ប្រវត្តិសាស្ត្រនៃរបរជាងទងនៅអតីតរាជធានី Hue
(VOVWORLD) - ភូមិ Ke Mon កាលពីមុននេះចំណុះឃុំ Phong Thanh ដែល សព្វថ្ងៃនេះគឺ Dien Mon ស្រុក Phong Dien ខេត្ត Thua Thien Hue ភាគ កណ្ដាលវៀតណាម។ ទីនេះត្រូវបានចាត់ទុកថា ជាដើមកំណើតនៃមុខរបរ ជាងទងវៀតណាម។
គ្រឿងអលង្ការនៃភូមិជាងទង Ke Mon |
តាមឯកសារប្រវត្តិសាស្ត្របានសរសេរថា ភូមិ Ke Mon ត្រូវបានបង្កើតឡើង នាសតវត្សទី១៤ ក្រោមរាជកាលស្ដេច Tran Anh Tong។ ភូមិនេះស្ថិតនៅតាម មាត់ទន្លេ Tam Giang ហើយថែមទាំងមានផ្ទៃដីកសិកម្មដ៏ធំទូលាយទៀតផង ហេតុនេះហើយ អ្នកភូមិសឹងតែទាំងអស់បានប្រកបរបរកសិកម្មនិងនេសាទ។
នាឆ្នាំ១៧៨៩ ក្រោយពីបានវាយបរាជ័យពួកខ្មាំងឈ្លានពាននៃរាជ្យវង្សឈីង (Qing) រួច ស្ដេច Quang Trung បានតាំងរាជធានីនៅ Phu Xuan – Hue ហើយ អំពាវនាវអ្នកមានទេពកោសល្យទូទាំងប្រទេសមកជួយស្ដេចទ្រង់គ្រប់គ្រងប្រទេសជាតិ។ លោក Cao Dinh Do ជាជន Thanh Hoa ម្នាក់បាននាំ ក្រុមគ្រួសារទៅកាន់រាជធានី Hue ដើម្បីប្រកបរបរជាងទង។ ប៉ុន្តែនាពេលទៅឆ្លង កាត់ទន្លេ O Lau ក្រុមគ្រួសារលោកជួបគ្រោះថ្នាក់ ហើយត្រូវបានអ្នកភូមិ Ke Mon ជួយសង្គ្រោះ។ ដើម្បីសម្ដែងនូវការដឹងគុណសង្គ្រោះជីវិតរបស់អ្នកភូមិ Ke Mon លោក Do បាន បង្រៀនរបរជាងទងអោយអ្នកភូមិនៅទីនេះ។ លោក Bui Van Day ប្រធានគណៈ ប្រតិបត្តិភូមិវប្បធម៌ Ke Mon បានចែករំលែកថា៖
“ភូមិ Ke Mon មានលក្ខណៈពិសេសគឺស្ថិតនៅចន្លោះរវាងសមុទ្រនិងទន្លេ អញ្ចឹងបានជាទូកទៅឆ្លងភូមិងាយរងគ្រោះថ្នាក់ណាស់។ នាពេលគ្រួសារលោក Cao Dinh Do រងគ្រោះថ្នាក់ មានបុរសត្រកូល Tran Duy ២នាក់និងបុរសត្រកូល Hoang ម្នាក់ដែលកំពុងធ្វើស្រែបានឃើញ អញ្ចឹងគេបានជួយសង្គ្រោះ។ ក្រោយរយៈពេលមួយ ចូលបំពេញព្រះរាជកិច្ចនៅក្នុងព្រះបរមរាជវាំង លោក Cao Dinh Do បានវិលត្រឡប់ មកភូមិ Ke Mon ដើម្បីបង្រៀនរបរជាងទងដល់អ្នកភូមិទាំងនោះ”។
ចាប់តាំងពីពេលនោះមក ភូមិ Ke Mon បានក្លាយទៅជាដើមកំណើតនៃ របរជាងទងនៅតំបន់ភាគកណ្ដាល។ ផលិតផលអលង្ការ Ke Mon ត្រូវបានគេស្គាល់ដល់ជាច្រើន អាស្រ័យដោយមានគុណភាពល្អនិងមានសោភ័ណ្ណភាពល្អប្រណិតជាងបើធៀបនឹងផលិតផលនៅកន្លែងផ្សេងៗ។ បទពិសោធន៍ បាទដៃប៉ិនប្រសព ភាពស្ទាត់ជំនាញ និងភាពច្នៃប្រឌិតរបស់ ជាងទង Ke Mon ត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតតាមរយៈផលិតផលអលង្ការ ដែលត្រូវបានឆ្លាក់រចនាយ៉ាងល្អប្រណិតនិងល្អិតល្អន់ដូចជា៖ ខ្សែក កងដៃ ចិញ្ចៀន និងក្រវិលត្រចៀកមាសឬប្រាក់ ជាដើម។ អ្នកស្រាវជ្រាវប្រវត្តិ សាស្ត្រវប្បធម៌ លោក Tran Dai Vinh បានអោយដឹងថា៖
“ដោយមានថ្វីដៃដ៏ប៉ិនប្រសព អ្នកភូមិ Ke Mon បានច្នៃប្រឌិតឡើងវត្ថុដ៏ថ្លៃ ថ្លានិងល្អប្រណិតដើម្បីផ្គត់ផ្គង់ចំពោះពិធីរៀបអាពាហ៍ពិពាហ៍និងពិធីសែនខួប នានា តាមនោះនាំមកនូវភាពសម្បូររុងរឿងសម្រាប់ភូមិ។ អ្នកភូមិបានរៃអង្គាស ប្រាក់ចំណូលរបស់ខ្លួនដើម្បីជួសជុលកែលម្អវិហារសក្ការៈបូជាគ្រូដើមនិងប្រាង្គតម្កល់សពគ្រូដើមគឺលោក Cao Dinh Do”។
ផលិតផលអលង្ការ Ke Mon ត្រូវបានគេស្គាល់ដល់ជាច្រើន អាស្រ័យដោយមានគុណភាពល្អនិងមានសោភ័ណ្ណភាពល្អប្រណិតជាងបើធៀបនឹងផលិតផលនៅកន្លែងផ្សេងៗ។ |
មិនត្រឹមតែមានវត្តមាននៅគ្រប់កន្លែងទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំង ផលិតផលរបស់ជាងទង Ke Mon បានឈានទៅទីផ្សារពិភពលោកទៀតផង។ នា បច្ចុប្បន្ន នៅរដ្ឋ Texas ប្រទេសអាមេរិក មានមូលដ្ឋានសិប្បកម្មជាងទងចំនួន៤០ កន្លែងរបស់អ្នកភូមិ Ke Mon។ នាពេល Festival របរប្រពៃណី Hue ត្រូវបាន រៀបចំឡើងម្ដងៗ អ្នកភូមិ Ke Mon សុទ្ធតែចូលរួមផងដែរ។
ប្រសូត្រឡើងនិងធំដឹងក្ដីនៅក្នុងគ្រួសារដែលមានប្រពៃណីប្រកបរបរជាង ទង សិប្បករឆ្នើមលោក Tran Duy Mong បានភ្ជាប់ខ្លួននឹងរបរនេះចាប់តាំងពីអាយុ ១៨ឆ្នាំមក។ ទោះបីជាបានឈានចូលអាយុ៦០ឆ្នាំក្ដី ប៉ុន្តែការជក់ចិត្តរបស់លោក Tran Duy Mong ចំពោះរបរជាងទងនេះបីតែមានភាពដដែល មិនត្រូវសាបសូន្យទៅតាមពេលវេលា ឡើយ។ លោក Mong បានចែករំលែកថា៖
“ខ្ញុំត្រូវបានប្រសូត្រឡើងនិងធំដឹងក្ដីនៅភូមិ Ke Mon។ របរជាងទងគឺជា ទ្រព្យសម្បបត្តិហើយក៏ជារបរប្រពៃណីនៃស្រុកកំណើតខ្ញុំ។ ពិតណាស់ថា ខ្ញុំជានិច្ច កាលខិតខំប្រឹងប្រែងថែរក្សានិងអភិវឌ្ឍមុខរបរនេះ”។
នាសព្វថ្ងៃ ទោះបីជាអ្នកភូមិ Ke Mon បានទៅបង្កើតអាជីពនៅគ្រប់ទីកន្លែងឆ្ងាយៗក៏ ដោយ ប៉ុន្តែ Hue នៅតែជាប្រភពដើមនៃរបរជាងទងនេះជាពិតប្រាកដ។ ត្រឹម តែទៅកាន់ Hue ប៉ុណ្ណោះ គឺភ្ញៀវទេសចរទើបមានឱកាស ឃើញដោយផ្ទាល់ ភ្នែក និងចូលរួមក្នុងជំហានផលិតកម្មនានានៃរបរជាងទងប្រពៃណី៕