ផលិតផល OCOP រួមចំណែកផ្លាស់ប្ដូរថ្មីមុខមាត់ជនបទនៅខេត្ត Dak Lak

(VOVWORLD) - ការវាយតម្លៃនិងរៀបចំណាត់ថ្នាក់ចំពោះផលិតផល OCOP (កម្មវិធីឃុំមួយផលិត ផលមួយ) កំពុងក្លាយទៅជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនបទនៅ ខេត្ត Dak Lak។ ប្រការនេះក៏កំពុងរួមចំណែកដល់ការកសាងជនបទថ្មីឲ្យមានការរីក ចម្រើនប្រកបដោយចីរភាព ដោយផ្អែកលើការអះអាងនូវឋានៈរបស់កសិផលតំបន់។

 កម្មវិធី OCOP ត្រូវបានលោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តនាថ្ងៃទី៧ ឧសភា ឆ្នាំ២០១៨ ដែលផ្ដោតសំខាន់ទៅលើការអភិវឌ្ឍទំនិញកសិកម្ម ក្រៅកសិកម្ម និងសេវាកម្មជាឧត្តមភាពនៃតំបន់នីមួយៗតាមខ្សែសង្វាក់តម្លៃ ដែលផម្ចាស់កម្មវត្ថុគឺជា សមាសភាគនានានៃសេដ្ឋកិច្ចឯកជននិងសេដ្ឋកិច្ចសហករណ៍។ ផលិតផល OCOP ត្រូវបានវាយតម្លៃតាម៥លំដាប់ ពីផ្កាយ១ដល់ផ្កាយ៥។

ផលិតផល OCOP រួមចំណែកផ្លាស់ប្ដូរថ្មីមុខមាត់ជនបទនៅខេត្ត Dak Lak - ảnh 1ផលិតផលកាកាវរបស់ក្រុមហ៊ុន Nam Truong Son។ (រូបថត៖ doanhnghiepvn.vn)

កាហ្វេនិងកាកាវជាផលិតផលស្នូលប្រកបដោយឧត្តមភាពនៃខេត្ត Dak Lak។ ម្សៅកាកាវបរិសុទ្ធរបស់ក្រុមហ៊ុនកាកាវ Nam Truong Son ឃុំ Ea Na ស្រុក Krong Ana ខេត្ត Dak Lak ជាផលិតផល OCOP ផ្កាយ៤ ដែលលំដាប់ខ្ពស់បំផុតក្នុង ចំណោមផលិតផល OCOP ទាំង១១ដែលទើបតែត្រូវបានខេត្តរៀបចំណាត់ថ្នាក់។ លោក Truong Ngoc Quang នាយកក្រុមហ៊ុនកាកាវ Nam Truong Son បានចាត់ ទុកថា ការដែលផលិតផលរបស់ក្រុមហ៊ុនត្រូវបានរៀបចំណាត់ថ្នាក់ផ្កាយ៤នេះ នឹងបង្កភាពងាយស្រួលចំពោះការផ្សព្វផ្សាយផលិតផលនៅទីផ្សារទាំងក្នុងនិងក្រៅប្រទេស។

“ក្រុមហ៊ុនកាកាវ Nam Truong Son ទទួលបានវិញ្ញាបនបត្រនិងពានរង្វាន់ ជាច្រើនរួចហើយ ប៉ុន្តែកម្មវិធី OCOP នេះមិនត្រឹមតែជាកម្មវិធីរបស់ខេត្តប៉ុណ្ណោះទេ ថែមទាំងរបស់ប្រទេសទាំងមូលទៀតផង។ ហេតុដូច្នេះ ការទទួលបានវិញ្ញាបនបត្រ OCOP នេះ បានអះអាងសារជាថ្មីនូវតម្លៃពាណិជ្ជសញ្ញារបស់យើងខ្ញុំ។ លើសពីនេះ ទៅទៀត យើងខ្ញុំមានឱកាសចូលរួមសហគមន៍ផលិតផល OCOP មួយដើម្បីជួបប្រា ស្រ័យគ្នាទៅវិញទៅមក ហើយផ្លាស់ប្ដូរវិធីធ្វើផលិតកម្មជាមួយដៃគូផ្សេងៗទៀតផង”។

កម្មវិធី OCOP កំពុងបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអនុវត្តជាក់ស្ដែង នូវគំនិតថ្មីៗជាច្រើននៅខេត្ត Dak Lak។ លោកស្រី Tran Thi Kim Luyen ម្ចាស់ អាជីវកម្មម្សៅរមៀត Kim Luyen បានឲ្យដឹងថា ការចូលរួមកម្មវិធី OCOP នេះគឺ វិធីមួយដែលជួយឲ្យសហគ្រាសអាចយល់ឃើញយ៉ាងច្បាស់នូវកំហិត ការខ្វះ ខាតរបស់ខ្លួន ក៏ដូចជាការដកបទពិសោធន៍ដើម្បីបន្តអភិវឌ្ឍផងដែរ។

“នេះជាការសាកល្បងមួយប៉ុន្តែក៏ជាឱកាសមួយដើម្បីនាំផលិតផលរបស់សហគ្រាសខិតមកជិតទីផ្សារ ហើយតាមរយៈការវាយតម្លៃរបស់ក្រុមប្រឹក្សារៀបចំណាត់ថ្នាក់ យើងអាចឃើញបាននូវទាំងគុណសម្បត្តិនិងគុណវិបត្តិរបស់ខ្លួន ដើម្បីធ្វើការកែ តម្រូវឲ្យបានសមស្របនឹងតម្រូវការនៃទីផ្សារ”។

ផលិតផល OCOP បានរួមចំណែកដល់ការលើកកំពស់មនសិការ ទំនួល ខុសត្រូវរបស់ប្រជាជននិងសហគ្រាសក្នុងការធ្វើផលិតកម្មធានាពាណិជ្ជសញ្ញានៃ ផលិតផល OCOP ក៏ដូចជាផលប្រយោជន៍របស់អ្នកប្រើប្រាស់និងសហគ្រាសទៀត ផង។ លោក Nguyen Hoai Duong នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍជនបទខេត្ត Dak Lak បានឲ្យដឹងថា៖

“នាបច្ចុប្បន្ន ផលិតផល OCOP បានមានវត្តមានលើទីផ្សាររួចហើយ ប៉ុន្តែដើម្បី សម្រេចបាននូវបទដ្ឋានគុណភាពទាំងអស់តាមលំដាប់ផ្កាយនានា គឺទាមទារឲ្យផលិត ករត្រូវតែស្រាវជ្រាវយ៉ាងហ្មត់ចត់ថែមទៀត ជាពិសេសគឺសម្រេចសំណុំឯកសារឲ្យ បានត្រឹមត្រូវនឹងបទបញ្ញត្តិដ៏តឹងរឹង។ នាពេលខាងមុខនេះ យើងខ្ញុំនឹងបង្កើនការហ្វឹក ហ្វឺនសម្រាប់ទាំងអ្នកគ្រប់គ្រងផងនិងម្ចាស់កម្មវត្ថុផងដើម្បីយល់ដឹងច្បាស់អំពីបណ្ដា បទបញ្ញត្តិ។ ពីនោះ ជួយឲ្យគេអាចកសាងគំនិត កសាងផលិតផល ហើយសំខាន់ បំផុតគឺតភ្ជាប់ជាមួយអ្នកប្រើប្រាស់ផលិតផល”។

គោលដៅរបស់ខេត្ត Dak Lak នោះគឺដល់ដំណាច់ឆ្នាំ២០២០ ខេត្តនឹងលើក កម្រិតហើយធ្វើសុក្រិតនូវផលិតផល OCOP ចំនួន២៧ក្នុងវិស័យកសិកម្ម សេវាកម្ម និងទេសចរណ៍នៅតាមជនបទ ព្រមទាំងទទួលស្គាល់ លំដាប់ផ្កាយ៥ថ្នាក់ជាតិ ចំពោះផលិតផលពី១ដល់២ និងលំដាប់ផ្កាយ៣ដល់៤ថ្នាក់ខេត្តចំពោះផលិតផល ពី១០ដល់១២បន្ថែមទៀត។ ទន្ទឹមនេះ ខេត្ត Dak Lak ខិតខំប្រឹងប្រែងមានអង្គភាព សេដ្ឋកិច្ចថ្មីប្រមាណពី១០ដល់១៥បន្ថែមទៀត នឹងចូលរួមកម្មវិធី OCOP ក្នុងឆ្នាំ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ