ភូមិ Phu Van អភិវឌ្ឍន៍របរដាំផ្កាតភ្ជាប់នឹងទេសចរណ៍

(VOVWORLD) - ភូមិ Phu Van ឃុំ Phu Van ទីក្រុង Phu Ly ល្បីឈ្មោះដោយ មុខរបរប្រពៃណីដាំផ្កានិងដើមឈើលំអ។ នេះក៏ជាទីកន្លែងដាំផ្កាដោយទ្រង់ទ្រាយធំបំផុតនៅខេត្ត Ha Nam (ភាគខាងជើងវៀតណាម)។ ខេត្ត Ha Nam បានរៀបចំ ផែនការភូមិ Phu Van ជាមណ្ឌលទេសចរណ៍អេកូឡូស៊ី បង្កើតឡើងចំណុចគួរឲ្យ ទាក់ទាញភ្ញៀវទេសចរមកទស្សនាតំបន់។ 

ភូមិ Phu Van អភិវឌ្ឍន៍របរដាំផ្កាតភ្ជាប់នឹងទេសចរណ៍ - ảnh 1 ភូមិ Phu Van អភិវឌ្ឍន៍របរដាំផ្កាតភ្ជាប់នឹងទេសចរណ៍

ឃុំ Phu Van ត្រូវបានទន្លេ Day និងទន្លេ Nhue នាំយកដីល្បប់ក្រហម ដោយហេតុនេះ ងាយស្រួលប្រកបរបរដាំផ្កា។ ឃុំ Phu Van មានភូមិទាំង ៥ ក្នុងនោះ ផ្កាត្រូវបានដាំភាគច្រើននៅភូមិ Phu Van។

រួមជាមួយការអភិវឌ្ឍរបរប្រពៃណីដាំផ្កានិងដើមឈើលំអ ខេត្ត Ha Nam កំពុងស្រាវជ្រាវកសាងបណ្ដាទួរទេសចរណ៍នៅភូមិផ្កា Phu Van តភ្ជាប់នឹង ដំណើរទស្សនាតាមទីកន្លែងមកដល់ល្បីឈ្មោះក្នុងតំបន់ដូចជា៖ មណ្ឌលទេសចរ ណ៍ព្រលឹង Tam Chuc Bat Canh Son វត្ត Phat Tich និងវត្ត Ba Danh ជាដើម។ ទួរទេសចរណ៍នេះត្រូវបានសង្ឃឹមនឹងនាំមកនូវការចាប់អារម្មណ៍គួរឲ្យចាប់ចិត្ត ដែលទាក់ទាញភ្ញៀវទេសចរ។ លេខាសាខាបក្សលេខ ៥ គណៈកម្មាធិការបក្សឃុំ Phu Van លោក Le Duc An  បានឲ្យដឹងថា៖

        « សក្តានុភាពទេសចរណ៍នៅឃុំ Phu Van គឺធំធេងណាស់។ ឃុំ Phu Van ត្រូវបានទន្លេ Day និងទន្លេ Nhue នាំយកដីល្បប់ក្រហម ដោយហេតុនេះ ឃុំអាច ដាំផ្កាឈូកនិងដាំផ្កាតាមមាត់ទន្លេ។ ភ្ញៀវទេសចរអាចមកសំរាកលំហែរកាយផង និងគយគន់រម្មណីយដ្ឋានស្រស់ស្អាតផង។ តាមគំរោងការណ៍ដែលត្រូវបាន ទីក្រុង Phu Ly អនុម័តពីឥឡូវនេះដល់ឆ្នាំ ២០៣០ ភូមិ Phu Van ត្រូវបានកំណត់ ជាភូមិរបរអេកូឡូស៊ីនិងបណ្ឌលទេសចរណ៍អេកូឡូស៊ី។ តាមនោះ ផ្សាផ្ជាប់ការដាំ ផ្កានិងធ្វើអាជីវកម្មទេសចរណ៍ បង្កើតរូបសណ្ឋានផលិតកម្មនិងទេសចរណ៍បំរើ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។»

ភូមិ Phu Van អភិវឌ្ឍន៍របរដាំផ្កាតភ្ជាប់នឹងទេសចរណ៍ - ảnh 2 លេខាសាខាបក្សលេខ ៥ គណៈកម្មាធិការបក្សឃុំ Phu Van លោក Le Duc An 

        រដ្ឋអំណាចតំបន់លើកទឹកចិត្តបណ្ដាគ្រួសារចងសម្ព័ន្ធក្នុងការវិនិយោគ កសាងភូមិផ្កានិងដើមឈើលំអតាមទិសរៀបចំផលិតកម្មតាមសង្វាក់ទំនិញតភ្ជាប់ នឹងការអភិវឌ្ឍទេសចរណ៍។ ដើម្បីទាក់ទាញភ្ញៀវទេសចរ បណ្ដាសិប្បករនិង ចម្ការភូមិ Phu Van បាននាំចេញផលិតផលពិសេសនិងស្តារឡើងវិញផលិតផល ប្រពៃណីដូចជា ផ្កាសែនដូនតាត្រូវបានខ្ចប់ដោយស្លឹកចេក។ ទន្ទឹមនឹងនោះ បើក ទូលាយមណ្ឌលតាំងបង្ហាញ ឧទ្ទេសនាមផលិតផលនិងសេវាកម្ម Homestay។ លោក Nguyen Van Bang មេភូមិលេខ ៥ ឃុំ Phu Van បានឲ្យដឹងថា៖

        «នាចុងសប្តាហ៍ ភ្ញៀទេសចរមកទស្សនាថតរូបភូមិ Phu Van ជាច្រើនកុះករ ។ ទួរទេសចរណ៍មិនត្រឹមតែសំរាប់ភ្ញៀវទេសចរគយគន់ផ្កាប៉ុណ្ណោះទេថែមទាំង ផ្សព្វផ្សាយភាពស្អាតនៃភូមិទៀតផង។ នាពេលខាងមុខ យើងខ្ញុំនឹងផ្ទេរប្តូរបណ្ដា តំបន់ដាំស្រូវដែលមានទិន្នផលទាបទៅដាំផ្កាវិញ។»

ភូមិ Phu Van អភិវឌ្ឍន៍របរដាំផ្កាតភ្ជាប់នឹងទេសចរណ៍ - ảnh 3 ភូមិ Phu Van អភិវឌ្ឍន៍របរដាំផ្កាតភ្ជាប់នឹងទេសចរណ៍

        មកដល់ភូមិ Phu Van ភ្ញៀវទេសចរគយគន់បរិយាកាសសុខសាន្តត្រាណ រ៉ូម៉ង់ទីកនិងផ្កាចម្រុះពណ៌គ្រប់ប្រភេទ។ ក្រៅពីដាំបណ្ដាប្រភេទផ្កាប្រពៃណី ដើមឈើនានាមានតំលៃសេដ្ឋកិច្ចខ្ពស់ដូច ក្រូច ក្រូចខ្វិច ប៉ែស និងដើមឈើលំអ កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងនៅឃុំ Phu Van។ លោក Tran Van Quang កសិករមួយ រូបនៅឃុំ Phu Van បានចែករំលែកថា៖

        «ខ្ញុំមានផ្ទៃដីដាំក្រូច ក្រូចខ្វិចនិងបែសចំនួន ៧២០០ ម៉ែត្រក្រឡា។ ចំណូល ក្នុងមួយឆ្នាំលើផ្ទៃដីទំហំ ៣៦០ ម៉ែត្រក្រឡាទទួលបានពី ៥០ ដល់ ៦០ លានដុង។ អតិថិជនមកទិញផ្ទាល់នៅចម្ការ។ ឆ្នាំទៅមិញ ក្រួសារខ្ញុំលក់បាន ៨០០ លានដុង ច្រើនបំផុតជាក្រូច។»

        ដោយមានការយកចិត្តទុកដាក់និងការវិនិយោគរបស់រដ្ឋអំណាចតំបន់ ប្រជាកសិករស្រុះចិត្តគំនិតភូមិ Phu Van នឹងអភិវឌ្ឍន៍សក្តិសមនឹងសក្តានុភាពដែលមានស្រាប់។ ភូមិ Phu Van នឹងក្លាយទៅជាទីកន្លែងទាក់ទាញភ្ញៀវទេសចរលើគ្រប់ទិសទី។ អភិវឌ្ឍន៍មុខរបរផ្កាប្រពៃណីតភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍គឺជាទិសដៅដ៏ត្រឹមត្រូវនៅភូមិ Phu Van រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ