ភូមិឆ្លាក់រូបសត្វនាគ Phu Khe

ភូមិឆ្លាក់រូបសត្វនាគ Phu Khe - ảnh 1
​ភូមិបុរាណ​ Phu Khe ​ល្បីឈ្ោះដោយរបរចម្លាក់រូបសត្វនាគ

(VOVWORLD)-ភូមិបុរាណ Phu Khe​-ស្រុក Tu Son​ខែត្រ  Bac Ninh ដែលស្ថិតនៅចំងាយ
ពី មជ្ឈមណ្ឌលហាណូយ​ប្រមាណ​២០​គីឡូមែតតាមទឹស​ឦ​សាន ល្បីឈ្មោះដោយ មុខ
របរឆ្លាក់ឈើ​ ច្នៃគ្រឿងវិចិត្រសិល្បះពិសេសគឺផ្ទាំងឆ្លាក់រូបសត្វនាគតាំងពីយូរៗ មក។​
នាបច្ចុប្បន្ន​ នៅសំណង់សិល្បះស្ថាបត្យកម្មដ៏ល្បីឈ្មោះជាច្រើនក្នុងទូទាំង ប្រទេស ​គេនៅតែជួបប្រទះឃើញនូវរូបសត្វនាគដែលត្រូវបានឆ្លាក់ដ៏ល្អប្រណិត គួរឲ្យជក់ភ្នែក-​
ជា​វណ្ណះកម្ម​របស់​បណ្តាសិប្បករ  Phu Khe​។ តាមបណ្តាអ្នកចាស់ជរា​រៀបរាប់ថា៖ភូមិបុរាណនេះត្រូវបានបង្កើតឡើងពី សម័យ ដែលAn Duong Vuong​ កសាងកំពែង Co
Loa​​នឹងអភិវឌ្ឌ្យយ៉ាងខ្លាំងក្លា នៅរាជកាលស្ដេច  Ly Thai To-ពេលដែលស្ដេចផ្លាស់រាជ
ធានី​មកតាំងនៅ  Thang Long។ ពេលនោះ តំរូវការកសាងវិមានអគារគឺធំណាស់ដែល
ទាក់ទាញ សិប្បករចំណានពីគ្រប់ទឹសទីមក  Phu Khe ​យ៉ាងច្រើន​ហើយបង្កើតជាភូមិ ឆ្លាក់ជាបណ្តើរៗ។នាសព្វថ្ងៃមានសំណ​ង់ស្ថាបត្យកម្មគំរូជាច្រើន​ពីជើងទៅ ត្បូងសុទ្ធតែ
កត់ត្រានូវថ្វៃដៃដ៏ប៉ីនប្រសប់របស់សិប្បករឆ្លាក់ភូមិPhu Khe។ មុខរបរគ្រឿងឈើ​ឬ​មុខ
របរចម្លាក់Phu Khe ​មានតាំងពីយូរណាស់មក​តែល្បីឈ្មោះជាងគេគឺមុខរបរចម្លាក់រូបស
ត្វនាគ។​លោក Nguyen Van Chu​ អ្នកស្រាវជ្រាវ​១រូបអំពីភូមិ របរ  Phu Khe​​ឲ្យដឹងថា៖ ​​​​​​​​​​ភូមិរបរអភិវឌ្ឌ្យយ៉ាងខ្លាំងបំផុតគឺនៅរាជកាលបណ្តាស្ដេចLy។ ជាងចម្លាក់ Phu Khe ​​បន្សល់ទុកនូវសញ្ញាសំគាល់របស់គេនៅសំណង់ធំៗជាច្រើនដូចជា​ព្រះពុទ្ធរូប​La han
នៅវត្ត​Tay Phuong សំណង់វត្ត​But Thap  នៅ​ Bac Ninh នឹងផ្ទាំងចម្លាក់នៅសាលាភូមិ​ Dinh
 Bang  សាលាភូមិ Diem….។សំណង់ទាំងនេះសុទ្ធតែជាសំណង់ស្ថាបត្យកម្មធំៗដែល
ត្រូវបានកត់ត្រាចូលក្នុងសៀវភៅប្រវត្តិសាស្រ្តុ។

ភូមិឆ្លាក់រូបសត្វនាគ Phu Khe - ảnh 2
​រូបសត្វនាគ Phu Khe ​ល្បីឈ្មោះដោយភាពល្អប្រណិត​(​រូបថត៖ Internet)

មកទស្សនាភូមិ​​​   Phu Khe ​​ភ្ញៀវទេសចរណ៏មានឪកាសទៅទស្សនាវត្ត Hong An ។មុននេះវត្តត្រូវបំផ្លាញ​ តែ​ត្រូវបានប្រជាជនក្នុងស្រុករៃអង្គាសប្រាក់ កសាងឡើងវីញ
នៅឆ្នាំ​២០១០​កន្លងទៅ។​វត្ត​ជាភស្តុតាងអំពីថ្វៃដៃដ៏ប៉ីនប្រសប់ នៃបណ្តាសិប្បករ​​​   Phu
Khe ពីរូបផ្កាស្លឹកទន់ភ្លន់​ រូបសត្វបក្សាបក្សី សត្វហង្ស​គួរឲ្យជក់ភ្នែក ពិសេសគឺរូបសត្វនាគ
ពិសិដ្ឋដែលត្រូវបានបណ្តាជាង​ឆ្លាក់ផ្ចិតផ្ចង់ តួក្បាច់និមួយៗដ៏រស់រវើកនឹងមានតំលៃ
សោភា។ឆ្លងកាត់ពេលវេលាមុខរបរឆ្លាក់ រូបសត្វនាគ​ច្នៃគ្រឿងវិចិត្រសិល្បះនៅ​​​  Phu Kheត្រូវបានលើកទឹកចិត្តអភិវឌ្ឌ្យ ជានិច្ឆ។ បណ្តាសិប្បករនៅទីនេះត្រៀមខ្លួនជាស្រេច
ផ្ទេមុខរបរទៅឲ្យជនទាំងអស់ ដែលនិយមរៀន​ក្នុងនោះមានលោក Nguyen Kim​ ។ក្នុង
រយះពេល​ជាង​៥០ឆ្នាំ ប្រកបរបរ​លោកមានគុណបំណាចជាច្រើនក្នុងការស្តារនឹង
ពង្រីកមុខរបរប្រពៃណី របស់ភូមិ។   Nguyen Ngoc Kha  កូនច្បងរបស់លោក​ ក៏ទើបនឹង
ត្រូវបានរដ្ឋ ប្រសិទ្ធនាមជាសិប្បករ​ដែរ។​សិប្បករ​Nguyen Ngoc Kha  និយាយអំពីមុខរបរ ប្រពៃណីរបស់គ្រួសារខ្លួនដោយមោទនភាពថា៖តាំងពីជំនាន់ជីទួតខ្ញុំ ជីតាខ្ញុំ​ គ្រាន់តែច្នៃ
គ្រឿងសំណែនក្នុងបណ្តាសាលា ភូមិ​នឹងវត្ត​ប៉ុណ្ណោះ​តែដល់ជំនាន់​ឪពុកខ្ញុំ​ ហើយជំនាន់
ខ្ញុំ​​គឺច្នៃផ្ទាំងគំនូរថ្មីជាច្រើន ដើម្បីឆ្លើយតបនឹងតំរូវការរបស់អតិថិជន។ដើម្បីមានផ្ទាំង
គំនូរល្អស្អាត​មុនបង្អស់ ត្រូវប្រើប្រភេទឈើល្អ​ហើយ​ការរៀបចំត្រូវម៉ត់ចត់។​ក្បូរក្បាច់
រចនាត្រូវរស់រវើក។ តាំងពីបណ្តាកំណាត់ឈើ​​ ធម្មតា ដោយបាតដៃដ៏ប៉ីនប្រសប់របស់
បណ្តា សិប្បករភូមិ​​​​  Phu Khe ​បានក្លាយទៅជាបណ្តារូបបដិមា​ផ្ទាំងគំនូរដ៏ជក់ភ្នែក។ តាមសិប្បករNguyen Ngoc Kha ថា៖​នាសព្វថ្ងៃ​ទោះបីមានម៉ាស៊ីនកំព្យួទ័រ នឹងមធ្យោ
បាយគ្រឿងម៉ាស៊ីនទំនើបជំនួសកំលាំងមនុស្ស​ក៏ដោយ​តែ​មានគន្លឹះ ១ចំនួនដែល
ម៉ាស៊ីនមិនអាចជំនួសបានឡើយ​។​នោះគឺថ្វៃដៃប៉ីនប្រសប់​ គំនិត ច្នៃប្រឌិតសោភ័ណ្ណ
ភាពរបស់សិប្បករ។នៅភូមិPhu Khe នាសព្វថ្ងៃមានសិប្បករ ចំណាន​ចំនួនជាង​៤០០​​
នាក់។រោងផលិតកម្មជាច្រើនកន្លែងបានបង្កើតឡើង​ដែលនាំមកនូវតំលៃសេដ្ឋកិច្ច
ខ្ពស់។​លោកRoម្ចាស់មូលដ្ឋានផលិត១របស់ភូមិ​ ឲ្យដឹងថា៖ ប្រាក់ចំណូលរបស់យើង
ខ្ញុំក្នុងឆ្នាំ​២០១០​ទទួលបានប្រមាណ​៨​ពាន់លាន​ដុង។​​ប្រសិទ្ធភាពធំបំផុតគឺបង្កើត
ការងារធ្វើឲ្យពលករជាច្រើន។

ភូមិឆ្លាក់រូបសត្វនាគ Phu Khe - ảnh 3
មុខរបរចក្លាក់គ្រឿងឈើជានិច្ចកាលត្រូវបានលើកទឹកចិត្តអភិវឌ្ឌ្យ(រូបថរ៖ Internet)

បណ្តាផលិតផល​ផ្ទាំងគំនូរវិចិត្រសិល្បះ​ពិសេសគឺបណ្តាផ្ទាំងចម្លាក់រូបសត្វ
នាគលើឈើរបស់បណ្តាជាងភូមិPhu Khe ​បាននឹងកំពុងក្លាយទៅជានិមិត្តរូប នៃ
ភាពសម្បូរធូរធារ ​ភាពស្តុកស្តមរបស់ភូមិនៅជនបទ​១។​តាមតួរលេខស្ថិតិឲ្យ ដឹង
ថា៖ក្នុងទូទាំងឃុំ​ មានក្រុមហ៊ុនចំនួន៤​ ។ប្រជាជន​ចំនួនជាង៨០%​ចូលរួម អភិវឌ្ឌ្យ
សេដ្ឋកិច្ច​ដោយការច្នៃគ្រឿងឈើវិចិត្រសិល្បះ។លោក​​ Nguyen Manh Tien-កម្មាភិ
បាលឃុំ​បានឲ្យដឹងថា៖​ដើម្បីបង្កលក្ខណះឲ្យប្រជាជនអភិវឌ្ឌ្យ មុខរបរប្រពៃណី​
រដ្ឋអំណាច​​បានយកចិត្តទុកដាក់បង្កលក្ខណះងាយស្រួល ជួយប្រជាជនបានខ្ចី
ទុនពីបណ្តាធនាគារ​អង្គការឥណទាន​។​អាស្រ័យដោយមាន ការវិនិយោគ​​ ស្វែង
កទីផ្សារ​ ផ្លាស់ប្តូរគំរូសោភ័ណ្ណភាពឲ្យសមស្របទៅនឹង ចំណងចំណូលចិត្តរបស់
អតិថិជន ផលិតផលវិចិត្រសិល្បះPhu Kheលក់ដាច់ ណាស់។​​ទីផ្សារគ្រឿងសិលប្បះ​
Phu  Khe បានពង្រីកទៅក្នុងទូទាំងប្រទេស​នឹងត្រូវបានប្រទេសជាច្រើនលើសកល
លោកស្គាល់ដល់។​រួមជាមួយការ ថែរក្សាបណ្តាតំលៃវប្បធម៏ប្រពៃណី បណ្តាជាង
ចម្លាក់Phu Khe កំពុងរួមចំណែក កសាងស្រុកកំណើតខ្លួនកាន់តែល្អរស្អាតជាង​ សម្បូរធូរធារជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ