ប្រសិទ្ធភាពពីការផ្លាស់ប្ដូរដំណាំដាំដុះ និងសត្វចិញ្ចឹម រួមជាមួយការប្រើប្រាស់ទុនកម្ចីអនុគ្រោះនៅឃុំដាច់ស្រយាល Cu Dram (Dak Lak)
(VOVWORLD) - ក្នុងនាមជាឃុំដាច់ស្រយាលនៃស្រុក Krong Bong ខេត្ត Dak Lak Cu Dram គឺជាឃុំដែលមានលក្ខខ័ណ្ឌធម្មជាតិមិនអំណោយផល។ ប៉ុន្តែអាជ្ញាធរ និងប្រជាជននៅទីនេះបានប្រែក្លាយគុណវិបត្តិទាំងនោះទៅជាគុណសម្បត្តិដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច។ ដោយមានការជួយឧបត្ថម្ភទុនពីធនាគារគោលនយោបាយ ប្រជាជននៅឃុំ Cu Dram បានផ្លាស់ប្តូរដំណាំដាំដុះយ៉ាងសកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច។
ប្រសិទ្ធភាពពីការផ្លាស់ប្ដូរដំណាំដាំដុះ និងសត្វចិញ្ចឹម រួមជាមួយការប្រើប្រាស់ទុនកម្ចីអនុគ្រោះនៅឃុំដាច់ស្រយាល Cu Dram (Dak Lak) |
ដោយប្រញាប់ប្រញាល់ប្រមូលផ្លែម្នាស់ធំ រាងមូលដើម្បីបញ្ជូនទៅឲ្យឈ្មួញ អ្នកស្រី Tran Thi Lan មកពីភូមិ ២ ឃុំ Cu Dram ស្រុក Krong Bong ខេត្ត Dak Lak បានឲ្យដឹងថា រយៈពេលជិត ៤ ឆ្នាំន្លងទៅ ដើមម្នាស់បានក្លាយទៅជាដំណាំដាំដុះចម្បង នាំមកនូវប្រភពចំណូលស្ថិរភាពសម្រាប់គ្រួសារអ្នកស្រី។ ពីផ្ទៃដី ១២ ហិកតាសម្រាប់ដាំដើមកាហ្វេតែប៉ុណ្ណោះ កាលពី ៥ ឆ្នាំមុន អ្នកស្រី Lan បានខ្ចីប្រាក់ចំនួន ៥០ លានដុង ( ២ ១០០ ដុល្លារអាមេរិក) ពីធនាគារគោលនយោបាយសង្គមស្រុក Krông Bông ដើម្បីប្តូរមកដាំដើមម្នាស់ពូជ Cayenne ចំនួន ៧ ហិកតា។ ក្រោយឆ្នាំដំបូង អ្នកស្រីរកបានប្រាក់ចំណូលប្រមាណ ៣០០ លានដុង (ជិត ១៣ ០០០ ដុល្លារអាមេរិក)។ ដាំម្នាស់មានប្រសិទ្ធភាព អ្នកស្រីបានសងបំណុលគេអស់បន្តិចម្តងៗ ហើយបន្តខ្ចីទុនបន្ថែមដើម្បីផ្លាស់ប្ដូរផ្ទៃដី ៥ ហិកតានៅសល់ទៅដាំដើមម្នាស់វិញ។
“ពីមុននាងខ្ញុំបានដាំដើមកាហ្វេ។ ក្រោយមក ដោយសារដើមការហ្វេត្រូវថែទាំច្រើនពេក ដូច្នេះហើយនាងខ្ញុំបានដាំដើមម្នាស់វិញ។ បើធៀបនឹងដើមឈើផ្សេងៗទៀត ដើមម្នាស់ត្រូវការថែទាំ ទុន និងជីតិចជាង ហើយប្រសិទ្ធភាពខ្ពស់ជាងដើមកាហ្វេ។ នាងខ្ញុំបានខ្ចីទុនពីធនាគារគោលនយោបាយ ជាមួយអត្រាការប្រាក់ទាប ដើម្បីវិនិយោគលើការដាំដើមម្នាស់”។
ទន្ទឹមនឹងដើមម្នាស់ ប្រជាជននៅឃុំ Cu Dram បានអភិវឌ្ឍន៍ដំណាំដាំដុះ ផ្សេងៗទៀតជាច្រើន ដែលសមស្របនឹងដីធ្លីដូចជា៖ អាកាស្យា ស្វាយចន្ទី ដើមឈើហូបផ្លែ ព្រមទាំងអភិវឌ្ឍន៍ការចិញ្ចឹមសត្វនៅក្រោមម្លប់ព្រៃឈើ។ យោងតាមការធ្វើស្ថិតិ នាបច្ចុប្បន្ន ឃុំ Cu Dram មានផ្ទៃដីដាំដើមអាកាស្យាជាង ៧០០ ហិតា ដើមម្នាស់ ចំនួន ៨០០ ហិកតា និងដើមឈើហូបផ្លែចំនួន ១២០ ហិកតា។
ជាតំបន់ភូមិសាស្ត្រដាច់ស្រយាលដែលមានគ្រួសារជាង ២០០០ គ្រួ ជាមួយប្រជាជនជាង ១ ម៉ឺននាក់ ក្នុងនោះបងប្អូនជនជាតិភាគតិចបានស្រូបយកជាង ៨០% ឃុំ Cu Dram ត្រូវបានបែងចែកធនធានជាច្រើនដើម្បីជួយឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម។ ក្នុងនោះ ប្រភពទុនកម្ចីអនុគ្រោះពីធនាគារគោលនយោបាយសង្គមគឺជាកាណាល់ទុន ដែលត្រូវបានប្រជាជនជ្រើសរើសប្រើប្រាស់យ៉ាងច្រើន ព្រោះថាអត្រាការប្រាក់ទាប បែបបទសាមញ្ញ ងាយស្រួលទទួលបាន។ លោក Tran Duc Anh ប្រធានក្រុមកម្ចីទុននៅភូមិ ២ ឃុំ Cu Dram បានឲ្យដឹងថា៖
“ក្រុមភូមិ២ មានគ្រួសារចំនួន ៥២ គ្រួបានខ្ចីប្រាក់កម្ចី ហើយនាបច្ចុប្បន្ននេះប្រាក់បំណុលគឺ ២ ពាន់លានដុង (៨៦ ពាន់ដុល្លារអាមេរិក)។ ចំពោះភូមិសាស្ត្រនេះ គេតែងតែខ្ចីប្រាក់កម្ចី ដើម្បីចិញ្ចឹមសត្វ និងដាំដុះដំណាំ។ ក្រុមភូមិ ២ បានប្រើប្រាស់ទុនចំនឹងគោលដៅកម្ចី”។
យោងតាមលោកស្រី Nguyen Thi Thanh Huyenនាយិការងធនាគារគោលនយោបាយសង្គមស្រុក Krong Bong បានឲ្យដឹងថា នាបច្ចុប្បន្ន ប្រាក់បំណុលកម្ចីនៅឃុំ Cu Dram គឺជាង ៣០ ពាន់លានដុង (ប្រហែល ១,៣ លានដុល្លារអាមេរិក) ហើយប្រជាជនភាគច្រើនបានវិនិយោគចិញ្ចឹមគោបន្តពូជ និងដាំដុះដំណាំ។
ប្រសិទ្ធភាពពីការផ្លាស់ប្ដូរដំណាំដាំដុះ និងសត្វចិញ្ចឹម រួមជាមួយការប្រើប្រាស់ទុនកម្ចីអនុគ្រោះនៅឃុំដាច់ស្រយាល Cu Dram (Dak Lak) |
មិនត្រឹមតែនៅឃុំ Cu Dram ប៉ុណ្ណោះទេ ប្រភពប្រាក់កម្ចីគោលនយោបាយពីកម្មវិធីនានាក៏ត្រូវបានបែងចែកតាមរយៈកាណាស់ផ្ដល់កម្ចីជាច្រើននៅស្រុក Krong Bong សម្រាប់ប្រជាជនទទួល និងប្រើប្រាស់យ៉ាងងាយស្រួល។ តាមនោះ លើកកម្ពស់ប្រសិទ្ធភាពវិនិយោគផលិកម្ម ធ្វើអាជីវកម្ម។ លោកស្រី Nguyen Thi Thanh Huyen បានឲ្យដឹងថា៖
“យើងខ្ញុំកំពុងផ្តល់ប្រាក់កម្ចីតាមកម្មវិធីចំនួន ១២ ប៉ុន្តែផ្តោតសំខាន់លើកម្មវិធីចំនួន ៣ គឺ៖ គ្រួសារក្រីក្រ គ្រួសារនៅខ្សែបន្ទាត់ក្រីក្រ; គ្រួសារទើបតែរួចផុតពីភាពក្រីក្រ និងគគ្រួសារផលិតកម្ម ធ្វើអាជីវកម្មនៅតំបន់ដែលមានស្ថានភាពលំបាក។ការវិនិយោគទុនតាមរយៈប្រធានក្រុមកម្ចីទុន និងសមាគម អង្គភាពនានា។ ប្រជាជនមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដូច្នេះពួកគេបានប្រើប្រាស់ ទុនកម្ចីស្របតាមគោលដៅកម្ចីប្រាក់”។
ការដែលប្រជាជនជាច្រើននៅតំបន់ដាច់ស្រយាល Cu Dram បានម្ចាស់ការផ្លាស់ប្ដូរដំណាំដាំដុះ និងសត្វចិញ្ចឹម រួមជាមួយការប្រើប្រាស់ប្រភពទុនកម្ចីអនុគ្រោះពីធនាគារគោលនយោបាយបាននិងកំពុងនាំមកនូវប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ហើយរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានផងដែរ៕
|