ប្រជាកសិករស្រុក Phung Hiep ខេត្ត Hau Giang រួមគ្នាអភិវឌ្ឍន៍ ពាណិជ្ជសញ្ញាត្រូច Xoan​ ទៅទីផ្សារ

ប្រជាកសិករស្រុក Phung Hiep ខេត្ត Hau Giang រួមគ្នាអភិវឌ្ឍន៍ ពាណិជ្ជសញ្ញាត្រូច Xoan​ ទៅទីផ្សារ - ảnh 1
ប្រជាកសិករស្រុក Phung Hiep ខេត្ត Hau Giang រួមគ្នាអភិវឌ្ឍន៍ ពាណិជ្ជសញ្ញាត្រូច Xoan​ ទៅទីផ្សារ (VNA)


(VOVworld) – ប្រជាកសិករជាច្រើននៅឃុំ Phuong Phu ស្រុក Phung Hiep
 ខេត្ត Hau Giang មានជីវភាពរស់នៅកាន់តែធូរធារដោយសារការដាំក្រូច
xoan។ គ្រួសារកសិករទាំងអស់នៅទីនេះបានតភ្ជាប់ជាមួយគ្នាក្នុងផលិត
កម្មដើម្បីលើកកំពស់ទិន្នផលនិងគុណភាពនៃផលិតផលដោយឥតឈប់
ឈរ ព្រមទាំង កសាងពាណិជ្ជសញ្ញាក្រូច  xoan Phung Hiep ប្រកបដោយ
ភាពរឹងមាំនិងនិរន្តរភាពក្នុងទីផ្សារទៀតផង។

        នាបច្ចុប្បន្ន​ ទីផ្សារក្រូច xoan​ កំពុងមានតម្រូវការខ្លាំងជួនកាលការ
ផ្គត់ផ្គង់មិនឆ្លើយតបបានគ្រប់គ្រាន់នឹងតម្រូវការឡើយ។ ដោយមាន
រស់ជាតិផ្អែម​ ឈ្ងួយឆ្ងាញ់ត្រូវបានទីផ្សារនិយមចូលចិត្តចំណាយវិនិ
យោគទាបការប្រាក់ចំណេញខ្ពស់​ដោយ ហេតុនេះ ប្រជាកសិករជាច្រើន
នៅខេត្ត Hau Giang ភាគខាងត្បូងវៀតណាម​បានជ្រើសរើសក្រូច
xoan ធ្វើជាដំណាំដាំដុះចំបង។ លោក Tran Van Toi កសិករ ដាំក្រូច xoan
 ដំបូងមួយរូបនៅស្រុក Phung Hiep ខេត្ត Hau Giang​ បានវិភាគថា៖

        «ដើមក្រូច xoan នាំមកនូវចំណូលខ្ពស់ជាងអំពៅពី ១០ ដល់ ១៥
ដង។ ក្រោយរយៈពេល ២ ឆ្នាំ ដើមក្រូចអាចប្រមូលផលហើយ។ ទិន្និផលជា
 មធ្យមទទួលបានប្រហែល ៥ តោនក្នុង ១០០០ ម៉ែត្រក្រឡា។ នា
បច្ចុប្បន្ន ក្រូច xoan មានតំលៃ ៤៥០០០ ដុងក្នុងមួយគីឡូរ កសិករនៅ
ទីនេះឃើញក្រួសារខ្ញុំដាំក្រូចនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ហើយគេ
បានគ្រាប់តាម។»

        មុននេះ ៣ ឆ្នាំ បណ្ដាគ្រួសារដាំក្រូច xoan នៅឃុំ Phuong Phu ស្រុក
 Phung Hiep ខេត្ត Hau Giang បានតភ្ជាប់ធ្វើអាជីវកម្មជាមួយគ្នាបង្កើត
ឡើងសហ ករក្រូច xoan ឃុំ Phuong Phu។ នាឆ្នាំ ២០១៥ សហករបានលក់
ក្រូច ចំនួន ៤០០ តោន ដែលមានតំលៃ ១២ ពាន់លានដុង។
 ប្រជាកសិករនៅទីនេះ សុទ្ធតែដាំក្រូច xoan  តាមបទដ្ឋាន VietGap
(បទដ្ឋានអនុវត្តផលិតកម្មកសិកម្មល្អ នៅវៀតណាម) លោក Vo Van De
 នាយកសហករដាំក្រូច xoan ឃុំ Phuong Phu បានឲ្យដឹងថា៖        

        «ពាណិជ្ជសញ្ញាសហករដាំក្រូច xoan ត្រូវបានទទួលស្គាល់នាខែ
មិថុនា ឆ្នាំ ២០១៦ ពេលនោះ សហករកំពុងអនុវត្តកម្មវិធី VietGap។
នាបច្ចុប្បន្ន អាជីវករមក កាន់ចំការក្រូចដើម្បីទិញអស់ពីចំការ។»

        ពីជោគជ័យនៃរូបសណ្ឋានសហករ Phuong Phu ស្រុក Phung
Hiep ខេត្ត  Hau Giang កំពុងអភិវឌ្ឍន៍ដ៏ទូលំទូលាយរូបសណ្ឋាននេះ។
 ទន្ទឹមនឹងនោះ​ បើក ទូលាយទីផ្សារប្រើប្រាស់ ឬ នាំក្រូច xoan ទៅ
ផ្សារលក់ធំៗនិងបណ្ដាផ្សារទំនើប។ អាស្រ័យដោយនោះ ពាណិជ្ជសញ្ញា
ក្រូច xoan Phung Hiep ទទួលការពេញ និយមខ្លាំងនៅក្នុងទីផ្សារ
។ លោក Chau Van Mia លេខាគណៈកម្មាធិការបក្សឃុំ Phuong Phu
ស្រុក Phung Hiep បានឲ្យដឹងថា៖

        «នាពេលខាងមុខគឺឃុំនឹងផ្លាស់ផ្ទៃដីដាំអំពៅចំនួន ១៦៥
ហិកតាទៅដាំក្រូច xoan វិញ។ ផ្ទៃដីចំនួន ១០០ ហិកតាដែលកំពុង
ដាំដំណាំមានប្រសិទ្ធភាព សេដ្ឋកិច្ចទាបក៏នឹងត្រូវបានផ្លាស់ទៅដាំក្រូច
 xoan ដែរ។ ជីវភាពរស់នៅរបស់ ប្រជាកសិករឃុំ Phuong Phu និយាយ
រួមនិងសហករដាំក្រូច Phuong Phu និយាយដោយឡែក​ត្រូវបានលើក
កំពស់ជាបណ្តើរៗ។»

        ដោយមានការយកចិត្តទុកដាក់របស់រដ្ឋអំណាចនិងមន្ទីស្ថប័ន
គ្រប់ជាន់ថ្នាក់រួមជាមួយការប្តេជ្ញាចិត្តនៃប្រជាកសិករផ្លែក្រូច xoan
នៅស្រុក Phung Hiep ខេត្ត Hau Giang​ បាន អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
 ហើយកសាងឡើងពាណិជ្ជសញ្ញា សំរាប់ខ្លួន។ នាពេលខាង មុខ ក្រូច
 នឹងល្បីឈ្មោះដូចពាណិជ្ជសញ្ញាក្រូចថ្លង Nam Roi  ឬ ក្រូច sanh Nga
Bay ដែលជួយប្រជាកសិករខេត្ត Hau Giang​ កាន់តែធូធារពីមួយថ្ងៃ
ទៅមួយថ្ងៃ៕ 

ប្រជាកសិករស្រុក Phung Hiep ខេត្ត Hau Giang រួមគ្នាអភិវឌ្ឍន៍ ពាណិជ្ជសញ្ញាត្រូច Xoan​ ទៅទីផ្សារ - ảnh 2
ប្រជាកសិករស្រុក Phung Hiep ខេត្ត Hau Giang រួមគ្នាអភិវឌ្ឍន៍ ពាណិជ្ជសញ្ញាត្រូច Xoan​ ទៅទីផ្សារ (VNA)


ប្រតិកម្មទៅវិញ

ផ្សេងៗ