(VOVWORLD) - នាថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ គណៈ កម្មាធិការប្រជាជនខេត្ត Binh Duong បានអនុម័តលើផែនការអនុវត្តសាកល្បងកសាង “ភូមិឆ្លាត” (Smart Village) នៅឃុំ Bach Dang ទីក្រុង Tan Uyen ដំណាក់កាល ២០២០ - ២០២៥។ នេះជា “ភូមិឆ្លាត” ដើមដំបូងក្នុងប្រទេស រួមចំណែកអនុវត្តន៍ជាក់ស្តែង គោលដៅកសាងជនបទថ្មីដ៏ឆ្លាតវៃនៅខេត្ត Binh Duong។
ផ្លូវពោរពេញដោយផ្កាចម្រុះពណ៌នៅក្នុង "ភូមិឆ្លាត" Bach Dang
(រូបថត៖ Minh Khoa/ danviet.vn) |
ឃុំ Bach Dang ស្ថិតនៅលើកោះមួយដែលព័ទ្ធជុំវិះដោយទន្លេ Dong Nai។ ដីធ្លីនៅទីនេះ មានជីជាតិ ដើមឈើលូតលាស់ខៀវស្រងាត់ពេញមួយឆ្នាំ ដែលល្បីឈ្មោះម៉ាកផ្លែក្រូចថ្លុងBach Dang។ ឃុំ Bach Dang ក៏ជាឃុំមួយក្នុងចំណោមឃុំតិចៗ របស់ Binh Duong ដែលគ្មានរោងចក្រ និងគ្មានទឹកកក្វក់ឧស្សាហកម្ម។ នាពេលខាងមុខ ទីនេះទាំងជាកន្លែងគួរឲ្យចង់រស់នៅ ស្និទ្ធស្នាលជាមួយធម្មជាតិនិងបរិស្ថាន ទាំងជាកន្លែងអភិវឌ្ឍកសិកម្មឆ្លាតវៃ និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ក្លាយជានិមិត្តសញ្ញាបៃតងសម្រាប់ខេត្ត Binh Duong។ ប្រជាជនជាច្រើននៅក្នុងឃុំ Bach Dang បានសម្តែងនូវសេចក្តីរីករាយនៅពេលដែលកន្លែងនេះត្រូវបានបណ្តាក់ទុនដើម្បីក្លាយជាភូមិឆ្លាត
- ខ្ញុំយល់ឃើញថា ប្រការនេះល្អណាស់ក្នុងការងារសាងសង់ជនបទថ្មី។
- យើងប្តេជ្ញាសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាប្រភពទឹកស្អាត និងធានាដល់ជីវភាពរស់នៅ។
យោងតាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត Binh Duong លោក Mai Hung Dung គោលដៅសំខាន់នៃការអនុវត្តគម្រោង Bach Dang “ភូមិឆ្លាត” គឺលើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។
ឈរលើមូលដ្ឋាននោះ ទីរួមខេត្ត Tan Uyen បានប្រមូលប្រភពធនធានវិនិយោគសម្រាប់ឃុំ Bach Dang ដើម្បីបំពេញ និងលើកកំពស់តម្លៃកសិផល គួបផ្សំការទស្សនាកំសាន្តជាមួយផលិតកម្មកសិកម្ម។ “ភូមិឆ្លាត” ត្រូវបានប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងផលិតកម្ម និងការគ្រប់គ្រងបរិស្ថាន។ ក្នុងពេលជាមួយគ្នានេះ ការងារសាងសង់ដូចជាប្រព័ន្ធអគ្គិសនីដែលសន្សំសំចៃថាមពល កាមេរ៉ាសុវត្ថិភាព និងដើមឈើនៅសងខាងផ្លូវត្រូវបានសាងសង់ឡើង។ Wifi ល្បឿនលឿនឥតគិតថ្លៃក៏ត្រូវបានដំឡើងផងដែរ នៅចំណុចប្រមូលផ្តុំលំនៅដ្ឋាន និងតំបន់សហគមន៍។ ប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Tan Uyen លោក Doan Hong Tuoi បានឲ្យដឹងថា៖ “ដើម្បីអភិវឌ្ឍភូមិឆ្លាត នាពេលខាងមុខ យើងនឹងធ្វើការវិនិយោគឡើងវិញនូវអំពូល LED ទាំងអស់នៅតាមឃុំ និងសង្កាត់។ ទីពីរគឺត្រូវបន្ថែមកាមេរ៉ា នៅលើផ្លូវធំ និងផ្លូវប្រសព្វ។ ទី៣ គឺការលើកកម្ពស់ និងពង្រីកផ្លូវក្នុងឃុំ Bach Dang”។
ក្នុងពេលជាមួយគ្នានោះ តាមប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Binh Duong មន្ទីរបានសម្របសម្រួលអនុវត្តគម្រោងអភិវឌ្ឍន៍ផលិតកម្មដែលរួមបញ្ចូលគម្រោងវិនិយោគលើវិស័យកសិកម្ម និងជនបទនៅឃុំ Bach Dang។ លើសពីនេះ ការអនុវត្តបច្ចេកទេស ក្នុងការដាំដុះ ការថែទាំ និងការកែច្នៃផលិតផលផ្លែឈើ រួមទាំងការពិនិត្យប្រភពដើម ដើម្បីគ្រប់គ្រងគុណភាពផលិតផល។ ពោលគឺ កសិករត្រូវបានឧបត្ថម្ភ ជាមួយនឹងព័ត៌មានផលិតកម្មកសិកម្មទៅកាន់ចំកា ការគាំទ្រកាន់តែច្រើន ក្នុងផលិតកម្ម ដើម្បីឆ្ពោះទៅរកការកសាងគំរូសហការណ៍ឌីជីថល និងការអនុវត្តបន្តិចម្តងៗ នូវសេវាកម្មសេដ្ឋកិច្ចឌីជីថលមួយចំនួន។ ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Binh Duong លោក Pham Van Bong បានឲ្យដឹងថា៖ “អភិវឌ្ឍន៍ដើមឈើហូបផ្លែ ដើមឈើឧស្សាហកម្ម កសិកម្មសរីរាង្គ កសិកម្មអេកូឡូស៊ី ធានាបរិស្ថានវិទ្យា ដោយផ្សាភ្ជាប់ជាមួយនឹងកម្មវិធី OCOP កសាងឃុំមួយផលិតផលមួយ។ ទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជន ក៏ដូចជាកសិដ្ឋាន និងសហករណ៍ដែលមានម៉ាកយីហោ ដើម្បីបង្កើនគុណភាពនៃផលិតផល”។
លោកស្រី Vo Thi Bao Xuyen ប្រធានគណៈកម្មាធិការប្រជាជនឃុំ Bach Dang បានចែករំលែកថា៖ “យើងខ្ញុំផ្សព្វផ្សាយគោលនយោបាយដើម្បីឧបត្ថម្ភដល់ប្រជា ជន ក្នុងការអនុវត្តបច្ចេកវិទ្យាខ្ពស់ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងវិស័យកសិកម្មសម្រាប់ការអភិវឌ្ឍន៍កាន់តែប្រសើរឡើង ដោយហេតុនេះការកសាងភូមិឆ្លាតប្រកបដោយប្រសិទ្ធភាព”។
Bach Dang ត្រូវបានផ្សារភ្ជាប់ជាមួយនឹងម៉ាកផ្លែឈើដ៏ល្បីឈ្មោះ គឺ ក្រូចថ្លុង Bach Dang ( រូបថត៖ Tran Khanh/ danviet.vn) |
រួមជាមួយនឹងគម្រោងសាងសង់ទីក្រុងឆ្លាតវៃ គម្រោងសាងសង់ភូមិឆ្លាត នៃខេត្ត Binh Duong បាន “ដាក់សញ្ញាត្រួសត្រាយផ្លូវ” ក្នុងដំណើរកម្មវិធីឌីជីថល បើកកម្លាំងជំរុញការអភិវឌ្ឍន៍ថ្មីសម្រាប់ខេត្តទាំងមូល។ ពីភូមិឆ្លាត Bach Dang ខេត្ត Binh Duong នឹងកសាងគំរូ និងប្រព័ន្ធនៃដំណោះស្រាយភូមិឆ្លាតគំរូ ដោយឈានដល់សម្រេចបានគោលដៅកសាងជនបទថ្មីដ៏ឆ្លាតវៃ៕