ប្រជាជននៅតំបន់ដីសន្តទន្លេ Cuu Long ជំនះពុះពារលើផលវិបាកដោយបំរ៉ែបំរួលអាកាសធាតុ

ប្រជាជននៅតំបន់ដីសន្តទន្លេ Cuu Long ជំនះពុះពារលើផលវិបាកដោយបំរ៉ែបំរួលអាកាសធាតុ - ảnh 1
ប្រជាជននៅតំបន់ដីសន្តទន្លេ Cuu Long ជំនះពុះពារលើផលវិបាកដោយបំរ៉ែបំរួលអាកាសធាតុ (Image: VNA)

(VOVworld) – នាពេលថ្មីៗនេះ បំរ៉ែបំរួលអាកាសធាតុជះឥទ្ធិពលអាក្រក់
ទៅ​លើសកម្មភាពផលិតកម្មក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជននៅតំបន់
ដីសន្ត ទន្លេ Cuu Long (ភាគខាងត្បូងវៀតណាម)។ ដោយហេតុនេះ
ការស្វែងរកវិធាន ការនិងអនុវត្តបណ្ដារូបសណ្ឋានសមស្របសំដៅទប់
ទល់នឹងបំរ៉ែបំរួលអាកាសធាតុកាន់តែមានភាពចាំបាច់ចំពោះប្រជាកសិករ
នៅតំបន់ផលិតកម្មធំបំផុតនៅវៀតណាម។

        បំរ៉ែបំរួលអាកាសធាតុកំពុងប្រព្រឹត្តទៅដ៏ស្មុគស្មាញដែលធ្វើឲ្យតំបន់ដីសន្ត
ទន្លេ Cuu Long ប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរដោយការរាំងស្ងួតនិងការទន្ទ្រាន
របស់ទឹកសមុទ្រ។ វិធានការណ៍ដោះស្រាយបញ្ហានេះនាបច្ចុប្បន្នគឺការផ្លាស់ប្តូរ
រចនាសម្ព័ន្ធដាំដុះដើម្បីសមស្របនឹងការលំបាកដោយអាកាសធាតុ។ ទន្ទឹម
នឹងនោះ អនុវត្តការជឿនលឿនវិទ្យសាស្ត្រ បំពាក់បច្ចេកទេសចាំបាច់សំរាប់ប្រជា
កសិករសំដៅកាត់បន្ថយគ្រោះអាសន្ននិងលើកកំពស់តំលៃក្នុងផលិតកម្មស្រូវ។
 សាស្ត្រាចារ្សរង បណ្ឌិត Mai Thanh Phung ពីមជ្ឈមណ្ឌលជាតិលើកទឹកចិត្ត
កសិកម្មវៀតណាមបានផ្តើមឡើងថា៖

        «ទីមួយគឺត្រូវធ្វើយ៉ាងម៉េចដើម្បីធានាបរិមាពទឹកមានតល្យភាពពីនោះ
រៀបចំផែនការប្រព័ន្ធដាំដុះចិញ្ចឹមសត្វឡើងវិញឲ្យសមស្របនឹងបំរ៉ែបំរួល
អាកាសធាតុ។ តាមនោះ​ យើងនឹងកសាងសេណារីយកំណត់ទិសដៅដើម្បី
កសិករមិន ព្រោះស្រូវនៅនិទាឃរដូវ-រដូវក្តៅដែលខ្វះខាតទឹក។ ទីពីរគឺការ
ផ្លាស់ប្តូររដូវប្រ មូលផលនារដូវក្តៅនិងរដូវស្លឹកឈើជ្រុះទៅខែមេសា។»  

        បំរ៉ែបំរួលអាកាសធាតុកំពុងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ដី
សន្តទន្លេ Cuu Long ប្រឈមមុខនឹងការលំបាកសាកល្បងដ៏ធំធេងដែលជះ
ឥទ្ធិពលផ្ទាល់ដល់ការរកស៊ីរបស់ប្រជាជន។ ដោយហេតុនេះ​ ការអនុវត្តបំពេញ
 បន្ថែមបណ្ដារូបសណ្ឋានផលិតកម្មឲ្យសមស្របគឺសំដៅរាំងស្កាត់ផលវិបាក
ដោយ បំរ៉ែបំរួលអាកាសធាតុ។ លោក Nguyen Van Hieu និស្សិតមហាវិទ្យាល័យ
ទីក្រុង  Can Tho (ភាគខាងត្បូងវៀតណាម) បានចែករំលែកថា៖

        «ខ្ញុំណែនាំប្រជាជនបែងចែកប្រភេទសម្រាម។ ចំពោះសម្រមអសរីរាង្គ
យើង ណែនាំប្រជាជនឲ្យយកទៅដាក់ក្នុងធុងសម្រាម។ ចំពោះសម្រមសរីរាង្គ​
ប្រជាជនជីករណ្តៅហើយដុតសម្រាមបន្ទាប់មកកប់ផ្អាប់ធ្វើជាជី។​ យើងខ្ញុំបាន
អនុវត្តរូបសណ្ឋាននេះជូនគ្រួសារចំនួន ៣០ និងសាលារៀនមួយក្នុងរយៈពេល
 ១ ខែ។ ក្រោយរយៈពេល ១ ខែ អនុវត្ត យើងខ្ញុំបានទៅត្រួតពិនិត្យហើយឃើញ
ថា៖ ប្រជាជនអាចប្រើប្រាស់ប្រភពជីសរី រាង្គនោះក្នុងការដាំដុះដំណាំ។»

        តាមសេណារីយបំរ៉ែបំរួលអាកាសធាតុនៅវៀតណាម ដល់ចុងសតវត្សនេះ
 សីតុណ្ហភាពជាមធ្យមនៅតំបន់ដីសន្តទន្ល Cuu Long អាចកើនបន្ថែមពី ១ ដល់
 ៣ អង្សារ C កំរិតទឹកសមុទ្រអាចកើនបន្ថែមពី ៦៦ ដល់ ៩៩ សង់ទីម៉ែត្រ។
ប្រការនេះអាចធ្វើឲ្យ ៣៩% តំបន់ដីសន្តទន្លេ Cuu Long លិចទឹក និង ៣៥%
ប្រជាជននឹងរងឥទ្ធិពល។ ការលើកកំពស់ការទទួលខុសត្រូវ ក៏ដូចជា
ការអនុវត្តរូបសណ្ឋានទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនាបច្ចុប្បន្ននឹងរួម
ចំណែកកាត់បន្ថយការជះឥទ្ធិពលអាក្រក់ចំពោះផលិតកម្មកសិកម្មនិងជីវ
ភាពរស់នៅរបស់ប្រជាជនហើយឆ្ពោះទៅបរិស្ថានស្អាតបរិសុទ្ធដើម្បីអនាគត
បៃតងសំរាប់វៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ