ប្រសិទ្ធភាពនៃរបរចិញ្ចឹមគោយកទឹកដោះនៅខេត្ត Soc Trang

(VOVWORLD) - ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ របរចិញ្ចឹមគោយកទឹកដោះត្រូវបានចាត់ទុកថាជាប្រៀបខ្លាំងរបស់ខេត្ត Soc Trang។ គំរូនេះបាន ចូលរួមចំណែកយ៉ាងសំខាន់ដល់ជីវភាពរស់នៅរបស់គ្រួសារជាច្រើន ជាពិសេសគឺគ្រួសារក្រីក្រ បងប្អូនជនជាតិខ្មែរ ដើម្បីលើកកម្ពស់ប្រាក់ចំណូល កែលម្អជីវភាពរស់នៅខាងសេដ្ឋកិច្ច។ នេះក៏ជាសត្វចិញ្ចឹមដែលត្រូវបានចាត់ទុកថាជា "ដងសន្ទួច" ប្រកបដោយប្រសិទ្ធិភាព ជួយប្រជាជននៅខេត្ត Soc Trang ច្បាមជាងជាមួយស្រុកកំណើត ដោយកាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ទីក្រុងធំ ៗ ដើម្បីប្រកបរបររកស៊ីផងដែរ។
ប្រសិទ្ធភាពនៃរបរចិញ្ចឹមគោយកទឹកដោះនៅខេត្ត Soc Trang - ảnh 1របរចិញ្ចឹមគោយកទឹកដោះត្រូវបានចាត់ទុកថាជាប្រៀបខ្លាំងរបស់ខេត្ត Soc Trang

លោក Thach Minh Duong នៅភូមិ  Tam Loc ឃុំ Dai Tam ស្រុក My Xuyen បានចែករំលែកថា កាលពីមុននេះ សេដ្ឋកិច្ចគ្រួសារបានជួបការលំបាក់ណាស់ ហើយដល់ឆ្នាំ ២០២១ នៅពេលប្រកបរបរចិញ្ចឹមគោយកទឹកដោះនោះ ជីវភាពរស់នៅចាប់ផ្តើមបានកែលម្អ និងប្រកបដោយស្ថិរភាពជាងជាបណ្ដើរៗ។ នាគ្រាដំបូង គ្រួសារលោកបានចិញ្ចឹមគោយកទឹកដោះពីរក្បាលតែប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្ននេះ គ្រួសារលោកបានចិញ្ចឹមគោចំនួន ១០ ក្បាលហើយ។ លើលពីនេះទៅទៀតប្រាក់ចំណូលពីការចិញ្ចឹមគោយកទឹកដោះមានប្រសិទ្ធភាពច្រើនជាង បើប្រៀបធៀបនឹងរបរដាំដំណាំនិងស្រូវ។ លោក Duong បានឲ្យដឹងថា៖ “ក្រោយពេលចូលរួមគម្រោងចិញ្ចឹមគោ Heifer នោះសេដ្ឋកិច្ចគ្រួសាររបស់ខ្ញុំត្រូវបានកែលម្អ ជីវភាពរស់នៅប្រកបដោយស្ថិរភាព ហើយរកបានប្រាក់ចំណូលខ្ពស់។ ប្រសិនបើការចិញ្ចឹមគោយកទឹកដោះបន្តមានស្ថិរភាពនោះ គ្រួសារខ្ញុំនឹងពង្រីកហ្វូងគោនាពេលអនាគតជាបន្តទៀត”។

យោងតាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Soc Trang បានឲ្យដឹងថា ចាប់ពីមូលដ្ឋានគ្រឹះចិញ្ចឹមគោយកទឹកដោះរបស់សហករណ៍កសិកម្ម Evergrowth ដោយទ្រង់ទ្រាយតូចនោះ នៅឆ្នាំ ២០១៣ ខេត្តបានចាប់ផ្ដើមអនុវត្តន៍គម្រោងអភិវឌ្ឍន៍របរចិញ្ចឹមគោយកទឹកដោះរបស់ខេត្ត។ កម្មវិធីនេះបាននាំមកនូវប្រសិទ្ធភាពវិជ្ជមានយ៉ាងឆាប់រហ័ស ដូចជាចូលរួមចំណែក ផ្លាស់ប្តូររចនាសម្ព័ន្ធពូជសត្វចិញ្ចឹម តាមរបៀបចិញ្ចឹមសត្វប្រមូលផ្តុំ បង្កើតរបរចិញ្ចឹមគោយកទឹកដោះក្នុងខេត្តជាបណ្តើរ ៗ ក៏ដូចជារួមដៃគ្នាអនុវត្តន៍ “ ការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មតាមទិសលើកកម្ពស់តម្លៃបន្ថែម និងការអភិវឌ្ឍប្រកបដោយចីរភាព” ។ លោក Tang Thanh Chi អនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក My Xuyen បានឲ្យដឹងថា៖ “បច្ចុប្បន្ន ទិន្នផលទឹកដោះគោជាមធ្យមរបស់ស្រុកសម្រេចបានប្រមាណពី ៤ ទៅ ៤,៣ តោន / ថ្ងៃ ក្នុងនោះក្រុមហ៊ុនភាគហ៊ុនទឹកដោះគោ Vinamilk បានប្រមូលទិញប្រមាណពី ២,២ ទៅ ២,៥ តោន ហើយសហករណ៍ Evergrowth បានប្រមូលទិញប្រមាណពី ១,៧ ទៅ ២,៥ តោន ហើយតម្លៃទឹកដោះគោជាមធ្យមបច្ចុប្បន្ននេះ គឺប្រមាណ ១៣ ពាន់ដុង / គីឡូក្រាម។ យោងទៅតាមការគណនារបស់យើងខ្ញុំ គឺប្រាក់ចំណេញជាមធ្យមនៃទឹកដោះគោ ចំនួន ១ គីឡូក្រាមគឺលើសពី ៥ ពាន់ដុង។ ជាទូទៅ គំរូចញ្ចឹមគោយកទឹកដោះនៅស្រុកបាននាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ចខ្ពស់ ដោយរួមចំណែកបង្កើតការងារធ្វើ និងប្រាក់ចំណូលជូនប្រជាជននៅជនបទផងដែរ”។

ប្រសិទ្ធភាពនៃរបរចិញ្ចឹមគោយកទឹកដោះនៅខេត្ត Soc Trang - ảnh 2របរចិញ្ចឹមគោយកទឹកដោះត្រូវបានចាត់ទុកថាជាប្រៀបខ្លាំងរបស់ខេត្ត Soc Trang

លោក Vuong Quoc Nam អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang បានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះ ខេត្តនឹងបន្តរក្សានិងអភិវឌ្ឍគម្រោង ចិញ្ចឹមគោយកសាច់ និងគោយកទឹកដោះសម្រាប់ប្រជាជន ព្រមទាំងតាក់តែងគោលនយោបាយសម្រាប់មុខសញ្ញាគ្រួសារក្រីក្រ បងប្អូនជនជាតិ  ក្រុមសហករណ៍។ លោកបានសំណេះសំណាលថា៖ “យើងខ្ញុំបានផ្តោតសំខាន់លើគោលនយោបាយចំពោះមុខសញ្ញានីមួយៗ និងទំហំចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាព។ យើងខ្ញុំនឹងជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ គ្រសារមានជីវភាពរស់នៅលំបាក ជាពិសេសគឺបងប្អូនជនជាតិ ដែលមានគោលបំណងចង់ប្រកបរបរផលិតកម្មបែបនេះផងដែរ”។

គម្រោងអភិវឌ្ឍការចិញ្ចឹមគោនិយាយរួម និងគោយកទឹកដោះនិយាយដោយឡែក បន្តទទួលបានប្រសិទ្ធភាពខាងសេដ្ឋកិច្ចខ្ពស់។ នាបច្ចុប្បន្នវិស័យកសិកម្មខេត្ត Soc Trang កំពុងផ្តោតសំខាន់ទៅលើការកែលម្អគុណភាពពូជសត្វ ថែរក្សា និងពង្រីកគំរូចិញ្ចឹមជឿនលឿនដើម្បីធានាសុវត្ថិភាពជីវសាស្ត្រ។ លើសពីនេះទៀត លើកកម្ពស់សមត្ថភាពជំនាញសម្រាប់ជួរកម្មាភិបាលអ្នកបច្ចេកទេស អ្នកបច្ចេកទេស សមត្ថភាពផលិត និងតភ្ជាប់សម្រាប់គ្រួសារចិញ្ចឹមគោ កែលំអគុណភាពប្រភពចំណី ធ្វើយន្តូបនីយកម្មក្នុងការចិញ្ចឹម ក៏ដូចជាជួយឧបត្ថម្ភកសិករបន្តទទួលបានទុន និងពង្រីកទ្រង់ទ្រាយចិញ្ចឹមសម្រាប់គ្រួសារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ