ភាពវិសេសវិសាលនៃភូមិកុលាលភាជន៍ Bau Truc

(VOVWORLD) - ភូមិ Bau Truc ស្ថិតនៅទីរួមខេត្ត Phuoc Dan ស្រុក Ninh Phuoc ខេត្ត Ninh Thuan ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីប៉ែកខាងត្បូងទីក្រុង Phan Rang។ នេះជាភូមិមួយក្នុងចំណោមភូមិប្រកបរបរធ្វើគ្រឿងកុលាលភាជន៍ដ៏ ល្បីល្បាញនៅវៀតណាម។ របរធ្វើគ្រឿងកុលាល ភាជន៍នៅភូមិ Bau Truc ត្រូវ បានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាមទទួលស្គាល់ថា ជាបេតិ កភ័ណ្ឌវប្បធម៌អរូបីយ៍ថ្នាក់ជាតិ។ ផលិតផលកុលាលភាជន៍ Bau Truc ពោរពេញ ទៅដោយលក្ខណៈវិសេសវិសាលនិងពិសេសយ៉ាងដូច្នេះគឺដោយសារវាត្រូវបានធ្វើសិប្បកម្មទាំងស្រុង ហើយពេលយកទៅដុតគឺមិនបានជ្រលក់កាចាឡើយ។ ចំណុចពិសេសមួយទៀតគឺជាងធ្វើគ្រឿងកុលាលភាសន៍សឹងតែទាំងអស់ក្នុងភូមិគឺជាស្ត្រី។
ភាពវិសេសវិសាលនៃភូមិកុលាលភាជន៍ Bau Truc - ảnh 1 ផលិតផលកុលាលភាជន៍នៃភូមិ Bau Truc (រូបថត៖ VOV)


តាមរឿងប្រជាប្រិយបានដំណាលថា ស្ថាបនិកនៃរបរធ្វើគ្រឿងកុលាល ភាជន៍នៃភូមិ Bau Truc គឺលោក Poklong Chanh។ មុននេះរាប់ពាន់ឆ្នាំ លោក Poklong Chanh បានបង្រៀនស្ត្រីក្នុងភូមិអោយចេះយកដីឥដ្ឋមកស្មូនហើយដុត អោយក្លាយទៅជាឧបករណ៍និងគ្រឿងតុបតែងខ្លះៗក្នុងផ្ទះ។ ដើម្បីសម្ដែងនូវការ ដឹងគុណចំពោះលោកស្ថាបនិករបរ អ្នកភូមិ Bau Truc បានកសាងវិហារសក្ការៈ បូជា និងរៀបចំពិធីសែនព្រែនលោក ក្នុងឱកាសបុណ្យ Kate ជាពិធីបុណ្យទាន របស់ជនជាតិចាម ដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែ៧តាមប្រតិទិនចាម ពោលគឺខែតុលាប្រចាំឆ្នាំ។

        លក្ខណៈវិសេសវិសាលនៃរបរធ្វើគ្រឿងកុលាលភាជន៍នៅភូមិ Bau Truc គឺជាវិធីសាស្ត្រសិប្បកម្មដែលបង្កប់តម្លៃសិល្បៈខ្ពស់។ ខណៈដែលនៅកន្លែង ផ្សេងៗ គេប្រើប្រាស់កង់បង្វិលដើម្បីស្មូននោះ គឺអ្នកភូមិ Bau Truc នៅតែប្រើ ប្រាស់បាតដៃដ៏ប៉ិនប្រសបដើម្បីបង្កើតឡើងផលិតផលសិល្បៈគួរអោយចាប់ អារម្មណ៍ដែរ។ សិប្បការិនី Dao Thi Tuyet Hang នៅខេត្ត Ninh Thuan បាន អោយដឹងថា៖

        “ខ្សាច់លាយល្បាយជាមួយដីតាមអត្រាដី៣ខ្សាច់២ចំពោះផលិតផលតូចតាច ឬ ក៏ដី៧ខ្សាច់៥ ចំពោះផលិតផលធំៗ។ ជាងស្មូនត្រូវបង្វិលរាងកាយរង្វង់មូលដើម្បី ធ្វើអោយផលិតផលមូល។ បង្វិលកាន់តែយូរគឺផលិតផលកាន់តែមូល។ បើគិត ក្នុងមួយថ្ងៃគឺជាងស្មូនត្រូវដើចម្ងាយចន្លោះពី៧ ទៅ៨គីឡូម៉ែត្រក្នុងពេលបង្វិលរាងកាយយ៉ាងដូច្នេះ។ ស្មូនរួចទើបយកផលិតផលហាលអោយស្ងួត ហើយគូរឆ្លាក់លំនាំ ហើយយកទៅហាលម្ដងទៀត ចុងក្រោយគឺដាក់ក្នុងឡដុតពេញមួយថ្ងៃយប់។ ផលិតផលត្រូវបានធ្វើដោយដៃ មិនប្រើពុម្ភឡើយ ដូច្នេះបានជាគ្មានផលិតផល មួយណាដូចមួយណាទេ”។

ភាពវិសេសវិសាលនៃភូមិកុលាលភាជន៍ Bau Truc - ảnh 2សិប្បការិនី Dao Thi Tuyet Hang សម្ដែងការស្មូនកុលាលភាជន៍ (រូបថត៖ VOV)

        គ្រឿងកុលាលភាជន៍ Bau Truc មានលក្ខណៈខុសប្លែកទាំងស្រុងបើប្រៀប ធៀបនឹងគ្រឿងកុលាលភាជន៍នៅកន្លែងផ្សេងៗដទៃទៀត។ លំនាំតុបតែងនៃគ្រឿងកុលាល ភាជន៍ Bau Truc គឺរូបភាពទន្លេបឹងបួរនិងរុក្ខជាតិគ្រប់ប្រភេទ ហើយក៏មានលំនាំ ដែលបានធ្វើឡើងដោយក្រចកដៃដ៏សាមញ្ញទៀតផង។ អាស្រ័យដោយមិន ជ្រលក់កាចាបានជាកុលាលភាជន៍ Bau Truc មានពណ៌ពិសេសណាស់។ លោក Dai Tri Quyet អ្នកភូមិ Bau Truc ម្នាក់បានអោយដឹងថា៖

        “ចំពោះរបរធ្វើគ្រឿងកុលាលភាជន៍នៅភូមិ Bau Truc គឺមិនប្រើប្រាស់ ម៉ាស៊ីនឡើយ ប៉ុន្តែធ្វើសិប្បកម្មទាំងស្រុង។ ឡដុតមិនមែនជាឡអគ្គីសនីដែរ ប៉ុន្តែ ជាឡដុតដោយអុសនិងចម្បើងតែប៉ុណ្ណោះ។ ភូមិកុលាលភាជន៍ Bau Truc បាន ឆ្លងកាត់ដំណាក់កាលអភិវឌ្ឍចំនួន២។ ក្នុងដំណាក់កាលមុននេះ ផលិតផលគឺជា គ្រឿងកុលាលភាជន៍ប្រពៃណីដូចជាពាងទឹក ចាន ធើងផ្កា និងចង្ក្រានជាដើម។ ហើយចាប់តាំងពីឆ្នាំ២០០០មក យើងខ្ញុំបានច្នៃប្រឌិតផលិតផលវិចិត្រសិល្បៈ។ នេះជាដំណាក់កាលអភិវឌ្ឍប្រកបដោយភាពសម្បូររុងរឿងនៃភូមិកុលាលភាជន៍ Bau Truc”។

        នាពេលមកដល់ភូមិ Bau Truc ម្ដងៗ ភ្ញៀវទេសចរមិនត្រឹមតែបានទស្សនា សិប្បកសិប្បការិនីស្មូនកុលាលភាជន៍យ៉ាងប៉ិនប្រសពប៉ុណ្ណោះទេ ថែមទាំងបាន ចូលរួមស្មូនកុលាលភាជន៍ដោយផ្ទាល់ដៃទៀតផង។ អាជ្ញាធរតំបនបានផ្ដោតការ យកចិត្តទុកដាក់ជាច្រើនដល់ការអភិរក្សនិងអភិវឌ្ឍភូមិរបរនេះ។ លោក Ho Si Son នាយករងនៃមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Ninh Thuan បានអោយ ដឹងថា៖

        “យើងខ្ញុំកំពុងរៀបចំសំណុំឯកសារដាក់ជូនអង្គការ UNESCO ដើម្បីអោយ គេទទួលស្គាល់របរធ្វើគ្រឿងកុលាលភាជន៍នៅភូមិ Bau Truc ជាបេតិកភ័ណ្ឌ វប្បធម៌អរូបីយ៍របស់មនុស្សលោក។ ខេត្តក៏បានចេញផ្សាយផែនការអភិរក្សរបរធ្វើ គ្រឿងកុលាលភាជន៍នៅភូមិ Bau Truc ផងដែរ។ ជាក់ស្ដែងគឺរក្សាសកម្មភាព បណ្ដុះបណ្ដាល បង្រៀនវិជ្ជាជីវៈសម្រាប់ជំនាន់វ័យក្មេង។ ម្យ៉ាងវិញទៀតគឺផ្សព្វ ផ្សាយអំពីភូមិកុលាលភាជន៍ Bau Truc ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរ ជាតិបន្ថែមទៀត”។

        Bau Truc ត្រូវបានគេចាត់ទុកថា ជាភូមិកុលាលភាជន៍មួយក្នុងចំណោមភូមិ កុលាលភាជន៍ដ៏បុរមបុរាណបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ នាបច្ចុប្បន្ន ក្នុង ចំណោមគ្រួសារសរុបប្រមាណ៥០០គ្រួនៃភូមិ Bau នោះគឺមាន៩០%នៅតែប្រកប របរធ្វើគ្រឿងកុលាលភាជន៍។ ផលិតផលកុលាលភាជន៍ Bau Truc មានកិត្យានុ ភាពដ៏រឹងមាំនៅលើទីផ្សារ ដោយមានវត្តមាននៅខេត្តក្រុងជាច្រើនក្នុងប្រទេស និងបាននាំចេញទៅទីផ្សារអន្តរជាតិមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ