|
រូបសណ្ឋានដាំផ្កានៅ Thuy Huong - Chuong Mi - ហាណូយ (រូបថត៖ Internet) |
VOVWorld- ការផ្ទេរប្តូរទៅខឿនផលិតទំនិញដោយទ្រង់ទ្រាយធំសំដៅស្របនឹង
យន្តការទីផ្សារទាមទារឲ្យរូបសណ្ឋានសហករណ៏ក៏ត្រូវផ្ទេរប្តូរដើម្បីធ្វើល្អជាង
តួរនាទីស្នូល របស់សេដ្ឋកិច្ចសមូហភាពក្នុងការកសាងជនបទថ្មី។
គិតមកដល់ពេលនេះក្នុងទូទាំងប្រទេសមានសហករណ៏កសិកម្មចំនួនជាង
៩,២០០សហករណ៏ដោយមានសមាជិកប្រមាណ ៧,៣លាននាក់ ក្នុងនោះសហក
រណ៏ចំនួន៧០% ប្រកបរបរសេវាកម្ម។ មុននេះការយល់ដឹងរួមអំពីសហករណ៏គឺការ
រួមទុនគ្នា រួមកំលាំងរបស់ ប្រជាកសិករ។សហករណ៏ផ្តល់សេវាកម្មដល់ប្រជាកសិករ
ជាសារវន្តពីសេវាកម្មភ្ជួរស្ទូងជីគីមីថ្នាំសម្លាប់ដង្កូវដល់ការប្រមូលទិញផលិតផល។តាមរយះសហករណ៏ប្រជាកសិករត្រូវបាន ទទួលផលពីបណ្តាសេវាកម្មដូចជា៖ទិញ
លក់ទំនិញក្នុងតំលៃសមស្រប។ពេលឈានចូលដំណាក់កាលទំនើបនីយកម្មកសិកម្ម
ជនបទ រូបសណ្ធានសហករណ៏មុននេះសម្តែងឲ្យឃើញ នូវចំណុចអន់ខ្សោយរបស់
វាមិននៅសមស្របទៀតទេ។ដោយហេតុនេះរូបសណ្ឋានសហករណ៏ត្រូវការផ្ទេរប្តូរ
ដើម្បីពង្រីកបានតួរនាទីស្នូលក្នុងវិស័យសេដ្ឋកិច្ចសមូហភាពរួមវិភាគទាន សកម្ម
ជាងចូលក្នុងកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។លោក Le Huy Ngo អតីត រដ្ឋមន្រ្តី
ក្រសួងកសិកម្មនឹងអភិវឌ្ឌ្យជនបទឥឡូវនេះជាទីប្រឹក្សាកម្មវិធីគោលដៅជាតិកសាង
ជនបទថ្មីបានប្រាប់ឲ្យដឹងថា៖ ត្រូវការលើកកំពស់ការយល់ដឹងអំពីតួរនាទីនឹងលក្ខណះ
អាជីវកម្មរបស់សហករណ៏ កសិកម្មក្នុងដំណាក់កាលថ្មី។នោះគឺរៀបចំបណ្តាសហករណ៏
ឡើងវិញតាមបែប ធ្វើ សេវាកម្មផងនឹងធ្វើអាជីវកម្មផង។ត្រូវកសាងសហករណ៏ដែល
មានលទ្ធភាពពង្រិកការ ផលិត ទាក់ទងផ្ទាល់ដោយម្ចាស់ការជាមួយទីផ្សារអង្គភាព
អាជីវកម្មនឹងអាជីវករ ទើប ការពារបានផលប្រយោជន៏របស់ប្រជាកសិករ។ពេលនោះ
ទើបមានបានខឿនកសិកម្ម អភិវឌ្ឌ្យដោយស្ថិរភាពនឹងផ្សារភ្ជាប់ជាមួយទីផ្សារ។
|
រូបសណ្ឋានសហករណ៏ត្បាញគ្រឿងផ្តៅឫស្សីThanh Loiស្រុក Loc Ha(រូបថត៖Internet) |
ចំណុចផ្សេងគ្នារបស់រូបសណ្ឋានសហករណ៏បែបថ្មី(តាមច្បាប់សហករណ៏ឆ្នាំ
២០០៣)គឺ សមាជិក ពលករក្នុងសហករណ៏ជាអ្នកដែលមានកម្មសិទ្ធិអំពីវត្ថុជាទុន
ផលិតកម្ម រួមទុន រួមកំលាំងកាយ ប្រាជ្ញាបទពិសោធអាជីវកម្មដោយស្មគ្រចិត្តចូលរួម
សហករណ៏។ តាមរូបសណ្ឋាននេះសេដ្ឋកិច្ចសមូហភាពសហករណ៏មិនប្រឆាំងនឹង
សេដ្ឋកិច្ចឯកជនទេ តែជាការរួមសហការរវាងបណ្តារូបភាពកម្មសិទ្ធិបណ្តាសិទ្ធិប្រើ
ប្រាសដីធ្លី ទ្រព្យសម្បិត្តទុន កំលាំងពលកម្មជាដើម។ក្នុងរយះប៉ុន្មានឆ្នាំថ្មីៗនេះរដ្ឋវៀតណាមបានចេញផ្សាយយន្តការ គោលនយោបាយជាច្រើនសំដៅលើកទឹកចិត្ត
រូបសណ្ឋានសហករណ៏ដែលសំខាន់បំផុត គឺគោលនយោបាយឧបត្ថម្ភខ្ចីទុន។លោក
Nguyen van Bien អនុប្រធានសម្ព័ន្ធភាពបណ្តា សហករណ៏វៀតណាមបានឲ្យដឹងថា៖
រដ្ឋកំពុងមានការផ្តើមគំនិតប្តូរមូលនិធិឥណទានប្រជាជនឲ្យក្លាយទៅជាធនាគារ
សហករណ៏ដោយឈរលើមូលដ្ឋានប្រព័ន្ធឥណទានប្រជាជនដែលមាន។ការបង្កើតធនាគារសហករណ៏នឹងបំផុសបានការចូលរួមរបស់បណ្តាសហករណ៏។
|
រូបសណ្ខានដាំ Quat លំអរនៅ Tu Liem ហាណូយ (រូបថត៖Internet) |
នាសព្វថ្ងៃក្នុងចំណោមបទដ្ឋានទាំង១៩នៃកម្មវិធីគោលដៅជាតិកសាងជនបទថ្មី
ដូចជា៖វិនិយោគដល់ហេដ្ឋារចនាសម្ព័ន្ធ ប្តូរប្រមូលផ្តុំដីស្រែ បង្កើតកសិដ្ឋាន ភូមិរបរ
ជាដើមនេះ គឺ ការកសាងបណ្តាសហករណ៏ក៏សមស្របទៅនឹងដំណើរការអភិវឌ្ឌ្យ
នេះដែរ។ដោយមានការវិនិយោគពង្រីករូបសណ្ឋានសហករណ៏សមស្របក្នុង
ដំណាក់កាលអភិវឌ្ឌ្យថ្មី រូបសណ្ឋានសហករណ៏នឹងធានារ៉ាប់រងល្អជាងនូវតួរនាទី
របស់ខ្លួន រួមចំណែកធ្វើឲ្យផ្លាស់ប្តូរ មុខមាត់ជនបទវៀតណាមជាពិតប្រាកដ្ឋ៕