ប្រជាជនកោះ Thoi Son ធ្វើអេកូទេសចរណ៍

(VOVWORLD) -កោះ Thoi Son នៅខាងក្រមទន្លេ Tien ចំណុះឃុំ Thoi Son ទីក្រុង My Tho ខេត្ត Tien Giang (ភាគខាងត្បូងវៀតណាម) មិនត្រឹមតែល្បី ឈ្មោះជាតំបន់នៃចម្ការផ្លែឈើឆ្ងាញ់ពិសារ ប៉ុណ្ណោះទេ ថែមទាំងគឺជាទីកន្លែង ទេសចរណ៍គួរឲ្យទាក់ទាញនាចុងសប្តាហ៍ ទៀតផង។ ក្នុងប៉ុន្មានច្រើនឆ្នាំកន្លង ទៅនេះ ប្រជាជននៅកោះ Thoi Son បានធ្វើអេកូទេសចរណ៍សំរាប់ភ្ញៀវទេសរ បរទេស។ 

(VOVworld) – កោះ Thoi Son នៅខាងក្រមទន្លេ Tien ចំណុះឃុំ Thoi Son ទីក្រុង My Tho ខេត្ត Tien Giang (ភាគខាងត្បូងវៀតណាម) មិនត្រឹមតែល្បី ឈ្មោះជាតំបន់នៃចម្ការផ្លែឈើឆ្ងាញ់ពិសារ ប៉ុណ្ណោះទេ ថែមទាំងគឺជាទីកន្លែង ទេសចរណ៍គួរឲ្យទាក់ទាញនាចុងសប្តាហ៍ ទៀតផង។ ក្នុងប៉ុន្មានច្រើនឆ្នាំកន្លង ទៅនេះ ប្រជាជននៅកោះ Thoi Son បានធ្វើអេកូទេសចរណ៍សំរាប់ភ្ញៀវទេសរ បរទេស។ 

ប្រជាជនកោះ Thoi Son ធ្វើអេកូទេសចរណ៍ - ảnh 1

ប្រជាជនកោះ Thoi Son ធ្វើអេកូទេសចរណ៍

ចាប់ពីឆ្នាំ ១៩៩៨ កោះ Thoi Son ក្លាយទៅជាទីកន្លែងមកដល់មិនអាចខ្វះ បានក្នុងទួរទេសចរណ៍លើទន្លេងមេគង្គនោះ។ រហូតមកដល់ពេលនេះ កោះ  Thoi Son នៅជាទីកន្លែងទេសចរណ៍ដែលមានពាណិជ្ជសញ្ញារបស់ខ្លួននៅតំបន់ Nam Bo ខាងលិច។ ថ្ងៃនេះ មគ្គទេសក៍ Hinh Thanh Khoa នៃក្រុមហ៊ុន ទេសចរណ៍ VietNam Adventure នាំក្រុមភ្ញៀវទេសចរបរទេសមកទស្សនា កោះ Thoi Son។             

គឺជាតំបន់ដីមានផ្លែឈើគ្រប់ប្រភេទ កោះ Thoi Son គ្មានភាពអ៊ូរអរដូចជាទីក្រុងទំនើបទេ ប៉ុន្តែ តំបន់ដីនេះពោរពេញទៅដោយភាពសុខសាន្ត ត្រាននៃរមណីយដ្ឋាន រូបភាពរបស់បណ្ដាទូកតាមបណ្តោយព្រែកជីកនិងដើមដូង នៅត្រើយទន្លេ។ មកកាន់កោះ Thoi Son ឆ្លងកាត់បណ្ដាផ្លូវថ្ម ភ្ញៀវទេសចរអាចចាប់អារម្ភណ៍បរិយាកាសបរិសុទ្ធនៅចម្ការផ្លែឈើ។

បណ្ដាផ្ទះរបស់ប្រជាជនកោះ Thoi Son នៅរក្សាបានភាពបុរាណរបស់ ខ្លួន ជាពិសេសគឺផ្ទះរបស់លោក Tam Cho។ ផ្ទះមានសសរឈើធំជាច្រើនដែល ត្រូវបានកសាងតាមហ្វាំងស៊ុយ។ ជុំវិញផ្ទះគឺចម្ការដើមលំអរដែលត្រូវបានថែទាំ យ៉ាងម៉ត់ចត់។ ម្ចាស់ផ្ទះសហការជាមួយបណ្ដាក្រុមហ៊ុនទេសចរណ៍នៅទីក្រុង ហូជីមិញទទួលភ្ញៀវទេសចរបរទេសមកទស្សនាផ្ទះនិងចម្ការផ្លែឈើ។ ក្នុងរយៈ ពេល ៣០ នាទីមកទស្សនានៅទីនេះ ភ្ញៀវទេសចរនឹងផឹកតែនិងពិសារផ្លែឈើពី ចម្ការហើយផ្ទៀងស្តាប់កំសាន្តបទចម្រៀងប្រជាប្រិយ។

ប្រជាជនកោះ Thoi Son ធ្វើអេកូទេសចរណ៍ - ảnh 2

ប្រជាជនកោះ Thoi Son ធ្វើអេកូទេសចរណ៍

ឆ្លងកាត់ចម្ការផ្លែឈើរបស់លោក Tam Cho គឺផ្ទះចម្ការរបស់លោក Le Hoang Son។ លោក Le Hoang Son មានចម្ការផ្កាអ័រគីដេលើផ្ទៃដីចំនួន ២៧០០ ម៉ែត្រក្រឡាដោយមានដើមផ្កាអ័រគីដេចំនួន ១០ ពាន់ដើម។ លោករៀបរាប់ថា៖

«ទីនេះបានជាចម្ការមៀន។ ហើយកូនស្រីរបស់ខ្ញុំនិយាយថាផ្លាស់ប្តូរទៅដាំ ផ្កាអ័រគីដេ។ ព្រោះថានេះគឺជាលើកដំបូងដែលគ្រួសារខ្ញុំដាំផ្កាអ័រគីដេដើម្បីលក់ ដោយហេតុនេះ មិននាំមកនូវចំណូលជាច្រើនទេ។ បន្ទាប់នោះ គ្រួសារខ្ញុំផ្ទេរប្តូរ ទៅធ្វើអេកូទេសចរណ៍វិញ។ ក្នុងរយៈពេល ៣ ឆ្នាំដំបូង គ្រួសាររងការខាត់បង់។ រហូតមក ដល់ពេលនេះ ចំនួនភ្ញៀវទេសចរណ៍ស្ថិរភាពហើយ។ ចាប់ពីខែកញ្ញាឆ្នាំនេះ ដល់ខែមេសាឆ្នាំខាងមុខគឺជាពេលវេលាដែលភ្ញៀវទេសចរមកទស្សនាជាច្រើន បំផុត។ ចម្ការផ្លែឈើពេលនេះស្អាតអស្ចារ្យណាស់។ ដោយសារចុះបញ្ជីចូលរួម បណ្ដាទួរទេសចរណ៍ គ្រួសារខ្ញុំត្រូវថែទាំចម្ការផ្កាអ័រគីដេដ៏ស្អាត។»

ចម្ការផ្កាអ័រគីដេរបស់លោក Le Hoang Son មានអាយុចំនួន ៤ ឆ្នាំហើយ។ រួមជាមួយគ្នានោះ លោកនៅមានមូលដ្ឋានផលិតទឹកឃ្មុំដែលហៅថា Lan Thao Nguyen ផងដែរ។ ភ្ញៀវទេសចរដែលមកទស្សនាចម្ការរបស់លោកមិនត្រឹមតែ បានគុយគន់ភាពស្អាតនៃផ្កាអ័រគីដេនិងថតរូបអនុស្សាវរីយ៍ ប៉ុណ្ណោះទេ ថែមទាំង មាន ឱកាសទទួលទានទឹកឃ្មុំ ទៀតផង។ លោក Le Hoang Son អាចឧទ្ទេសនាម អំពីកោះ Thoi Son ផងដែរ៖   

«កោះ Thoi Son មានផ្ទៃដីជាង ១ពាន់ហិកតា ក្នុងនោះមានផ្ទៃដីកសិកម្មចំនួន ៥០០ ហិកតា។ ប្រជាជននៅកោះ Thoi Son ភាគច្រើនដាំមៀននិងធ្វើមៀន ស្វិត។ នាបច្ចុប្បន្ន អាស្រ័យដោយបច្ចេកទេសខ្ពស់ ប្រជាកសិករអាចដាំមៀនរាល់ឆ្នាំដើម្បីបំរើឲ្យការចិញ្ចឹមឃ្មុំ។»

លោក Le Hoang Son រស់នៅនៅកោះ Thoi Son ជិតមួយជីវិត។ ជា ជំហានៗ លោកឃើញថា៖ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះត្រូវបានកែលំ អពីមួយថ្ងៃទៅមួយថ្ងៃអាស្រ័យដោយការធ្វើអេកូទេសចរណ៍។ លើកោះ hoi Son មានគ្រួសារជាច្រើនដែលប្រើប្រាស់ចម្ការផ្លែឈើដើម្បីចិញ្ចឹមឃ្មុំនិងធ្វើអាជីវ កម្មអេកូទេសចរណ៍ដូចគ្រួសារលោក Le Hoang Son ដែរ។

តាមការព្យាករ អេគូទេសចរណ៍នៅកោះ Thoi Son ស្រូបយក ៥០% ចំនួនភ្ញៀវទេសចរមកទស្សនាខេត្ត Tien Giang។ ជារៀងរាល់ថ្ងៃ ប្រជាជននៅទីនេះទទួលបានភ្ញៀវទេសចរមកទស្សនាចំនួនពី ១៥០០ ដល់ ៣ ពាន់នាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ