ភូមិ Kuop ធ្វើទេសចរណ៍សហគមន៍

(VOVWORLD) - ដោយមានចម្ងាយជាង ២០ គីឡូម៉ែត្រពីទីក្រុង Buon Ma Thuot ខេត្ត Dak Lak ភូមិ Kuop (ឃុំ Dry Sap ស្រុក Krong Ana ខេត្ត Dak Lak) គឺជាកន្លែងរស់នៅដ៏យូរលង់ណាស់មកហើយរបស់សហគមន៍ជនជាតិ Ede និង Mnong ។ នេះគឺជាភូមិដើមដំបូងនៃស្រុក Krong Ana ដែលបានកសាងគំរូទេសចរណ៍សហគមន៍។ ជាពិសេសភូមិ Kuop ត្រូវបានជ្រើសរើសកសាងភូមិ OCOP (កម្មវិធីឃុំសង្កាត់មួយ ផលិតផលមួយ) ទេសចរណ៍ដើមដំបូងនៃខេត្ត Dak Lak។
ភូមិ Kuop ធ្វើទេសចរណ៍សហគមន៍ - ảnh 1ភូមិ Kuop ធ្វើទេសចរណ៍សហគមន៍

ភូមិ Kuop មានទីតាំងអំណោយផលពិសេសសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ ខណៈពេលដែលផ្លូវគមនាគមន៍ងាយស្រួលធ្វើដំណើរ ដោយសារស្ថិតនៅលើខ្សែផ្លូវពីល្បាក់ទឹក Dray Nur ទៅកាន់ល្បាក់ទឹក Dray Sap Thuong (ហៅម្យ៉ាងទៀតថាល្បាក់ទឹក Gia Long)។ បច្ចុប្បន្ននេះ ភូមិនៅតែមានផ្ទះវេងបែបប្រពៃណីចំនួន ៥០ ខ្នង។ ជាពិសេសគ្រួសារនានាក្នុងភូមិនៅតែរក្សាបានលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតយូរឆ្នាំដូចជា៖ គងឃ្មោះ ចម្រៀងប្រជាប្រិយ របាំ xoang ឧបករណ៍តន្ត្រីជនជាតិ របរតម្បាញចរបាប់។ ទន្ទឹមនឹងនោះ វប្បធម៌ ម្ហូបអាហារក៏សម្បូរបែប និងឆ្ងាញ់ពិសារជាមួយមុខម្ហូបជាច្រើនដូចជា៖ បាយក្រឡាន មាន់អាំង ត្រីទន្លេ Sêrêpốk។ មិនត្រឹមតែប៉ុណ្ណោះ ភូមិក៏រៀបចំពិធីបុណ្យប្រពៃណីជាច្រើនដូចជា៖ ពិធីសែនកំពង់ទឹក អំណរស្រូវថ្មី ជាដើរមទៀតផង។ ដោយទទួលស្គាល់ពីសក្ដានុពលរបស់ភូមិ Kuốp ចាប់តាំងពីឆ្នាំមុន ខេត្ត Dak Lak បានជួយឧបត្ថម្ភវិនិយោគហេដ្ឋារចនាសម្ព័ន្ធ កែលម្អទេសភាពបរិស្ថាន ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាពិសេសគឺទេសចរណ៍សហគមន៍។ ក្រុមគ្រួសារជាច្រើនក្នុងភូមិត្រូវបានបណ្តុះបណ្តាល និងណែនាំពីជំនាញ បម្រើភ្ញៀវទេសចរណ៍ កសាង និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ដកបទពិសោធន៍ជាក់ស្តែងនៅតាមខេត្ត ដែលមានប្រៀបខ្លាំងអំពីទេសចរណ៍សហគមន៍។ លោកស្រី H Nó H Đơk មេភូមិ Kuốp បានឲ្យដឹងថា៖

“អ្នកភូមិនឹងឃើញពីប្រសិទ្ធភាពសេដ្ឋកិច្ចពីការធ្វើទេសចរណ៍បន្តិចម្តងៗ។ ព្រោះថាត្រឹមតែបានលឺគឺគេមិនជឿឡើយ ហើយត្រូវតែមើលឃើញផ្ទាល់ពីប្រាក់ចំណេញរបស់គ្រួសារនានាទើបគេសិក្សា និងធ្វើតាមផងដែរ”។

លោកស្រី Lát Niê អ្នកភូមិម្នាក់បានឲ្យដឹងថា លោកស្រីកំពុងសិក្សាបន្ថែមដើម្បីចូលរួមធ្វើទេសចរណ៍សហគមន៍៖

“ខ្ញុំមិនដឹងថាត្រូវចាប់ផ្តើមពីណានៅពេលធ្វើទេសចរណ៍សហគមន៍។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍បានជូនខ្ញុំទៅទស្សនាភូមិ Akŏ Dhong និងខេត្តចំនួនបីភាគខាងជើង ។ ពេលខ្ញុំវិលត្រលប់មកវិញ ខ្ញុំមានបំណងចង់ធ្វើតាម ដូច្នេះហើយខ្ញុំ និងចៅៗរបស់ខ្ញុំបានសិក្សា និងស្វែងយល់បន្ថែមពីមនុស្សដែលមានបទពិសោធន៍ មុនពេលធ្វើតាមផងដែរ”។

ក្រោយរយៈពេលមួយឆ្នាំទទួលបានការជួយឧបត្ថម្ភវិនិយោគសំណង់មួយចំនួនអំពីហេដ្ឋារចនាសម្ព័ន្ធ កែលម្អទេសភាពបរិស្ថាន និងបណ្តុះបណ្តាលជំនាញធ្វើទេសចរណ៍សហគមន៍មក នាខែមីនាឆ្នាំនេះ ភូមិ Kuốp ត្រូវបានទទួលស្គាល់ជាភូមិទេសចរណ៍សហគមន៍របស់ខេត្ត។ លោកស្រី H No H Dok មេភូមិ Kuốp បានឲ្យដឹងថា ភូមិបានបង្កើតគណៈគ្រប់គ្រងទេសចរណ៍សហគមន៍ និងតម្រង់ទិសដៅដល់ក្រុមគ្រសួសារកសាងផលិតផលទេសចរណ៍ផ្សារភ្ជាប់ជាមួយអត្តសញ្ញាណវប្បធម៌ជាតិ៖

“ក្រោយពីពិធីប្រកាសទេសចរណ៍សហគមន៍ ភូមិ Kuốp បានបង្រីកគំរូទេសចរណ៍សហគមន៍។ ផ្ទះវេងយ៉ាងហោចណាស់ពី ៣០ ទៅ ៤០ ខ្នងក្នុងភូមិ នឹងធ្វើ ទេសចរណ៍ ដោយជួយគំរូទេសចរណ៍សហគមន៍អភិវឌ្ឍន៍ថែមទៀតក្នុងភូមិផងដែរ”។

ភូមិ Kuop ធ្វើទេសចរណ៍សហគមន៍ - ảnh 2ភូមិ Kuop ធ្វើទេសចរណ៍សហគមន៍

រួមជាមួយប្រភពធនធានវិនិយោគរបស់ខេត្ត Dak Lak ភូមិ Kuop ត្រូវបានក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទអនុម័តលើគំរូទេស្តសាកល្បង "អភិវឌ្ឍន៍ផលិតផល OCOP ស្ដីពីវិស័យទេសចរណ៍សហគមន៍ ផ្សារភ្ជាប់ជាមួយនឹងការពង្រីកតម្លៃវប្បធម៌ និងរបរប្រពៃណី" នៃកម្មវិធីឃុំមួយផលិតផលមួយដំណាក់កាល ២០២១-២០២៥ ដែលអនុវត្តន៍ក្នុងរយៈពេល ៣ ឆ្នាំ ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥។ ប្រការនេះបានបើកទិសដៅបន្ថែមទៀតសម្រាប់ទេសចរណ៍សហគមន៍ក្នុងតំបន់អាចដើរទាន់ភូមិទេសចរណ៍សហគមន៍ចំនួន ២ ដែលត្រូវបានប្រកាសមុនៗគឺ ភូមិAkŏ Dhong (ទីក្រុង Buon Ma Thuot) និងភូមិ Tri (ឃុំ Krông Na ស្រុក Buon Don) យ៉ាងឆាប់ៗ។

យោងតាមលោកស្រី Nguyen Thuy Phuong Hieu អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dak Lak បានឲ្យដឹងថា ការអភិវឌ្ឍ ទេសចរណ៍សហគមន៍នៅភូមិ Kuop បានរួមចំណែកនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចសង្គមសម្រាប់តំបន់ផង និងជួយផ្លាស់ប្ដូរទម្រង់ធ្វើសេដ្ឋកិច្ច បង្កើតការងារធ្វើ  បង្កើនប្រាក់ចំណូលសម្រាប់សហគមន៍ដែលចូលរួមក្នុងខ្សែសង្វាក់ទេសចរណ៍។ ទន្ទឹមនឹងនោះ រួមចំណែកលើកកម្ពស់ការយល់ដឹងថែរក្សា ពង្រីក និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនប្រជាជនផ្សារភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍៖

“ប្រជាជនបានបំពាក់របស់របរទាំងអស់ក្នុងគ្រួសារដោយខ្លួនឯង។ នាពេលខាងមុខ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នឹងស្នើឱ្យខេត្តជួយឧបត្ថម្ភឧបករណ៍១ផ្នែកបម្រើវិស័យទេសចរណ៍។ ទន្ទឹមនឹងនោះ រួមជាមួយបងប្អូនប្រជាជនពង្រីក និងអភិរក្សវប្បធម៌ តាមរយៈសកម្មភាពទេសចរណ៍”។

ជាមួយនឹងគុណសម្បត្តិ ដែលមានស្រាប់ ភូមិ Kuốp កំពុងបង្កើតទិសដៅដាច់ដោយឡែក បង្កើតចំណុចលេចធ្លោខុសប្លែក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ តាមនោះ ជំរុញការអភិវឌ្ឍទម្រង់ទេសចរណ៍ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជូនបងប្អូនជនជាតិក្នុងភូមិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ