ពិធីច្រត់នង្គ័លរបស់ប្រជាជនទីស្រួមខេត្ត Quang Yen ខេត្ត Quang Ninh
NGOC ANH -  
(VOVWORLD) - ពិធីច្រត់នង្គ័លឆ្នាំ ២០១៧ ប្រារព្ធឡើងនាខែអាសាធតាម ចន្ទគតិនៅសាលាភូមិ Coc និងទន្លេ Cua Dinh ចំណុះសង្កាត់ Phong Coc ទីរួម ខេត្ត Quang Yen ខេត្ត Quang Ninh ប៉ែកឦសានវៀតណាម។ នេះគឺជាព្រឹត្តិការ ណ៍វប្បធម៌កីឡានិងទេសចរណ៍វិសេសវិសាលរបស់ប្រជាជននៅទីនេះ។ ព្រឹត្តិការ ណ៍បានទាក់ទាញការចូលរួមរបស់ប្រជាជននិងភ្ញៀវទេសចរជាច្រើនកុះករ។
ពិធីច្រត់នង្គ័លរបស់ប្រជាជនទីស្រួមខេត្ត Quang Yen ខេត្ត Quang Ninh |
(VOVworld) - ពិធីច្រត់នង្គ័លឆ្នាំ ២០១៧ មានប្រធានបទ «មកតំបន់បេតិកភណ្ឌវប្បធម៌ Quang Yen»។ ពិធីបុណ្យមានដើមកំណើតពីបុណ្យ “Ha Dien” និង “Thuong Dien» (បុណ្យច្រត់នង្គ័ល) របស់ប្រជាជននៅតំបន់ Ha Nam ហើយត្រូវបានប្រជា ជនទីរួមខេត្ត Quang Yen អភិរក្សក្នុងរយៈពេលរាប់រយឆ្នាំកន្លងទៅ។ លោកស្រី To Thi Thu លេខាគណៈកម្មាធិការបក្សសង្កាត់ Phong Coc ដែលជា ទីកន្លែងរៀបចំពិធីបុណ្យច្រត់នង្គ័ល បានឲ្យដឹងថា៖
«នេះគឺជាពិធីបុណ្យប្រពៃណីរបស់ប្រជាជនក្នុងតំបន់ពីយូរយាណាស់មក ហើយ។ ពិធីបុណ្យនេះមានអត្ថន័យចំពោះប្រជាជនលើកោះដែលបានពឹងផ្អែក ទៅលើធម្មជាតិសកម្មភាពកសិកម្មជួបការលំបាកជាច្រើន។ ពិធីបុណ្យនេះមានដើមកំណើតពីបណ្ដាប្រការទាំងនេះ។»
ពិធីបុណ្យច្រត់នង្គ័លប្រារព្ធឡើងនាខែអាសាធតាមចន្ទគតិជារៀលរាល់ឆ្នាំព្រោះថា នេះជារដូវធ្វើស្រូវវស្សា។ ពិធីបុណ្យប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ។ នាថ្ងៃទី ១ បន្ទាប់ពីពិធីសែនទេវតាកសិកម្មនិងអ្នកតាភូមិនៅសាលាភូមិដើម្បីសូម អស់ទេវតាទ្រទ្រង់ឲ្យរដូវអំណយផលប្រជាជនសុភមង្គលនិងគ្រប់ប្រការ គ្រួសែនចុះទៅវាលស្រែហើយដាំស្រូវដំបូង ដោយការធ្វើជាកស្សិណនសក្សីរបស់ អ្នកភូមិ។ នៅកណ្ដាលវាលស្រែមានដើមឈើសំណាង នៅខាងលើព្យួរមែក ឈើមួយដើម្បីបញ្ជៀសខ្មោចបិសាចដែលមានគំនូរនៃសត្វជ្រូក មាន់ ត្រីនិងបង្ករ បង្ហាញឲ្យបំណងប្រាថ្នាអំពីរដូវអំណោយផល។ បន្ទាប់ពីពិធីការដាំស្រូវនេះ គ្រួសារទាំងឡាយក្នុងភូមិនៅចុះដាំស្រូវ។ ការជ្រើសរើសគ្រួសែនគឺសំខាន់ ណាស់។ លោកស្រី To Thi Thu បានឲ្យដឹងថែនទៀតថា៖
«លោកគ្រួសែនត្រូវជាអ្នកដែលមិនកាន់ទុក្ខ គ្រួសារសុភមង្គល កូនចៅរៀន សូត្រពូកែ នោះគឺអ្នកនោះត្រូវបានជ្រើសរើសចុះដាំស្រូវដំបូង។ មុននេះ តំបន់ កោះ Ha Nam ទាបជាងបើប្រៀបនឹងនារីទឹកសមុទ្រ ដោយហេតុនេះ ប្រជាជន ត្រូវទប់ទល់នឹងធម្មជាតិ។ ដើម្បីសម្តែងការផ្តោជ្ញាចិត្តរបស់ខ្លួន វិញ្ញាសារប្រឡង ទូកក៏ជារបៀបអប់រំអំពីប្រពៃណីសាមគ្គីភាពរបស់ប្រជាជនលើដីកោះ។»
ការប្រឡងចែវទូកប្រពៃណីក៏ទាក់ទាញការចូលរួមរបស់ប្រជាជននិងភ្ញៀទេសចរជាច្រើនកុះករ។ |
នៅខាងក្រៅពិធីការ សកម្មភាពដូចជាការប្រឡងហែលទឹកនៅទន្ល Cua Dinh កម្មវិធីជួបប្រាស្រ័យសិល្បៈ cheo នៅទីធ្លាសាលាភូមិ ច្រៀងចម្រៀងប្រជា ប្រិយ ការប្រឡងដាំស្រូវនិងការប្រឡងចែវទូកប្រពៃណីក៏ទាក់ទាញការចូលរួមរបស់ប្រជាជននិងភ្ញៀទេសចរជាច្រើនកុះករ។ លោក Pham Van Thanh ប្រជា ពលរដ្ឋមួយទូបនៅសង្កាត់ Phong Coc បានចែករំលែកថា៖
«យើងខ្ញុំរក្សទំនៀមទំលាប់របស់ជីដូនជីយាក្នុងរយៈពេល ៥៨២ ឆ្នាំ។ ខ្ញុំមានអាយុ ៥៦ ឆ្នាំ ហើយ ទោះបីជារវល់ណាស់ក្តី ប៉ុន្តែ យើងខ្ញុំនៅលៃទុកពេល វេលាដើម្បីរក្សានិងស្តារឡើងវិញអត្តសញ្ញាវប្បធម៌ដ៏វិសេសវិសាលរបស់តំបន់។ ប្រការនេះទាក់ទាញការចូលរួមរបស់កូនចៅនិងភ្ញៀទេសចរណ៍ក្នុងទូទាំង ប្រទេស។»
សម្របខ្លួនចូលក្នុងបរិយាកាសអ៊ូអរសប្បាយរីករាយរបស់ពិធីបុណ្យនេះ ហើយឃើញច្បាស់នូវមនោសញ្ចេតនារបស់ប្រជាជននៅទីនេះដែលលៃទុក សំរាប់ពិធីបុណ្យក្នុងតំបន់។ អ្នកភូមិស្រែកកញ្ចៀវគាំទ្រយ៉ាងខ្លាំងអ្នកចូលរួម ការប្រឡងចែវទូក។ អ្នកប្រឡងក៏ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តចែវទូក សំដៅទៅដល់គោលដៅ។
ពិធីបុណ្យច្រត់នង្គ័លបញ្ចប់ ជីវភាពរស់នៅរបស់ប្រជាជនទីរួមខេត្ត Quang Yen វិលត្រឡប់មកធម្មតាវិញ។ បណ្ដាពិធីបុណ្យដូចពិធីបុណ្យច្រត់នង្គ័លត្រូវ បានប្រជាជនខេត្ត Quang Ninh អភិរក្សដូចបេតិក្ខភ័ណ្ឌថ្លៃថ្លាមួយ។ តាមរយៈ នោះ ចម្រាញ់ថែមទៀតប្រពៃណីប្រវត្តិសាស្ត្រនិងវប្បធម៌នៃតំបន់ដីនេះ៕
NGOC ANH