|
ប្រធានរដ្ឋនៅជំនួបធ្វើការជាមួយស្រុក Dai Loc -ខែត្រQuang Namអំពីការកសាងជនបទថ្មី ( Image:Internet) |
Vovworld- អនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី ខែត្រ Quang
Nam បានជ្រើសរើសឃុំចំនួន៣គឺឃុំ Duy Hoa ឃុំ Duy Son នឹងឃុំ Duy Phuoc ស្រុក
Duy Xuyen ដើម្បីធ្វើពិសោធន៏។ក្រោយរយះពេលជិត២ឆ្នាំអនុវត្ត ឃុំទាំង៣នេះបាន
ទទួល បទដ្ឋានចំនួន៧ក្នុងចំណោមបទដ្ឋានកសាងជនបទថ្មីទាំង១៩។សូមអញ្ចើញ
លោកអ្នក នាងតាមដ្ឋានស្តាប់អទ្ថបទ“ផ្លាស់ប្តូរមុខមាត់ដោយសារកម្មវិធីជនបទថ្មី”
របស់អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាមដើម្បីយល់អំពីប្រសិទ្ធភាពសកម្ម
ដែលកម្មវិធីគោលដៅជាតិកសាងជនបទថ្មីផ្តល់មកដល់ខែត្រQuang Nam ថែមទៀត។
ដោយសារទីតាំងភូមិសាស្រ្ត នឹងទំនៀមទំលាប់ធ្វើស្រែរបស់ប្រជាជន ស្រុក
Duy Xuyen ខែត្រ Quang Nam បញ្ជាក់ថា៖ការផលិតកសិកម្មជាផែនគ្រឹះដើម្បីអភិវឌ្ឌ្យន៏ បណ្តាមុខព្រួញសេដ្ឋកិច្ចផ្សេង។គិតតាំងពីពេលដែលត្រូវបានជ្រើសរើសធ្វើជាឃុំ
កសាងពិសោធរូបសណ្ឋានជនបទថ្មី មុខមាត់ជនបទនៃ ឃុំ Duy Hoa ស្រុក Duy
Xuyen កាន់តែផ្លាស់ប្តូរថ្មី។ផ្លូវគមនាគមជនបទភូមិភ្ជាប់ភូមិស្ទើតែទាំងអស់បាន
ចាក់បេតុង។ប្រជាជនមានលក្ខណះពង្រីកផលិតកម្ម។ជីវភាពរស់នៅរបស់ប្រជាជន
ត្រូវបានលើក ស្ទួយពី១ថ្ងៃទៅ១ថ្ងៃ។លោកNgo Ba Loiប្រធានគណះកម្មាធិការប្រជា
ជន ឃុំ Duy Hoa បានឲ្យដឹងថា៖ “កម្មវិធីជនបទថ្មីគឺជាកម្មវិធីមានលក្ខណះគ្រប់
ជ្រុងជ្រោយនឹងជាក់ស្តែង ចំពោះប្រជាជន។ឃុំខិតខំដល់ឆ្នាំ២០១៥នឹងមានចំណុច
ខ្លាំងជាច្រើន ពិសេសគឺការងារ បង្កបង្កើនផលអភិវឌ្ឌ្យខ្លាំង។អត្រាគ្រួសារក្រីក្រថយ
ចុះនៅត្រឹម៥%”។
អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ប្រជាជនឃុំ Duy Son បានផ្តល់ដី ដោយស្ម័គ្រចិត្ត ដើម្បីកសាងផ្លូវគមនាគមន៏ជនបទព្រមទាំងរួមថ្ងៃពលកម្មដើម្បីកសាង ហេដ្ឋារចនាសម្ព័ន្ធ។ ដោយមានការរួមកំលាំងកាយចិត្តរបស់ប្រជាជន ឃុំ Duy Sonកំពុងបន្តអនុវត្តបណ្តាបទដ្ឋានអំពីមូលដ្ឋានសំភារះវប្បធម៏ ផ្សារជនបទ។ល។លោក
Le Cong Tien នៅឃុំ Duy Son បានប្រាប់ឲ្យដឹងថា៖”ប្រជាជនយើងខ្ញុំគាំទ្រចំពោះ
គោលការណ៏នេះរបស់បក្សនឹងរដ្ឋ។ត្រូវនិយាយថា៖គោលការណ៏នេះស្របនឹងទឹក
ចិត្តប្រជាជនណាស់។យើងខ្ញុំខិតខំរួមជាមួយឃុំនឹងស្រុក សំរេចកម្មវិធីកសាងជនបទ
ថ្មី”។
នាសព្វថ្ងៃ ស្រុក Duy Xuyen កំពុងប្រមូលផ្តុំផ្តល់អាទីភាពដល់ការអភិវឌ្ឌ្យន៏
ហេដ្ឋារចនាសម្ព័ន្ធនឹងឆ្ពោះទៅគោលដៅឃុំទាំង៣នេះទទួលបានបទដ្ឋានជនបតថ្មី
នាឆ្នាំ២០១៥។លោក Van Ba Namប្រធានការិយាល័យកសិកម្មស្រុក Duy Xuyen
ខែត្រ Quang Nam បានឲ្យដឹងថា៖ ”ស្រុកខិតខំដើម្បីឃុំទាំង៣នេះទទួលបទដ្ឋាន
ជនបទថ្មីទាំង១៩នាឆ្នាំ២០១៥។ បណ្តាឃុំនៅសេសសល់នឹងសំរេចនាឆ្នាំ២០២០។
ជារួម ចំពោះកម្មវិធី កសាងជនបទថ្មី យើងខ្ញុំបានធ្វើល្អការងារឃោសនា ទើបប្រជាជនជួយជ្រោមជ្រែងយ៉ាង ខ្លាំងក្លា”។
ក្នុងដំណើរការកសាងជនបទថ្មី ស្រុក Duy Xuyen ខែត្រQuang Nam បាន
បំផុស ល្អបណ្តាប្រភពកំលាំង អនុវត្តបណ្តាគំរោងការណ៏ប្រកបដោយមានប្រសិទ្ធ
ភាពតាមទឹសព្រមៗគ្នា ទំនើបជាជំហានៗឆ្លើយតបបាននឹងសំណូមពរអភិវឌ្ឌ្យន៏
សេដ្ឋកិច្ចសង្កមនឹង សុខមាលភាពសង្គមនៅជនបទ៕