ប្រជាជនខេត្ត Kien Giang មានជីវភាពធូធារដោយពឹងផ្អែកលើការចិញ្ចឹមគ្រុំជំពុះទា

(VOVWORLD) - នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការចិញ្ចឹមគ្រុំជំពុះទាកំពុងក្លាយទៅជារបរមួយក្នុងចំណោមរបរ ដែលចំណាយទឹកប្រាក់បន្តិចបន្តូច ប៉ន្តែនាំមកនូវប្រាក់ចំណូលប្រកបដោយស្ថិរភាព។ បច្ចប្បន្ននេះក៏ជារដូវប្រមូលផលគ្រុំជំពុះទាយ៉ាងសស្រាក់សស្រាំបំផុតរបស់បងប្អូននៅតំបន់សមុទ្រខេត្ត Kien Giang ផងដែរ។

 

 

ប្រជាជនខេត្ត Kien Giang មានជីវភាពធូធារដោយពឹងផ្អែកលើការចិញ្ចឹមគ្រុំជំពុះទា - ảnh 1គ្រុំជំពុះទាគឺជាប្រភេទគ្រុំ ដែលមានសំបកចំនួន ២

គ្រុំជំពុះទាគឺជាប្រភេទគ្រុំ ដែលមានសំបកចំនួន ២ ហើយត្រូវបានប្រជាកសិករជាច្រើននាក់ នៅតំបន់ឆ្នេរសមុទ្រខេត្ត Kien Giang ចិញ្ចឹមប្រកបដោយប្រសិទ្ធភាព។ ដោយអាស្រ័យផលលើមុខរបរនេះ បានជាជីវភាពរស់នៅខាងសេដ្ឋកិច្ចរបស់បងប្អូនប្រជាជននៅតាមឆ្នេរសមុទ្រមានស្ថានភាពធូធារបង្គួរជាបណ្ដើរៗ។ ក្នុងរដូវកាលនេះ នៅស្រុក An Bien ដែលជាស្រុកមួយនៅតំបន់ U Minh Thuong ខេត្ត Kien Giang ប្រជាកសិករកំពុង ប្រមូលផលគ្រុំជំពុះទាយ៉ាងមមាញឹក។ បង្កប់ជ្រៅនៅក្នុងផ្ទៃទឹកសមុទ្រពណ៌សស្គុសដ៏ធំសម្បើម គឺជាទ្រព្យសម្បត្តិរាប់ពាន់លានដុង ដែលធម្មជាតិបានប្រទានឲ្យមនុស្សនៅតំបន់ដីល្បាប់នេះ។ ប្រជាកសិករ ដែលប្រកបរបរចិញ្ចឹមគ្រុំជំពុះទាបានឲ្យដឹងថា នៅក្នុងឆ្នាំនេះ បើទោះបីតម្លៃគ្រុំជំពុះទាបានធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែគ្រុំជំពុះទាធម្មជាតិនៅតែកកើតយ៉ាងច្រើន ពោលគឺស្ទើរតែមិនចាំបាច់ចំណាយទឹកប្រាក់ទិញកូនពូជឡើយ។ លោក Nguyen Van Trang ប្រជាកសិករម្នាក់មកពីភូមិ ៦ Bien ស្រុក An Bien បានឲ្យដឹងថា៖ “ខ្ញុំសង្កេតឃើញថា គំរូចិញ្ចឹមគ្រុំជំពុះទាទទួលបានប្រាក់ចំណេញខ្ពស់ណាស់។ នាពេលថ្មីៗនេះ ខ្ញុំបានវិនិយោគទឹកប្រាក់ចំនួន ៣០ លានដុង ដើម្បី បោះបង្គោលឈើនៅក្នុងផ្ទៃទឹកសមុទ្រ គឺអាចប្រមូលបានគ្រុំជំពុះទាធម្មជាតិច្រើនណាស់។ ជាក់ស្ដែង យើងខ្ញុំប្រមូលផលគ្រុំជំពុះទាបានប្រមាណ ៤ តោន ហើយ តម្លៃទីផ្សារបច្ចុប្បន្នគឺ ១៥ ពាន់ដុង/គីឡូក្រាមផងដែរ “។

ចំណែកឯលោក Vo Van Son បាននិយាយយ៉ាងសប្បាយរីករាយថា ក្នុងឆ្នាំ ២០២១ លោកបានខ្ចីទុនចំនួន ៥០ លានដុងពីធនាគារគោលនយោបាយសង្គមស្រុក យកទៅវិនិយោគលើការចិញ្ចឹមគ្រុំជំពុះទា។ នាបច្ចុប្បន្ននេះ ក្រោយពេលប្រមូលផលមួយរដូវមក លោកលក់គ្រុំជំពុះទាបានប្រមាណ ១៧ តោន ដោយរកបានប្រាក់ចំណូលជាង ២០០ លានដុង។ ដោយទទួលបានប្រាក់ចំណូលដូច្នេះ មិនត្រឹមតែជួយលោក Son សងបំណុលបានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងសន្សំបានទឹកប្រាក់ប្រមាណ ១០០ លានដុងសម្រាប់សេដ្ឋកិច្ចគ្រួសារទៀតផង។ លោក Vo Van Son បានឲ្យដឹងថា៖ “តាមគំរូចិញ្ចឹមគ្រុំជំពុះទានោះ ខ្ញុំត្រឹមតែទិញបង្គោលឈើប្រមាណ ៣ ពាន់ដើម ដើម្បីធ្វើជាបង្គោល ដោយចំណាយទឹកប្រាក់ប្រមាណ ៣០ លានដុង។ ដូច្នេះ ខ្ញុំអាចប្រមូលផលគ្រុំជំពុះទាពីរបីតោនហើយ ដោយទទួលបានប្រាក់ចំណូលប្រមាណ ២០០ លានុដុងផងដែរ”។

នៅឃុំ Nam Thai ស្រុក An Bien មានដីល្បាប់មាត់សមុទ្រជាង ១ ពាន់ហិកតា ដែលបានក្លាយទៅជាទីកន្លែងប្រកបរបររកស៊ីរបស់គ្រួសាររាបរយគ្រួ។ ប្រជាកសិករក្រីក្រ ដែលមានស្ថានភាពសេដ្ឋកិច្ចលំបាកនោះ ទទួលបានប្រាក់កម្ចីពីធនាគារគោលនយោបាយ ដើម្បីបើករូបសណ្ឋានចិញ្ចឹមបង្គា ក្តាម ខ្យង និងគ្រុំជំពុះទា ហើយជួយកែលម្អជីវភាពរស់យ៉ាងធូធារបង្គួរ។

ប្រជាជនខេត្ត Kien Giang មានជីវភាពធូធារដោយពឹងផ្អែកលើការចិញ្ចឹមគ្រុំជំពុះទា - ảnh 2បច្ចុប្បន្ននេះ គ្រុំជំពុះទាមានតម្លៃ ១៥ ពាន់ដុងក្នុងមួយគីឡូក្រាម

ចំពោះរូបសណ្ឋានចិញ្ចឹមគ្រុំជំពុះទានោះ ជាមធ្យម អាងចិញ្ចឹមនីមួយៗ ដែលមានទំហំប្រមាណ ២ ហិកតា ហើយត្រូវបានប្រជាកសិករបោះបង្គោលពី ១ ពាន់ទៅ ៥ ពាន់បង្គោល គឺអាចប្រមូលគ្រុំជំពុះទាពី ១០ ទៅ ៣០ គីឡូក្រាម។ បច្ចុប្បន្ននេះ គ្រុំជំពុះទាមានតម្លៃ ១៥ ពាន់ដុងក្នុងមួយគីឡូក្រាម។ ដូច្នេះហើយ ប្រជាកសិករអាចទទួលបានប្រាក់ចំណេញ ៥០% ក្រោយពេលដកលើការចំណាយនានា។ លោក Do Van Hoi ប្រជាកសិករម្នាក់បានឲ្យដឹងថា៖    “ខ្ញុំបានខ្ចីប្រាក់ពីធនាគារគោលនយោបាយសង្គម ដើម្បីចិញ្ចឹមគ្រុំជំពុះទាប្រកបដោយជោគជ័យអស់រយៈពេលជាង ៣ ឆ្នាំមកហើយ ។ ដូច្នេះហើយ គ្រួសារខ្ញុំបានសងបំណុលរួចរាល់ហើយ។ បច្ចុប្បន្ននេះ គ្រួសារខ្ញុំកំពុងខ្ចីប្រាក់ថែមទៀត ដើម្បីពង្រីកទ្រង់ទ្រាយចិញ្ចឹមផងដែរ”។

ស្រុក An Bien មានឆ្នេរសមុទ្រប្រវែង ២១ គីឡូម៉ែត្រ ជាមួយនឹងផ្ទៃទឹកនៃតំបន់ដីល្បាប់ជាង ៧ ពាន់ហិកតា ដែលត្រូវបានចុះកិច្ចសន្យាឱ្យប្រជាជនប្រើប្រាស់។ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះទោះបីរងឥទ្ធិពល នៃអាកាសធាតុ និងតម្លៃទីផ្សារប្រែប្រួលក៏ដោយ ប៉ុន្តែដោយអាស្រ័យលើការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញក្នុងទិសដៅដ៏ត្រឹមត្រូវនោះ ប្រជាកសិករនៅតែរក្សាបាន សេដ្ឋកិច្ចធូធារបង្គួរ ដោយបានប្រមូលផលពីប្រភពជលផលយ៉ាងសមស្រប និងប្រកបដោយចីរភាព ដែលធម្មជាតិប្រទានឲ្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ