ភូមិនំគុយទាវ Lo Cuong នៅទីក្រុង Hai Duong៖ បរិយាកាសភូមិរបរនៅក្នុងទីក្រុង

(VOVWORLD) - ភូមិនំគុយទាវ Lo Cuong ជាភូមិរបរមួយក្នុងចំណោមភូមិរបរមានអាយុកាល ជាយូរឆ្នាំមកហើយនៅទីក្រុង Hai Duong ដែល ពោរពេញទៅដោយលក្ខណៈវប្បធម៌ ដ៏វិសេសវិសាលនៃលំហភូមិរបរវៀត ណាម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមជាមួយការ អភិវឌ្ឍនិងការបើកទូលាយយ៉ាងខ្លាំងក្លានៃទីក្រុង Hai Duong នោះ គឺភូមិរបរ នំគុយទាវ Lo Cuong ក៏មានការផ្លាស់ប្ដូរថ្មីជាច្រើនក៏ដូចជាទិសដៅអភិវឌ្ឍដ៏ សមស្រប សំដៅរក្សានិងពង្រីករបរប្រពៃណី។
ភូមិនំគុយទាវ Lo Cuong នៅទីក្រុង Hai Duong៖ បរិយាកាសភូមិរបរនៅក្នុងទីក្រុង - ảnh 1ប្រព័ន្ធម៉ាស៊ីនធ្វើនំគុយទាវនៅភូមិ Lo Cuong  

  នាវេលាម៉ោង៤ព្រឹកព្រលឹម ភូមិរបរនំគុយទាវ Lo Cuong បានចាប់ផ្ដើមថ្ងៃធ្វើ ការថ្មីក្នុងបរិយាកាសដ៏ផុលផុសនិងគគ្រឹកគគ្រេង។ សូរសម្លេងនៃម៉ាស៊ីនកិនម្សៅ ម៉ាស៊ីនចាក់នំគុយទាវ ម៉ាស៊ីនសម្ងួតនិងម៉ាស៊ីនកាត់នំគុយទាវ លាយឡំជាមួយសូរ សម្លេងសំណើចក្អាកក្អាយនិងសម្លេងជើងបោះជំហានយ៉ាងប្រញាប់ប្រញាល់របស់ជាងធ្វើនំគុយទាវ។ អង្ករដែលបានត្រាំក្នុងទឹកកាលពី២ ម៉ោងមុននោះ ត្រូវបានយកមកកិនជាម្សៅ អោយស្វិតម៉ត់ខៃ ដាក់ចូលម៉ាស៊ីនចាក់ ហើយតាមខ្សែសង្វាក់ឡើងស៊ុមសម្ងួត។ បន្ទាប់ពី ស្ងួតរួចរាល់ហើយ ពួកគេយកនំគុយទាវចេញពីស៊ុមសម្ងួត ហើយកាត់ជាសសៃ តូចៗ។

        គ្រួសារអ្នកស្រី Pham Thi Trien ជាគ្រួសារមួយក្នុងចំណោមគ្រួសារនៅភូមិ Lo Cuong A ដែលផលិតនំគុយទាវតាមខ្សែសង្វាក់។ ដោយមានប្រព័ន្ធម៉ាស៊ីនជា ច្រើននិងស៊ុមសម្ងួតចំនួន១៧ស៊ុម មូលដ្ឋានរបស់អ្នកស្រីរូបនេះផលិតបាននូវ នំគុយទាវពី២ដល់៣តោនក្នុងមួយថ្ងៃ។ អ្នកស្រី Pham Thi Trien បានអោយដឹងថា៖

        “មុននេះ ខ្ញុំធ្វើដោយដៃ ចាក់ដោយឆ្នាំង ហើយរហូតដល់២ឆ្នាំមុន ទើបមាន ម៉ាស៊ីន។ មុននេះគ្រួសារខ្ញុំត្រឹមលក់នំគុយទាវនៅក្នុងទីក្រុងប៉ុណ្ណោះ ប៉ុន្តែនា បច្ចុប្បន្នយើងបានបើកទូលាយទីផ្សារដល់តំបន់ភាគខាងត្បូងទៀតផង”។

        សង្កាត់ Tu Minh មានគ្រួសារចំនួន១៤០គ្រួរនៅភូមិ Lo Cuong A និង Lo Cuong B ដែលកំពុងរក្សារបរធ្វើនំគុយទាវជាប្រពៃណី។ ក្នុងនោះមានគ្រួសារជាង ១០គ្រួដែលវិនិយោគប្រព័ន្ធម៉ាស៊ីន ចំណែកឯគ្រួសារផ្សេងៗនៅតែរក្សារបៀបធ្វើ ដោយដៃ។ ទោះជាផលិតតាមរបៀបណាក៏ដោយ ប៉ុន្តែនំគុយទាវ Lo Cuong នៅតែ ល្បីល្បាញដោយរសជាតិឈ្ងុយឆ្ងាញ់។ សសៃនំគុយទាវស្ដើង ទន់ ស្វិត និងហាក់ ដូចជាថ្លាឆ្វង់ នៅពេលស្រុសក្នុងទឹកក្ដៅគឺមានភាពស្អិតល្មមៗ ហើយមានរស់ ជាតិផ្អែមល្អែមនៃអង្ករ។

ភូមិនំគុយទាវ Lo Cuong នៅទីក្រុង Hai Duong៖ បរិយាកាសភូមិរបរនៅក្នុងទីក្រុង - ảnh 2ការហាលនំគុយទាវនៅក្រោមពន្លឺព្រះអាទិត្យ 

        នំគុយទាវ Lo Cuong មិនត្រឹមតែល្បីល្បាញនៅខេត្ត Hai Duong ប៉ុណ្ណោះទេ ថែមទាំងនៅខេត្តក្រុងជាច្រើនទូទាំងប្រទេសទៀតផង។ កាលពីឆ្នាំ២០០៦ Lo Cuong ត្រូវបានទទួលស្គាល់ជាភូមិរបរប្រពៃណី ហើយរហូតដល់ឆ្នាំ២០១៨ ទីក្រុង Hai Duong បានសហការជាមួយមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Hai Duong កសាងម៉ាក់ទំនិញនំគុយទាវ Lo Cuong។

        ប៉ុន្តែ ដូចទៅនឹងភូមិរបរប្រពៃណីផ្សេងៗទៀតដែរ ភូមិនំគុយទាវ Lo Cuong កំពុង ប្រឈមនឹងការសាកល្បងនៃដំណើរការនគរភាវូបនីយកម្ម។ ការដែលទីក្រុង Hai Duong ត្រូវបានទទួលស្គាល់ជានគរថ្នាក់ទី១ ជាឱកាសអភិវឌ្ឍសម្រាប់ទីក្រុង ព្រមទាំងក៏ដាក់ចេញសំណូមពរក្នុងការអភិរក្សនិងអភិវឌ្ឍភូមិរបរនានានៃទីក្រុងផងដែរ។ លោក Phan Quy Thanh អនុប្រធានការិយាល័យសេដ្ឋកិច្ច ទីក្រុង Hai Duong បានអោយដឹងថា៖

        “នាពេលខាងមុខ ទីក្រុងនឹងផ្ដោតទៅលើផលិតកម្មក្នុងគោលដៅពាណិជ្ជ កម្ម។ ជារៀងរាល់ឆ្នាំ ទីក្រុងតែងតែសហការជាមួយធនាគារគោលនយោបាយ ផ្ដល់ប្រាក់កម្ចីពី៣០០ដល់៥០០លានដុងសម្រាប់គ្រួសារផលិតនំគុយទាវនិង គ្រួសារធ្វើគ្រឿងឈើ ដើម្បីជួយពួកគេអភិវឌ្ឍផលិតកម្ម។ ទីក្រុងក៏យកចិត្តទុក ដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ បោសសម្អាតការបំពុលបរិស្ថាននៅក្នុង ភូមិរបរផងដែរ”។

        លើសពីនេះទៅទៀត នាពេលខាងមុខ ខេត្ត Hai Duong ថែមទាំងជំរុញខ្លាំង នូវការអភិវឌ្ឍភូមិរបរនំគុយទាវ Lo Cuong ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍ ទេសចរណ៍ដោយអញ្ជើញភ្ញៀវមកទស្សនានិងចូលរួមសកម្មភាពផលិតនំគុយទាវ។ លោកស្រី Nguyen Thi Viet Nga នាយិកាមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Hai Duong បានអះអាងថា៖

        “Hai Duong មានភូមិរបរប្រពៃណីជាច្រើន ហើយនាបច្ចុប្បន្នយើងកំពុងមាន គោលបំណងចង់បើកសេវាកម្មទេសចរណ៍នៅទីនោះ។ ទួរទេសចរណ៍នៅតាម ភូមិរបរយ៉ាងដូច្នេះនឹងទាក់ទាញការចូលរួមយ៉ាងច្រើនកុះករ ដោយសារភ្ញៀវ ទេសចរមានឱកាសឃើញដោយផ្ទាល់ភ្នែកនូវសកម្មភាពនៅភូមិរបរ ហើយក៏រួម ចំណែកផ្សព្វផ្សាយពាណិជ្ជសញ្ញានៃភូមិរបរទាំងនោះទៀតផង”។

        ប្រសូត្រឡើងចាប់ពីទសវត្សទី៦០នៃសតវត្សមុន រហូតដល់បច្ចុប្បន្ននេះ ភូមិ នំគុយទាវ Lo Cuong កំពុងផ្លាស់ប្ដូរថ្មី ឈានឡើងយ៉ាងខ្លាំងក្លា រួមជាមួយការ អភិវឌ្ឍនៃទីក្រុង Hai Duong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ