចុងក្រោយៗនេះ ទីក្រុងហាណូយបានផ្ដោតសំខាន់ទៅ លើការជួយឧបត្ថម្ភ លើកទឹកចិត្តដល់ការធ្វើយន្តូបនីយកម្មផ្នែកកសិកម្ម ជា ពិសេសគឺក្នុងផលិតកម្មស្រូវ។
ប្រជាកសិករនៅជាយទីក្រុងហាណូយជំរុញខ្លាំងនូវការធ្វើយន្តូបនីយកម្មផ្នែកកសិកម្ម - ảnh 1 ការអនុវត្តគំរូសាបព្រោះសំណាបដោយម៉ាស៊ីននៅស្រុក Thuong Tin នាំមកនូវប្រសិទ្ធភាពខ្ពស់។ (រូបថត៖ hanoimoi.com)

ទីក្រុងហាណូយមានខ័ណ្ឌ ស្រុក ទីរួមស្រុកដែលធ្វើកសិកម្មប្រមាណ ២៤កន្លែង ហើយជាតំបន់មួយក្នុងចំណោមតំបន់ដែលមានផ្ទៃដីដាំស្រូវធំ បំផុតនៅភាគខាងជើងដោយមានផ្ទៃដីដាំស្រូវប្រមាណ១៨ ម៉ឺនហិកតាក្នុង មួយឆ្នាំ។ ប៉ុន្តែ ការស្ទូងស្រូវដោយម៉ាស៊ីនត្រឹមតែបានអនុវត្តលើផ្ទៃដី ប្រមាណ៥០០០ ហិកតា ស្មើនឹង២,៧២%នៃផ្ទៃដីដាំស្រូវតែប៉ុណ្ណោះ។ ទីក្រុង ហាណូយកំពុងខិតខំប្រឹងប្រែងដាក់គោលដៅនេះឡើងដល់១០%ក្នុងឆ្នាំ២០២១។ លោក Nguyen Xuan Dai នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍជន បទហាណូយ បានឲ្យដឹងថា៖

“អាជ្ញាធរទីក្រុងកំពុងបញ្ជាណែនាំយ៉ាងខ្លាំងក្លាឲ្យអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសចូលក្នុងការផលិតកសិកម្ម។ ការស្ទូងស្រូវដោយម៉ាស៊ីនជួយ លើកកំពស់ផលិតភាពនិងគុណភាពក្នុងចន្លោះពី១០ដល់ ១៥%បើប្រៀប ធៀបនឹងការស្ទូងដោយដៃ ព្រមទាំងជួយសន្សំសម្ចៃ ទឹកប្រាក់ប្រមាណ៤ លានដុងក្នុងមួយហិកតាទៀតផង។ ប្រសិនបើគិតពេញមួយឆ្នាំ ទីក្រុងនឹង សន្សំសម្ចៃបាននូវទឹកប្រាក់ជាង១០០០ពាន់លានដុង”។

ប្រជាកសិករនៅជាយទីក្រុងហាណូយជំរុញខ្លាំងនូវការធ្វើយន្តូបនីយកម្មផ្នែកកសិកម្ម - ảnh 2 កសិករនៅស្រុក Phu Xuyen ស្ទូងស្រូវដោយម៉ាស៊ីន។ (រូបថត៖ hanoimoi.com)

ស្រុក Phu Xuyen ជាស្រុកមួយក្នុងចំណោមស្រុកដំបូងគេនៅទីក្រុង ហាណូយដែលបានអនុវត្តការសាបព្រោះសំណាបនិងស្ទូងស្រូវដោយម៉ាស៊ីន។ អាជ្ញាធរស្រុកនិងឃុំ រួមជាមួយសហករណ៍កសិកម្មនានា ជានិច្ចកាល យកចិត្តទុកដាក់ជួយសម្រួលដល់ការអភិវឌ្ឍគំរូសាបព្រោះសំណាប និងស្ទូងស្រូវដោយម៉ាស៊ីនក្នុងតំបន់ ដូចជាជួយឧបត្ថម្ភថវិកាសម្រាប់ទិញ ម៉ាស៊ីនស្ទូងស្រូវ ឬផ្ដល់ជំនួយដល់ការស្ទូងស្រូវដោយម៉ាស៊ីនជាដើម។ លោក Nguyen Trong Vinh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Phu Xuyen បានឲ្យដឹងថា៖

“ស្រុក Phu Xuyen បានកំណត់ថា ការធ្វើយន្តូបនីយកម្មគឺជាមុខព្រួញ ក្នុងការផលិតកសិកម្ម។ ស្រុកមានគោលនយោបាយផ្ដល់ជំនួយបន្ថែម ដល់ប្រជាកសិករដែលអនុវត្តការសាបព្រោះសំណាបនិងស្ទូងស្រូវ ដោយម៉ាស៊ីន។ នៅឆ្នាំ២០១២ ផ្ទៃដីស្រូវដែលបានស្ទូងដោយម៉ាស៊ីននៃ ស្រុកមានតែ៧០ហិកតាប៉ុណ្ណោះ ប៉ុន្តែនាសព្វថ្ងៃបានឡើងដល់ទៅ១០០០ហិកតា”។

នាពេលកន្លងទៅ តំណាងមកពីតំបន់ជាច្រើនទាំងនៅក្នុងនិងក្រៅ ទីក្រុងហាណូយតែងតែមកទស្សនានិងសិក្សារៀនសូត្រ គំរូសាបព្រោះ សំណាបនិងស្ទូងស្រូវដោយម៉ាស៊ីនដ៏ឆ្នើមៗរបស់បណ្ដាបុគ្គលនិងសមូហ ភាពនៅស្រុក Phu Xuyen។ លោក Nguyen Khac Duc ប្រធានក្រុមប្រឹក្សា ភិបាលនិងជានាយកសហករណ៍ Phu Trieu ឃុំ Nam Trieu ស្រុក Phu Xuyen បានឲ្យដឹងថា៖

“នាឆ្នាំ២០១៤ ឃុំ Nam Trieu ជាឃុំដំបូងគេនៃស្រុក Phu Xuyen ដែល សម្រេចបាននូវបទដ្ឋានជនបទថ្មី។ ក្រោយពីអនុវត្តគំរូស្ទូងស្រូវដោយ ម៉ាស៊ីនមក យើងខ្ញុំឃើញថា ការងារថែទាំស្រូវស្រួលជាង ការចំណាយលើ ជីតិចជាង បញ្ហាសត្វល្អិតចង្រៃនិងជម្ងឺក៏ថយចុះដែរ ហេតុដូច្នេះទិន្នផលបាន កើនឡើងពី៥ដល់១០%។ រហូតមកដល់បច្ចុប្បន្ននេះ ឃុំមានម៉ាស៊ីនស្ទូង ស្រូវសរុប៤៥គ្រឿងហើយផ្ទៃដីស្រូវដែលបានស្ទូងដោយម៉ាស៊ីនស្រូបយក ៩០%នៃផ្ទៃដីដាំស្រូវសរុប”។

ក៏មានការគាំទ្រចំពោះគំរូផលិតស្រូវតាមបែបនេះដែរ លោក Lam Van Quy ពលរដ្ឋម្នាក់នៅឃុំ Nam Trieu ស្រុក Phu Xuyen បានចាត់ទុកថា៖

“ការសាបព្រោះសំណាបនិងស្ទូងស្រូវដោយម៉ាស៊ីនផ្ដល់នូវប្រសិទ្ធភាពខ្ពស់ណាស់។ ដោយសារតែវាសន្សំសម្ចៃទឹកប្រាក់ពី៣ដល់៥លានដុងក្នុង មួយហិកតា ហើយសន្សំសម្ចៃកម្លាំងពលកម្ម ជាពិសេសគឺកាត់បន្ថយការ លំបាកសម្រាប់ប្រជាកសិករបើប្រៀបធៀបនឹងការស្ទូងដោយដៃ”។

នាពេលខាងមុខនេះ មន្ទីរកសិកម្មនិងអភិវឌ្ឍជនបទហាណូយនឹងបន្ត ជំរុញការបើកវគ្គបណ្ដុះបណ្ដាលជំនាញអំពីការប្រតិបត្តិ ប្រើប្រាស់និងជួស ជុលម៉ាស៊ីនស្ទូងស្រូវនិងម៉ាស៊ីនសាបព្រោះសំណាប។ ទន្ទឹមនេះទីក្រុង ហាណូយនឹងមានយន្តការ គោលនយោបាយជួយឧបត្ថម្ភដល់ការបង្កើត មជ្ឈមណ្ឌលជំរុញការសាបព្រោះសំណាបនិងស្ទូងស្រូវដោយម៉ាស៊ីននៅតាមស្រុក នីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ