ភូមិ Ten - ភូមិទេសចរណ៍ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ Mong

(VOVWORLD) - មុននេះ ភូមិ Ten ឃុំ Van Lang ស្រុក Dong Hy ជាភូមិក្រីក្រមួយនៅតំបន់ ព្រៃភ្នំ។ ផ្លូវចូលទៅដល់ភូមិមិនងាយស្រួលទេ ហើយជីវភាពរស់នៅរបស់ប្រជាជនជួប ការលំបាកជាច្រើនផងដែរ។ ប៉ុន្តែ នាបច្ចុប្បន្ន ដោយមានការយកចិត្តទុកដាក់ របស់រដ្ឋ មុខមាត់ភូមិ Ten បានផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្លាយទៅជា រមណីយដ្ឋានទេសចរណ៍គួរឲ្យទាក់ទាញ ដែលភ្ញៀវទេសចរអាចរកឃើញនូវ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Mong។
ភូមិ Ten - ភូមិទេសចរណ៍ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ Mong - ảnh 1 វាលផ្កា tam giac mach នៅកណ្ដាលភូមិ Ten

ភូមិ Ten ស្ថិតនៅលើកម្ពស់១ពាន់២រយម៉ែត្រពីនីវូទឹកសមុទ្រ។ ទីនេះជា កន្លែងឆ្ងាយបំផុត ខ្ពស់បំផុត និងក្រីក្របំផុតនៃខេត្ត Thai Nguyen ភាគខាងជើង វៀតណាម។ ផ្លូវចូលក្នុងភូមិដដ៏រដិបរដុបដោយជម្រាលចោតឆ្លងកាត់ព្រៃភ្នំធំ ជង្រឹង។ នៅកណ្ដាលភូមិ Ten មានវាលផ្កា tam giac mach ធំទូលាយមួយ។ នេះជាចំណុចលេចធ្លោនៃភូមិទេសចរណ៍ Ten សំដៅទាក់ទាញការយកចិត្តទុកដាក់ របស់ភ្ញៀវទេសចរពេលមកដល់ទីនេះម្ដងៗ។ លោក Nguyen Van Vi ភ្ញៀវ ទេសចរមួយរូបនៅទីក្រុងហាណូយ បានចែករំលែកថា៖

        “ភូមិ Ten មានលក្ខណៈវប្បធម៌ដ៏វិសេសវិសាលណាស់។ មុនពេលមកដល់ ទីនេះ ខ្ញុំមិនទាន់ស្គាល់ទំនៀមទំលាប់ជាច្រើនរបស់ជនរួមជាតិជាជនជាតិ Mong នៅឡើយ ប៉ុន្តែពេលមកដល់ទីនេះបានស្គាល់ហើយ។ ខ្ញុំសប្បាយយ៉ាងក្រៃលែងណាស់”។

        មកដល់ភូមិ Ten ភ្ញៀវទេសចរនឹងសម្របខ្លួនទៅក្នុងលំហវប្បធម៌របស់ជន រួមជាតិជាជនជាតិភាគតិចនៅទីនេះ ដោយសូរសម្លេងខែនប្រពៃណី។ សម្លេង ខែន Mong គឺជាការផ្ដោះផ្ដងគ្នារវាងសង្សាមួយគូៗ ជាមួយសហគមន៍ និងជាមួយធម្មជាតិ។ រួមជាមួយការអភិវឌ្ឍសង្គម ជនរួមជាតិជាជនជាតិ Mong ភូមិនានានៃស្រុក Dong Hy និយាយដោយឡែកនិងខេត្ត Thai Nguyen និយាយ រួម នៅតែរក្សាបាននូវលក្ខណៈវប្បធម៌ដ៏ល្អប្រសើររបស់សូរសម្លេងខែន Mong។ លោក Pham Quang Linh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Dong Hy ខេត្ត Thai Nguyen បានឲ្យដឹងថា៖

        “ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ បេតិកភណ្ឌនានារបស់ជនជាតិ Mong នឹងបន្តត្រូវ បានអភិរក្សជាដាច់ខាត។ ក្រៅពីនោះ យើងខ្ញុំនឹងអញ្ជើញសិប្បករសិប្បការិនី បង្រៀនឲ្យជំនាន់វ័យក្មេងដើម្បីរក្សានិងអភិវឌ្ឍន៍សិល្បៈខែន”។

ភូមិ Ten - ភូមិទេសចរណ៍ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ Mong - ảnh 2

        មិនត្រឹមតែមានទេសភាពដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ភ្ញៀវទេសចរពេលមក ដល់ភូមិ Ten នឹងមានឱកាសទទួលទានម្ហូបអាហារប្រពៃណីដ៏វិសេសវិសាល របស់ប្រជាជននៅតំបន់នេះទៀតផង។ លោក Ly Van Mung ពលរដ្ឋមួយនាក់ នៅភូមិ Ten បានឲ្យដឹងថា៖

        “ម្ហូបអាហារទាំងអស់សុទ្ធតែបានធានាអនាម័យ។ យើងខ្ញុំបានត្រៀមរៀបចំ យ៉ាងហ្មត់ចត់ដើម្បីនាំមកនូវម្ហូបអាហារដ៏វិសេសវិសាលបំផុតចំពោះភ្ញៀវទេសចរ។ គេបានកោតសរសើរមុខម្ហូបរបស់ជនរួមជាតិ Mong គឺឈ្ងុយឆ្ងាញ់ណាស់”។

        នាពេលកន្លងទៅ ភូមិ Ten បានទទួលរៀបចំទិវាបុណ្យវប្បធម៌កីឡារបស់ ជនជាតិ Mong ស្រុក Dong Hy។ នេះជាទិវាបុណ្យដ៏សាមគ្គី ជាឱកាសដើម្បី ជនរួមជាតិជាជនជាតិ Mong គ្រប់រូបបង្ហាញនូវលក្ខណៈវប្បធម៌របស់ខ្លួន បង្កើត ឡើងការជួបប្រាស្រ័យខាងវប្បធម៌និងតភ្ជាប់ជាមួយគ្នា។ទោះបី ជាទិវាបុណ្យ របស់ជនជាតិភាគតិចប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះបានទាក់ទាញការយកចិត្តទុក ដាក់យ៉ាងខ្លាំងរបស់ភ្ញៀវទេសចរពីគ្រប់ទិសទីលើទូទាំងប្រទេស។ មានភ្ញៀវ ទេសចររាប់ពាន់នាក់បានមកដល់ភូមិ Ten ដើម្បីចូលរួមទស្សនាទិវាបុណ្យនេះ។ លោក Pham Quang Linh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Dong Hy ខេត្ត Thai Nguyen បានឲ្យដឹងថា៖

        “ក្នុងប៉ុន្មានឆ្នាំកន្លងមក យើងខ្ញុំបានកសាងផ្លូវថ្នល់ចូលក្នុងឃុំ ហើយឃុំក៏ មានភ្លើងដែរ។ នាឆ្នាំ២០១៦ចង់ចូលក្នុងឃុំគឺត្រូវដើរថ្មើជើងឬជិះម៉ូតូ មានការ លំបាកណាស់ ប៉ុន្តែឥឡូវនេះអាចជិះរថយន្តបានហើយ”។

        ភូមិ Ten កំពុងផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ដោយការខិតខំប្រឹងប្រែង របស់សហគម៍ជនជាតិ Mong នៅទីនេះ។ មុខមាត់ជនបទមានការកែលំអ ជីវភាព រស់នៅខាងវប្បធម៌ ជំនឿសាសនាត្រូវបានអភិរក្សនិងអភិវឌ្ឍន៍។ ដោយអាកាស ធាតុបរិសុទ្ធ ទេសភាពធម្មជាតិស្រស់ស្អាត និងប្រជាជនរួសរាយរាក់ទាក់ ភូមិ Ten បាននិងកំពុងក្លាយទៅជារមណីយដ្ឋានទេសចរណ៍គួរឲ្យទាក់ទាញចំពោះ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ