ភូមិ THAY KY ទីក្រុង CAN THO កសាងជនបទថ្មីយ៉ាងផុលផុស

(VOV)_ ភូមិ THAY KY ទីរួមស្រុក Thanh An ស្រុក Vinh Thanh ទីក្រុង Can Tho ជា តំបន់ដែលប្រជាជន១០០%កាន់សាសនា​កាតូលិក​។ ​Thay Ky ជាតំបន់ត្រូវបានទីក្រុង
 Can Tho ជ្រើសរើសធ្វើពិសោធន៍​រូបសណ្ឋាន​កសាងជនបទថ្មី​។ ក្នុងរយះពេល១០ឆ្នាំ
កន្លង ទៅ ភូមិរក្សា​បាន​កិត្តិនាមជាភូមិវប្បធម៌គំរូជានិច្ច។​ 

ភូមិ THAY KY ទីក្រុង CAN THO កសាងជនបទថ្មីយ៉ាងផុលផុស - ảnh 1
ភូមិ THAY KY (http://www.baocantho.com.vn/)

          មុននេះ១០ឆ្នាំ ​ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះមានជួបការលំបាក​ជា
ច្រើន  ប្រជាជន១០០%ប្រកបមុខរបរកសិកម្ម។ ភូមិក្រីក្រ បណ្ដាញផ្លូវ ព្រែក​ពោពេញ
ទៅ ដោយកំហុគ​និងជាប់ធុងនៅ​​ពេលមានភ្លៀងធ្លាក់។នៅក្នុ​ង​ភូមិមានស្ពានរាប់សិប​ ប៉ុន្តែមានស្ពានប៉េតុងតែ១គត់។ ដី​ស្រែមានតិចតូច ​ប្រជាជនធ្វើស្រែ។ទិន្នផលជាអតិ
បរិមាគឺ៦តោន/ហិកតាតែប៉ុណ្ណោះ។ ប៉ុន្តែ ដល់ឆ្នាំ ២០០៤ គ្រប់ប្រការបានចាប់ផ្ដើម
ផ្លាស់ប្តូរ រ ដ្ឋអំណាចបានចលនាប្រជាជនកសាងប្រព័ន្ធធារាសាស្ត្រសំរាប់វាលស្រែធំ
៤០០ ហិកតា ដើម្បីបង្កើតភាពងាយស្រួលក្នុង​ផលិតកម្ម​ បង្កើនទិន្នផល ។ នាឆ្នាំ 
២០០៥ និង២០០៦ រដ្ឋអំណាចនិងប្រជាជនបានរួមគ្នាកសាងស្ពានប៉េតងចំនួន៥ ដើម្បី បង្កលក្ខណះងាយស្រួលអោយកូនចៅទៅរៀនសូត្រ​។ បង Hoang Van Nhon ប្រធាន
គណះ​កម្មការប្រជាជនភូមិ Thay Ky បានអោយដឹងថា៖ ក្នុងរយះពេលប៉ុន្មានឆ្នាំ​កន្លង
ទៅ  អ្នកភូមិ Thay Ky សុទ្ធតែទទួលបាន​ផលប្រយោជន៍ពីការ​​ផ្តើមគំនិតកសាងវាល
ស្រែធំ​៖

          “ ពេលធ្វើការនៅ​​វាលស្រែធំ ​គេត្រូវអនុវត្តតាមដំណើការផលិតកម្ម ដោយបច្ចេក
ទេសថ្មី​​ប្រើប្រាស់ម៉ាស៊ីន ជីគីមីកសិកម្មអោយសមស្រប។ ក្នុងរយះពេលច្រើនឆ្នាំកន្លង ទៅ អាស្រ័យដោយមានការចូលរួមយ់ាងសកម្មរបស់ប្រជាជន​ទិន្នផលមានស្ថិរភាព 
ចំណូលខ្ពស់​ អង្គភាពអាជីវកម្មមួយចំនួនបានជួយឧបត្ថម្ភយើងខ្ញុំជាច្រើន ពិសេសក្នុង
ការ ចែកចាយផលិតផល។”

          ដោយសារក្តាប់បានទិសដៅធ្វើការរកស៊ីប្រកបដោយប្រសិទ្ធិភាព​ ជីវភាពរស់នៅ របស់ប្រជាជននៅ ភូមិ Thay Ky ត្រូវបានលើកកំពស់ជាច្រើន។ ប្រជាជនគ្រឹស្តសាសនិក
១០០% ចូលរួមចលនា ឃោសនា​អប់រំ​ប្រជាជនរស់នៅប្រកបដោយល្អ អប់រំកូន ចៅ ក្លាយទៅជាពលរដ្ឋមានផល​ប្រយោជន៍ ។ គេហៅ Thay Ky ជាភូមិមហា​វិទ្យាល័យពី ព្រោះថាគ្រួសារចំនួន​៨០%​មានកូនរៀននៅមហា​វិទ្យាល័យ សាលាជាន់ខ្ពស់  និង
សាលា មធ្យមសិក្សារ និងក្រោយថ្នាក់ឧត្តមសិក្សារ។ លោក Nguyen Van Cau ប្រធាន ក្រុមប្រឹក្សារប៉ាស្ទ័រ Thanh Gia នៅភូមិ Thay Ky បានអោយដឹងថា៖ 

          “ អ្នកមុខអ្នកការកាតូលិកនិង​រដ្ឋអំណាច ជានិច្ចកាលសហការជួយឧបត្ថម្ភ លើក​
ទឹក​ចិត្តជនវ័យក្មេងសិក្សារ ពីព្រោះថាការសិក្សាររៀនសូត្រជាផ្លូវខ្លីបំផុតដើម្បីកាត់
បន្ថយភាពក្រីក្រ ​លើកកំពស់ចំណេះដឹង។”

ដោយមានការវិនិយោគទៅលើវិស័យអប់រំ និងសកម្មអភិវឌ្ឍន៍សេដ្ឋកិច្ចតាមទិស
អនុវត្តភាពជឿលឿននៃវិទ្យាសាស្ត្រ បច្ចេកទេសចូលក្នុងការបង្កបង្កើនផល​ ផ្ទេរប្តូរ រចនាសម្ព័ន្ធដំណាំដាំដុះនិង​សត្វចិញ្ជឹម សព្វថ្ងៃ ​គ្រួសារទាំង​ឡាយនៅភូមិ Thay Ky សុទ្ធតែបានរួបផុតពីភាពក្រីក្រ មានកំរិត​ជីវភាពរស់​នៅ​ធូធាគ្រាន់បើ​។ ភូមិ Thay Ky  ក្លាយទៅជាភូមីគំរូរក្នុងការកសាង​ជនបទថ្មី​ នៅទីក្រុង Can Tho និងតំបន់វាលតំនា
បទន្លេ Cuu Long (ភាគខាងត្បូងវៀតណាម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ