ផលិតផល OCOP និងក្ដីរំពឹងអំពីទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់ជនបទខេត្ត Son La

(VOVWORLD) - ផលិតផលសម្បូរបែបចំនួន ១១០ មុខ និងពោរពេញទៅដោយអត្តសញ្ញាណតំបន់គឺជាលទ្ធផលរបស់ខេត្ត Son La ក្រោយរយៈពេលជិត ៥ ឆ្នាំនៃការអនុវត្តកម្មវិធីឃុំមួយផលិតផលមួយ (OCOP)។ ផលិតផល OCOP ថ្មីៗទាំងនេះកំពុងលើកកម្ពស់ផលិតផលស្នូលរបស់ផ្នែកកសិកម្មខេត្ត។ ខេត្ត Son La កំពុងអនុវត្តន៍ដំណោះស្រាយជាច្រើនសំដៅបង្កើតទិសដៅថ្មីសម្រាប់តំបន់ជនបទ។
ផលិតផល OCOP និងក្ដីរំពឹងអំពីទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់ជនបទខេត្ត Son La - ảnh 1តំបន់ជនបទខេត្ត Son La

ទេសភាពធម្មជាតិរ៉ូម៉ែនទិក សម្រស់វប្បធម៌ប្រពៃណី រួមជាមួយភាពរួសរាយរាក់ទាក់ និងទឹកចិត្តស្រឡាញ់ភ្ញៀវបានធ្វើឲ្យHomestay A Chu នៅភូមិ Hua Tat ឃុំ Van Ho ស្រុក Van Ho ខេត្ត Son La ក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ កាលពីឆ្នាំមុន គោលដៅនេះបានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ១ ម៉ឺនលើកនាក់ ក្នុងនោះ ភ្ញៀវទេសចរស្រូបយក ២០%។ ឆ្នាំនេះ Homestay A Chu បានចុះឈ្មោះបង្កើតផលិតផល OCOP របស់ខេត្ត Son La។ លោក Trang A Chu ម្ចាស់ Homestay A Chu បានចែករំលែកថា៖

“ខ្ញុំមានគោលបំណងចូលរួមកម្មវិធី OCOP ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ ទាញយកសេវាកម្មទេសចរណ៍របស់ខ្លួន។ តាមនោះ ភ្ញៀវទេសចរបានស្គាល់ពាណិជ្ជសញ្ញា Homestay A Chu ដែលត្រូវបានកសាងដោយផ្អែកលើអត្តសញ្ញាណវប្បធម៌ជនជាតិនៅ Hua Tat ។ ទន្ទឹមនឹងនោះ ដើម្បីជួយជនជាតិ Mong មាន Homestay នៅភូមិសាស្ត្រខេត្តមានប្រាក់ចំណូលឲ្យកាន់តែប្រសើរឡើង ហើយមានទៅទិសថ្មីខុសប្លែកផងដែរ”។

ជាផលិតផលមួយ ក្នុងចំណោមផលិតផលស្នូល ដែលត្រូវបានខេត្ត Son La តម្រង់ទិសដៅលើកកម្ពស់ កសាង ផលិតផល OCOP ផ្កាយ ៥ ថ្នាក់ជាតិគឺតែ Bach Tra May របស់ក្រុមហ៊ុនចំកាត់តែ និងម្ហូបប្រចាំតំបន់នីរតី ស្រុក Bac Yen កំពុងអះអាងពីគុណភាព និងពាណិជ្ជសញ្ញា។ លោកស្រី Nguyen Thi Tham នាយិកាក្រុមហ៊ុន ចំកាត់តែ និងម្ហូបប្រចាំតំបន់នីរតីបានចាត់ទុកថា កម្មវិធី OCOP នឹងជាឱកាសសម្រាប់តែ San Tuyet ដែលមានអាយុកាលរាប់រយឆ្នាំនៅ Ta Xua ឆ្ពោះទៅកាន់ទីផ្សារទាំងជាតិ និងអន្តរជាតិ៖

“តែ Bach Tra May គឺជាក្រុមតែកែច្នៃ ដែលមិនប្រើប្រាស់បច្ចេកវិទ្យា និងម៉ាស៊ីន។ តែត្រូវបានឡើងមេដំបែរដោយឯកឯង ហើយសម្ងួតក្រោមពន្លឺថ្ងៃ និងខ្យល់ Ta Xua ។ ដូច្នេះហើយ តែមានក្លិនក្រអូបរបស់ផ្កាព្រៃ រសជាតិផ្អែមនៃផ្លែឈើទុំ។ យើងខ្ញុំសង្ឈឹមថា ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិស្គាល់ដល់ប្រភេទតែដ៏ឆ្ងាញ់ពិសារ ដែលមិនបង្កឱ្យគេងមិនលក់ ងាយស្រួលពិសារសម្រាប់មនុស្សទាំងចាស់ និងក្មេងផងដែរ”។

បន្តក្រមស្តង់ដារកម្មវិធី OCOP សម្រាប់ដំណាក់កាល ២០១៨-២០២០ ក្រមស្តង់ដារដំណាក់កាល ២០២១ -២០២៥ បានកែសម្រួល និងបំពេញបន្ថែមនូវខ្លឹមសារមួយចំនួនស្របតាមតម្រូវការជាក់ស្តែង និងគោលដៅអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។ ក្នុងនោះ ប្រការថ្មីមួយគឺការវាយតម្លៃ និងចាត់ថ្នាក់ផលិតផលត្រូវបានអនុវត្តនៅថ្នាក់ឃុំ ជំនួយឲ្យថ្នាក់ស្រុកពីមុន។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនស្រុកនឹងទទួលស្គាល់ផលិតផល OCOP ផ្កាយ៣ ជំនួសឲ្យថ្នាក់ខេត្តវិញ។ ប្រការនេះត្រូវបានមូលដ្ឋាន សហគ្រាស សហករណ៍ និងប្រជាជនខេត្ត Son La ស្រុះចិត្តគំនិតគ្នា

ផលិតផល OCOP និងក្ដីរំពឹងអំពីទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់ជនបទខេត្ត Son La - ảnh 2ផលិតផល OCOP និងក្ដីរំពឹងអំពីទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់ជនបទខេត្ត Son La

ដោយសារភាពងាយស្រួល ម្ចាស់ការជាងមុន ក្នុងការជ្រើសរើសផលិតផលសំខាន់ៗ ជួយសន្សំសំចៃពេលវេលា និងការចំណាយក្នុងអនុវត្ត។ លោក Cam Van Trinh កម្មាភិបាលការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក Phu Yen បានឲ្យដឹងថា៖

“ក្រមស្តង់ដារក្នុងដំណាក់កាលថ្មីត្រូវបានលើកកម្ពស់បើធៀបនឹងដំណាក់កាលមុនៗ ប៉ុន្តែសម្របនឹងលក្ខខ័ណ្ឌជាក់ស្ដែង និងការលើកកម្ពស់គុណភាពផលិតផល។ ក្នុងឆ្នាំនេះ ស្រុក Phu Yen បានអនុវត្តន៍ការវាយតម្លៃផលិតផលចំនួន ៨ មុខក្នុងឆ្នាំ ២០២០ ឡើងវិញ ព្រមទាំងខិតខំប្រឹងប្រែងដើម្បីមានផលិតផល OCOP ចំនួន ៥ មុខថ្មីទៀតដែលត្រូវបានទទួលស្គាល់ផងដែរ”។

ក្នុងក្រមស្តង់ដារថ្មីនេះ សំណុំឯកសារចុះឈ្មោះចូលរួមការវាយតម្លៃផលិតផល OCOP សម្រាប់ម្ចាស់កម្មវត្ថុត្រូវបានកែសម្រួលតាមទិសដៅកាត់បន្ថយខ្លឹមសារ និងណែនាំលម្អិតអំពីការអនុវត្ត រួមចំណែកលើកទឹកចិត្តដល់សហគ្រាស សហករណ៍ និង ក្រុមគ្រួសារចូលរួមកម្មវិធី OCOP។ លោកស្រី Hoang Thi Thu Hien នាយិការងខុទ្ទកាល័យសម្របសម្រួលជនបទថ្មីខេត្ត Son La បានឲ្យដឹងថា៖

“ក្នុងឆ្នាំនេះ ស្រុក និងទីក្រុងនីមួយត្រូវទទួលស្គាល់ផលិតផល OCOP យ៉ាងហោចណាស់ពី ៥ មុខឡើងទៅ ដូច្នេះហើយ ទំហំការងារគឺច្រើនណាស់។ យើងខ្ញុំក៏បានខិតខំប្រឹងប្រែងទទួលស្គាល់ផលិតផល OCOP ចំនួន ពី ៧០ ទៅ ៨០ មុខ ចាប់ពីផ្កាយ ៣ ទៅ ៤ ផងដែរ”។

ឆ្នាំនេះ ខេត្ត Son La បានកំណត់គោលដៅអភិវឌ្ឍន៍ផលិតផល OCOP ឲ្យកាន់តែស៊ីជម្រៅ។ ផលិតផលដែលត្រូវបានជ្រើសរើស និងតម្រង់ទិសដៅ "ជាប់ផ្កាយ" និង "តម្លើងផ្កាយ" ត្រូវបានលើកកម្ពស់គុណភាព គុណតម្លៃ និងការប្រកួតប្រជែង សម្របតាមស្មារតីនៃកម្មវិធី OCOP។ តាមនោះរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ផ្លាស់ប្ដូរថ្មីការត្រិះរិះ របៀបធ្វើ លើកកម្ពស់ប្រាក់ចំណូល ក៏ដូចជាកែលម្អជីវភាពរស់នៅជូនបងប្អូនប្រជាជន និងផ្លាស់ប្ដូរមុខមាត់នៅតំបន់ជនបទខេត្ត Son La។

ប្រតិកម្មទៅវិញ

ផ្សេងៗ