ភូមិ Phieng Cai ផ្លាស់ប្ដូរមុខមាត់ថ្មី

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅពេលអញ្ជើញមកដល់បណ្ដាឃុំនៅតំបន់ព្រំដែនភូមិ Phieng Cai ឃុំ Long Sap ស្រុក Moc Chau ខេត្ត Son La ជាភូមិមួយ ដែលសុទ្ធតែជនជាតិ Mong រស់នៅប៉ុណ្ណោះ យើងនឹងបានឃើញការផ្លាស់ប្ដូរថ្មីជាច្រើន ដោយមានហាងលក់ដូរ និងសេវាកម្មសម្បូរបែប មានអគារច្រើនជាន់ផុសឡើង និងមណ្ឌលទីប្រជុំជនជាប់ៗគ្នាជាច្រើន។ 
 
 
 
ភូមិ Phieng Cai ផ្លាស់ប្ដូរមុខមាត់ថ្មី - ảnh 1គំរូនៃការដាំដំណាំនៅមូលដ្ឋាន (រូបថត៖ baosonla.org.vn)

ផ្លូវថ្នលឆ្លងឃុំ ភូមិត្រូវបានចាកបេតុង ដើម្បីជួយសម្រួលការធ្វើដំណើរ។ នៅតាមទួលដីនីមួយៗត្រូវបានគ្របដណ្ដប់ដោយដើមឈើបៃតងដូចជា៖ ដើមក្រូចថ្លុង ដើមក្រូច ដើមមៀន ចំការពោត និងតែ ដោយបង្ហាញពីជីវភាពរស់នៅសុខសាន្ត និងសម្បូរធូធារ។ ប្រការដ៏ពិសេសគឺ ប្រជាជននៅទីនេះបានធ្វើការផ្លាស់ប្ដូររចនាសម្ព័នដំណាំដាំដុះ និងសត្វចិញ្ចឹម ដោយនាំមកនូវប្រសិទ្ធភាពយ៉ាងល្អប្រសើរ ហើយជីវភាពរស់នៅ កំពុងត្រូវបានផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

យោងតាមលោក Trang Lao Tu ប្រធានក្រុមការងារនៃរណសិរ្សភូមិ Phieng Cai គ្រួសាររបស់លោកគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារនៅក្នុងភូមិ ដែលបានរួចផុតពីភាពក្រីក្រ ហើយឈានឡើងពីការចិញ្ចឹមសត្វពាហនៈ និងដាំដើមឈើហូបផ្លែនៅដីជម្រាល បានឲ្យដឹងថា សមិទ្ធផលនាបច្ចុប្បន្ននេះរបស់បងប្អូនជនរួមជាតិគឺពឹងផ្អែកលើការចូលរួមកិច្ចប្រជុំប្រជាជននីមួយ ដោយកម្មាភិបាលស្នូលថ្នាក់ឃុំ និងស្រុកបានធ្វើការឃោសនា និងចលនាបងប្អូនប្រជាជនក្នុងភូមិ ឲ្យយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀតអំពីគោលការណ៍ គោលនយោបាយ ហើយចូលរួមធ្វើពលកម្ម ផលិតកម្មយ៉ាងសកម្ម។ លោក Trang Lao Tu បានឲ្យដឹងថា៖ “ដោយអនុវត្តន៍តាមគោលការណ៍របស់បក្ស និងច្បាប់របស់រដ្ឋនោះ ជីវភាពរស់នៅរបស់ប្រជាជននឹងត្រូវបានលើកកម្ពស់ កុមារា កុមារីទទួលបានការសិក្សារៀនសូត្រ ការហូបចុក និងការស្លៀកពាក់យ៉ាងគ្រប់គ្រាន់។ គ្រួសារណា ដែលមិនអនុវត្តន៍តាមគោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋដោយមិនបានដាំដំណាំពោត ស្រូវ គឺមិនមានបានដូចគេឯងឡើយ”។

ភូមិ Phieng Cai មានគ្រួសារចំនួន ៨៨ គ្រួ ដែល ១០០% ជាជនជាតិ Mong ។ សេដ្ឋកិច្ចរបស់ភូមិភាគច្រើនគឺអភិវឌ្ឍន៍កសិកម្ម ដោយមានដីកសិកកម្មជាង ១០០ ហិកតា ក្នុងនោះប្រជាកសិករបានដាំដំណាំស្រូវលើផ្ទៃដីចំនួន ៤៥ ហិកតានិងពោតលើផ្ទៃដីចំនួន ៦០ ហិកតា។ ដើម្បីធ្វើការចលនាប្រជាកសិករបង្ករបង្កើនផលពូជដំណាំដែលមានទិន្នផលខ្ពស់នោះ គណៈគ្រប់គ្រងភូមិបានរៀបចំកិច្ចប្រជុំប្រជាជន និងកិច្ចប្រជុំរវាងមេត្រកូលនានា ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងជួយសម្រួលគ្រួសារកសិករចុះឈ្មោះដាំដើមឈើហូបផ្លែ។លោកអនុសេនីយ៍ឯក Ha Van Trong អនុប្រធាននគរបាលឃុំ Long Sap បានឲ្យដឹងថា៖ “យើងខ្ញុំមិនត្រឹមតែធ្វើការឃោសនាដល់មហាជនប៉ុណ្ណោះទេ ថែមទាំង ផ្ដោត សំខាន់ លើការឃោសនា ចលនាក្រុមគ្រួសារ និងបុគ្គលនីមួយៗ ដើម្បីយល់ដឹង និងចៀសវាងគ្រោះអបាយមុខគ្រឿងញៀនទៀតផង។ ចំពោះមុខសញ្ញាណា ដែលមិនទាន់ស្ដាប់ និងអនុវត្តន៍ការរស់នៅតាមរដ្ឋធម្មនុញ្ញនិងច្បាប់នោះ យើងខ្ញុំនឹងចំណាយពេលវេលាជាច្រើនថែមទៀត ដើម្បីសំណេះសំណាល ក៏ដូចជាណែនាំពួកគេផ្ទាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ”។

ដោយ ផ្អែកលើស្ថានការណ៍ជាក់ស្ដែងនោះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការស្រុក Moc Chau ទើបបានផ្សព្វផ្សាយសារាចរ ស្ដីពីការបង្កើនការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅតាមភូមិព្រំដែន ដែលមានស្ថានភាពលំបាកពិសេសទាំង ១០ របស់ស្រុក ក្នុងនោះមានភូមិ Phieng Cai ដែរ។ លោកស្រី Pham Thi Nhung លេខារងអចិន្ត្រៃយ៍នៃគណៈកម្មធិការបក្សស្រុក Moc Chau បានអះអាងថា៖ ស្រុកកំពុងអនុវត្តន៍យ៉ាងប្ដូរផ្ដាច់រាល់វិធានការណ៍លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផង និងដោះស្រាយបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ផងដែរ។ “យើងខ្ញុំនឹងបន្តអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់យន្តការ គោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយផ្សារភ្ជាប់ជាមួយការកសាងតំបន់ការពារយ៉ាងរឹងមាំ។ ទន្ទឹមនឹងនេះយើងខ្ញុំក៏បានអនុវត្តន៍ជាក់ស្ដែងនូវរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រចាំឆ្នាំ និងរយៈពេល ៥ ឆ្នាំផងដែរ”។

បងប្អូនជនរួមជាតិនៅភូមិ Phieng Cai មានក្ដីសប្បាយរីយរាយយ៉ាងក្រៃលែង ក្នុងការផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំដាំដុះឡើងវិញ។ ដោយមានការខិតខំប្រឹងប្រែងជាច្រើននោះ ប្រជាកសិករទទួលបានរដូវអំណោយផលជាច្រើន។ នាបច្ចុប្បន្ន អាជ្ញាធរឃុំ Long Sap ស្រុក Moc Chau ខេត្ត Son La កំពុងស្នើឲ្យ ស្រុក Moc Chau បង្កើតរោងចក្រកែច្នៃកសិផល ដើម្បីប្រមូលទិញកសិផលរបស់ប្រជាកសិករ។ ក្នុងពេលឆាប់ៗខាងមុខនេះ អាជ្ញាធរឃុំបានផ្ដោតសំខាន់លើការបង្កើតក្រុមសហករណ៍ ដើម្បីលក់ផលិតផលរបស់ប្រជាជន នោះ ឃុំបានកសាងផែនការសម្រាប់ដំណាក់កាល ២០២១ -២០២៥ ឡើងវិញដោយកំណត់ការរៀបចំរចនាសម្ព័ន្ធដំណាំដាំដុះឡើងវិញ គឺ ផ្លែផាសិន និងដើមតែ។ សង្ឃឹម នាពេលខាងមុខ កសិផលរបស់ជនរួមជាតិ Mong នៅភូមិ Phieng Cai នឹងត្រូវបានបញ្ចេញលក់យ៉ាងខ្លាំងក្លាក្នុងភូមិសាស្ត្រស្រុក និងតំបន់ជិតខាង ហើយតាមនោះរួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅទីនេះឲ្យកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ