ភូមិ Dich Vi និងទំនៀមទំលាប់ធ្វើសក្ការបូជាឆ្កែថ្ម
VOV5 -  
(VOVWORLD) - តាមទំនៀមទំលាប់ប្រជាប្រិយរបស់ជនវៀតបុរាណថា៖ សត្វឆ្កែត្រូវបានចាត់ទុកជាសត្វដែលនាំមកនូវសំណាងអំណោយផលនិងក្តី សប្បាយរីករាយ។ ស្ថិតនៅជាយទីក្រុងហាណូយ មានភូមិមួយដែលនៅ រក្សាទំនៀមទំលាប់ធ្វើសក្ការបូជាឆ្កែថ្ម នោះគឺភូមិ Dich Vi នៅស្រុក Dan Phuong។
ភូមិ Dich Vi និងទំនៀមទំលាប់ធ្វើសក្ការបូជាឆ្កែថ្ម |
ស្ថិតនៅតាមមាត់ទន្លេ Day ភូមិ Dich Vi បច្ចុប្បន្នជាភូមិ Dinh Dich ឃុំ Phuong Dinh ស្រុក Dan Phuong ជាភូមិបុរាណមួយដែលមានទំនៀមទំលាប់ធ្វើសក្ការបូជាឆ្កែថ្ម។ អ្នកភូមិ ហៅឆ្កែថ្មជា «លោកធំ Hoang Thach» (មន្ត្រីរដ្ឋការធំ) ឬ លោក Hoang Thach។ សាលាភូមិ Dich Vi ធ្វើសក្ការបូជាកូនបុរសទី ៤ របស់ស្តេច Ly Thanh Tong គឺព្រះរាជបុត្រ Linh Lang Dai Vuong និងលោកធំ Hoang Thach។ ហេតុដូច្នេះហើយ លោកធំ Hoang Thach ក៏ត្រូវបានធ្វើសក្ការបូជាដូចអ្នកតាភូមិដែរ។ ក្នុងដួងចិត្តរបស់អ្នភូមិ Dich Vi ទាំងអស់ លោកធំ Hoang Thach រួមជាមួយបណ្ដាទេវតាផ្សេងៗទៀតបានថែរក្សាអ្នកភូមិឲ្យមានជីវភាពរស់នៅគ្រប់ប្រការនិងសុភមង្គល។ អ្នកថែទាំ កេរ្តិ៍តំណែលឃុំ Phuong Dinh លោក Nguyen Chi Cuong បានរៀបរាប់ថា៖ «យើងខ្ញុំធ្វើការសែនលោកធំស័ក្តសិទ្ធិណាស់។ មុននេះក្រោមសម័យកាល សក្ដិភូមិមនុស្សម្នាទាំងអស់សុទ្ធតែត្រូវដោះមួកពេលដែលឆ្លងកាត់ឬទៅសាលាភូមិ។ លោកធំស័ក្តសិទ្ធិណាស់។ គ្រួសារណាបាត់បង់អ្វីៗ មកទីនេះសែនលោកធំ ហើយនឹងរកឃើញទ្រពសម្បិត្តរបស់ខ្លួនវិញ។»
ភូមិ Dich Vi និងទំនៀមទំលាប់ធ្វើសក្ការបូជាឆ្កែថ្ម |
នៅដើមភូមិមានទីកន្លែងធ្វើសក្ការបូជាឆ្កែថ្មមួយក្រុម។ ឆ្កែធំនិងតូចទាំងអស់ សុទ្ធតែបានតម្កល់មុខបេទៅរកទិសពាយព្យនៃមាត់ទន្លេ Hat ចន្លោះកំពូលភ្នំ Ba Vi និងកំពូលភ្នំ Tam Dao នៅឆ្ងាយ។ បណ្តាជនចាស់ជរានៅភូមិបានរៀបរាប់ថា៖ ពីយូរយាណាស់មកហើយអ្នកភូមិណាដែលមានបញ្ហាអ្វីសុទ្ធតែមកទីនេះដើម្បីបួងសួង។ ចំពោះអ្នកភូមិ Dich Vi លោកធំ Hoang Thach ជាទេវតាពិសិដ្ឋដែលផ្សាភ្ជាប់នឹងជីវភាពស្មរតីរបស់គេ។ លោកស្រី Cao Thi Hoi អ្នកភូមិមួយរូប បានឲ្យដឹងថា៖
«អ្នកភូមិយើងខ្ញុំទៅថ្វាយអុជធូបនាថ្ងៃទី ១ កើតនិងថ្ងៃទី ១៥ រោចតាមច័ន្គតិ ជាប្រចាំខែ។ បូងប្អូននៅភូមិមានប្រការអ្វីៗក៏មកទីនេះដើម្បីសូមឲ្យលោកធំដោះស្រាយទាំងអស់។»
បណ្ដារឿងនិទាននៅប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅភូមិ Dich Vi ដូច្នេះ។ ប្រហែលជាអាស្រ័យដោយរឿងព្រេងប្រជាប្រិយនោះរួមជាមួយការ គោរពរបស់អ្នកភូមិចំពោះទេវតា អ្នកភូមិទាំងអស់ខំប្រឹងប្រែងរស់នៅស្មោះត្រង់ ជាមួយគ្នាដើម្បីភូមិឃុំសុខសាន្តត្រាណសុភមង្គល។ នេះក៏ជាអត្តសញ្ញាណ វប្បធម៌ជនបទល្អប្រពៃក្នុងជីវភាពរស់នៅបច្ចុប្បន្ន៕
VOV5