ភូមិត្រីខ Vu dai -ខែត្ត Ha nam។
ក្នុងរយះពេលជាងកន្លះសតវត្សមក ពេលដែលរំលឹកដល់ភូមិVu Dai គេនឹក
ភ្លាមដល់វណ្ណះកម្មអក្សសាស្ត្រដ៏ល្បីឈ្មោះ”ភូមិ Vu Dai ថ្ងៃនោះ“របស់អតិត
អ្នកអក្សសាស្ត្រ Nam cao។ក្នុងអារម្មណ៏របស់មនុស្សជាច្រើននាក់ Vu Dai
កាលនោះជាភូមិអ្នកក្រ១ ។ ក៏ប៉ុន្តែ វិលត្រឡប់មកភូមិVu Dai ថ្ងៃនេះ គេមិន
គ្រាន់តែឆ្ងល់ចំពោះការផ្លាស់ប្តូរមុខមាត់ភូមិប៉ុណ្ណោះទេថែមទាំងជក់អារម្មណ៏
ខ្លាំងអំពីម្ហូបត្រីខរបស់ភូមិ Vu Dai ទៀតផង។
អ្នកចាស់ជរាក្នុងភូមិដំណាលថា៖កាលពីយូរៗ ភូមិ Vu Dai ឬនៅហៅ
ភូមិDai Hoang –ឃុំ Nhan Hau ស្រុក Ly Nhan ខែត្រHa Nam គឺជាភូមិក្រីក្របំផុត
ក្នុងតំបន់។ ម្ហូបត្រី ខរបស់ភូមិមានប្រភពដើមពីកាលអត់ឃ្លានក្រីក្រលំបាក
នោះ។ ទីនេះធ្លាប់ជាតំបន់ដីលិចទឹកពេញ១ឆ្នាំ។ ប្រជាកសិករមិនអាចដាំស្រូវ ក៏ដូចជាមិនអាចចិញ្ចឹមសត្វបានឡើយ។ពេល បុណ្យតេតមកដល់ ដោយសារ
គ្មានសាច់សត្វ ប្រជាកសិករបានរកវិធីកែច្នៃម្ហូបអាហារពីត្រី ដែលមានសម្បូរ
ក្នុងតំបន់។ លោកTran Ba Luan - អ្នកចាស់ជរា១រូបក្នុងភូមិរំលឹកឡើងវិញ៖
ជិតដល់ថ្ងៃបុណ្យតេត គឺចាប់ពីថ្ងៃទី ២៣ដល់ទី២៥ខែទី១២គិតតាមច័ន្ទគតិ ភូមិបែជាបាចទឹកស្រះចាប់ត្រីហើយចែកតាមចំនួនសមាជិកក្នុងគ្រួសារ។
គ្រួសារណាក៏ ខ ត្រី១ឆ្នាំងដើម្បីទទួលតេតដែរ។ នឹងគ្រួសារលោក Luan ជា
គ្រួសារដើមដំបូងក្នុងភូមិដែលប្រកបរបរត្រី ខ ។មុខរបរត្រី ខ អភិវឌ្ឌ្យពី១ថ្ងៃ
ទៅ១ថ្ងៃ។ដល់បច្ចុប្បន្ននេះ រូបមន្តត្រី ខ បានបង្កើតឡើងកេរ្ត៍ឈ្មោះ នឹងពាណិ
ជ្ជសញ្ញា របស់ភូមិទាំងមូល។ លោកស្រីTran Thi Nga - អ្នកភូមិVu Dai ម្នាក់
ឲ្យដឹងថា៖”ត្រូវខត្រី ដោយឆ្នាំងដីទើបឆ្ងាញ់។ ឆ្នាំដីត្រូវជាប្រភេទឆ្នាំងដីពី
Nghe Anនឹង Thanh Hoa។ក្រៅពីនោះនៅមានគ្រឿងទេសធ្វើពីទឹកក្តាមដែល
ជីដូនជីតាផ្ទេរូបមន្តទៅឲ្យ”។ ខត្រីក៏ជាសិល្បះ១ដែរ។អុសដើម្បី ខ ត្រីត្រូវ
ជាអុសមៀន។ដោយឡែកតែគន្លឹះខត្រីលើចង្ក្រានអុស ដែលមានអណ្តាត
ភ្លើងតូចៗ ក៏ត្រូវប្រើពេលវេលាដល់កន្លះថ្ងៃ។លោកTran Ba Luan ឲ្យដឹងថា៖”ប្រការសំខាន់គឺការក្សាកំដៅដើម្បីទឹកខពុះតិចៗតែប៉ុណ្ណោះ។ដើម្បីឆ្នាំងត្រី
ខទទួលបទដ្ឋាន គឺត្រូវ ខ ក្នុងរយះពេលពី១៤ ដល់១៦ ម៉ោង”។
ត្រី ខ របស់ភូមិ Vu Dai មានព័ណ៏លឿងក្រម៉ៅ សាច់ត្រីណែន នឹងក្រអូប
ឆ្អឹងត្រីទន់ ហូបជាមួយបាយក្នុងរដូវរងារ គឺគ្មានអ្វីប្រៀបបានឡើយ។ក្នុងរយះ
ពេល១០ឆ្នាំមក ត្រី ខ របស់ភូមិ Vu Dai បានល្បីឈ្មោះពេញទាំងប្រទេស។ជាពិសេសក្នុងប៉ុន្មានថ្ងៃតេត អតិថិជនដែលមកបញ្ជាទិញត្រី ខ ស៊ីតេតគឺ
ច្រើនណាស់។ បង Tuan - អាណិកជនវៀតណាម១រូបឲ្យដឹងថា៖ មិត្តភ័ក្ត
ប្រាប់ខ្ញុំថា៖នៅភុមិ Vu Dai នេះមានម្ហូបត្រីខ ឆ្ងាញ់ណាស់។ខ្ញុំមកបញ្ជា ខ
ត្រីប៉ុន្មានឆ្នាំងដើម្បីទទួលបុណ្យតេត នឹងផ្ញើជាអំណោយជូនមិត្តភ័ក្តនៅ
រុស្ស៊ីផង។
ចំពោះជនដែលរស់នៅឆ្ងាយពីស្រុកកំណើត ពេលបុណ្យតេតមកដល់
ម្តង់ៗ បើមានបានឆ្នាំងដីត្រីខក្នុងពេលបាយ គេមានអារមណ៏នូវបរិយាកាស
តេត រស់ជាតិតេតជាប់ជំពាក់នៅទីនេះទិនោះ។ក្លិនត្រី ខ ធ្វើឲ្យអ្នកទទួល
ទាននឹកស្រុកកំណើតនឹងមានអារមណ៏ហាក់ដូចជាកំពុងអង្គុយជួបជុំជា
មួយគ្រួសារក្រោមម្លប់ផ្ទះប្រក់ក្បឿងក្រហមនៅភូមិដ៏សុខសាន្តត្រាណ១។
ដូច្នោះគឺសេចក្តីនឹកស្រុកកំណើតបានធូរស្រាលទៅ៕