(VOV)_ពង្រីករាល់ឧត្តមភាពអំពីទីតាំងភូមិសាស្ត្រនិងធនធានដី ស្រុក Cu Chi
ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) កំពុងអនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មីប្រកបដោយប្រសិទ្ធិភាព អាស្រ័យដោយការអនុវត្តបណ្ដារូប
សណ្ឋានផលិតកម្មតាមទិសអភិវឌ្ឍន៍កសិកម្ម របស់ទីក្រុងពីឥឡូវនេះដល់ឆ្នាំ២០២០។ ក្នុងចំណោមរូបសណ្ឋានកំពុងអនុវត្តប្រកបដោយប្រសិទ្ធិភាពទាំងនេះ
លេចធ្លោបំផុតគឺរូបសណ្ឋានចិញ្ចឹមគោយកទឹកដោះ។
|
កសិដ្ឋានចិញ្ចឹកគោយកទឹកដោះ (រូបថតៈ zing.vn) |
ដោយមានវាលស្មៅល្វឹងល្វើយសម្រាប់ចិញ្ចឹម គោជាង៦០ពាន់ក្បាល ស្រុក
Cu Chi បានក្លាយទៅជាមជ្ឈមណ្ឌលចិញ្ចឹមគោយកទឹកដោះរបស់ទីក្រុងហូជីមិញ។
របរចិញ្ចឹមគោយកទឹកដោះកំពុងនាំមកនូវប្រសិទ្ធិភាពខ្ពស់ខាងសេដ្ឋកិច្ចខ្ពស់ សំរាប់
ប្រជាកសិករនៅឃុំ ទីរួមស្រុក ចំនួន២០។ នៅទីនេះ មានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះជាច្រើនកន្លែង ដោយទ្រង់ទ្រាយចិញ្ចឹមមានគោចំនួនពី៣០ដល់២០០
ក្បាល។ Tan Thanh Dong នាបច្ចុប្បន្ន ជាឃុំមានបរិមាណគោយកទឹកដោះ២ម៉ឺន
ក្បាល ជាតំបន់ចិញ្ចឹមគោច្រើនជាងគេ។ របរចិញ្ចឹមគោយកទឹកដោះនេះមិនគ្រាន់
តែនាំមកនូវជីវភាពរស់នៅសម្បូរធូធារសំរាប់គ្រួសារចំនួន១ពាន់៦រយគ្រួប៉ុណ្ណោះ
ទេ ថែមទាំងបង្កើតការងារធ្វើសម្រាប់គ្រួសារដាំស្មៅចំនួនរាប់ពាន់គ្រួទៀត។ គ្រួសាររាប់រយគ្រួក្នុងឃុំបានមានប្រាក់ចំណូលជាងមួយពាន់លានដុងក្នុងមួយឆ្នាំ។
|
កសិករយកទឹកដោះ |
ក្រៅពីឃុំ Tan Thanh Dong គោយកទឹកដោះនៅបានចិញ្ចឹមនៅឃុំ An Phu,
An Nhon Tay , Pham Van Coi, Tan Thanh Tay , Phuoc Vinh An ។ នេះគឺជាកន្លែង
ផ្គត់ផ្គង់ទឹកដោះគោធំសំរាប់ក្រុមហ៊ុនទឹកដោះគោធំបំផុតនៅវៀតណាម ដូចជា៖
Vinamilk , Duck Lady, …លៗ ដោយមានតំលៃ១៣ ៥០០ដុងសំរាប់ទឹកដោះគោ
ស្រស់មួយគីឡូក្រាម នាបច្ចុប្បន្ន ប្រសិនបើចិញ្ចឹមគោ១០ក្បាល ប្រជាកសិករ
អាចរកចំណេញបាន៦០០លានដុងក្នុង១ឆ្នាំ។ ទោះបីជាមានប្រាក់ចំណូលខ្ពស់
ក្តី ប៉ុន្តែដើម្បីអនុវត្តន៍រូបសណ្ឋាននេះ ប្រជាកសិករត្រូវមានទុនច្រើនដើម្បីទិញ
គោពូជ …ជាដើម។ ដូច្នេះ ដើម្បីដោះស្រាយការលំបាកសំរាប់អ្នកចិញ្ចឹមគោយកទឹកដោះ ទីក្រុងហូជីមិញបានមានគោលនយោបាយអោយខ្ចីទុនអនុគ្រោះចំពោះ
អ្នកចិញ្ចឹមគោយកទឹកដោះ។ បង Nguyen Hung Dung នៅភូមិទី៣ ឃុំ Tan Thanh
Dong បានអោយដឹងថា៖
“ ដោយសារមានការយកចិត្តទុកដាក់ពីទីក្រុង គ្រួសារខ្ញុំបានខ្ចីទឹកប្រាក់
ចំនួន៥០០លានដុង ដើម្បីទិញគោយកទឹកដោះ និងបើកទូលាយផលិតកម្ម។
ហើយនាបច្ចុប្បន្នគឺឃើញថា នាំមកនូវលទ្ធផលជាក់ស្ដែង។”
|
ទឹកដោះគោស្រស់ |
ក្រៅពីការជួយឧបត្ថម្ភខាងទុននោះ ទីក្រុងហូជីមិញក៏បានបើកបណ្ដាថ្នាក់បណ្ដុះបណ្ដាល ជួយប្រជាកសិករអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុងការចិញ្ចឹមគោ។ លោក Truong Van Noi អ្នកចិញ្ចឹមគោយកទឹកដោះ១នាក់នៅភូមិទី៣
ឃុំ Tan Thanh Dong ស្រុក Cu Chi បានអោយដឹងថា៖
“ ការចិញ្ចឹមគោយកទឹកដោះនេះ គឺជារបរលំបាក។ ប៉ុន្តែ យើងខំប្រឹងប្រែង
ធ្វើទើបឆ្លងកាត់បាន។ ជាពិសេសគឺ លំបាកបំផុតក្នុងការ ថែទាំ។ មន្ទីរកសិកម្ម
ទីក្រុងបានជួយឧបត្ថម្ភយើងខ្ញុំអំពី បច្ចេកទេស របៀបចិញ្ចឹម…បានជា ប្រជា
កសិករនឹងនរចិត្តបង្កើនបរិមាណគោយកទឹកដោះ។”
ដ៏ស្រែមួយហិកតាដាំស្រូវអាចផ្តល់ប្រាក់ចំណូលជិត៣០លានដុងក្នុងមួយ
ឆ្នាំ ប៉ុន្តែផ្ទៃដីស្មៅ ចិញ្ចឹមគោយកទឹកដោះ១ហិកតានាំមកនូវប្រាក់ ចំណូល១៥០
លានដុង កើនឡើង៥ដង។ លោក Nguyen Huu Hoai Phu អនុប្រធានគណៈ
កម្មាធិការប្រជាជនស្រុក Cu Chi បានអោយដឹងថា៖
“ មុននោះ ស្រុក Cu Chi មានផ្ទៃដីដាំស្រូវចំនួនពី១៧ដល់១៨ហិកតាផ្តល់
ទិន្នផលទាប។ យើងខ្ញុំបានណែនាំផ្ទេរប្តូរទៅដាំស្មៅ ចិញ្ចឹមគោយកទឹកដោះ
ដោយមានទិន្នផលខ្ពស់។ មុននោះ គោមួយក្បាលផ្តល់ទឹកដោះ ពី៣ដល់៣,៥
តោន/ក្បាល ប៉ុន្តែនាបច្ចុប្បន្ន គោយកទឹកដោះរបស់ Cu Chi អាចផ្តល់ទឹកដោះ
រហូត ដល់៦តោន/ក្បាល។”
|
រូបថតៈ zing.vn |
ចិញ្ចឹមគោយកទឹកដោះជារូបសណ្ឋាន១ក្នុងចំណោមរូបសណ្ឋាននានា
មានប្រសិទ្ធិភាពដែលបានស្រុក Cu Chi អនុវត្ត ដូចជា៖រូបសណ្ឋានចិញ្ចឹមបន្លែ
សុវត្ថិភាព រូបសណ្ឋានដាំផ្កា…លៗ។ រូបសណ្ឋានទាំងនេះបានជួយប្រជាកសិករ
នៅទីនេះកាត់បន្ថយភាពក្រីក្រ និងឈានទៅធ្វើអ្នកមាននៅនឹងតំបន់ដីស្រុក
កំណើតរបស់ខ្លួន៕