ពូជដើមឈើជួយអោយរូចផុតពីភាពក្រីក្រនៅខេត្ត Khanh Hoa

(VOV World)_កំរិតចំណូលមធ្យមក្នុងមនុស្សម្នាក់ ក្នុង១ឆ្នាំ ប្រៀបនឹងចំណូល​មធ្យមរួមរបស់ខេត្ត ជាបទដ្ឋានសំខាន់ ក្នុងបណ្ដាបទដ្ឋានជាតិ អំពីការ​កសាងជនបទ
ថ្មី។ នៅតំបន់ព្រៃភ្នំ តំបន់ជនរួមជាតិជាជនជាតិភាគតិច ​តំបន់ជាច្រើន  ស្វែងរក
ឃើញរបៀប ដើម្បីអនុវត្តបទដ្ឋាននោះហើយ។​ អនុវត្ត​​កម្មវិធី​កសាង​ជនបទថ្មីឃុំ 
Son Binh (​​ ស្រុក Khanh Son ខេត្ត Khanh Hoa) បាន​ប្រមូលផ្តុំដាំដើមឈើមានឧត្តម
ភាព ​លើកកំពស់​តំលៃ​ផលិត​កម្ម​ ​បង្កើនចំណូលអោយកសិករ។ ស្វែងរកបានដើម
ឈើ​សមស្រប ​ជនរួម​ជាតិ​នៅ​ទីនេះបានចាត់ទុកនោះគឺ​ការងារដើម្បីរូចផុតពីភាព
ក្រីក្រ។

ពូជដើមឈើជួយអោយរូចផុតពីភាពក្រីក្រនៅខេត្ត Khanh Hoa - ảnh 1
ពូជដើមឈើជួយអោយរូចផុតពីភាពក្រីក្រនៅខេត្ត Khanh Hoa(internet)

អ្នកណា​ពេលឈានជើងមកដល់ Son Binh សុទ្ធតែមានអារម្មណ៍​លង់ខ្លួន ចូលក្នុង ព័ណ៍ខៀវស្រងាត់របស់បណ្ដាចំការដើមឈើ÷ កាហ្វេ ខ្នុរអំពៅ ធូរេន…។ល។ បងស្រី 
Mau Thi Lan ជាជនជាតិ Rac_lay ឃុំ Lien Hoa បាន​អញ្ជើញយើងខ្ញុំមកលេងផ្ទះរបស់
បង។ ផ្ទះរបស់ប្តី ប្រពន្ធបងស្រី​ត្រូវ​គ្រប់​ដណ្ដាប់ដោយចំការដើមឈើរខៀវស្រស់។ បង
ស្រី​ Mau Thi Lan បាន​រៀបរាប​ថា÷

“ មុននេះ ខ្ញុំក៏ធ្វើតាមចលនា។ ខ្ញុំឃើញគេដាំដើមឈើអ្វី គឺខ្ញុំដាំដើម​ឈើ​នោះ។ ​
ប៉ុន្តែ ​តាំងពីពេល​មានការពិគ្រោះយោបល់ពី​កម្មាភិបាលឃុំ ​​គ្រួសារ​ខ្ញុំ​សម្រេច​ដាំកា
ហ្វេ។​ ដើមកាហ្វេមិនសូវចុះកំលាំងថែទាំវាទេ  ​​ជួល​កាល​ចុះថ្លៃ​ ប៉ុន្តែ ចំណូលរបស់វា
នៅកំរិតខ្ពស់។ ឥឡូវនេះ ​ធ្វើដល់ណា​ គឺមាន​មនុស្សមកទិញភ្លាម​។”

គ្រួសារបងស្រី Mau Thi Lan មានដើម​កាហ្វេ ​អាយុ​៣ឆ្នាំ ​ចំនួន ​៥០០​គល់​ជិតមក​ពេលប្រមូលផល។ បណ្ដាដើមឈើហូបផ្លែមិនមាន​តំលៃខ្ពស់ ​ត្រូវ​​បានប្តី ​ប្រពន្ធបងស្រី ជំនួសដោយដើមខ្នុរធូរេនរាប់សិបដើមវិញ។

“ ធូរេន និងខ្នុរជាប្រភេទផ្លែឈើល្បឿឈ្មោះដោយមានរស់ជាតិឈ្ងុយឆ្ងាញ់​របស់
តំបន់ដី Khanh Son នេះ។ ប្តី ប្រពន្ធខ្ញុំកំពុងមានគំរោង​ដាំដើម​ធូរេន​ច្រើនថែមទៀត។ ពីព្រោះ ធុរេនកំពុងឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ។”

  បងស្រី Mau Thi Lan បានញញឹមយ៉ាងរាក់ទាក់ថា÷ ផ្ទះ សម្ភារះ​គ្រប់​គ្រាន់​ទាំង
នេះ សុទ្ធតែមកពីសួនចំការដើមឈើនេះ​​។ មិនគ្រាន់តែ​គ្រួសារខ្ញុំ​ប៉ុណ្ណោះ​ទេ ​ថែមទាំង
ប្រជាជននៅ​ទីនេះក៏សុទ្ធតែ ឈានឡើងដោយ​បណ្ដា​​ចំការដើមឈើនេះដែរ។ 

Son Binh នាបច្ចុប្បន្ន ជាតំបន់ស្នូលអំពីដើមឈើហូវផ្លែ​មានតំលៃ​សេដ្ឋកិច្ច​ខ្ពស់
របស់ ស្រុក Khanh Son។ នេះក៏គឺជាតំបន់មានផ្ទៃដីចំការធូរេន​ធំ​បំផុត​របស់ស្រុក ជា មួយទំហំជាង២០០ហិកតា។ 

លោក Le Anh Sang ប្រធានគណះកម្មាធិការប្រជាជនឃុំ Son Binh មានឧបសគ្គ
ចំពោះ​គំរោង​ការ​កសាងជនបទថ្មីរបសឃុំ។ បទដ្ឋានចំណូលគឺ​ជា​​មធ្យម​ក្នុង​មនុស្ស ម្នាក់ បានដិតជាប់ក្នុងគំនិតរបស់លោក។ គិតគូរ ពិភាក្សា …និងដល់ទីបញ្ជប់ ទិស
អភិវឌ្ឍន៍ របស់ឃុំ នៅតែជាបណ្ដាដើមឈើសមស្របជាមួយធាតុអាកាស ភូមិសាស្ត្រ
របស់ Son Binh និងក៏​ជាបណ្ដាផលិតផល​ទំនិញមានតំលៃលើទីផ្សារទៀតផង។ លោក
 Le Anh Sang បានចែក​រំលែក​ថា÷

“ យើងខ្ញុំកំពុងធ្វើពិសោធរូបសណ្ឋានដាំកាហ្វេប្រមូលផ្តុំសំរាប់គ្រួសារចំនួន១០ 
គ្រួ។ ប្រសិនបើ រូបសណ្ឋានេះទទួលជោគជ័យ យើងខ្ញុំនឹងបើកទូលាយក្នុងតំបន់ ជន រួមជាតិភាគតិច។ យើងនឹងមានបណ្ដាក្រុមសហករ ក្រុមចងសម្ព័ន្ធ​បណ្ដារូប សណ្ឋាន ដាំដើមឈើធូរេន អំពៅ …ជាដើម។” 

ស្វែងរកបានដើមឈើ ដើម្បីជនរួមជាតិជាជនជាតិភាគតិចមិនត្រឹមតែរួចផុតពី
ភាពក្រីក្រ ថែមទាំងឈានឡើងធ្វើមានទៀតផង នេះគឺជា​ជោគជ័យ​ដំបូង របស់ Son
 Binh នាពេលអនុវត្តការកសាងជនបទថ្មី។ ​ប្រធានគណះ​កម្មា​ធិការ​ប្រជាជនឃុំ Son
 Binh លោក Le Anh Sang បានអះអាងថែមទៀតថា÷

“ នាដើមឆ្នាំ ២០១២ ចំនួនគ្រួសារក្រីក្រគឺ១៨០គ្រួ ស្របយក ៣៤,៦% ​និងតាមគំ
រោង ដល់ចុងឆ្នាំ ២០១២ គឺអត្រាគ្រួសារក្រីក្រថយចុះ ២០,៤%។”

កាត់បន្ថយ គ្រួសារក្រីក្រ ១៤% ក្នុង១ឆ្នាំ -នេះគឺជាតួរលេខបំណងប្រាថ្នា​របស់​តំ
បន់ ព្រៃ ភ្នំជាច្រើន​ មានជនរួមជាតិជាជនជាតិភាគតិចជាច្រើន។  ប្រធានគណះ​កម្មា
ធិការ ប្រជាជនឃុំ Son Binh ​មានមូលដ្ឋានទាំងស្រុងដើម្បីអះអាង​ប្រការនេះ ពីព្រោះ  លោកឃើញការផ្លាស់ប្តូរការយល់ដឹង ការផ្លាស់ប្តូរក្នុងគំនិតគិតគូ របៀបធ្វើសេដ្ឋកិច្ច
របស់ជនរួមជាតិនៅឃុំខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ