ពង្រីកតួនាទីរបស់ក្រុមចលនាប្រជាជនក្នុងការកសាងជនបទថ្មី


(VOV)_ក្នុងកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី ក្នុងនោះតួនាទីរបស់
ប្រជាជនគឺជាម្ចាស់ក្នុងការកសាងផង និងក៏ជាមុខសញ្ញាទទួលផលប្រយោជន៍ផង។ ដើម្បីប្រជាជនស្រុះចិត្តគំនិតគ្នា រួមដៃកសាងជនបទថ្មី គឺការងារឃោសនា ចលនា​ប្រជាជនបានដើរតួនាទីដ៏សំខាន់។ ជាតំបន់​​កសិកម្ម ក្នុងនោះភាគច្រើនជា​ជនរួមជាតិ
ចាម ​បានជារដ្ឋអំណាចឃុំ Phuoc Huu ស្រុក Ninh Phuoc ខេត្ត Ninh Thuan ​បានចាត់ទុក
ការងារ ឃោសនាប្រជាជនជាការងារសំខាន់ជាងគេ។ ​ក្រោយរយះពេល១ឆ្នាំអនុវត្ត រូបសណ្ឋាន÷ក្រុមចលនាប្រជាជន​បានជំរុញកម្មាភិបាលនិងប្រជាជនក្នុងតំបន់ បន្ត សម្រេចរាល់គោលដៅអំពីកសាងជនបទថ្មី។ 

ពង្រីកតួនាទីរបស់ក្រុមចលនាប្រជាជនក្នុងការកសាងជនបទថ្មី - ảnh 1
ការកសាងជនបទថ្មីនៅ ខេត្ត Ninh Thuan​ (media.vov.vn)

          ភូមិ Huu Duc ឃុំ Phuoc Huu ​ប៉ុន្មាន​ឆ្នាំមុននេះ ​ពេលមាន​ភ្លៀងធ្លាក់ ការធ្វើដំណើរ​ជួបការលំបាកជាច្រើនណាស់។ ប៉ុន្តែបច្ចុប្បន្ន ផ្លូវ​គមនាគមន៍ត្រូវបានចាក់ប៉េតុង  រួម ចំណែកផ្លាស់ប្តូរថ្មូមុខមាត់ជនបទជាច្រើន​។ ដើម្បីទទួលបានលទ្ធផលនេះ  គឺក្រុម
ចលនា ប្រជាជនភូមិ Huu Duc បាន​ចលនាគ្រួសារចំនួន១៦គ្រួបរិច្ចាកដី  ចលនា ប្រជាជនរួមវិភាគទានជាទឹកប្រាក់​តាមអត្រាបដិភាគគឺប្រជាជន៣០% រដ្ឋ៧០%…ល។
 លោក Phu Van Dien លេខា​សាខាបក្សភូមិ Huu Duc ឃុំ Phuoc Huu ស្រុក Ninh Phuoc
ខេត្ត Ninh Thuan បានអោយដឹងថា÷

“យើងខ្ញុំបានបែងចែកការងារសំរាប់សមាជិកក្នុងក្រុមចលនាប្រជា​ជន​ បណ្ដាកម្មា ភិបាលក្នុងគណះគ្រប់គ្រងភូមិ និងរដ្ឋអំណាច អង្គការមហាជន  ដែលក្នុងនោះមាន
បណ្ដាអ្នកចាស់ទុំមានកិត្យានុភាពចូលរួមចលនាទៀតផង។”

ក្រុមចលនាប្រជាជនភូមិនៅចូលរួមការអភិវឌ្ឍន៦ខឿនសេដ្ឋកិច្ចកសិក​ម្ម​ តាម
ទិស ផលិតកម្មទំនិញ អនុវត្តបច្ចេកវិទ្យា វិទ្យាសាស្ត្រ​ចូលក្នុងផលិតកម្ម។ ​រូបសណ្ឋាន ដូចជា÷បញ្ជូលគ្រឿងយន្ត​ចូលក្នុង​ផលិតកម្មត្រូវបានពង្រីកក្នុងភូមិសាស្ត្រ។ ពិសេស  ក្នុងរដូវស្រូវកន្លងទៅ​ ទិន្នផលស្រូបយកគិតជាមធ្យមក្នុងឃុំ ទទួលបានជាង៧តោន/
ហិកតា។ ប្រការនេះ បានរួមចំណែកកាត់បន្ថយភាពក្រីក្រ នាំមកជីវភាពរស់នៅគ្រប់
គ្រាន់​សំរាប់ប្រជាជន។ ​ លោក ​Tran Nhu Huy ប្រធានប៉ូស្តិ៍នគរបាលឃុំ Phuoc Huu
ស្រុក Ninh Phuoc ខេត្ត Ninh Thuan បានអោយដឹងថា÷

“យើងខ្ញុំបានរៀបចំបណ្ដាកិច្ចប្រជុំសំរាប់ភូមិនិមួយៗ និងតាមរយះ​​ចលនាដើម្បី
សន្តិសុខ ការពារប្រទេសជាតិ យើងខ្ញុំបានលាតត្រដាងអនុវត្តរាល់ការផ្តួចផ្តើមគំនិត  គោលនយោបាយនិងច្បាប់ទៅដល់ឃុំនិមួយៗ។ មុននេះ ពេលដែលមិនទាន់មានរូប សណ្ឋាននេះ សភាពការណ៍នៅក្នុងភូមិ​ស្មុគ្រស្មាញណាស់ ពិសេសគឺសន្តិសុខ 
សណ្ដាប់ធ្នាប់…ល។ ប៉ុន្តែ បន្ទាប់ពី​ពេលរូបសណ្ឋាននេះបានបង្កើតមក វាបាននាំមក ស្ថានភាពស្ថិរភាព សណ្ដាប់ធ្នាប់នៅក្នុងតំបន់។”​

ខេត្ត Ninh Thuan បានកំណត់ការកសាងជនបទថ្មី ជាចលនា​មួយ​ដោយមានការ​រួមកម្លាំងកាយចិត្តរបស់ប្រជាជនទាំងមូល ហេតុនេះហើយ វាទាមទាការពង្រីកល្អ
តួនាទីរបស់ការងារ÷ ឃោសនាប្រជាជនល្អ ដើម្បីបង្កើតការស្រុះចិត្តគំនិតរវាងបក្ស 
ជាមួយប្រជាជន ពង្រីកស្មារតីនិងកម្លាំងកាយចិត្តរបស់ប្រជាជន។ បណ្ដាគំរូ ធ្វើការ ងារឃោសនាប្រជាជនល្អនៅឃុំ Phuoc Huu ស្រុក Ninh Phuoc ត្រូវបាន​ពង្រីក​នៅ លើភូមិសាស្ត្រខេត្ត Ninh Thuan ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ