ភាពវិសេសវិសាលនៃស្ថាបត្យកម្មប្រពៃណីនិងបារាំងនៅភូមិ Cu Da

(VOVWORLD) - ស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រប៉ែកខាងលិចពីទីក្រុងហាណូយ នៅខាងក្បែទន្លេ Nhue ភូមិ Cu Da ចំណុះឃុំ Cu Khe ស្រុក Thanh Oai គឺជាភូមិមួយក្នុងចំណោមភូមិដែលមានស្ថាបត្យកម្មប្រពៃណីរបស់វៀតណាម ផងនិងបារាំងផង។ 
ភាពវិសេសវិសាលនៃស្ថាបត្យកម្មប្រពៃណីនិងបារាំងនៅភូមិ Cu Da - ảnh 1 ភូមិ Cu Da នៅរក្សាបានចរិតលក្ខណៈស្ថាបត្យកម្មប្រពៃណីនៅជនបទរបស់ វៀតណាម

  (VOVworld) – ដូចភូមិភាគនានានៅតំបន់វាលសណ្ត Bac Bo (ភាគខាងជើងវៀតណាម) ដែរ ភូមិ Cu Da នៅរក្សាបានចរិតលក្ខណៈស្ថាបត្យកម្មប្រពៃណីនៅជនបទរបស់ វៀតណាម ដូចជា៖ ដើមពោធិ អណ្តូងទឹក សាលាភូមិ ។ល។ ប៉ុន្តែ ភាពវិសេសវិ សាលនៃភូមិនេះមិនត្រឹមតែជាផ្ទះមាន ៣ ល្វែង ៥ ល្វែង ប៉ុណ្ណោះទេ ថែមទាំង មានផ្ទះដែលត្រូវបានកសាងតាមស្ថាបត្យកម្មបារាំង ទៀតផង។ លោក Vu Van Bang អ្នកភូមិ Cu Da មួយរូប បានឲ្យដឹងថា៖

        «បណ្ដាផ្ទះបុរាណត្រូវបានកសាងពីឆ្នាំ ១៨៩០ ដល់ឆ្នាំ ១៩៤៥។ មុនឆ្នាំ ១៩៧៥ ភូមិ Cu Da នៅរក្សាបានផ្ទះបុរាណដែលមានលក្ខណៈស្ថាបត្យកម្មបារាំងចំនួន ១០០ ខ្នង។ នាបច្ចុប្បន្ន នៅសេសសល់ផ្ទះបុរាណចំនួន ៥០ ខ្នង ក្នុងលក្ខណៈល្អប្រសើររួមមានបណ្ដាផ្ទះមានស្ថាបត្យកម្មដោយឡែកនៅតំបន់វាលសណ្ត Bac Bo និងបណ្ដាសំណង់សាងសងមានស្ថាបត្យកម្មបារាំង។ ស្ថាបត្យកម្មប្រពៃណី នៅភូមិ Cu Da ភាគច្រើនគឺផ្ទះមាន ៥ ល្វែង ២ រានហាល ២។»

ភូមិ Cu Da ត្រូវបានកសាងតាមស្ថាបត្បយកម្មប្រពៃណី «ឆ្អឹងត្រី»។ ក្នុងចំណោមផ្ទះបុរាណនៅទីនេះ ត្រូវនិយាយអំពីផ្ទះរបស់លោក Trinh The Sung ដែលមានអាយុច្រើនបំផុតក្នុងភូមិ។លោក Trinh The Sung ម្ចាស់ផ្ទះ បានឲ្យដឹង ថា៖

«ផ្ទះត្រូវបានកសាងពីឈើ Xoan  នាឆ្នាំ ១៨៧៤ លើផ្ទៃដី ២០០ ម៉ែត្រ ក្រឡា។ ផ្ទះមានល្វែងចំនួន ៥ និងរានហាលចំនួន ២។ ជំនាន់ទាំង ៤ បាននិងកំពុង រស់នៅផ្ទះនេះ។ យើងខ្ញុំនៅរក្សបានភាពបុរាណក្នុងផ្ទះ មិនផ្លាស់ប្តូរអ្វីទេ។ គ្រួសារខ្ញុំប្តូរគ្បឿងជារៀងរាល់ ១០ ឆ្នាំមួយម្តង។»

ភាពវិសេសវិសាលនៃស្ថាបត្យកម្មប្រពៃណីនិងបារាំងនៅភូមិ Cu Da - ảnh 2អាជីវករជាច្រើននៅភូមិបានកសាងឡើងបណ្ដាវីឡាតាមស្ថាបត្យកម្មបារាំងដែលមាន ២ ជាន់ ។ 

ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសក្នុងពេលដែលមកទស្សនានៅភូមិ សុទ្ធតែចាប់អារម្មយ៉ាងខ្លាំងចំពោះបណ្ដាផ្ទះមានស្ថាបត្យកម្មបារាំង។ ស្ថិតនៅទី កន្លែងងាយស្រួលសំរាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម ដោយហេតុនេះ ភូមិ Cu Da ល្បីឈ្មោះជាមជ្ឈមណ្ឌលជួញដូរចាប់ពីសតវត្សទី ១៩ ដល់ដើមសតវត្សទី ២០។ ពេលនោះ អាជីវករជាច្រើននៅភូមិបានកសាងឡើងបណ្ដាវីឡាតាមស្ថាបត្យកម្មបារាំងដែលមាន ២ ជាន់ ។ ឆ្លងកាត់អស់រយៈពេល ២០០ ឆ្នាំក្តី ប៉ុន្តែ បណ្ដាសំណង់នេះនៅត្រូវបានអភិរក្សយ៉ាំងល្អប្រសើរ។ លោក Nguyen Van Bao អ្នកម្ចាស់នៃវីឡាមានស្ថាបត្យកម្មបារាំងមួយក្នុងភូមិ បានចែករំលែកថា៖

        «វីឡាខ្ញុំត្រូវបានកសាងអស់រយៈពេល ១០០ ឆ្នាំហើយ។ ស្ថាបត្យកម្មបារាំង តែងតែមានយ៉រ ឬ រូបចម្លាក់តុបតែងនៅខាងលើ។ ផ្ទះ ២ ជាន់នេះ មានធ្លាតូច មួយ។ ឥដ្ឋា ដែកថែប សុទ្ធតែត្រូវបាននាំចូលពីបារាំងទាំងអស់។ ភ្ញៀវ ទេសចរបរទេសដូចជាបារាំង អាមេរិក និងអង់គ្លេស ចូលចិត្តទៅទស្សនាផ្ទះខ្ញុំ ណាស់។ ផ្ទះខ្ញុំត្រូវបានជ្រើសរើសជាទីកន្លែងថតខ្សែភាពយន្តច្រើនលើកទៀត ផង។»

        រួមជាមួយភូមិ Duong Lam ភូមិ Dong Ngac និងភូមិ Uoc Le ភូមិ Cu Da គឺជាទីកន្លងមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ។ ភូមិ Cu Da មានភាព ស្អាតស្ងៀមស្ងាត់រ៉ូម៉ង់ទីកនិងស្ថាបត្យកម្មវិសេសវិសាល។ នេះគឺជាភូមិពិសេស មួយក្នុងចំណោមភូមិនៅជាយទីក្រុងហាណូយដែលអភិរក្សបានភាពបុរាណរបស់ ជនបទវៀតណាមផងនិងស្ថាបត្យកម្មបារាំងផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ