ភូមិ Xe Dang ផ្លាស់ប្ដូរថ្មីអាស្រ័យដោយមានអគ្គីសនី
(VOVWORLD) - ធ្លាប់ជាភូមិមួយក្នុងចំណោមភូមិក្រីក្របំផុតនៅឃុំ Ea Kueh ស្រុក Cu M’gar ខេត្ត Dak Lak ប៉ុន្តែនាបច្ចុប្បន្ននេះជីវភាពរស់នៅរបស់ជនរួមជាតិភូមិ Xe Dang កំពុងផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយមានបណ្ដាញ អគ្គីសនីជាតិ។
កម្មករនៃក្រុមហ៊ុនថាមពលអគ្គីនសី Dak Lak ដំឡើងអំពូលភ្លើងសម្រាប់អ្នកភូមិ Xe Dang (រូបថត៖ VOV) |
ភូមិ Xe Dang មានគ្រួសារចំនួន១៣០ ជាមួយនឹងប្រជាជន៤៩៩នាក់ ក្នុងនោះ៩០%ជាជន ជាតិភាគតិច។ នេះជាភូមិលំបាកពិសេសនៃស្រុក Cu M’gar។ មុនឆ្នាំ២០១៨ អ្នកភូមិទាំងឡាយមិនមានអគ្គីសនីបម្រើសកម្មភាព ប្រចាំថ្ងៃនិងការស្រោចស្របទឹកសម្រាប់ដំណាំដាំដុះនោះឡើយ។ គ្មានអគ្គី សនី គ្មានផ្លូវថ្នល់ ជីវភាពរស់នៅជួបការលំបាកយ៉ាងខ្លាំង ដូច្នេះបានជាអ្នក ភូមិជាច្រើនមិនអាចទ្រាំទ្របាន ហើយធ្វើចំណាកស្រុក។
កាលពីខែធ្នូឆ្នាំ២០១៧ ផ្នែកអគ្គីសនីតំបន់បានពន្លឿនដំណើរការនាំ បណ្ដាញអគ្គីសនីជាតិមកបម្រើជីវភាពរស់នៅនិងការធ្វើផលិតកម្មរបស់អ្នកភូមិ Xe Dang ចំឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០១៨។ ចាប់តាំងពី ពេលនោះមក ជីវភាពរស់នៅរបស់ប្រជាជនបានផ្លាស់ប្ដូរពេញទំហឹង។ សព្វថ្ងៃ ក្រោយរយៈពេល២ឆ្នាំមានអគ្គីសនីមក ជីវភាពរស់នៅរបស់ គ្រួសារលោក Trieu Tien Duc នៅភូមិ Xe Dang កាន់តែប្រសើរឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ។ ផ្ទះសម្បែងត្រូវបានពង្រីកធំទូលាយ សួនចម្ការម្រេចខៀវ ស្រងាត់ សម្បូរទៅដោយផ្លែផ្កា។ លោក Duc បើកកុងតាក់ ម៉ាស៊ីនបូមទឹក ដើរតែម្ដងហើយចាប់ផ្ដើមស្រោចស្របទឹកសម្រាប់សួនចម្ការទាំងស្រុង ដោយស្វ័យប្រវត្តិ មិនត្រូវការវិលម៉ាស៊ីនភ្លើង អូសបំពង់ ទៅស្រោចទឹកលើ ដំណាំដូចពេលមុនទៀតឡើយ។ តាមការគិតគូររបស់លោកថា ដោយដើមឈើម្រេចជាង១០០០ដើមនិងផ្ទៃដីដាំកាហ្វេចំនួន១,៧ហិកតារបស់គ្រួសារលោក គឺត្រូវស្រេចទឹកពី៤ដល់៥លើកក្នុងមួយឆ្នាំ។ ប្រសិនបើ ប្រើប្រាស់ម៉ាស៊ីនភ្លើង គឺត្រូវចំណាយប្រាក់លើការចាក់ប្រេង៤លានដុងសម្រាប់មួយលើក និង ពលកររាប់សិបនាក់។ ប៉ុន្តែ នាបច្ចុប្បន្ននេះមានអគ្គីសនី អាចស្រោចស្រប ទឹកដោយស្វ័យប្រវត្តិនោះ គឺចំណាយប្រាក់មិនសូវច្រើនទេ។ អាស្រ័យហេតុ នោះ គ្រួសារលោកអាចសន្សំសម្ចៃប្រាក់បានបន្ថែមទៀត ហើយថែមទាំងបើកទូលាយ ទ្រង់ទ្រាយផលិតកម្មទៀតផង។ លោក Trieu Tien Duc បានអោយដឹងថែមទៀតថា៖
“មុននេះ យើងប្រើប្រាស់ថាមពលព្រះអាទិត្យប្រភេទធុង៨អេមភី ដើម្បីប្រើប្រាស់ក្នុងមួយឆ្នាំ ល្មមតែមើលទូរទស្សន៍ប៉ុណ្ណោះ។ សព្វថ្ងៃនេះ មានអគ្គីសនីហើយ គឺអាចប្រើប្រាស់ទូរទឹកកកនិងម៉ាស៊ីនបូមទឹក។ មានអគ្គី សនីអញ្ចឹញបានជាជីវភាពរស់នៅក៏ងាយស្រួលជាង លក្ខណៈសេដ្ឋកិច្ចកាន់ តែប្រសើរឡើង។ ឆ្នាំមុនៗយើងទទួលបានប្រាក់ចំណូលពី២០ដល់២៥លាន ដុងក្នុងមួយឆ្នាំ ប៉ុន្តែដល់បច្ចុប្បន្ននេះបានកើនឡើងពី៤០ដល់៥០លានដុង”។
បន្ទាប់ពីលក្ខណៈសេដ្ឋកិច្ចប្រសើរឡើង អ្នកភូមិ Xe Dang បានលើក ទឹកចិត្តគ្នាជូនកូនចៅទៅសាលារៀន។ មានអគ្គីសនីអញ្ចឹងការសិក្សារៀន សូត្ររបស់សិស្សានុសិស្សក៏ងាយស្រួលច្រើនជាងមុនដែរ។ អ្នកគ្រូ Nguyen Thi Tinh នៅសាលាបឋមសិក្សា Ly Tu Trong ភូមិ Xe Dang បានចែក រំលែកថា នៅពេលមិនទាន់មានអគ្គីសនី ការសិក្សារៀនសូត្ររបស់កុមារក្នុង ភូមិជួបការលំបាកខ្លាំងណាស់។ នៅថ្ងៃក្ដៅគឺបរិយាកាសស្អុះស្អាប់ ចំណែក ឯនៅថ្ងៃភ្លៀងវិញ គឺក្នុងថ្នាក់រៀនមិនមានពន្លឺគ្រប់គ្រាន់។ ប៉ុន្តែបន្ទាប់ពីមាន អគ្គីសនីរួចមក លក្ខណៈសិក្សារៀនសូត្ររបស់កុមារត្រូវបានលើកស្ទួយជា ច្រើន ខណៈដែលគ្រូបង្រៀនអាចប្រើប្រាស់កុំព្យូទ័រ ម៉ាស៊ីនបញ្ចាំង និង បច្ចេកវិទ្យាផ្សេងៗទៀត។ អ្នកគ្រូ Nguyen Thi Tinh បានសំណេះសំណាលថា៖
“មុននោះ នៅថ្ងៃភ្លៀងគឺថ្នាក់រៀនងងឺតណាស់ ទាំងគ្រូទាំងសិស្ស មិនអាចមើលច្បាស់បានឡើយ។ ហើយក្នុងថ្ងៃក្ដៅគឺប្អូនៗបើកញើសជោគជាំ។ ប៉ុន្តែបន្ទាប់ពីមានអគ្គីសនីរួចមក យើងខ្ញុំបានបំពាក់កង្ហារនិងអំពូលភ្លើងយ៉ាង គ្រប់គ្រាន់នៅក្នុងបន្ទប់រៀន”។
លោកមេភូមិ Trieu Duong The បានរំលឹងឡើងវិញថា នាដើមឆ្នាំ ២០១៨ នៅពេលឃើញពន្លឺពីបណ្ដាញអគ្គីសនីជាតិជាលើកដំបូង អ្នកភូមិ គ្រប់រូបសុទ្ធតែសប្បាយរីករាយយ៉ាងក្រៃលែង។ នាសព្វថ្ងៃ គ្រួសារទាំងអស់ បានទិញឧបករណ៍អគ្គីសនីយ៉ាងគ្រប់គ្រាន់ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ។ ការងារឃោសនាផ្សព្វផ្សាយគោលជំហរ គោលនយោបាយរបស់បក្សនិងរដ្ឋ ទៅកាន់អ្នកភូមិ ក៏ងាយស្រួលជាងមុនដែរ។ អាស្រ័យដោយមានអគ្គីសនី អ្នកភូមិ Xe Dang នាសព្វថ្ងៃបាននឹងនរចិត្ត វិនិយោគ អភិវឌ្ឍសេដ្ឋកិច្ច ដើម្បី ក្លាយទៅជាអ្នកមាននៅស្រុកកំណើតរបស់ខ្លួន។
គម្រោងផ្គត់ផ្គង់អគ្គីសនីសម្រាប់ភូមិ Xe Dang និងភូមិ Jarai ឃុំ Ea Kueh ស្ថិតនៅក្នុងគម្រោងផ្គត់ផ្គង់អគ្គីសនីសម្រាប់តំបន់ជនបទពីបណ្ដាញ អគ្គីសនីជាតិ (ដំណាក់កាលទី១)។ សំណង់អគ្គីសនីនៅភូមិ Xe Dang បាន ជំរុញការធ្វើផលិតកម្មកសិកម្ម បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច ក៏ដូចជារួមចំណែកលើកស្ទួយជីវភាពរបស់នៅសម្រាប់ជនរួមជាតិ នៅទីនេះផងដែរ៕