ភូមិ Sin Sui Ho នៅខេត្ត Lai Chau ធ្វើទេសចរណ៍សហគមន៍

ភូមិ Sin Sui Ho នៅខេត្ត Lai Chau ធ្វើទេសចរណ៍សហគមន៍ - ảnh 1
ភូមិ Sin Sui Ho នៅខេត្ត Lai Chau ធ្វើទេសចរណ៍សហគមន៍ (Image: VOV)


(VOVworld) – ភូមិទេសចរណ៍សហគមន៍ Sin Sui Ho នៅស្រុក Phong Tho
ខេត្ត Lai Chau (ភាគខាងជើងវៀតណាម) គឺជាទីកន្លែងមកដល់ទេសចរណ៍
គួរឲ្យទាក់ ទាញថ្មីថ្មោងដោយទេសភាពធម្មជាតិស្អាតអស្ចារ្យពោពេញទៅ
ដោយតំលៃវប្បធម៌វិសេសវិសាលរបស់ជនរួមជាតិជាជនជាតិភាគតិច Mong។
 ប្រសិនបើមកទស្សនានៅភូមិ Sin Sui Ho មួយដង ហើយនោះលោកអ្នកនាង
នឹងមានគោលបំណងមកទីកន្លែងនេះជាពុំខានឡើយ។

         ស្ថិតនៅចម្ងាយ ៣៥ គីឡូម៉េត្រពីមជ្ឈមណ្ឌលទីក្រុង Lai Chau មានកម្ពស់
 ១៤០០ ម៉ែត្រពីនីវទឹកសមុទ្រ ភូមិ Sin Sui Ho នៅស្រុក Phong Tho គឺជាទីកន្លែង
រស់ នៅពីយូរយាណាស់មកហើយរបស់ជនរួមជាតិជាជនជាតិភាគតិច Mong។
Sin Sui Ho ទើបនឹងត្រូវបានទទួលស្គាល់ជាឃុំធ្វើទេសចរណ៍នាខែមិថុនាឆ្នាំ
២០១៥ មកក្នុងចំណោម​​​​​​​​​​​​​​​​​​​​​​ឃុំទេសចរណ៍ជិតមួយរយក្នុងតំបន់ពាយ័ព្យ។ នៅភូមិ
 Sin Sui Ho ឈ្មោះម្ចាស់ផ្ទះត្រូវបានសរសេរលើក្តារឈើរដែលព្យួរលើទ្វារ ឬ
នៅតាមផ្លូវច្រកល្ហក រួមជាមួយព័ត៌មានដូចជា៖ លេខទូរស័ព្ទ អាស័យដ្ឋាន wifi
ជាដើម។        

លើផ្លូវទៅភូមិ Sin Sui Ho ភ្ញៀវទេសចរអាចសម្របខ្លួនក្នុងបរិយាកាសអូរអរ
 សប្បាយរីករាយក្នុងពេលប្រជុំផ្សាររបស់ជនជាតិ Mong ដែលលក់ផលិតផល
 ពិសេសរបស់ខ្លួនដូចជា៖ សាច់ជ្រូកព្រៃ ទំពាំងជូរ អង្ករដំណើប ពោត ខោអាវ
 កន្សែងតម្បាញ់ចរបាប់។ តាមបណ្តោយផ្លូវទៅភូមិ បណ្ដាផើងផ្កាអ័រគីដេ​ចម្រុះ
ពណ៌ររីកស្គុះស្គាយដែលធ្វើឲ្យភ្ញៀវទេសចលង់អារម្មណ៍នៅក្នុងពិភពផ្កាគ្រប
ប្រភេទនៅ តំបន់ពាយ័ព្យ។ លោក Vang A Lai ជនជាតិ Mong មួយនាក់ បាន
ចែករំលែកថា៖

        «ជនរួមជាតិ Mong មានវប្បធម៌ប្រពៃណីដូចជា៖ ពិធីបុណ្យ​ របាំ ខែន
 បបូរមាត់និងខែនស្លឹកឈើ។​ ខែនស្លឹកឈើត្រូវបានប្រើប្រាស់ក្នុងការហៅ
មិត្តភក្យិ ដែល ជាកត្តាដោយឡែករបស់ជនរួមជាតិ Mong។»

        នាពេលថ្មីៗនេះ ប្រភេទទេសចរណ៍សហគមន៍បានអភិវឌ្ឍន៍យ៉ាងខ្លាំង។
 ភ្ញៀវទេសចរត្រូវបានទទួលទានមុខម្ហូបអាហារប្រពៃណីរបស់ជនរួមជាតិភាគ
តិច នៅទីនេះដូចជា៖ សាច់ជ្រូកស្ងោរ បន្លែព្រៃ ទំពាំងជូរ ។ល។ ចំពោះភ្ញៀវ
ទេសចរ មានគោលបំណងស្វែងយល់វប្បធម៌ជនរួមជាតិ Mong ម្ចាស់ផ្ទះនឹង
ណែនាំជាផ្ទាល់អំពីរបៀបរាំឬធ្វើមុខម្ហូបនេះ។ ប្រជាជននៅទីនេះនឹងរៀបចំ
 ការសម្តែងសិល្បៈទទួលភ្ញៀវទេសចផងដែរ។ លោក Vang A Chinh មេភូមិ
Sin Sui Ho បានឲ្យដឹងថា៖

        «ចាប់ពីពេលធ្វើទេសចរណ៍ ចំណូលគ្រួសារខ្ញុំត្រូវបានបង្កើន ប្រាក់សំរាប់
 កូនទៅរៀនគ្រប់គ្រាន់ថែមទៀត។ ភ្ញៀវទេសចមកទស្សនានៅទីនេះមានច្រើន
កុះករណាស់។ គេគ្រាន់តែចំណាយ ៨០ ពាន់ដុង/យប់ តែប៉ុណ្ណោះ។ មុននោះ
គ្រយសារខ្ញុំត្រូវបានគណៈ កម្មាធិការប្រជាជនខេត្តហ្វឹកហាត់។ ឥឡូវនេះ
គ្រួសារអាចធ្វើទេសចរណ៍ល្អហើយ។»

        ស្តីពីភូមិទេសចរណ៍ Sin Sui Ho លោក Le Quang Minh ប្រធាន ខុទ្ទកាល័យ
ទេសចរណ៍មន្ទីវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖

        «យើងខ្ញុំជួយឧបត្ថម្ភសំភារៈ មួយចំនួនសំរាប់ដាំបាយចំអិនអាហារអញ្ជើញ
 គ្រូបង្រៀនណែនាំរៀបចំមុខម្ហូប អាហារប្រពៃណីប្រកបដោយស្អាត។ នាបច្ចុប្បន្ន
ប្រជាជននៅទីនេះមិនទាន់បង់ពន្ធនៅឡើយ។ ប្រសិនបើទៅទស្សនានៅល្បាក់
ទឹកបេះដូងនៅភូមិ Sin Sui Ho ភ្ញៀវទេសចរគ្រាន់តែទិញសំបុត្រដែលមានតំលៃ
 ១០ ពាន់ដុងតែប៉ុណ្ណោះ។ ចំនួនប្រាក់នេះ នឹងជួយឧបត្ថម្ភជនរួមជាតិ Mong នៅ
ទីនេះបង្កើនចំណូលនិងរក្សារបរិស្ថាន។ យើងខ្ញុំមានគោលបំណងថា៖ ភូមិ Sin
Sui Ho រក្សាបានអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Mong​ ដោយនិរន្តភាព។»

        ខេត្ត Lai Chau បានមានកម្មវិធីជួយឧបត្ថម្ភប្រជាជនភូមិ Sin Sui Ho ខ្ចីទុន
អាទិភាពធ្វើទេសចរណ៍ បន្តបណ្តុះបណ្ដាលជំនាញសំរាប់អ្នកធ្វើទេសចរណ៍
សហ គមន៍។ នាឆ្នាំ ២០១៦ ខេត្តបានវិនិយោគចំនួនប្រាក់ ១៨០ ពាន់លានដុង
ដើម្បី បើកទូលាយខ្សែផ្លូវពីទីក្រុង Lai Chau ទៅភូមិ Sin Sui Ho ឆ្លើយតបនឹង
តម្រូវការ របស់ភ្ញៀវទេសចរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ