ពង្រីកតួនាទីរបស់សមាគមកសិករក្នុងការកសាងជនបទថ្មី

(VOV World)_ជោគជ័យដើមដំបូង ក្រោយរយះពេលជិត៣ឆ្នាំអនុវត្ត កម្មវិធីគោល
ដៅជាតិអំពី ការកសាងជនបទថ្មី មានការរួមវិភាគទានមិនតូច របស់សមាគមកសិករ វៀតណាមគ្រប់ជាន់ថ្នាក់។ ជាមួយសមាជិកចំនួនជាង១០លាន នាក់ សមាគមកសិករ បានដើរតួនាទីជាក្បាលម៉ាស៊ីន ក្នុងការងារឃោសនា អនុវត្ត វិទ្យាសាស្ត្រ បច្ចេកទេស ផ្ទេរប្តូរបច្ចេកវិទ្យា​ ផលិតកម្មសំរាប់​កសិករក្នុងការកសាង ជនបទថ្មី…។

ពង្រីកតួនាទីរបស់សមាគមកសិករក្នុងការកសាងជនបទថ្មី - ảnh 1
ពង្រីកតួនាទីរបស់សមាគមកសិករក្នុងការកសាងជនបទថ្មី(internet)

       ភារកិច្ចសំខាន់ដំបូង របស់បណ្ដាសមាគមកសិករ គ្រប់ជាន់ថ្នាក់ ក្នុងកម្មវិធីកសាង
ជនបទថ្មី គឺការងារឃោសនា ផ្សព្វផ្សាយទៅដល់កម្មាភិបាល សមាជិក កសិករ អំពី
គោលដៅ អត្ថន័យ ខ្លឹមសារនៃកម្មវិធី។ ជាមួយ របៀបឃោសនាជាច្រើន សមស្រប
ជាមួយស្ថាន ភាពជាក់ស្ដែងរបស់តំបន់និមួយៗ ដើម្បីកម្មាភិបាល សមា ជិក កសិករ ងាយស្រួលយល់ ងាយចាំ និងសកម្ម ចូលរូមអនុវត្ត។ ការងារឃោសនារបស់សមាគម បានជួយសមាជិក កសិករ យល់ដឹងច្បាស់អំពីការផ្តួចផ្តើមគំនិត គោលនយោបាយ 
របស់បក្ស រដ្ឋ អំពីការកសាង ជនបទថ្មី។ បណ្ឌិត Nguyen Duy Luong អនុប្រធានសមា
គមកសិករ វៀតណាម បានចាត់ទុកថា÷

        “កម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី ទើបនឹងបានចេញផ្សាយគឺជា​ក្ដី សប្បាយរីករាយ ចំពោះសមាគមកសិករគ្រប់ជាន់ថ្នាក់ និង​នាពេលកន្លងទៅ​សមាគម ទាំងអស់បានអនុវត្តការងារជាក់ស្ដែង ដើម្បីរៀបចំអនុវត្តបណ្ដាកម្មវិធីទៅដល់ សមា
គម គ្រប់ជាន់ថ្នាក់។​អាចនិយាយបានថា ប្រជាកសិករគ្រប់រូបក្នុងប្រទេសយល់ដឹង អំពីគោលដៅ អត្ថន័យ និងពិសេសគឺផលប្រយោជ ន៍ របស់គេក្នុងការកសាងជនបទថ្មី។”

    សមាគមកសិករវៀតណាមនិងសមាគមគ្រប់ជាន់ថ្នាក់បានបំផុសចលនាប្រឡង  ប្រណាំងនានា ដូចជា÷ ចលនាកសិករប្រឡងប្រណាំងផលិតកម្ម អាជីវកម្មពូកែ សាម
គ្គីភាពជួយគ្នាកាត់បន្ថយភាពក្រីក្រ ចលនាកសិកចូលរួមការការពារប្រទេស …ល។
 នៅខេត្ត Lao Caiឆ្នាំ២០១២កន្លងទៅ បណ្ដាសកម្មភាពសកម្មរបស់គ្រប់ សមាគមកសិ
ករបាន រួមចំណែកគួរ អោយកត់សម្គាល់ក្នុងកម្មវិធីកសាងជនបទថ្មី នៅលើភូមិសាស្ត្រ  ពង្រីកតួនាទីជាម្ចាស់របស់កសិករ។ លោក Dinh Van Toan ប្រធាន សមាគមកសិករ
ខេត្ត Lao Cai បានអោយដឹងថា÷

        “ តួនាទីសំខាន់ររបស់សមាគមកសិករ Lao Cai គឺការប្រមូលផ្តុំកម្លាំងមហាជន។ ដោយខេត្តមាន ប្រជាជនចំនួន៩០%ជាកសិករ ដូច្នេះ បណ្ដា សមាជិកសមាគមជា
បណ្ដា កសិករសកម្ម។ ភារកិច្ចរបស់សមាគមគឺឃោសនា ចលនា និង​លទ្ធផលគឺ
សមាជិក សមាគមត្រូវ អនុវត្តបាន និងចូលរួមយ៉ាងសកម្មបំផុត ។”

       ដើរតួនាទីជាម្ចាស់ក្នុងផលិតកម្ម កសិកម្ម រុក្ខកម្ម និងជលផលនៅក្នុងតំបន់ ជន
បទ  ក្នុងរយះពេលកន្លងទៅ សមាគមកសិករទីក្រុងហាណូយ ជានិច្ចកាលដើរតួនាទី ស្នូលក្នុងការអនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី របស់ រដ្ឋធានីហា
ណូយ។ តាមប្រធានសមាគមកសិករ ហាណូយ Trinh The Khiet ថា÷ សមាគមកសិករ
ហាណូយ គ្រប់ជាន់ថ្នាក់ បានរៀបចំការឃោសនាចំនួន  ១៥០០លើក អំពីគោលដៅ 
អត្ថន័យ តួនាទី  ការទទួលខុសត្រូវរបស់សមាគម កសិករ ក្នុងការកសាងជនបទថ្មី  សំរាប់កម្មាភិបាល  សមាជិកសមាគម។ ប្រជាជនបានរួមវិភាគទានជាទឹកប្រាក់ចំនួន ជាង ៤០០ពាន់ លានដុង កំលាំងពលកម្ម និង បរិច្ចាកដីរាប់ពាន់ម៉ែត្រក្រឡាសំរាប់
ចលនាកសាង ជនបទថ្មី។ លោកបានអោយ ដឹងថែមទៀតថា÷

        “យើងខ្ញុំប្រមូលផ្តុំឃោសនាអោយប្រជាជនយល់ដឹងអំពីបទដ្ឋានចំនួន​១៩ នៃ
ការ កសាងជនបទថ្មី ដែលក្នុងនោះយកចិត្តទុកដាក់ដល់ការឃោសនា ធ្វើយ៉ាង ម៉េច ? ដើម្បីលើកស្ទុយជីវភាពរស់នៅសំរាប់ប្រជាជន។ ទីពីរគឺចលនាប្រជា​ជន រួមកម្លាំងកាយចិត្ត បរិច្ចាកដី ដើម្បីកសាងជនបទថ្មី ដើម្បីជនបទថ្មីទាក់ទិន​ផ្ទាល់ជា
មួយប្រជាជន។”

        ដើម្បីបន្តអនុវត្តប្រកបដោយមានប្រសិទ្ធិភាពរាល់ខ្លឹមសារ បទដ្ឋានអំពីការ​ក
សាង ជនបទថ្មី សមាគមកសិករត្រូវបន្តផ្លាស់ប្តូរថ្មីរបៀបធ្វើសកម្មភាព តាមទិសស ហប្រតិបត្តិការជិតស្និទ្ធិរវាងការឃោសនា ចលនា ជាមួយការបង្កើនបណ្ដាសកម្ម
ភាពបញ្ជាំណែនាំ ជួយឧបត្ថម្ភ សេវាកម្ម និងបណ្ដុះបណ្ដាលមុខវិជ្ជាជីវះ។ បូក​សរុប និងលើកដំកើងទាន់ពេលវេលាបណ្ដាសមូហភាព បុគ្គល មានស្នាដៃជាច្រើន
ក្នុងការកសាងជនបទថ្មី ដើម្បីចលនានេះកាន់តែស៊ីជំរៅ​និងទទួល​ប្រសិទ្ធិ​ភាពពី១
ថ្ងៃទៅមួយថ្ងៃ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ