ភូមិ Da Sy - តំបន់ដីបណ្ឌិត

(VOVWORLD) - ភូមិ Da Sy មិនត្រឹមតែជាភូមិរបរដំដែកប្រពៃណីនៅ តំបន់ដីសណ្ត Bac Bo ប៉ុណ្ណោះទេ ថែមទាំង ល្បីឈ្មោះដោយប្រពៃណី ឧស្សាហ៍ព្យាយាមរៀនសូត្រទៀតផង។ ក្នុងប្រវត្តិសាស្ត្រ ភូមិ Da Sy បានជាស្រុកកំណើតរបស់បណ្ឌិតមេទ័ពនិងវេជ្ជបណ្ឌិតល្បីឈ្មោះរបស់បរមរាជរាំង Thang Long។ 
ភូមិ Da Sy - តំបន់ដីបណ្ឌិត - ảnh 1 ភូមិ Da Sy - តំបន់ដីបណ្ឌិត

(VOVworld) – ភូមិ Da Sy មិនត្រឹមតែជាភូមិរបរដំដែកប្រពៃណីនៅ តំបន់ដីសណ្ត Bac Bo ប៉ុណ្ណោះទេ ថែមទាំង ល្បីឈ្មោះដោយប្រពៃណី ឧស្សាហ៍ព្យាយាមរៀនសូត្រទៀតផង។ ក្នុងប្រវត្តិសាស្ត្រ ភូមិ Da Sy បានជាស្រុកកំណើតរបស់បណ្ឌិតមេទ័ពនិងវេជ្ជបណ្ឌិតល្បីឈ្មោះរបស់បរមរាជរាំង Thang Long។

        ចាត់តាំងពីរជ្ជកាលស្តេច Ly (១០១០-១២២៥) ដល់រជ្ជកាលស្តេច Nguyen (១៨០២-១៩៤៥) វៀតណាមមានភូមិចំនួន ២០ ដែលត្រូវបានប្រសិទ្ធនាមថា «តំបន់ដី បណ្ឌិត»។ មុននេះ ព្រះបរមរាជវាំងវៀតណាមបានកំណត់ថា៖ ភូមិណា មានបណ្ឌិត ១០ នាក់ឡើងទៅ ភូមិនោះត្រូវបានហៅថា «ភូមិបណ្ឌិត»។ គិតតាំង ពីសតវត្សទី  ១៥ ដល់សតវត្សទី ១៨ ភូមិ Da Sy មានបណ្ឌិតចំនួន ១១ នាក់ និង បណ្ឌិតនៃវៀតណាមនិងចិនមួយរូបគឺបណ្ឌិត Hoang Nghia Phu។ ត្រកូល Hoang មានមោតនភាពជាត្រកូលមានបណ្ឌិតជាច្រើនបំផុតនៅភូមិ Da Sy។ លោកតា Trinh Quoc Hoan អ្នកត្រូវបានចាត់ទុកជា «អ្នកវប្បធម៌» ក្នុងភូមិ Da Sy បានរៀបរាប់ថា៖

        «នាឆ្នាំ ១៤៣១ លោកតា Hoang Trinh Thanh បានប្រឡងជាប់ក្នុង ការប្រឡងរបស់ព្រះបរមរាជវាំងហើយបានក្លាយទៅជាអ្នកកាន់លទ្ធិឃុងជីនិយមមួយក្នុងចំណោមអ្នកកាន់លទ្ធិឃុងជីនិយមចំនួន៤ល្បីឈ្មោះបំផុតរបស់វៀតណាម។  ចៅរបស់លោកតា Hoang Trinh Thanh គឺលោក Hoang Nghia Phu ដែលបានប្រឡងជាប់បណ្ឌិតថ្នាក់ទី ១។ បន្ទាប់នោះ លោក Hoang Nghia Phu ត្រូវបានបញ្ជូនធ្វើបេសកកម្មការទូតនៅចិន។ អាស្រ័យដោយទេពកោសល្យពូកែនិងឆ្លាតព្រះមហាក្សត្ររបស់ចិនបានប្រគល់ជូនគត្តិនាមបណ្ឌិតរបស់ចិន។ ដោយហេតុនេះ Hoang Nghia Phu ត្រូវបានហៅថា «បណ្ឌិតរបស់ប្រទសទាំងពីរ»។ ភូមិ Da Sy ក៏បានមានលោក Tran Trieu Thai ដែលត្រូវបានជ្រើសតាំងធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិពេលនេះផងដែរ។»

        គ្មានភូមិណាក្នុងទូទាំងប្រទេសវៀតណាមមានប្រពៃណីឧស្សាហ៍ព្យាយាមរៀនសូត្រដូចភូមិ Da Sy។ នាពេលគាស់រានដីនិងបង្កើតភូមិ ចៅរបស់មេភូមិ Hoang Phuc Xuyen គឺបណ្ឌិត Hoang Trinh Thanh បានបើកថ្នាក់រៀនដើម្បីបង្រៀនកូនចៅក្នុងភូមិ។ របៀបរៀនសូត្រនេះបានបង្កើតឡើងការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះកូនចៅក្នុងការចូលរួមការប្រឡងប្រណាំង។ នេះគឺជា «សាលារៀន» តែមួយ គត់នៅវៀតណាមក្រោមរជ្ជកាលស្តេច Le (សតវត្សទី ១៥)។ គុណូបការៈនិង អាជីពរបស់បណ្ឌិត Hoang Trinh Thanh ត្រូវបានកត់សម្គាល់ក្នុងប្រវត្តិសាស្ត្ររបស់វៀតណាម។ ឯកសារស្តីអំពីគោលនយោបាយសំខាន់ៗចំនួន ៧ របស់បណ្ឌិត Hoang Trinh Thanh ត្រូវបានប្រគល់ជូនឲ្យស្តេច Le Thanh Tong បានជឿជាក់និងប្រើប្រាស់ក្នុងក្រមច្បាប់ Hong Duc ដែលជាក្រុមច្បាប់ល្បីឈ្មោះ ក្នុងប្រវត្តិសាស្ត្រវៀតណាម។

        ឈ្មោះ Da Sy មានអត្ថន័យថា «តំបន់ដីបណ្ឌិត» ។ លោក Nguyen Hong Phan ជនចាស់ជរាមួយរូបក្នុងភូមិ បានឲ្យដឹងថា៖

        «អស់រយៈពេលជាច្រើនក្នុងការផ្លាស់ប្តូរឈ្មោះភូមិស្តេចបាននប្រសិទ្ធនាមជូនភូមិឈ្មោះ Da Sy ព្រោះថាមានបណ្ឌិតជាច្រើននាក់។ សិលាចរិតបណ្ឌិតនៅមហាវិទ្យាល័យ Van Mieu – Quoc Tu Giam ពោរពញទៅដោយឈ្មោះរបស់បណ្ឌិត ភូមិ Da Sy។»

ភូមិ Da Sy នៅជាស្រុកកំណើតរបស់វេជ្ជបណ្ឌិត Hoang Don Hoa (១៤៩៨-១៥៨៣)។ វេជ្ជបណ្ឌិត Hoang Don Hoa ត្រូវបានចាត់ទុកជាអ្នកប្រសុត្រឡើង ផ្នែកពេទ្យទ័ពរបស់វៀតណាម នាចប្ចុប្បន្ន អ្នកភូមិ Da Sy ធ្វើសក្ការបូជាលោកជាអ្នកតាភូមិ។ សិស្សរបស់ Hoang Don Hoa គឺគ្រូពេទ្យ Trinh Don Phac។ លោក Trinh Quoc Hoan អ្នកភូមិមួយរូបបានឲ្យដឹងថា៖

        «លោកតា Hoang Don Hoa បានបន្សល់ទុកមកសៀវភៅល្បីឈ្មោះស្តីអំពី វិជ្ជាពេទ្យរួមមានវេជ្ជបញ្ជាថ្នាំថ្លៃថ្លារាប់ពាន់។ បន្ទាប់នោះ លោកតា  Trinh Don Phac ប្រើប្រាស់សៀវភៅនោះដូចជាត្រីវិស័យក្នុងអាជីពរបស់ខ្លួន។ គឺជាអ្នកប្រមុខ Thai Y Vien (ក្រសួងសុខាភិបាលបច្ចុប្បន្ន) លោកតា Trinh Don Phac គឺជាគ្រូបង្រៀនរបស់បណ្ឌិត Ngo Thi Nham និងបណ្ឌិត Luu Hy Thai។ លោកតា Trinh Don Phac ពិនិត្យព្យាបាលពូកែណាស់។ ព្រះមហាក្សត្ស Qianlong និងរជ្ជកាល Qing របស់ចិនបានគោរពលោក Trinh Don Phac ដោយសារលោកតាបានព្យាបាលជំងឺសំរាប់ព្រះមហាក្សត្រីយានីរជ្ជកាល Qing។»

        តាមជនចាស់ជរាឲ្យដឹងថា៖ ភូមិ Da Sy មានអ្នកប្រាជ្ញរក្សជាច្រើននាក់ដោយសារភូមិស្ថិតនៅតំបន់ពិសិដ្ឋ។ នាគខៀវខាងឆ្វេង ខ្លាសនៅខាងស្តាំ អណ្ដើកខ្មៅខាងក្រោយនិងចាបស្រុកក្រហមនៅខាងមុខ។ នេះគឺជាតំបន់មានហុងស៊ុយល្អដែលប្រមូលឡើងមនុស្សមាប្រាជ្ញាឈ្លាវៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ