ប្រមូលផ្តុំគ្រម់កម្លាំងដើម្បីកសាងជនបទថ្មីនៅវៀតណាម
VINH PHONG -  
(VOV) /  
(VOV)_ក្រោយរយះពេល ជាង២ឆ្នាំ អនុវត្តការកសាងជនបទថ្មី មុខមាត់ជនបទ
វៀតណាមបានមានការផ្លាស់ប្តូរសកម្មជាច្រើន ជីវភាពរស់នៅខាងសម្ភារះ និងស្មារតី របស់ប្រជាជនកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែ ដើម្បី ដល់ឆ្នាំ ២០២០ សម្រេចគោលដៅការកសាងជនបទថ្មី តំបន់ជាច្រើន បានកំពុងបូកសរុប ដក បទពិសោធន៍ជាលើកដំបូង សំដៅដោះស្រាយការលំបាកមួយចំនួន។
ក្រោយរយះពេលជាង២ឆ្នាំអនុវត្ត កម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី
រហូតមកដល់ពេលនេះ មានឃុំចំនួន ៦៨% បានសម្រេចគំរោងផែនការនិង ឃុំ ចំនួន
៤៤% បានអនុម័ត្តលើ គំរោងផែនការកសាងជនបទថ្មី។ នាបច្ចុប្បន្ន ក្រៅពីឃុំចំនួន១១
អនុវត្តពិសោធទទួលបាន បទដ្ឋានពី ១៥ ដល់ ១៨ និងឃុំចំនួន ជិត ៩៨០ឃុំទទួល បានបទដ្ឋានចាប់ពី១០ឡើងទៅ។ អំពី ប្រភពកម្លាំង សំរាប់ការកសាងជនបទថ្មី ក្រៅពី ថវិការបស់មជ្ឈឹម ដល់បច្ចុប្បន្ននេះ មានខេត្ត និងទីក្រុងចំនួន ៥៣ បានចាត់ចែងថវិកា តំបន់ ជាមួយចំណាយថវិកា ជាង ១៤ពាន់ ពាន់លានវៀតណាមដុង។ ស្ដីអំពីបណ្ដា ការ លំបាក ក្នុងការអនុវត្តកសាងជនបទថ្មី លោក Nguyen Huu Duc លេខាគណះកម្មាធិការ បក្ស ឃុំ Phuoc Hau ស្រុក Ninh Phuoc ខេត្ត Ninh Thuan បានអោយដឹងថា៖
“ ក្នុងបទដ្ឋានចំនួន ១៩ ស្ដីពីការកសាងជនបទថ្មី គឺលំបាកបំផុតគឺបទដ្ឋានទី១២ អំពីរចនាសម្ព័ន្ធពលករជនបទ។ តាមបទដ្ឋាននេះពលករចំនួន៣០% ធ្វើកសិកម្ម ។នេះជាប្រការពិបាកអនុវត្តណាស់។ ដូច្នេះ យើងខ្ញុំសូមស្នើ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍
ជនបទ វៀតណាម រាយការជាមួយគណះកម្មាធិការបញ្ជាណែនាំ ដើម្បីកែសម្រួលអោយ សមស្រប ជាមួយតំបន់និមួយៗ ដើម្បីឃុំនិមួយៗអនុវត្ត។”
លោក Le Truong Luu អនុប្រធានគណះកម្មាធិការប្រជាជនខេត្តនិងជា ប្រធាន គណះកម្មាធិការកសាងជនបទថ្មី ខេត្តThua Thien Hue បានអោយដឹងថា៖
“ កម្មវិធីជនបទថ្មីត្រូវបានតំបន់ យើងខ្ញុំអនុវត្តល្អណាស់។ ប៉ុន្តែ នៅមានបញ្ហាជា
ច្រើនបានចោទឡើង។ ទីមួយ គឺប្រភពកម្លាំង ប្រមូល ដើម្បីកសាងជនបទថ្មី នៅមានកំ
ហិត។ ទីពីរគឺ ការអភិវឌ្ឍន៍ផលិតកម្ម បង្កើនចំណូលអោយប្រជាជន ក៏មានការលំបាកជា
ច្រើនដែរ។”
ជាក់ស្ដែងគឺបណ្ដាការលំបាក ដែលកំពុងជួបប្រទះក្នុងការកសាងជនបទថ្មី ដោយ
សារ ការងារឃោសនា ដើម្បីប្រជាជនស្រុះចិត្តគំនិតកសាងជនបទថ្មី មិនទាន់បានល្អ។ដើម្បីផ្លាស់ប្តូរគំនិតគិតគូអំពីកម្មវិធី ក្រសួង ស្ថាប័ន ផ្នែកជាច្រើន បានជំរុញការផ្សព្វផ្សាយ
ការផ្តួចផ្តើមគំនិត គោលនយោបាយថ្មី ដើម្បីអនុវត្តកម្មវិធី។ ប្រការនេះទទួលបានលទ្ធផល ជាក់ស្ដែងជាជំហានដំបូង។ ការពិតជាក់ស្ដែងមួយទៀតគឺ ការធ្វើល្អការងារឃោសនានៅ តំបន់នានា បានរួមចំណែកលើកទឹកចិត្តអង្គភាពអាជីវកម្ម អ្នកសម្បុរសធ៌ម គាំទ្រ ជួយ ឧបត្ថម្ភចលនា ដោយការផ្តល់ថវិកា សម្ភារះ…។ល។
ដើម្បីសម្រេចគោលដៅកសាងជនបទថ្មី ដល់ឆ្នាំ ២០១៥ តំបន់ទាំងឡាយ ត្រូវជំរុញ ការចូលរួម របស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ បន្តសុក្រិដ្ឋ និងពង្រឹងគណះកម្មាធិការគ្រប់ជាន់
ថ្នាក់ ។ ក្នុងរយះពេលខាងមុខនេះ អចិន្ត្រៃយ៍ គណះកម្មាធិការមជ្ឈឹម អំពីការកសាងជនបទ
ថ្មី នឹងណែនាំ ពីនិត្យមើល ចងក្រងឡើងវិញគំរោងផែនការនានា។ ឧបនាយករដ្ឋមន្ត្រី Vu
Van Ninh បានលើកច្បាស់ថា៖
“ ខ្ញុំចាត់ទុកថា ប្រការសំខាន់ គឺត្រូវបូកសរុបរូបសណ្ឋាន ពង្រីករបៀបធ្វើល្អ ច្នៃប្រឌិត
ថ្មី គំរូនៅតំបន់ផ្សេងៗ។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ដល់ការណែនាំនិងពិនិត្យមើល និងរៀបចំចងក្រងឡើងវិញគំរោងផែនការនៅឃុំនិមួយៗ។ ជាពិសេស គឺការកសាងគំរោង ផែនការ ក៏ត្រូវសម្របជាមួយស្ថានភាពជាក់ស្ដែងក្នុងតំបន់ផងដែរ។”
គណះកម្មាធិការបញ្ជាណែនាំមជ្ឈឹម អំពីការកសាងជនបទថ្មី បានអោយដឹងថា៖ ការយកចិត្តទុកដាក់ជាពិសេសរបស់បក្ស រដ្ឋាភិបាលវៀតណាម ក្នុងការកសាងជនបទថ្មី គឺកាសផ្លាស់ប្តូរជាសារវ័ន្តជីវភាពរស់នៅ និងការអភិវឌ្ឍន៍ផលិតកម្មរបស់ប្រជាជន។ នោះ គឺជាប្រការសំខាន់បំផុត៕
|
ក្រោយរយះពេល ជាង២ឆ្នាំ អនុវត្តការកសាងជនបទថ្មី មុខមាត់ជនបទវៀតណាមបានមានការផ្លាស់ប្តូរសកម្មជាច្រើន (http://dangcongsan.vn) |
VINH PHONG
-VOV