ប្រជានេសាទនៅភូមិ Ca Na ខេត្ត Ninh Thuan ច្បាមជាប់លំហសមុទ្រ
(VOVWORLD) - ភូមិ Ca Na ឃុំ Ca Na ស្រុក Thuan Nam ខេត្ត Ninh Thuan មានប្រវត្តិសាស្ត្រកកើត និងអភិវឌ្ឍន៍ជាង ២០០ ឆ្នាំមកហើយ។ តាមភាសាចាម ពាក្យ Ca Na មានន័យថា "ថ្មក្រោមដី" ។
ប្រជានេសាទនៅភូមិ Ca Na ខេត្ត Ninh Thuan ច្បាមជាប់លំហសមុទ្រ |
គេដាក់ឈ្មោះដូច្នេះ ព្រោះថា តំបន់ដីនេះមានភ្នំផុសកៀកសមុទ្រ ហើយតំបន់ដែនសមុទ្រមានថ្មប៉ប្រះទឹកជាច្រើន។ ទៅបីជាភូមិស្ថិតនៅតំបន់ដីខ្សោះជីជាតិក៏ដោយ ប៉ុន្តែដោយអាស្រ័យទៅលើរបរនេសាទត្រី នាបច្ចុប្បន្ននេះ Ca Na បានក្លាយទៅជាភូមិសមុទ្រដ៏សម្បូរធូរធារនៅខេត្ត Ninh Thuan ទៀតផង។
អ្នកភូមិ Ca Na ភាគច្រើនប្រកបរបរនេសាទត្រី ចិញ្ចឹមនិងកែច្នៃគ្រឿងសមុទ្រនិងសេវាកម្មទេសចរណ៍។ ចំនួនទូកនេសាទត្រីនៅឃុំ Ca Na បានចូលរួមនេសាទត្រីនៅដែនសមុទ្របានស្រូបយកប្រមាណ ៨០% នៃទូកនេសាទត្រីនៅខេត្ត Ninh Thuan ទាំងមូល។ អ្នកនេសាទក្នុងស្រុកបានសហការគ្នាធ្វើអាជីវកម្មនៅសមុទ្រតាមគំរូក្រុមសាមគ្គី។ ម្ចាស់នាវាបានចាត់តាំងឱ្យនាវាដឹកជញ្ជូនគ្រឿងសមុទ្រទៅកាន់ដីគោក នាវាដឹកប្រេង និងនាដឹកទំនិញសំខាន់ៗដើម្បីផ្គត់ផ្គង់ដល់នាវាដែលកំពុងនេសាទនៅសមុទ្រ។ អាស្រ័យហេតុនេះ បង្កើនប្រសិទ្ធភាពនៃការធ្វើអាជីវកម្ម សន្សំសំចៃថ្លៃនេសាទ និងរក្សាស្ថិរភាពផលិតកម្ម។ លោក Trinh Kim Anh ប្រជានេសាទម្នាក់នៅឃុំ Ca Na បានឲ្យដឹងថា៖
“រដូវនាសាទត្រីសំខាន់គឺចាប់ពីខែមិថុនា ដល់ខែកញ្ញា។ នាវានាសាទត្រីនីមួយៗមានសមាជិកចំនួនពី ១៥ ទី ១៧ នាក់។ នាវាតូចបំផុតគឺមានសមាជិកចំនួន ១២ នាក់។ បើទៅនេសាទត្រី គឺត្រូវទៅតាមក្រុម ដែលមាននាវាចាប់ពី ៥ ទៅ ១០ គ្រឿង ពោលគឺមិនអាចទៅតែម្នាក់ឯងបានឡើយ។ នាវាតូចអាចនាសាទត្រីចាប់ពី ៥ ទៅ ១០ តោន ហើយនាវាធំៗអាចនេសាទត្រីចាប់ពី ១០ ទៅ ៣០ តោន។ ម្ចាស់នាវានីមួយៗអាចរកបានប្រាក់ចំណេញពី ៥០០ លានដុង ទៅ ៥ ពាន់លានដុងផងដែរ”។
នាបច្ចុប្បន្ន ឃុំ Ca Na មានកំពង់ផែនេសាទត្រីចំនួន ២ គឺកំពង់ផែនេសាទត្រីចាស់ និងកំពង់ផែនេសាទត្រីថ្មី។ ប្រព័ន្ធកំពង់ផែសមុទ្រត្រូវបានសាងសង់យ៉ាងទំនើប ដែលអាចទទួលទូក និងនាវាចំនួន ១ ២០០ គ្រឿងចូលចត ដោយនាំឃុំ Ca Na ក្លាយទៅជាគោលដៅរបស់ប្រជានេសាទនៅតំបន់កណ្តាលភាគខាងត្បូង។ លោក Nguyen Thanh Xuan ប្រធានក្រុមអ្នកនេសាទឆ្នេរសមុទ្រឃុំ Ca Na បាននិយាយថា៖
“កំពង់ផែនេសាទត្រី Ca Na ចាស់ត្រូវបានសាងសង់ប្រហែល ២០ ឆ្នាំមុន។ ទូក និងនាវារបស់ឃុំ Ca Na និងឃុំ Phuoc Diem បានចេញ ចូលយ៉ាងមមាញឹក ដូច្នេះហើយរដ្ឋបានវិនិយោគលើការកសាងកំពង់ផែនេសាទត្រីថ្មី។ អ្នកនេសាទបានប្រើប្រាស់ផលិតផលត្រីប្រកបដោយប្រសិទ្ធភាព ដោយជួយសម្រួលដល់ពួកគេធ្វើការនេសាទគ្រឿងសមុទ្រ។ កាលពីឆ្នាំមុន រដ្ឋបានជួយបូមភក់និងដីចេញ និងពង្រីកច្រកកំពង់ផែនេសាទត្រី Ca Na បម្រើនាវានេសាទខេត្ត Binh Dinh និងខេត្ត Khanh Hoa”។
ប្រជានេសាទនៅភូមិ Ca Na ខេត្ត Ninh Thuan ច្បាមជាប់លំហសមុទ្រ |
ទន្ទឹមនឹងការពង្រីកកំពង់ផែ ខេត្ត Ninh Thuan ក៏បានពង្រីកតំបន់ចូលចតដើម្បីបញ្ចៀសខ្យល់ព្យុះជូនប្រជានេសាទនៅតំបន់កំពង់ផែ Ca Na។ អាជ្ញាធរមូលដ្ឋានបានជំរុញការឃោសនា និងកៀរគរអ្នកនេសាទឱ្យចូលរួមក្នុងការនេសាទនៅដែនសមុទ្រ ពោលគឺនាសាទត្រីផង ការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិផង។ លោក Nguyen Duy Lan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ca Na បានឲ្យដឹងថា៖
“អាជ្ញាធរមូលដ្ឋានបានធ្វើការផ្សព្វផ្សាយ និងចលនាដល់ប្រជានេសាទច្បាមជាប់សមុទ្រជាប្រចាំ។ ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយស្វែងរកទីតាំងនេសាទ ហើយពេលណាមានត្រី គឺជូនដំណឹងដល់ម្ចាស់នាវាដើម្បីមកនេសាទត្រីឲ្យទាន់ពេលវេលា។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានប្រគល់ទង់ជាតិជូនប្រជានេសាទ ដើម្បីព្យួរនៅលើទូក និងនាវាសំដៅការពារអធិបតេយ្យភាព នៅពេលនេសាទនៅដែនសមុទ្រ។ ទន្ទឹមនឹងការនេសាទជលផល ប្រជានេសាទបានប្រកបរបរធ្វើទឹកត្រី។ បច្ចុប្បន្នក្នុងភូមិសាស្ត្រខេត្តមានសិប្បកម្មធ្វើទឹកត្រីជាង ៦០ កន្លែង។ ឃុំ Ca Na មានសិប្បកម្មធ្វើទឹកត្រី Quang Minh ជាប់ស្តង់ដារផ្កាយ ៣ នៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP)”។
រៀងរាល់ព្រឹកព្រលឹម នៅកំពង់ផែនេសាទត្រី Ca Na ក្រោយពីដំណើរនេសាទត្រី ក្រុមនាវាបានចូលចតយ៉ាងមមាញឹក ដោយនាំយកត្រីយ៉ាងច្រើនកុករ។ រថយន្តទាំងធំទាំងតូចក៏បានទម្ទឹងរង់ចាំនៅឆ្នេរសមុទ្រ ដើម្បីដឹកត្រីទៅកន្លែងកែច្នៃផងដែរ។ប្រជានេសាទបានជជែកគ្នាយ៉ាងសប្បាយរីយរាយនៅកំពុងផែរ។ រូបភាពដ៏គួរឲ្យសាមញ្ញា និងគួរឲ្យចាប់អារម្មណ៍ទាំងនេះ មានវត្តមាននៅភូមិនេសាទត្រី Ca Na តាំងពីច្រើនឆ្នាំមកហើយ៕