ពង្រីកប្រភពកម្លាំងពង្រីកប្រជាធិបតេយ្យដើម្បីកសាងជបទថ្មីនៅហាណូយ
(VOV) /  
(VOV)_ក្រោយរយះពេល៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មី កសិកម្ម ជនបទ
របស់រដ្ឋធានីហាណូយ បានមានការផ្លាស់ប្តូរសកម្មជាច្រើន។ បទពិសោធន៍ក្នុងការ កសាងជនបទថ្មីរបស់ហាណូយ បានពង្រីកតួនាទីរបស់ប្រជាជន ពង្រីករាល់ប្រភព កម្លាំងក្នុងសង្គម ពិសេសគឺបណ្ដាគោលនយោបាយត្រូវបានយកមកពិភាក្សា ប្រកប ដោយប្រជាធិបតេយ្យ។
|
ពង្រីកប្រភពកម្លាំង ពង្រីកប្រជាធិបតេយ្យដើម្បីកសាងជបទថ្មីនៅហាណូយ (internet) |
ក្រោយរយះពេល ៣ឆ្នាំអនុវត្តការកសាងជនបទថ្មី ស្រុក ទីរួមខេត្តទាំងអស់
របស់ទីក្រុង ហាណូយ និង ឃុំចំនួន១០០%បានរៀបចំ ការបង្កើតគំរោងផែនការ
កសាងជនបទថ្មី។ រហូតមកដល់បេលនេះ ឃុំចំនួន ១៦១/៤០១ ក្នុងទីក្រុងទទួល
បានបទដ្ឋានពី១០ដល់១៩។ បន្ទាប់ពីការកសាងជនបទថ្មីនៅទីក្រុងហាណូយ សេដ្ឋ
កិច្ចរបស់ ឃុំជាច្រើនបានអភិវឌ្ឍន៍ ជីវភាពរស់នៅ និងចំណូលរបស់ប្រជាជនត្រូវ
បាន លើកកំពស់ ដូចជា៖ ឃុំ Phuong Dinh ( ស្រុក Dan Phuong) ឃុំ Tien Yen (ស្រុក
Hoai Duc) ឃុំ Tay Tuu (ស្រុក Tu Liem)…ជាដើម។ មុននេះ ឃុំ Phuong Dinh ដាំពោត និងដំណាំតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ប្រជាជនបានបែមកធ្វើស្រែ លើផ្ទៃដីដីជាង
៦០ហិកតា។ ចំណូលរបស់គ្រួសារជាច្រើនគ្រួទទួលបានរាប់រយលានដុងជារៀង
រាល់ឆ្នាំ។ លោក Nguyen Van Vien អ្នកភូមិ La Thach ឃុំ Phuong Dinh ស្រុក Dan Phuong បានអោយដឹងថា៖
“ យើងខ្ញុំបានផ្ទេរប្តូរដំណាំ។ លើផ្ទៃដីចំនួន ជាង៦០ហិកតា យើងខ្ញុំបានដាំដើម
ឈើហូបផ្លែនិងបន្លែរ។ ឆ្នាំនេះ តំលៃបន្លែខ្ពស់ ដូច្នេះយើងខ្ញុំទទួលបានចំណុលពីការ ដាំបន្លែនេះខ្ពស់ណាស់។អំពីការចិញ្ជឹម យើងខ្ញុំមានគោ យកទឹកដោះចំនួន១៦០ក្បាល។ ”
|
ឃុំ Tay Tuu (ស្រុក Tu Liem)(internet) |
អនុវត្តការកសាងវាលស្រែធំ ក្នុងការកសាងជនបទថ្មី ភូមិ Bac Thuong ឃុំ Quang
Tien ស្រុកSoc Son បានប្រមូលផ្តុំលើផ្ទៃដីចំនួន៥៤ ហិកតា ដើម្បីចែកអោយប្រជាជន
ដាំដុះ។ លោក Nguyen Ngoc Dong អនុប្រធានគណះកម្មាធិការអំពីការកសាងវាលស្រែ
ធំ ភូមិ Bac Thuong ឃុំ Quang Tien បានចែករំលែកថា៖
“ ដំបូងបង្អស់ ឃុំយកការឃោសនាជាការលោតផ្លោះ ការរៀបចំផែនការជាស្នូល ដោយឈរលើស្មារតី ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនទួលផលប្រយោជន៍។ ចំពោះបណ្ដាគ្រួសារនៅមានការជំពាក់ជំពិន ថ្នាក់ដឹកនាំឃុំ ទៅដល់គ្រួសារនិមួយៗ ដើម្បីចលនា និងពន្យល់អោយបានដឹង។”
ប៉ុន្តែ ការអនុវត្តការកសាងជនបទថ្មីនៅហាណូយ នៅមានការលំបាកជាច្រើន
ដូចជា៖ការវិនិយោគសំរាប់កសិកម្មមិនទាន់សមស្រប ខ្វះបណ្ដាដំណោះស្រាយចំពោះ ស្ថានភាពបំពុលបរិស្ថាននៅតំបន់ជនបទ …ជាដើម។
ចំពោះគោលដៅដល់ឆ្នាំ ២០១៥ ទីក្រុងហាណូយ ខំប្រឹងប្រែងមានឃុំចំនួន១៦០
ទទួលបានបទដ្ឋានចំនួន១៩ ចំណូលជារៀងរាល់ឆ្នាំរបស់កសិករគឺ២៥ពាន់លានដុង
កាត់បន្ថយ ភាពក្រីក្រចុះមកនៅត្រឹម១,៥%-១,៨%។ ដើម្បីទទួលបានបទដ្ឋាននេះ គ្រប់ស្ថាប័ន អង្គភាព របស់ទីក្រុង ត្រូវជំរុញខ្លាំងការអនុវត្តដំណោះស្រាយព្រមៗគ្នាជាច្រើន ដែលក្នុងនោះយកចិត្តទុកដាក់ដល់ការងារឃោសនា បង្កើតការស្រុះចិត្តគំនិតក្នុងប្រជាជន ដើម្បីកម្មវិធីកសាងជនបទថ្មីរបស់រដ្ឋធានីហាណូយអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
-VOV