ប្រជាកសិករស្រុក Sa Pa ធ្វើមានធ្វើបានពីការដាំដុះរុក្ខឱសថ
LAN ANH -  
(VOV WORLD) /  
|
ប្រជាកសិករស្រុក Sa Pa ធ្វើមានធ្វើបានពីការដាំដុះរុក្ខឱសថ (Image: thoibao.today) |
(VOVworld) – ស្ថិតនៅកំពស់ ១៥០០ ដល់ ១៨០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ធាតុ
អាកាសត្រជាក់ស្រួលដោយមានសីតុណ្ហភាពមធ្យមពី ១៥ ដល់ ១៨ អង្សារ C
ស្រុក Sa Pa នៅខេត្ត Lao Cai ភាគខាងជើងវៀតណាមពោពេញទៅដោយ
សក្តានុភាពដើម្បីអភិវឌ្ឍន៍រុក្ខ ឱសថគ្រប់ប្រភេទក្នុងតំបន់។ ក្នុងរយៈពេល
ប៉ុន្មានឆ្នាំកន្លងទៅ គ្រួសារកសិករជាច្រើន គ្រួនៅតំបន់ព្រៃភ្នំនេះបាន
អភិវឌ្ឍន៍រុក្ខឱសថកម្រមួយចំនួនដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមបំរើឲ្យតម្រូវការ
ផលិតកម្មឱសថរុក្ខជាតិក្នុងប្រទេស។ ប្រសិទ្ធភាពខាងសេដ្ឋកិច្ចដែលរុក្ខឱសថ
ផ្តល់មកបានបើកចេញទិសដៅជួយឧបត្ថម្ភប្រជាកសិករនៅស្រុក Sa Pa
អភិវឌ្ឍន៍សេដ្ឋកិច្ចនិងធ្វើមានធ្វើបាន។
ទទួលបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចតំបន់ ផ្ទៃដីដាំដុះរុក្ខជាតិឱសថ
នៅ ស្រុក Sa Pa កាន់តែបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ បណ្ដាប្រភេទរុក្ខឱសថ
ថ្មីក៏ត្រូវ បានយកមកដាំដុះសាកល្បងផងដែរ។ ក្នុងចំណោមរុក្ខឱសថដែលនាំ
មកនូវប្រសិទ្ធភាព សេដ្ឋកិច្ចខ្ពស់ រុក្ខជាតិអាទីសូបានអះអាងនូវឋានៈរបស់ខ្លួន។
គ្រួសារលោក Ma A Sinh គឺជា គ្រួសារមួយក្នុងចំណោមបណ្ដាគ្រួសារដែលមាន
ផ្ទៃដីដាំដុះអាទីសូច្រើនជាងគេនៅឃុំ Sa Pa។ ប្រភេទរុក្ខជាតិនេះមិនត្រឹមតែ
អាចប្រមូលផលស្លឹក ប៉ុណ្ណោះទេ មើមនិងផ្កា ក៏ត្រូវបានប្រើប្រាស់ ទៀតផង។
លោក Sinh សប្បាយរីករាយចែករំលែកថា៖
«គ្រួសារខ្ញុំមានផ្ទៃដីដាំដុះអាទីសូចំនួន ៣ ហិកតា។ តាមការគិតគូ៖
គ្រួសារខ្ញុំទទួល បានចំណូលជាង ៣០០ លានដុងជារៀងរាល់ឆ្នាំ។»
អាទីសូគឺជារុក្ខឱសថដែលនាំមកនូវប្រភពចំណូលខ្ពស់ដែលជួយឧបត្ថម្ភ
គ្រួសារ ជាច្រើននៅស្រុក Sa Pa រួចផុតពីភាពក្រីក្រនិងធ្វើមានធ្វើបាន។ យល់
បានពីសក្តានុភាព របស់រុក្ខជាតិអាទីសូស្រុកបានដាក់ប្រភេទរុក្ខជាតិនេះក្នុង
បញ្ជីឈ្មោះដំណាំដាំដុះរុក្ខឱសថសំខាន់។ នាបច្ចុប្បន្ន ស្រុក Sa Pa មានផ្ទៃដីអាទី
សូចំនួន ៧០ ហិតា។ ជារៀងរាល់ឆ្នាំ ប្រជា កសិករប្រមូលផលស្លឹកចំនួន ៤ ពាន់
តោន នាំមកនូវចំណូលជិត ៨ ពាន់លានដុង។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនភាគ
ហ៊ុន Traphaco បានសន្យាទិញទាំងស្រុងផលិត ផលសំរាប់កសិករ។ សំដៅឆ្លើយ
តបនឹងការទិញលក់អាទីសូនិងប្រភេទរុក្ខឱសថផ្សេងៗ ទៀត ក្រុមហ៊ុនភាគ
ហ៊ុន Traphaco បានវិនិយោគនិងបំពាក់នូវបច្ចេកវិទ្យាទំនើប។ លោក Do Tien
Sy នាយកក្រុមហ៊ុនភាគហ៊ុនTraphaco Sapa បានឲ្យដឹងថា៖
«ក្រុមហ៊ុនបានសកម្មនិងម្ចាស់ការក្នុងការតភ្ជាប់រវាងរដ្ឋ អ្នកវិទ្យាសាស្ត្រ
កសិករនិងអាជីវករក្នុងរយៈពេលកន្លងទៅ។ តាមរយៈនោះ រួមដំណើរជាមួយ
ប្រជាកសិករ សហការ ជាមួយតំបន់រៀបចំមណ្ឌលអភិវឌ្ឍន៍រុក្ខឱសថ ធ្វើយ៉ាង
ម៉េចដើម្បីរុក្ខឱសថមួយប្រភេទៗ មានកំណត់អភិវឌ្ឍន៍នៅទីកន្លែងមួយច្បាស់
លាស់ពីនោះលើកកំពស់ទិន្នផលនិងគុណភាពនៃរុក្ខជាតិឱសថ។»
ពង្រីកប្រៀបខ្លាំងខាងអាកាសធាតុនិងដីធ្លី ពីឆ្នាំ ២០១៥ ស្រុក Sapa បាន
អភិវឌ្ឍន៍ផែនការដាំដុះប្រភេទរុក្ខជាតិកម្រផ្សេងៗទៀតក្នុងទូទាំងតំបន់។
ដើម្បីលើកទឹកចិត្តបើកទូលាយផ្ទៃដីដាំដុះរុក្ខឱសថស្រុកបានមានគោល
នយោបាយកសាងផែនការអភិវឌ្ឍន៍និងកសាងតំបន់ដាំដុះរុក្ខឱសថ។
លោកស្រី Tran Thi Lan Huong អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ចស្រុក Sa Pa
ខេត្ត Lao Cai បានឲ្យដឹងថា៖
«ក្នុងដំណាក់កាល ២០១៥-២០២០ ស្រុកផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍មណ្ឌល
រុក្ខ ឱសថឡើងដល់ ២០០ ហិតា។ ចំពោះប្រភេទរុក្ខឱសថផ្សេងៗទៀត ស្រុក
នឹង ឃោសនានិងចលនាគ្រួសារកសិករដាំដុះតាមផែនការ មិនផលិតក្នុង
ចំនូនច្រើនពោកទេ ដើម្បីលក់ ផលិតផលទាំងអស់សំរាប់ប្រជាកសិករ។»
ទោះបីជាមានវត្តមាននៅស្រុក Sa Pa ក្នុងរយៈពេលប៉ុន្មានឆ្នាំតែប៉ុណ្ណោះក្តី
ប៉ុន្តែ អាទីសូកំពុងត្រូវបានគ្រួសារជាច្រើនជ្រើសរើសដាំដុះជំនួសឲ្យស្រូវនិង
បន្លែ។ ដោយសារ នេះគឺជារុក្ខឱសថមានតំលៃសេដ្ឋកិច្ចខ្ពស់ ការវិនិយោគ
តិចតូច ហើយលក់ដាច់និង ស្ថិរភាព ព្រមទាំង សមស្របនឹងអាកាធាតុ
និងដីធ្លីនៅស្រុក Sa Pa។ ក្រួសារកសិករនៅស្រុក បានរួចផុតពីភាពក្រីក្រ
និងធ្វើមានធ្វើបានអាស្រ័យដោយរុក្ខឱសថអាទីសូនេះ៕
LAN ANH
-VOV WORLD