ភូមិខ្មុកម្រ័ក្សណ៍ ហាថៃ (Ha Thai)

(VOVWORLD) - ភូមិហាថៃ ឃុំ យានថៃ នៅស្រុកធឿងទិន ទីក្រុងហាណូយ ជាភូមិ ប្រកបរបរសិប្បកម្មខ្មុកម្រ័ក្សណ៍ជាប្រពៃណីដោយមានអាយុកាលជាង២០០ឆ្នាំមកហើយ។ នៅពេលទើបតែបានបង្កើត ភូមិនេះមានឈ្មោះថា ភូមិ គឺត្រាង ដល់ឆ្នាំ១៨៧០ប្ដូរឈ្មោះជាភូមិ ដុងថៃ ហើយនាដើមសតវត្សទី ២០ ទើបមានឈ្មោះជាភូមិហាថៃ។
ភូមិខ្មុកម្រ័ក្សណ៍ ហាថៃ (Ha Thai) - ảnh 1 ផលិតផលខ្មុកម្រ័ក្សណ៌នៃភូមិហាថៃ (រូបថត៖ VOV5)

  តាមរឿងនិទានថា នាគ្រាដំបូង ហាថៃ ជាភូមិប្រកបរបរលាបថ្នាំពណ៌ លើប្រដាប់ប្រដារប្រើប្រាស់។ ទោះបីមិនមែនជាប្រភពដើមនៃរបរលាបថ្នាំ ពណ៌នៅវៀតណាមក្ដី ប៉ុន្តែភូមិលាបថ្នាំពណ៌ គឺត្រាង ត្រូវបានគេស្គាល់ដល់ យ៉ាងទូលំទូលាយដោយសារទីនេះមានសិប្បករពូកែជាច្រើន។ នាគ្រានោះ អ្នកផងទាំងពួងហៅភូមិនេះ ថាភូមិ “ថ្វាយស្ដេច” ដោយសារភូមិនេះតែងតែកែច្នៃ ប្រដាប់ប្រដារប្រើប្រាស់សម្រាប់វណ្ណៈរាជភូមិន្ទនិងស្ដេច។

        ភូមិ ហាថៃ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត ហាទៃ (ចាស់) ទទួលស្គាល់ជាភូមិរបរកាលពីឆ្នាំ២០០១។ រហូតមកដល់បច្ចុប្បន្ននេះ ភូមិ ហាថៃ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះរបរខ្មុកម្រ័ក្សណ៌បាន រួមវិភាគទានជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់។ លោក Le Van Hung ប្រធានគណៈកម្មាធិការប្រជាជនឃុំ យានថៃ បានអោយដឹងថា៖  

       “ការមរតកបទពិសោធន៍របស់ជីដូនជីតាបន្សល់ទុកមក រួមជាមួយការ ឧស្សាហ៍ព្យាយាមសិក្សាស្រាវជ្រាវ និងភាពច្នៃប្រឌិតរបស់ជាងខ្មុកម្រ័ក្សណ៌ នាសព្វថ្ងៃ បានផ្លាស់ប្ដូរថ្មីមុខមាត់របស់ភូមិ ហាថៃ។ នា បច្ចុប្បន្ន ភូមិមានគ្រួសារប្រកបរបរខ្មុកម្រ័ក្សពណ៌ចំនួន១០០០ ក្នុងនោះមាន សិប្បករឆ្នើម១នាក់និងសិប្បករចំនួន១២នាក់ទៀត។ ហាថៃជាភូមិរបរគំរូ ថ្នាក់ទីក្រុងនៃរដ្ឋធានី។ គណៈកម្មាធិការប្រជាជនឃុំ យានថៃ នឹងបន្ត កសាងអភិវឌ្ឍភូមិរបរប្រកបដោយចីរភាព ផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍”។

ភូមិខ្មុកម្រ័ក្សណ៍ ហាថៃ (Ha Thai) - ảnh 2ជាងខ្មុកម្រ័ក្សណ៌នៃភូមិហាថៃ (រូបថត៖ VOV5) 

       ក្នុងសម័យបច្ចុប្បន្ន បណ្ដាសិប្បករ ជាងពូកែក្នុងភូមិ ជានិច្ចកាលច្នៃ ប្រឌិត សិក្សាស្រាវជ្រាវដើម្បីបង្កើតឡើងផលិតផលថ្មីថ្មោង ដោយគួបផ្សំ រវាងលក្ខណៈប្រពៃណីជាមួយនឹងលក្ខណៈទំនើប មានគុណភាពខ្ពស់យោង តាមតម្រូវការនៃទីផ្សារ។ មុននេះ វត្ថុធាតុដើមស្នូលនៃផលិតផលខ្មុក ម្រ័ក្សណ៌ ហាថៃ ជាឈើ ឬស្សី ផ្ដៅ ដល់បច្ចុប្បន្ននេះមានវត្ថុធាតុដើមថ្មីៗ ដូចជាកេរ៉ាមិក ភាជន៍ ធ្វើអោយផលិតផលកាន់តែសម្បូរបែប។ បច្ចេកទេស ខ្មុកម្រ័ក្សពណ៌នាសព្វថ្ងៃ មិនត្រឹមតែបានអនុវត្តដើម្បីផលិតគំនូរឬពាក្យ ប្រស្នាប៉ុណ្ណោះទេ ថែមទាំងដើម្បីផលិតគ្រឿងសង្ហារឹមជាន់ខ្ពស់ដូចជា តុ កៅអី គ្រែ ទូនិងគ្រឿងភាជន៍ស្រោបខ្មុកម្រ័ក្សណ៌ទៀតផង។ លោកស្រី សិប្បករ Nguyen Thi Hoi សមាជិកាសមាគមន៍សិប្បករជាងពូកែភូមិហាថៃ បានអោយដឹងថា៖

        “ភូមិខ្មុកម្រ័ក្សណ៌ហាថៃមានផលិតផលដ៏សម្បូរបែបណាស់ មានតាំងពី គ្រឿងប្រាក់ គំនូរ ប្រដាប់ប្រដារប្រពៃណី រហូតដល់ប្រដាប់ប្រដារខាង វិញ្ញាណ និងគ្រឿងស្រោបគុជខ្យង ជាដើម។ មានមូលដ្ឋានសិប្បកម្មផលិត ទំនិញនាំចេញ និងមូលដ្ឋានសិប្បកម្មផលិតទំនិញក្នុងស្រុក។ សមាគមន៍ ខ្មុកម្រ័ក្សណ៌មានទីកន្លែងតាំងបង្ហាញផលិតផល ហើយជាងខ្មុកជាច្រើនពី កន្លែងផ្សេងៗក៏មកសិក្សាផងដែរ។ សមាគមន៍របស់ខ្ញុំត្រូវបានបង្កើតឡើង ១០ឆ្នាំហើយ នាបច្ចុប្បន្នមានសមាជិក៣២នាក់”។  

       ចំណុចខុសប្លែកធំបំផុតនៃភូមិខ្មុកម្រ័ក្សណ៌ហាថៃនោះគឺផលិតផលនៅទីនេះត្រូវបានបំផុសគំនិតពីធម្មជាតិ ហើយប្រើប្រាស់វត្ថុធាតុដើម សាមញ្ញ ពណ៌ងងឺតនិងកក់ក្ដៅ។

        ជារៀងរាល់ឆ្នាំ ភូមិហាថៃតែងតែផលិត ផលិតផលរាប់លានគ្រឿង សម្រាប់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ មានផលិតផលជាច្រើនទទួល បានពានរង្វាន់ខ្ពស់ក្នុងការប្រកួតទំនិញសិប្បកម្មវិចិត្រសិល្បៈនៅក្នុង ប្រទេស។ លោក Nguyen Dinh Dien សមាជិកសមាគមន៍សិប្បករ ជាង ពូកែភូមិខ្មុកម្រ័ក្សណ៌ ហាថៃ បានរៀបរាប់ថា៖  

       “មុននេះ ភូមិហាថៃធ្វើថូ ថាស វត្ថុសក្ការៈបូជាហើយបន្ទាប់មកធ្វើ ផលិតផលនាំចេញទៅប្រទេសសង្គមនិយមនានាដូចជា៖ សូវៀត ប៉ូឡួញ អាល្លឺម៉ង់។ នាបច្ចុប្បន្ន យើងខ្ញុំនាំចេញទំនិញទៅកាន់ប្រទេសជាច្រើនដូច ជាអាមេរិក ជប៉ុន កូរ៉េខាងត្បូង បារាំង។ សព្វថ្ងៃ នៅឃុំ យានថៃ មាន សហគ្រាសធំជាង១០អង្គភាព”។

        ភូមិរបរខ្មុកម្រ័ក្សណ៌ហាថៃបង្កប់យ៉ាងគ្រប់គ្រាន់នូវតម្លៃវប្បធម៌ទាំង រូបិយ៍និងអរូបិយ៍នៃភូមិរបរប្រពៃណីមួយ។ ទីក្រុងហាណូយបានរៀបចំ ផែនការអភិវឌ្ឍភូមិហាថៃក្លាយទៅជាភូមិរបរទេសចរណ៍មួយសំដៅឧទ្ទេសនាមផលិតផលទៅកាន់ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។ សមាគមន៍ ភូមិរបរវៀតណាមក៏បានដាក់ ហាថៃ ចូលក្នុងបញ្ជីឈ្មោះភូមិរបរគំរូ ទាំង១០០នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ