ភូមិចិញ្ជឹមត្រីគល់រាំងមាស Thuy Tram

តាមជំនឿប្រជាប្រិយ៍វៀតណាមថ្ងៃទី២៣រំនោចខែទី១២គិតតាមច័ន្ទគតិគឺជាថ្ងៃជូន
ដំណើរទេវតាសង្ក្រានទឿនទៅកាន់ឋានលើ ដើម្បីជំរាបសភាពការណ៍ របស់គ្រួសារ
ក្នុងឆ្នាំ។ នៅថ្ងៃនេះ គ្រួសារក៏ទីញគ្រឿងសំណែនបូជាស្តេចចង្រាន និងមានរបស់១​ ដែលមិនអាចខ្វៈបានឡើយ នោះគឺត្រីគាល់រាំងមាសចំនួន៣ ក្បាល។ នាពេលថ្មីៗនេះ
នៅតំបន់ជនបទមួយចំនួន បានលេចចេញមុចរបរ ចិញ្ជឹមត្រីគល់រាំងមាស ផ្តល់ឲ្យថ្ងៃ
សែនជូនដំណើរស្តេចចង្ក្រាន។ ភូមិ Thuy Tram  ឃុំ Tuy Loc ជាភូមិដូច្នេះ១។

Tuy Loc ជាឃុំ១នៅតំបន់ជ្រៅចំណុះស្រុក Cam Khe ខេត្ត Phu Tho ភាកខាងធើងវៀត
ណាម។ ក្នុងរយៈពេលជិត ៣០ ឆ្នាំមក ក្រៅពីមុខរបរបណ្តុះ បន្លែពូជ ប្រជាជននៅឃុំ
Tuy Loc នៅមានមុខរបរចិញ្ជឹមត្រីគល់រាំងមាស បំរើថ្ងៃ សែនជូនដំណើរទេវតាសង្ក្រាន
ទៀតផង។ លោក​ Quan កម្មាភិបាល​ឃុំ Tuy Loc ឲ្យដឹងថា៖ ភូមិ Thuy Tram មានប្រជាជន
ចំនួន ៥៦៤ គ្រួរ ក្នុងនោះមានគ្រួសារ ចំនួនជិត ៥០០ គ្រួរចិញ្ជឹមត្រីគល់រាំងមាស។ លោក
Quan ឲ្យដឹងថា៖“បើសិនជាវាយតំលៃអំពី ចរិតប្រសិទ្ធភាពត្រីគលរាំងមាសមានតំលៃខ្ពស់
ជាង ៣ ដងបើប្រៀបនិងដំណាំស្រូវ។ ប្រាក់បំណូលគិតជាមជ្យម ក៏ទទួលបានពី ៣ ដល់
៥ លានដុងក្នុងគ្រួសារនិមួយៗដែរ។”

​​​​​​​​​​​ខុសពីប្រភេទត្រីផ្សេងៗត្រីគល់រាំងមាសនៅទីនេះ មានបងខ្លួនវែងកន្ទុយ វែងមានព័ណ៏ក្រ
ហមរងាលនិងងាយថែទាំ។ ស្រៈចិញ្ជឹមត្រីមាសទំហំប្រមាណពី ៧ដល់៨ thuoc (ស្មើនិងពី
១៧០ ដល់ ១៩០ ម៉េត្រការេ) និងគេចិញ្ជឹមត្រីពី ៥០០ ដល់ ៧០០ ក្បាលក្នុង១ម៉េត្រការេផ្ទៃ
ទឹក។ បង Duc ម្ចាស់គ្រួសារចិញ្ជឹមត្រីគល់ រាំងមាស១ពន្យលថា៖ “ត្រីប្រភេទនេះបានចិញ្ជឹម
ក្នុងដង់ស៊ីទេស សមរម្យល្មមដើម្បីវាមិនរីកធំធាត់។ពីព្រោះនេះជាប្រភេទត្រីសំរាប់សែន។ត្រឹមតែឲ្យត្រីធំប៉ុនមេដៃតែប៉ុណ្ណោះ។”

លោក​ Quan កម្មាភិបាលឃុំ Tuy Loc ក៏បន្តទៀតថា៖ នៅភូមិ Thuy Tram នាសព្វថ្ងៃមាន
គ្រួសារចិញ្ជឹមត្រីគល់រាំងមាសពូកែដូចជាគ្រួសារ បង Ky គ្រួសារបង Vu។ ស្រៈនិមួយៗឲ្យ
ប្រមូលផលត្រីប្រមាណ ១៥០ គីឡូក្រាម។ ថ្លៃលក់គឺ ១៥០ ពាន់ ដូង/គីឡូ។ ដូច្នេះស្រៈ១
មានទំហំ ២៤០ ម៉េត្រការេ ក្រោយរយៈពេល ៦ ខែចិញ្ជឹមត្រីគល់រាំងមាស ផ្តល់ប្រាក់បំណូល
ជាង ២០ លានដូង។ លោក Quan បញ្ជាក់ថា៖ ដោយសារមុខរបរចិញ្ជឹមត្រីគល់រាំងមាសនេះ ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជ្រៅនេះត្រូវបានលើកស្ទុយ។

ចាប់ផ្តើមពីថ្ងៃទី ១៥ ទី​១៦ រំនោចខែទី១២គិតតាមច័ន្ទគតិឃុំ Tuy Loc មានភាកអ៊ូអរប្រៀប
ដូចជាថ្ងៃបុណ្យ។ ស្នូររថយន្តម៉ូតូ ស្នូរឡាន ស្នូរម៉ាស៊ីន សំណើចហៅគ្នាលាន់លឺឡើងពេញ
ភូម្ភ។ ក្នុងពិធីសែនជូនដំណើរទេវតាសង្ក្រាន ម្តងៗដោយឡែកដោយតែភូមិ Thuy Tram បាន
ផ្តល់ត្រីគល់រាំងមាសប្រមាណ ៤០ តោនដល់ប្រជាជនក្នុងទូទាំងប្រទេស។ ក្រោយពីបាន
សែនព្រេនគេនិងយក ត្រីទៅលែងនៅក្នុងទន្លេបឹងរួមជាមួយ បណ្ដាសេចក្តីសង្ឃឹមដ៏ល្អប្រ
លើទៅលើឆ្នាំ ថ្មី១។ នេះគឺជាពេលវេលាដែលប្រជាជនភូម្ភ Thuy Tram បញ្ចប់រដូវកាល១និង
ទទួលបណ្ដាថ្ថ្ងៃតេតដោយសេចក្តីសម្បូរសប្បាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ