ប្រសិទ្ធភាពប្រតិបត្តិការរបស់សាខាសមាគមនារីភូមិ Bai Von ឃុំ Dinh Cu ខេត្ត Hoa Binh

(VOVWORLD) - សាខាសមាគមនារីភូមិ Bai Von ឃុំ Dinh Cu ស្រុក Lac Son ខេត្ត Hoa Binh ត្រូវបានបង្កើតកាលពី ១៧ ឆ្នាំមុន (នាឆ្នាំ ២០០៧)។ នេះគឺជាសាខាសមាគមនារីឆ្នើមនៅឃុំ Dinh Cu ហើយបានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីសហគមន៍ កសាងគ្រួសារ ភូមិស្រុកសម្បូរធូធារ និងសុភមង្គល។
ប្រសិទ្ធភាពប្រតិបត្តិការរបស់សាខាសមាគមនារីភូមិ Bai Von ឃុំ Dinh Cu ខេត្ត Hoa Binh - ảnh 1កិច្ចសន្ទនាគោលនយោបាយនៅថ្នាក់ឃុំ Dinh Cu។ រូបថត៖ VOV

សាខាសមាគមនារីភូមិ Bai Von បច្ចុប្បន្នមានសមាជិកាចំនួន ១១៦ នាក់ ក្នុងនោះភាគច្រើនជាជនជាតិ Muong ។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសទិវានារីអន្តរជាតិ (៨ មិនា) ទិវាគ្រួសារវៀតណាម (២៨ មិថុនា) បុណ្យឯករាជ្យជាតិ (២ កញ្ញា) ទិវានារីវៀតណាម (២០ តុលា) សាខាសមាគមនារីភូមិ Bai Von តែងតែរៀបចំពិធីផ្លាស់ប្ដូរវប្បធម៌ សិល្បៈ និងកីឡា បង្កើតបរិយាកាសសប្បាយរីករាយ និងជូនបងប្អូនារីដើម្បីទាក់ទាញសមាជិកា សាខាសមាគមនារីភូមិ Bai Von បានជំរុញខ្លាំងការងារឃោសនា លើកទឹកចិត្ត ជួយឧបត្ថម្ភបងប្អូននារីយល់អំពីតួនាទី និងឋានៈរបស់អង្គការសមាគមគឺជាតំណាងថែទាំ ការពារសិទ្ធិ និងផលប្រយោជន៍របស់នារី និងសិទ្ធិ កាតព្វកិច្ចរបស់សមាជិកា។ អាស្រ័យហេតុនោះ សាខាសមាគមបានទាក់ទាញការចូលរួមយ៉ាងសកម្មរបស់បងប្អូននារីក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងតំបន់ និងចលនាដែលត្រូវបានសហភាពនារីស្រុក Lac Son បំផុស។ អ្នកស្រី Bui Thi Vinh ប្រធានសាខាសមាគមនារីភូមិ Bai Von ឃុំ Dinh Cu បានឲ្យដឹងថា៖

“សកម្មភាពសំខាន់ៗរបស់សមាគមគឺ ឃោសនាអំពីច្បាប់អាពាហ៍ពិពាហ៍គ្រួសារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ ការពារបរិស្ថាន ចលនាបងប្អូននារីចូលរួមអប់រំកាយ ហាត់កីឡា។ កិច្ចប្រជុំសមាគមនារីបានរួមបញ្ចូលជាមួយកងកម្លាំងមានសមត្ថកិច្ចដើម្បីឃោសនាអំពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម។ ដោយឡែក ភូមិ Bai Vớn មិនមានករណីហិង្សាក្នុងគ្រួសារឡើយ”។

កាលពីមុន ស្ថានភាពឃុំជួបការលំបាកច្រើន ប៉ុន្តែបច្ចុប្បន្ននេះ ឃុំអភិវឌ្ឍន៍ជាងមុនហើយ។ ឃុំ Bai Von មានគ្រួសារធ្វើសេដ្ឋកិច្ចពូកែជាច្រើនដូចជា៖ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ធ្វើអាជីវកម្មកិនអង្ករ។ ដើម្បីសម្រេចបានលទ្ធផលទាំងនេះ សាខាសមាគមនារីឃុំ Bai Von រួមជាមួយអាជ្ញាធរតំបន់ជួយឧបត្ថម្ភសមាជិកាអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ចលនាបងប្អូនអ្នកឃុំផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹមដើម្បីបង្កើនប្រាក់ចំណូល។ អ្នកស្រី Trinh Thi Thanh អ្នកឃុំ Dinh Cu បានឲ្យដឹងថា៖

“ចូលរួមជាសមាជិកាសមាគមនារីមានអត្ថប្រយោជន៍ច្រើនណាស់ ពោលគឺនៅពេលជួបការលំបាក បងប្អូនានរីអាចជួយគ្នាទៅវិញទៅមកអំពីការងារ និងជាថវិកា។ ទន្ទឹមនឹងនោះ បងប្អូនានរីត្រូវបានស្ដាប់ការឃោសនាអំពីការការពារបរិស្ថាន បទពិសោធន៍ចិញ្ចឹមសត្វ និងការថែទាំកុមារផងដែរ”។

ប្រសិទ្ធភាពប្រតិបត្តិការរបស់សាខាសមាគមនារីភូមិ Bai Von ឃុំ Dinh Cu ខេត្ត Hoa Binh - ảnh 2ស្ត្រីនៅឃុំ Dinh Cu លេងបៀរ។ រូបថត៖ VOV

សាខាសមាគមនារីភូមិ Bai Von យកចិត្តទុកដាក់ជាពិសេសដល់បំណងប្រាថ្នារបស់សមាជិកាតាមរយៈសកម្មភាពសួរសុខទុក្ខ នៅពេលដែលសមាជិកាឈឺថ្កាត់លើកទឹកចិត្តគ្រួសារគោលនយោបាយ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ និងគ្រួសារនារី ដែលមានស្ថានភាពរស់នៅលំបាកពិសេស។ ទន្ទឹមនឹងនោះ អនុវត្តន៍គម្រោងចរាចរណ៍ជនបទ វិថីផ្កាជនបទ គំរូ “ផ្ទះស្អាត សួនស្អាត” “ធូងសម្រាមមួយ ដើមឈើបៃតងមួយ” “ប្រែក្លាយសម្រាម កាកសំណល់ ទៅជាប្រាក់”។ អ្នកស្រី Bui Thi Dim ប្រជាពលរដ្ឋឃុំ Dinh Cu បានឲ្យដឹងថា៖

“សាខាសមាគមនារីបានឃោសនាដល់សមាជិកាអំពីគម្រោងចិញ្ចឹមជ្រូក គោ និងមាន់ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ ការពារបរិស្ថាន។ សមាជិកាសាខាសមាគមតែងតែចូលរួមផ្លាស់ប្ដូរវប្បធម៌ និងលេងបាល់ទះក្នុងពិធីបុណ្យទាននានាផងដែរ”។

សាខាសមាគមនារីភូមិ Bai Von ក៏សកម្មកៀរគរសមាជិកាចូលរួមចនលាប្រឡងប្រណាំង “កសាងនារីសន្តិភាពក្នុងយុគសម័យថ្មី” ជាមួយស្តង់ដារចំនួន ៤ គឺ៖ មានបញ្ញា មានសីលធម៌ មានសុខភាពល្អ មានទំនួលខុសត្រូវ។ ក្រោយរយៈពេល ១៧ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍  គំរូសាខាសមាគមនារីភូមិ Bai Von បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងក្នុងតំបន់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយត្រូវបានសមាគមនារីស្រុក Lac Son លើកតម្កើង និងពង្រីកនៅតាមស្រុក Lac Son ខេត្ត Hoa Binh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ