ប្រជាជននៅតំបន់ព្រៃភ្នំ Bac Ha ខេត្ត Lao Cai ទទួល​អត្ថប្រយោជន៍​ពីសេវាកម្ម​ទូរគមនាគមន៍​

(VOVWORLD) - នៅស្រុកព្រៃភ្នំ Bac Ha ខេត្ត Lao Cai បងប្អូនជនរួមជាតិទទួលបានជំនួយឧបត្ថម្ភជាស្មាតហ្វូន សេវាកម្មទូរគមនាគមន៍ផលប្រយជន៍រួម និងកញ្ចប់ឧបត្ថម្ភសេវាកម្មអនុគ្រោះ។ ប្រការនេះជួយបងប្អូនប្រជាជនយល់ដឹងអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស រដ្ឋ ពង្រីកចំណេះដឹងរបស់ពួកគេ ជាពិសេសគឺក្នុងផលិតកម្មកសិកម្ម ហើយតាមនោះអភិវឌ្ឍន៍សេដ្ឋកិច្ច និងរក្សាស្ថិរភាពជីវភាពរស់នៅ។
ប្រជាជននៅតំបន់ព្រៃភ្នំ Bac Ha ខេត្ត Lao Cai ទទួល​អត្ថប្រយោជន៍​ពីសេវាកម្ម​ទូរគមនាគមន៍​ - ảnh 1ប្រជាជននៅតំបន់ព្រៃភ្នំ Bac Ha ខេត្ត Lao Cai

លោក Ly Seo Senh មកពីភូមិ Ban Pho 2 ឃុំ Ban Pho  ស្រុក Bac Ha គឺជាពលរដ្ឋម្នាក់ ក្នុងចំណោមពលរដ្ឋដែលទទួលបានជំនួយឧបត្ថម្ភពីកម្មវិធីទូរគមនាគមន៍ផលប្រយជន៍រួម ។ ដោយត្រូវបានក្រុមហ៊ុន VNPT ជួយឧបត្ថម្ភកញ្ចប់សេវាកម្មអ៊ីនធឺណិត លោកបានប្រើប្រាស់អ៊ីនធឺណិតដើម្បីស្វែងយល់បន្ថែមអំពីព័ត៌មានទាំងជាតិ និងអន្តរជាតិ៖ “ខ្ញុំឃើញថានៅលើអ៊ីនធឺណិតមានព័ត៌មានល្អៗ និងមានអត្ថប្រយោជន៍ ជាច្រើន ដូចជា៖ រុក្ខជាតិមានជំងឺ ហើយថតរូបដាក់បញ្ជូលទៅក្នុងអ៊ីនធឺណិតគឺអាចកំណត់បានជំងឺ ឬដើមឈើត្រូវដាក់ជីនៅពេលណា ខែណា។ ប្រការនេះពិតជាមានប្រសិទ្ធភាពណាស់”។

ឃុំ Ban Pho ស្រុក Bac Ha ខេត្ត Lao Cai មានគ្រួសារជិត ៨០០ គ្រួ ជាមួយមនុស្សជាង ៤ ០០០ នាក់ ក្នុងនោះបងប្អូនជនជាតិ Mong ស្រូបយក ៩៧% នៃចំនួនប្រជាជន។ នាបច្ចុប្បន្ន ឃុំនៅតែមានគ្រួសារក្រីក្រចំនួន ៨០%។ លោក Le Tien Tung ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ban Pho ស្រុក Bac Ha បានឲ្យដឹងថា៖ នាពេលថ្មីៗនេះ សម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) នៅខេត្ត Lao Cai បានជួយឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន ១៥០ គ្រួ ដើម្បីទទួលបានគោលនយោបាយទូរគមនាគមន៍សាធារណៈ៖ “ការងារឃោសនាអំពីគោលនយោបាយ និងភារកិច្ចនានារបស់ឃុំទៅកាន់ភូមិស្រុកនានាពិតជាងាយស្រួលណាស់។ បងប្អូនប្រជាជនទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស។ ការងារគ្រប់គ្រងក្នុងតំបន់ ពីឃុំចុះមកភូមិស្រុកក៏ងាយស្រួលជាង តាមរយៈបណ្តាញសង្គម”។

Bac Ha គឺជាស្រុកមួយក្នុងចំណោមស្រុកក្រីក្របំផុតនៅខេត្ត Lao Cai។ បងប្អូនជនជាតិនៅទីនេះបានស្រូកយក ៨៤% នៃចំនួនប្រជាជន។ រូបសណ្ឋានដីដ៏ស្មុគស្មាញ ការធ្វើដំណើរជួបការលំបាក ប្រជាជនរស់នៅឆ្ងាយពីគ្នា ហើយអត្រាភាពក្រីក្រមានកម្រិតខ្ពស់។ ដោយយល់ឃើញពីសារៈសំខាន់នៃកម្មវិធីទូរគមនាគមន៍ផលប្រយជន៍រួម នារយៈពេលកន្លងទៅ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅស្រុក Bac Ha រួមជាមួយអង្គភាពផ្តល់សេវាកម្មទូរគមនាគមន៍បានជួយឧបត្ថម្ភសេវាកម្មទូរគមនាគមន៍ផលប្រយជន៍រួម ដល់គ្រួសារក្រីក្រប្រមាណ ៣ ០០០ គ្រួ ក្នុងចំណោមគ្រួសារក្រីក្រជាង ៩ ០០០ ក្នុងស្រុក។ លោក Nguyen Duy Hoa លេខាគណៈកម្មាធិការបក្សស្រុក Bac Ha បានឲ្យដឹងថា៖ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ចាប់តាំងពីរពេលប្រជាពលរដ្ឋតភ្ជាប់អ៊ីនធឺណិតមក ក្រុមគ្រួសារជាច្រើនចេះ ប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយផលិតផលកសិកម្ម ផ្សព្វផ្សាយគោលដៅទេសចរណ៍ ហើយតាមនោះទាក់ទាញភ្ញៀវទេសចរមកទស្សនា  បង្កើនប្រាក់ចំណូល៖ “ការអនុវត្តកម្មវិធីទូរគមនាគមន៍សាធារណៈ បានរួមចំណែកដល់ការងារផ្លាស់ប្តូរឌីជីថលនៅស្រុក Bac Ha ។ ស្រុក Bac Ha ក៏បានកំណត់ការផ្លាស់ប្ដូរឌីជីថលជាចំណុចស្នូល ដើម្បីកាត់បន្ថយភាពក្រីក្រ។ នាពេលកន្លងទៅ ដោយទទួលបានការជួយឧបត្ថម្ភរបស់ VNPT ខេត្ត Lao Cai ស្រុកបានអនុវត្តន៍ការផ្លាស់ប្ដូរឌីជីថលយ៉ាងល្អប្រសើរ”។

ប្រជាជននៅតំបន់ព្រៃភ្នំ Bac Ha ខេត្ត Lao Cai ទទួល​អត្ថប្រយោជន៍​ពីសេវាកម្ម​ទូរគមនាគមន៍​ - ảnh 2ប្រជាជននៅតំបន់ព្រៃភ្នំ Bac Ha ខេត្ត Lao Cai ទទួលអត្ថប្រយោជន៍ពីសេវាកម្មទូរគមនាគមន៍

នាបច្ចុប្បន្ន VNPT ខេត្ត Lao Cai បានចាប់ផ្តើមផ្តល់កញ្ចប់អនុគ្រោះទូរគមនាគមន៍ផលប្រយោជន៍រួមដល់ក្រុមគ្រួសារក្រីក្រនៅតំបន់ឆ្ងាយដាច់ស្រយាល និងពិបាកធ្វើដំណើរ។ គ្រួសារជាង ២៣ ៥០០ គ្រួទទួលបានគោលនយោបាយនេះហើយ។ លោកស្រី Dau Ai Loan នាយិកាផ្នែក maketing VNPT ខេត្ត Lao Cai បានឲ្យដឹងថា៖ “នេះគឺជាភារកិច្ចមួយ ក្នុងចំណោមភារកិច្ចស្នូលរបស់ប្រទេសជាតិ ហើយយើងខ្ញុំបានកៀរគរគ្រប់ប្រភពធនធាន ដើម្បីអនុវត្តន៍។ យើងខ្ញុំយល់ថា ការនាំអ៊ីនធឺណិតដល់បងប្អូននៅតំបន់ឆ្ងាយដាច់ស្រាយាលឲ្យបានច្រើនបំផុត និងឆាប់រហ័សបំផុតនឹងជួយបងប្អូនទទួលបានព័ត៌មាន ប្រើប្រាស់វិទ្យាសាស្ត្រ លើកកម្ពស់ការយល់ដឹង ហើយជួយបងប្អូនប្រជាជនអនុវត្តន៍សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ”។

រឿងរ៉ាវអំពីប្រជាជននៅតំបន់ព្រៃភ្នំស្រុក Bac Ha ទទួលបានសេវាកម្មទូរគមនាគមន៍យ៉ាងទូលំទូលាយកំពុងនាំមកនូវការផ្លាស់ប្តូរសម្រាប់ជីវភាពរស់នៅរបស់បងប្អូនជាបណ្ដើរៗ។ នេះគឺជាឆ្នាន់សម្រាប់បងប្អូនប្រជាជនយល់ដឹងអំពីគោលនយោបាយថ្មី និងចំណេះដឹងថ្មីយ៉ាងឆាប់រហ័សបំផុត ហើយតាមនោះឈានឡើងរួចផុតពីភាពក្រីក្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ