ប្រសិទ្ធិភាពក្នុងការតភ្ជាប់រូបសណ្ឋានរវាងកសិករនិងអង្គភាពអាជីវកម្មនៅខេត្ត Quang Nam
TUYET LE - VINH PHONG -  
(VOV) /  
(VOV)_ដើម្បីជួយឧបត្ថម្ភប្រជាកសិកររួចផុតពីភាពក្រីក្រដោយនិរន្តភាព ផ្នែក
កសិកម្មស្រុកDuy Xuyen ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) បានធ្វើជា
ស្ពានតភ្ជាប់អោយក្រុមហ៊ុនចំកាត់ ពាណិជ្ជកម្ម និងនាំចេញ នាំចូលវៀតថាំង ជួយ
ឧបត្ថម្ភប្រជាកសិករ ដាំដំណាំត្រសក់ធ្វើពិសោធន៍។ រូបសណ្ឋាននេះបាននាំមក
នូវប្រសិទ្ធិភាពជាជំហានដំបូង ជួយឧបត្ថម្ភប្រជាកសិករមានជីវភាពរស់នៅធូរធារ
រួមចំណែកជំរុញខ្លាំង ចលនាកសាងជនបទថ្មីនៅក្នុងតំបន់។
នាប៉ុន្មានថ្ងៃនេះ កសិករនៅស្រុក Duy Xuyen ខេត្ត Quang Nam កំពុងប្រមូល
ផល ផ្លែត្រសក់ជប៉ុន។ លោក Nguyen Danh នៅឃុំ Duy Trinh ស្រុក Duy Xuyen
ខេត្ត Quang Nam បានអោយដឹងថា៖ ក្រៅពីដំណាំដែលធ្លាប់ដាំពីមុនមកដូចជា៖
ពោត សណ្ដែកដីនោះ ប្រជាកសិករនៅទីនេះបានប្រែទៅជាដាំដំណាំត្រសក់ជ
ប៉ុន។ រដូវឆ្នាំនេះ គ្រួសារលោក Danh ទទួលបានប្រាក់ចំណេញខ្ពស់ជាង៤ដង
បើប្រៀបនឹងដាំស្រូវឬ ដាំដំណាំផ្សេងៗ លោកបានរៀបរាប់ថា៖
|
ប្រសិទ្ធិភាពក្នុងការតភ្ជាប់រូបសណ្ឋានរវាងកសិករនិងអង្គភាពអាជីវកម្មនៅខេត្ត Quang Nam |
“ ប្រាក់ចំណូលពីការដាំត្រសក់របស់ប្រជាកសិករគឺល្អណាស់។ ពីព្រោះ
គ្មានដំណាំណាអាចមានទិន្នផលខ្ពស់ដូចជាដំណាំត្រសក់នោះទេ។ ផ្តល់ទិន្នផល
ខ្ពស់ហើយ ក្រុមហ៊ុនវៀតថាំងក៏មកប្រមូលទិញនៅនឹងកន្លែងទៀត ដោយប្រគល់
ប្រាក់ភ្លាមៗ បានជាប្រជាកសិករនឹងនរចិត្តណាស់។”
ដើម្បីបង្កលក្ខណះងាយស្រួលអោយប្រជាកសិករ ក្រៅពីការប្រមូលទិញ
ផលិតផលនេះ ក្រុមហ៊ុនចំកាត់ ពាណិជ្ជកម្ម នាំចេញ នាំចូលវៀតថាំង មានទី
ស្នាក់ការនៅខេត្ត Hai Duong (ភាគខាងជើងវៀតណាម) ក៏បានជួយឧបត្ថម្ភជា
ប្រាក់ទិញបណ្ដាញ ណែនាំរបៀបថែទាំនិងប្រមូលផល។ លោក Nguyen Truong
Son អ្នកគ្រប់គ្រង់សិប្បកម្មកែច្នៃកសិផល វៀតថាំង នៅឃុំ Duy Chau ស្រុក Duy
Xuyen ខេត្ត Quang Nam បានអោយដឹងថា៖ ក្រៅពីត្រសក់ ក្រុមហ៊ុនក៏បានស
ហការជាមួយផ្នែកកសិកម្មស្រុក Duy Xuyen ដាំពិសោធន៍ខ្ញីលើផ្ទៃដី២ហិកតា
ដើមត្រប់និងទ្រមាំងលើផ្ទៃដី២ហិកតា តាមរយៈកិច្ចសន្យាផលិតកម្ម ប្រមូល
ទិញផលិតផល។លោក Nguyen Truong Son បានអោយដឹងថា៖
“ ក្រុមហ៊ុននឹងវិនិយោគសម្ភារះជាលើកដំបូងសំរាប់ប្រជាកសិករ ហើយ
ប្រមូលទិញកសិផលទាំងអស់។ គោលដៅរបស់ក្រុមហ៊ុនគឺកសាងមណ្ឌលវត្ថុ
ធាតុដើមសំរាប់ផលិតកម្ម។ ដោយបានស្រុក Duy Xuyen បង្កលក្ខណះងាយ
ស្រួល អោយក្រុមហ៊ុនវៀតថាំងប្រមូលទិញបានកសិផលផង និងជួយឧបត្ថម្ភ
លើកកំពស់ប្រាក់ចំណូលសំរាប់ប្រជាកសិករទៀតផង។ ”
នាបច្ចុប្បន្ន គ្រួសារចំនួន១៥០គ្រួនៅឃុំ Duy Trung, Duy Chau, Duy Trinh,
Duy Thanh , Duy Tan របស់ស្រុក Duy Xuyen កំពុងដាំដំណាំត្រសក់ជប៉ុន នៅ
លើផ្ទៃដី១៣ហិកតា។ គណៈកម្មាធិការប្រជាជនស្រុក Duy Xuyen បានជួយ
ឧបត្ថម្ភប្រជាកសិករនូវទឹកប្រាក់ចំនួន២៥០ ០០០ វៀតណាមដុង (ស្មើនឹង១២
ដុល្លារអាមេរិក) នៅលើផ្ទៃដី៣៦០ម៉ែត្រក្រឡា ដើម្បីទិញពូជដំណាំ។ ក្រៅពី
នោះ ប្រជាកសិករក៏បានណែនាំបច្ចេកទេសដាំដុះ បង្ការដង្កូវនិងជំងឺផ្សេងៗ
ទៀតផង។ លោក Van Ba Nam ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជន
បទស្រុក Duy Xuyen ខេត្ត Quang Nam បានអោយដឹងថា៖ រូបសណ្ឋានសហ
ការរវាងផលិតកម្មជាមួយការប្រមូលទិញត្រសក់ជប៉ុន បាននាំមកនូវប្រសិទ្ធិ
ភាពខាងសេដ្ឋកិច្ចខ្ពស់សំរាប់ប្រជាកសិករ លើកស្ទួយជីវភាពរស់នៅ។ ទន្ទឹម
នឹងនោះ រូបសណ្ឋាននេះក៏រួមចំណែកយ៉ាងសកម្មក្នុងចលនាកសាងជនបទថ្មី
នៅក្នុងតំបន់ទៀតផង។លោក Van Ba Nam បានអោយដឹងថែមទៀតថា៖
“យើងខ្ញុំបានសហការជាមួយអង្គភាពអាជីវកម្មជាច្រើន ជាមួយប្រជា
កសិករ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាដាំត្រសក់ជប៉ុននាំចេញ។ រូបសណ្ឋាន
នេះបាននាំមកនូវប្រាក់ចំណូលខ្ពស់ បើប្រៀបនឹងដាំស្រូវ។”
នាបច្ចុប្បន្ន ស្រុក Duy Xuyen ខេត្ត Quang Nam បន្តសហការជាមួយ
បណ្ដាអង្គភាពអាជីវកម្ម ដើម្បីបើកទូលាយផ្ទៃដីដាំដំណាំផ្សេងៗទៀត ។
ជោគជ័យជំហានដំបូងពីរូបសណ្ឋានដាំត្រសក់ជប៉ុនបែបនេះ បានបើកចេញ
ទិសដៅថ្មី ក្នុងការអភិវឌ្ឍន៍កសិកម្ម ក៏ដូចជាជួយឧបត្ថម្ភកសិករនៅទីនេះ
ស្ថិរភាពជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តភាព ក៏ដូចជា
សម្រេចការកសាងជនបទថ្មីនៅក្នុងតំបន់ទៀតដែរ៕
TUYET LE - VINH PHONG
-VOV