ប្រជាកសិករបរិច្ចាកដីដើម្បីរួមកម្លាំងកាយចិត្តកសាងជនបទថ្មី

(VOV)_កម្មវិធីជាតិអំពីការកសាងជនបទថ្មីនៅវៀតណាមធ្វើដំណើរបានជាពាក់
កណ្ដាលកំណាត់ផ្លូវហើយ។ តាមរបាយការណ៍របស់គណចាត់ចែង កម្មវិធីបាន
អោយដឹងថា៖  ជោគជ័យ​​បំផុត​ក្នុងរយពេល៣ឆ្នាំ ពីឆ្នាំ២០១១ដល់ឆ្នាំ ២០១៣  នោះគឺបានមកពីការយល់ដឹង​របស់ប្រជាជន ពិសេសគឺប្រជាជននៅតំបន់ឆ្ងាយ
ដាច់ស្រយាល បានមានការផ្លាស់ប្តូរសកម្មជាច្រើន ក្នុងការកសាងជនបទថ្មី។

ប្រជាកសិករបរិច្ចាកដីដើម្បីរួមកម្លាំងកាយចិត្តកសាងជនបទថ្មី - ảnh 1
ប្រជាកសិករបរិច្ចាកដីដើម្បីរួមកម្លាំងកាយចិត្តកសាងជនបទថ្មី (baogialai.com.vn)

          នៅភូមិ Bo ឃុំ Kong Long Khong ស្រុក K’Bang ខេត្ត Gia Lai  តំបន់ខ្ពង់រាបភាគ កណ្ដាលវៀតណាម បង Dinh Ken ជាបុគ្គលមួយនាក់ក្នុងចំណោមបុគ្គល ចំនួន៥០
នាក់ ដែលទើបនឹង​​ទទួល​ប័ណ្ណសរសើរ នៅសន្និសីទបូកសរុប​៣ឆ្នាំលាតត្រដាង​អនុវត្តកម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី។ ដែលជាមេភូមិ១នាក់ បង Dinh Ken បានចលនា​ជនរួមជាតិជាជនជាតិ Bana ក្នុងភូមិរួមវិភាគ​ទានទឹកប្រាក់ ​កម្លាំង​​ពលកម្មផង និងម្ចាសការបរិច្ចាកដីរបស់គ្រួសារដើម្បីធ្វើផ្លូវគមនាគម។

          “ សកម្មភាពទាំងនេះគឺសំដៅអភិវឌ្ឍន៍ជនបទថ្មី លើកស្ទួយជីវភាពរស់​នៅ សំរាប់ប្រជាជនដើម្បីដឹកជញ្ជូនវត្ថុធាតុដើមពិសេសគឺដឹកជញ្ជូនអំពៅ។ ដូច្នេះ 
ពេលនិយាយ ជាមួយប្រជាជនអំពីគោលដៅ​កសាងខ្សែរផ្លូវនេះ​ ប្រជាជនបានគាំទ្រ យ៉ាងខ្លាំងក្លាណាស់។ ប្រជាជនបានរួមវិភាគទានជាទឹកប្រាក់ផង និងថ្ងៃពលកម្មផង។”

          បងស្រី Lo Thi Lien ​នៅឃុំ Thanh Binh ស្រុក Muong Khuong ខេត្ត Lao Cai ( ភាគ ខាងជើងវៀតណាម) បានស្ម័គ្រចិត្តបរិច្ចាក់​ដី​ចំនួន៤០០ម៉ែត្រក្រឡា ដើម្បីកសាង
ផ្លូវក្នុងភូមិ។ បានសួរថា÷ មានការសោកស្ដាយទេ  បងស្រី Lo Thi Lien បានឆ្លើយ
ភ្លាមថា÷

          “​មិនសោកស្ដាយទេពីព្រោះ មានផ្លូវគមនាគមន៍ស្អាត ធ្វើដំណើរទៅ​វិញទៅ
មកងាយស្រួល។ មិនត្រឹមតែសំរាប់គ្រួសារខ្ញុំទេ ថែមទាំងសំរាប់បងប្អូន​នានាទៀត
ផង។ ខ្ញុំសប្បាយរីករាយណាស់។”

          នៅខេត្តព្រៃភ្នំដូចជា Ha Giang (ភាគខាងជើងវៀតណាម) នៅមាន​តំបន់​ជា​ច្រើនខ្វះដីដាំដុះ ផលិតកម្ម គឺការបរិច្ចាកដីរាប់រយម៉ែត្ររបស់​ប្រជាជន​ ត្រូវបានចាត់ ទុកជាសកម្មភាពថ្លៃថ្លាណាស់។ បង Anh Ly Choi Quyen នៅភូមិ Phin Ho ឃុំ Thong
Nguyen ស្រុក Hoang Su Phi បាន​បរិច្ចាកដីចំនួន៥០០ម៉ែត្រក្រឡាដើម្បីកសាងអា
គារវប្បធម៌។ នៅឃុំ Sin Cai លោក Ly Sia Sinh បានបរិច្ចាក់ដីចំនួនជាង៤០​០ម៉ែត្រ
ក្រឡា ដើម្បី​កសាងសាលារៀន។ លោក Nguyen Minh Tien អនុប្រធានគណៈកម្មា
ធិការ​ប្រជាជនខេត្ត Ha Giang បានអោយដឹងថា÷

          “ យើងខ្ញុំបានចាត់ទុកថា÷ ប្រជាជនដឹង ប្រជាជនពិភាក្សា និងប្រជាជន​ធ្វើ ប្រការណាធ្វើក៏បានដែរ។ នាបច្ចុប្បន្ន ខេត្តយើងខ្ញុំ​មានគ្រួសារ១ចំនួន​បាន
បរិច្ចាកដីចំនួន​១​១៥៩ម៉ែត្រក្រឡា។ ចំពោះខេត្តផ្សេងៗ តួរលេខ​នេះ​គឺមិនពិ
សេសទេ  ប៉ុន្តែ ខេត្តយើងខ្ញុំជាខេត្តព្រៃភ្នំ ជាពិសេសគឺឥឡូវនេះខេត្តនៅខ្វះដី ផលិតកម្ម ការបរិច្ចាកដីគឺពិបាកណាស់។”

          ក្នុងដំណាក់កាលនាបច្ចុប្បន្ននេះ ដីមានតំលៃខ្ពស់ណាស់ ហើយ​បាន​ប្រៀបធៀបថ្លៃដូចមាស ដូច្នេះ​ ការចលនាប្រជាជន​បរិច្ចាកដីគឺការងារពិបាក
ណាស់។ ប៉ុន្តែ ពេលបានឃើញផ្លូវគមនាគមន៍នានានៅជនបទ។ នោះគឺការ
គិតមិនដូចមុនឡើយ​។ និងចំណាប់អារម្មណ៍បំផុតក្នុងនោះគឺកម្លាំងរបស់ការ
ស្រុះចិត្តគំនិត  ស្មារតីសាមគ្គីភាពរបស់សហគមន៍ទាំងមូល៕          

ប្រតិកម្មទៅវិញ

ផ្សេងៗ