ពង្រីកគំរូសេដ្ឋកិច្ចសហករណ៍ និងភូមិរបរនៅខេត្ត Ha Giang

(VOVWORLD) - នាបច្ចុប្បន្ន ខេត្ត Ha Giang មានសហករណ៍ចំនួន ៣៧២ ដែលមានសមាជិកជាង ៨ ៩០០ នាក់ និងភូមិរបរប្រពៃណីចំនួន ៤១ ដែលមានសមាជិកប្រមាណ ៣០០០ គ្រួសារចូលរួម ហើយប្រាក់ចំណូលជាមធ្យមរបស់ពលករម្នាក់នៅភូមិរបរគឺជិត ៤ លានដុង / ខែ។ បណ្ដាគំរូសេដ្ឋកិច្ច សហករណ៍ និងភូមិរបរនៅខេត្ត Ha Giang កំពុងជួយប្រជាជនកាត់បន្ថយភាពក្រីក្រ ហើយអភិវឌ្ឍន៍សេដ្ឋកិច្ចជាបណ្ដើរៗ ផងដែរ។

 

 

ពង្រីកគំរូសេដ្ឋកិច្ចសហករណ៍ និងភូមិរបរនៅខេត្ត Ha Giang - ảnh 1របរបិតស្រាពោតរបស់ប្រជាជន (រូបថត៖ VOV)

ស្រុក Quang Binh ទើប ត្រូវបានបង្កើតឡើងអស់រយៈពេលជាង ១០ ឆ្នាំមកហើយជាមូលដ្ឋានដែលជួបការលំបាកជាច្រើននៅខេត្ត Ha Giang។ នាបច្ចុប្បន្ន ស្រុក Quang Binh មានឃុំចំនួន ៥ និងភូមិចំនួន ៣៩ ដែលមានភូមិរបរប្រពៃណីជាច្រើន កំពុងត្រូវបានអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ពង្រីក និងអភិរក្សជាមួយផលិតផល ដែលមានគុណភាព ហើយត្រូវបានទីផ្សារនិយមចូលចិត្ត។

ឃុំ Xuan Giang ត្រូវបានចាត់ទុកថាមានសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅស្រុក Quang Binh ដោយមានផលិតផលដ៏វិសេសវិសាលប្រពៃណីជាច្រើនដូចជាស្រាពោត និងទឹកត្រី។  ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការតំរង់ទិសដៅ និងការជួយឧបត្ថម្ភពីអាជ្ញាធរ ស្ថាប័នគ្រប់ជាន់ថ្នាក់នោះ ផលិតផលប្រពៃណីរបស់ភូមិរបរ ត្រូវបាន អតិថិជនជាច្រើន បានស្គាល់ដល់ ហើយតាមរយៈនោះបានជួយលើកកម្ពស់តម្លៃផលិតផល។ អ្នកស្រី Hoang Thi Nga ពលរដ្ឋម្នាក់នៅភូមិ Chi ឃុំ Xuan Giang បានអោយដឹងថា៖ មូលដ្ឋានបានជួយស្ដាររបរបិតស្រាប្រពៃណី ហើយតាមនោះជួយប្រជាជនលើកកម្ពស់ប្រាក់ចំណូល៖ “កាលពីមុនយើងខ្ញុំបិតស្រាគឺភាគច្រើនដើម្បីទុកបរិភោគតែប៉ុណ្ណោះ ប៉ន្តែ ឥឡូវនេះគឺទុកសម្រាប់លក់ ហើយជារៀងរាល់ខែយើងអាចលកបានស្រាចាប់ពី ៣០០ ទៅ ៤០០លីត្រ ដោយរកបានប្រាក់ចំណូលពី ២-៥ លានដុង / ខែ។ ឥឡូវនេះ ក្រៅពីការងារកសិកម្ម យើខ្ញុំបានប្រកបរបរបិតស្រាបន្ថែមផងដែរ”។

ភូមិ Chi ឃុំ Xuan Giang មានប្រជាជនប្រមាណ ១៣០ គ្រួសារ ដែលបានប្រកបរបរបិតស្រាពោតប្រពៃណី ដោយផ្សារភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍សហគមន៍។ លោក Hoang Van Toan លេខា និងមេភូមិ Chi ឃុំ Xuan Giang បានឲ្យដឹងថា៖ ក្រោយពេលទទួលបានបទដ្ឋានជនបទថ្មីកាលពីឆ្នាំ ២០១៦ មក ដោយទទួលបានការតម្រង់ ទិសដៅ និងជួយឧបត្ថម្ភរបស់គណៈកម្មាធិការប្រជាជនស្រុក Quang Binh ដើម្បី អភិវឌ្ឍន៍ភូមិរបរប្រពៃណីនោះ ផលិតផលស្រាពោត របស់ភូមិត្រូវ បាន បញ្ចេញលក់ប្រកដោយស្ថិរភាព៖ “គណៈគ្រប់គ្រងភូមិក៏បានធ្វើការចលនាដល់ប្រជាជនឱ្យផលិតស្រាពោត ហើយ ប្រាក់ចំណូលប្រចាំខែរបស់ប្រជាជនក៏កើនឡើង ដោយបានលើក កម្ពស់ជីវភាពរស់នៅ។  ជាមធ្យមគ្រួសារនីមួយៗអាចលក់ស្រាបានរាប់រយកាដុងក្នុងមួយខែ”។ឃុំ Quang Binh មានសហករណ៍ផលិតកម្ម និងសេវាកម្មកសិកម្មចំនួន ២៧ ។ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់សហករណ៍បានជួយជំរុញ និងគាំទ្រប្រជាជនឱ្យបង្កើតទំនិញកសិផល ដែលមានគុណភាពជាច្រើន ព្រមទាំងនាំយកកសិផលដល់ដៃអតិថិជនឲ្យកាន់តែច្រើនឡើងថែមទៀត។ លោក Vu Tien Thanh នាយករងសហករណ៍កសិកម្ម Thanh Thuy ឃុំ Vi Thuong ស្រុក Quang Binh បានឲ្យដឹងថា៖ សហករណ៍ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ដោយមានសមាជិកចំនួន ៧ នាក់ ហើយត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang ជួយផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ចំនួន ១ ពាន់លានដុង។ នៅឆ្នាំ ២០១៩ សហករណ៍ទទួលបានប្រាក់ចំណូលប្រមាណ ៣ ពាន់លានដុង៖ “កាលពីមុននេះ ផលិតផលរបស់អ្នកភូមិគឺត្រូវបានពឹងផ្អែកលើឈ្មួញ ហើយ ការបញ្ចេញលក់ មិនមានស្ថិរភាពដែរ។ នាបច្ចុប្បន្ននេះ អ្នកភូមិអាចលក់ផលិតផលរបស់ខ្លួនទៅឲ្យសហករណ៍នៅគ្រប់ពេលវេលា ក្នុងតម្លៃសមរម្យ”។

គំរូសហករណ៍បានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការតម្រង់ទិសដៅអភិវឌ្ឍន៍ភូមិរបរប្រពៃណីបានជួយបង្កើតផលិតផលកសិកម្មតាមបទដ្ឋានកំណត់ស្តីពីការអនុវត្តកសិកម្មល្អសំរាប់ផលិតផលកសិកម្ម (VietGAP) ភូមិ ឃុំមួយ ផលិតផលមួយ (OCOP)  ដោយមានកម្លាំងប្រកួតប្រជែងយ៉ាងពេញលេញនៅលើទីផ្សារ ហើយចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាបណ្ដើររ។ នាបច្ចុប្បន្ននេះ ប្រាក់ចំណូលជាមធ្យមរបស់មនុស្សម្នាក់ៗនៅស្រុក Quang Binh គឺជិត ៣២ លានដុង / ឆ្នាំ។ លោកNguyen Van Hoang ប្រធានការិយាល័យកសិកម្ម ស្រុក Quang Binh បានចាត់ទុកថា៖ “ផ្អែកលើមូលដ្ឋានសក្តានុពលដែលមានស្រាប់របស់ស្រុកនោះ យើងខ្ញុំបានជួយឧបត្ថម្ភដល់បណ្ដាភូមិរបរប្រពៃណីនៅភូមិសាស្ត្រស្រុក ដើម្បីបង្កើនបរិមាណ និងគុណភាពផលិតផលកសិកម្ម កសាងពាណិជ្ជសញ្ញាតាមទិសដៅ OCOP ។ យើងខ្ញុំនឹងបង្កើតសហករណ៍ ដើម្បីជួយប្រជាជនលើកម្ពស់ចំណេះដឹងផលិតកម្ម ហើយធ្វើអ្វីដែលទីផ្សារត្រូវការ ដើម្បីតម្លៃផលិតផលខ្ពស់ជាង ដើម្បីជួយបង្កើនប្រាក់ចំណូលជូនប្រជាជនផងដែរ”។

ការអភិវឌ្ឍភូមិរបរប្រពៃណី រួមជាមួយគំរូផលិតកម្មសហករណ៍ប្រកបដោយប្រសិទ្ធភាពបានរួមចំណែកជួយស្រុក Quang Binh និយាយដោយឡែកនិងខេត្ត Ha Giang និយាយរួមកាត់បន្ថយភាពក្រីក្រប្រកដោយចីរភាព ជាបណ្ដើរៗ ក៏ដូចជាលើកកម្ពស់ប្រាក់ចំណូល និងជីវភាពរស់នៅជូនប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ