ប្រជាកសិករសុភមង្គលនៅឃុំ Glar ស្រុក Dak Doa ខេត្ត Gia Lai

(VOVWORLD) - បើកាលពីមុន ជីវភាពរស់នៅរបស់បងប្អូនប្រជាកសិករនៅឃុំ Glar ស្រុក Dak Doa ខេត្ត Gia Lai ជួបការលំបាកយ៉ាងខ្លាំង ប៉ុន្តែនាបច្ចុប្បន្ន ជីវភាពរស់នៅរបស់គេត្រូវបានផ្លាស់ប្តូរទាំងស្រុងហើយ។ រួចផុតពីភាពក្រីក្រ មានការងារធ្វើស្ថិរភាព ហើយជីវភាពរស់នៅកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃបានជួយពួកគេមានជីវភាពរស់នៅសម្បូរធូធារ និងសុភមង្គល។ ប្រការទាំងនេះគឺពឹងផ្អែកលើការធ្វើវប្បកម្មដាំដើមកាហ្វេស្អាត។
ប្រជាកសិករសុភមង្គលនៅឃុំ Glar ស្រុក Dak Doa ខេត្ត Gia Lai - ảnh 1លោក Xuan (ភូមិ Groi Wet ឃុំ Glar ស្រុក Dak Doa) ថែទាំដើមកាហ្វេ

 

នៅសហករណ៍កាហ្វេ Lam Anh ក្នុងឃុំ Glar ផ្ទះកម្រាលឥដ្ឋការ៉ូក្រហមតែងតែត្រូវបានសម្អាតយ៉ាងស្រស់ស្អាត។ នេះគឺជាប្រភពនៃប្រជាកសិករសុភមង្គលនៅឃុំ Glar។ ជាមួយនឹងកាហ្វេផ្កាយ៣មួយពែង នៃកម្មវិធីជាតិឃុំមួយផលិតផលមួយ OCOP ដែលមានពាណិជ្ជសញ្ញារបស់សហករណ៍ លោក Xuan ជនជាតិ Ba Na ម្នាក់ នៅភូមិ Groi Wet រំលឹកពីពេលវេលាដ៏លំបាកមួយដូច្នេះថា៖ “ប្រជាកសិករជាប់បំណុលជានិច្ច។ មនុស្សជាច្រើនបានលក់ផ្ទះ និងលក់ដីធ្លីដើម្បីសងបំណុល។ បងប្អូនអ្នកភូមិព្រួយចិត្តណាស់។ កាលពីមុន បរិស្ថានត្រូវបានបំពុល។ ខ្ញុំមានគោលបំណងចង់ផ្លាស់ប្ដូរការត្រិះរិះរបស់គ្រួសារនីមួយៗ ហើយធ្វើអ្វីម្យ៉ាងដើម្បីការពារបរិស្ថាន និងភពផែនដី ដូច្នេះហើយខ្ញុំបានសម្រេចចិត្តរួមជាមួយសហករណ៍ ដើម្បីបង្កើតកម្មវិធីកាហ្វេស្អាតផងដែរ”។

ដើម្បីជួយសមាជិកសហករណ៍ និងបងប្អូនជនរួមជាតិភាគតិចនៅឃុំ Glar ផលិតកាហ្វេស្អាត និងប្រកបដោយនិរន្តរភាព សហករណ៍កសិកម្ម និងសេវាកម្ម Lam Anh បានអនុវត្តន៍រូបសណ្ឋានចំការផ្លាស់ប្ដូរវប្បកម្មតាមដំណើរការដាំដុះសរីរាង្គអតិសុខុមប្រាណរបស់ជប៉ុន ដែលត្រូវបានបញ្ជាក់ជាសកលអំពីកាហ្វេស្អាត។ ជាពិសេសសហករណ៍បានសន្យាប្រមូលទិញជូនប្រជាកសិករក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារ។ ផលិតផលកាហ្វេ ដែលមានពាណិជ្ជសញ្ញា Slar Land Coffee របស់សហករណ៍ត្រូវបានខេត្ត Gia Lai ទទួលស្គាល់ជាផលិតផល OCOP ផ្កាយ ៣ ក្នុងឆ្នាំ ២០២០។ លោក Uê ពលរដ្ឋម្នាក់មកពី ភូមិ Tuo Klah សមាជិកនៃសហករណ៍កសិកម្ម និងសេវាកម្ម Lam Anh បានឲ្យដឹងថា៖ “ចាប់ពីឆ្នាំ ២០២០ ប្រជាពលរដ្ឋចំនួន ១០០ គ្រួសារបានចូលរួមដាំកាហ្វេស្អាត។ គ្រួសារទាំងនេះបានអនុវត្តន៍តាមការណែនាំមិនបាញ់ថ្នាំកម្ចាត់ស្មៅ និងថ្នាំពុល ដែលត្រូវបានរដ្ឋហាមឃាត់ ហើយប្រើប្រាស់ផលិតផលជីវសាស្ត្រវិញ។ ខ្ញុំបានធ្វើការណែនាំ និងផ្សព្វផ្សាយដល់ប្រជាកសិករ ហើយគេបានស្តាប់តាមផងដែរ”។

ដើម្បីធានាជាតិចេញជូនសមាជិកសហករណ៍ប្រកបដោយចីរភាពនោះ គឺត្រូវរំលឹកដល់កម្លាំងកាយចិត្តរបស់នាយកសហករណ៍កាហ្វេ Lam Anh លោក Le Huu Anh។ លោកបានកៀរគរប្រជាពលរដ្ឋលុបបំបាត់ទម្លាប់ប្រើប្រាស់ថ្នាំគីមី និងថ្នាំការពាររុក្ខជាតិ ហើយផ្លាស់ប្ដូរបែបផែនធ្វើវប្បកម្មទៅជាផលិតកម្មគ្មានគីមី ជាបណ្តើរៗ សម្រាប់អភិវឌ្ឍន៍ចំការ ប្រកបដោយចីរភាព និងការពារបរិស្ថាន។ យោងតាមលោក Le Huu Anh នោះគឺជាផ្លូវរួចផុតពីភាពក្រីក្រ ធ្វើជាអ្នកមានប្រកបដោយចីរភាពសម្រាប់ប្រជាកសិករ ហើយក៏ជាឱកាសសម្រាប់គ្រាប់កាហ្វេទីនេះជ្រៀតចូលទីផ្សារពិភពលោក៖ “ប្រសិនបើមិនទាន់មានសហករណ៍ មិនទាន់មានគំនិតផ្ដួចផ្ដើម និងមិនទាន់មានការផ្លាស់ប្តូរដូច្នេះ គឺប្រជាកសិករទាំងអស់សុទ្ធតែបានផលិតតាមទម្លាប់ និងដើរតាមគន្លងចាស់។ នៅពេលចូលរួមសហករណ៍បានជួយយើងខ្ញុំផ្លាស់ប្ដូរយ៉ាងល្អប្រសើរ ហើយយើងត្រូវកំណត់ថា នេះគឺជាការងារយូរអង្វែង។ យើងបង្កើតផែនការរយៈពេលយូរអង្វែង និងប្រកបដោយនិរន្តរភាព ឲ្យបានសមស្របផងដែរ”។

ប្រជាកសិករសុភមង្គលនៅឃុំ Glar ស្រុក Dak Doa ខេត្ត Gia Lai - ảnh 2លោក Uê (ខាងឆ្វេង) និងលោក Xuan ឧទ្ទេសនាមអំពីចំការកាហ្វេ

ស្រុក Dak Doa មានផ្ទៃដីដាំកាហ្វេជាង ២៧ ៨០០ ហិកតា។ នេះក៏ជាដំណាំដាំដុះសំខាន់ដែលស្រូបយកជាង ៥៥% នៃផ្ទៃដីផលិតកសិកម្មសរុបរបស់ស្រុកទាំងមូល។ នារយៈពេលកន្លងទៅ សហករណ៍ និងសហគ្រាសជាច្រើននៅភូមិសាស្ត្រស្រុកបានសហការជាមួយប្រជាកសិករ ដើម្បីផលិតកាហ្វេស្អាត និងកាហ្វេមានគុណភាពខ្ពស់។ ក្នុងនោះ សហករណ៍កាហ្វេ Lam Anh នៅឃុំ Glar គឺជាគំរូឆ្នើមមួយ ដោយបានឈានមុខគេក្នុងការដាំដើមកាហ្វេស្អាត រួមចំណែកនាំមកនូវជីវភាពរស់នៅសប្បូរធូធារ សុភមង្គលជូនប្រជាកសិករក្នុងឃុំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ