ភូមិនិងកត្តាបង្កើតឡើងមុខមាត់របស់ភូមិនៅវៀតណាម

ភូមិនិងកត្តាបង្កើតឡើងមុខមាត់របស់ភូមិនៅវៀតណាម - ảnh 1
ភូមិនិងកត្តាបង្កើតឡើងមុខមាត់របស់ភូមិនៅវៀតណាម (VOV)


(VOVworld) – ភូមិគឺជាទីកន្លែងដែលប្រជាជាតិវៀតណាមប្រសូត្រនិងរីក ធំធាត់។
ភូមិនិមួយៗសុទ្ធតែមានទំនៀមទំលាប់វប្បធម៌និងមុខរបរប្រពៃណីរបស់ ខ្លួន។ ក្នុងកាលៈទេសៈវៀតណាមកំពុងធ្វើសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន រឿងភូមិស្រុក
មិនត្រឹមតែជួយមិត្តអ្នកស្តាប់ស្វែងយល់ច្បាស់ការបន្សលទុកមក និងភាពច្នៃប្រឌិត
ក្នុងអំឡុងប្រវត្តិសាស្ត្ររបស់ភូមិវៀតណាម ប៉ុណ្ណោះទេ ថែមទាំង ស្វែងយល់ច្បាស់នូវ
តំលៃជាពិតប្រាកដដែលបង្កើតឡើងការអភិវឌ្ឍន៍របស់ភូមិនាសព្វថ្ងៃ ទៀតផង។
ដោយមានអត្ថន័យដូច្នេះ​ ចាប់ពីដើមឆ្នាំ ២០១៧ យើងខ្ញុំសូមឧទ្ទេសនាមដល់អស់
លោកអ្នកនាងនាទីថ្មី «ស្រុកស្រែ»។ អត្ថបទ សរសេរក្រោមចំណងជើងថា៖ «ភូមិនិង
កត្តាបង្កើតឡើងមុខមាត់របស់ភូមិនៅ វៀតណាម» របស់អ្នកយកព័ត៌មាននៃវិទ្យុ
សម្លេងវៀតណាម To Tuan នឹងចាប់ ផ្តើមនាទីនេះ។        ឈ្មោះរបស់ភូមិតភ្ជាប់នឹង
ដំណើរប្រវត្តិសាស្ត្របង្កើតនិងការពារមាតុ ប្រទេស។ មជ្ឈដ្ឋានអ្នកស្រាវជ្រាវបុរាណ
វត្ថុវិទ្យាបានសឲ្យឃើញថា៖  គិតតាំងពី មានការដាំស្រូវទឹក ភូមិឃុំត្រូវបានកំណើត
ឡើង។ នាគ្រាដំបូង មនុស្សពីតំបន់ ព្រៃភ្នំចុះទៅតំបន់វាលសណ្តរទន្លេដើម្បីធ្វើ
កសិកម្ម ហើយប្តូរពីទំនាក់ទំនង់ សាច់ញាតិដល់ទំនាក់ទំនងជិតខាងនិងបែង
ចែកទីលំនៅដ្ឋានតាមតំបន់និមួយៗ។ កិច្ចសហការគ្នាបានបង្កើតឡើងអង្គភាព
តូចៗដែលត្រូវបានហៅថាក្រុម។ ការបើកទូលាយខាងបរិមាណក្រុមបង្កើតឡើង
ភូមិ។ កិច្ចសហប្រតិបត្តិការក្នុងសហគមន៍ដោយឈរលើតម្រូវការប្រឆាំងសត្រូវ
និងធ្វើកសិកម្មបានប្រសូត្រឡើងប្រទេសជាតិ។ បន្ទាប់ពីរដ្ឋត្រូវបានកសាងឡើង
ភូមិឃុំក្លាយទៅជាអង្គភាពរដ្ឋបាលតូចបំផុតក្នុងសង្គម។ រចនាសម្ព័ន្ធនៃភូមិ
ប្រពៃណីមួយរបស់ជនជាតិវៀតណាមតភ្ជាប់នឹងរូបភាពក្លោងទ្វារភូមិទំនប់សាលា
ភូមិនិងកំពង់ផែរ។​ វាយតំលៃអំពីមុខមាត់របស់ភូមិនៅវៀតណាម បណ្ឌិត Tran
Huu Son អ្នកស្រាវជ្រាវវប្បធម៌ប្រពៃណី បានឲ្យដឹងថា៖              

        «ក្លោងទ្វារភូមិគឺជាសំណង់សាងសង់អះអាងនូវខ្រែព្រំដៃនរបស់ភូមិដែល
 កំណត់តំបន់ផលិតកម្មជាមួយបរិយាកាសលំនៅដ្ឋានក្នុងភូមិ។ ម្ប៉ាញទៀត​ ក្លោង
 ទ្វារភូមិតភ្ជាប់នឹងកំពែងឬស្សីព័ទ្ធជុំវិញភុមិរួមជាមួយប្រព័ន្ធការពារនៅខាងក្នុង
បានបង្កើតឡើងកំពែងរឹងមាំដើម្បីប្រឆាំងនឹងសត្រូវ។ ក្លោងទ្វារភូមិនៅមានតួ
នាទី ខាងវិចិត្រសិល្បៈផងដែរ។ វានៅជានិមិត្ដរូបរបស់ភូមិ។ នរណាវិលត្រឡប់មក
ភូមិ វិញសុទ្ធតែចងចាំអំពីរូបភាពនៃក្លោងទ្វារភូមិ។»

        ក្នុងភូមិមានសំណង់សាងសង់ផ្សេងៗទៀត ជាពិសេសគឺសាលាភូមិ។ ស្ថិតនៅ
មជ្ឈមណ្ឌលភូមិសាលាភូមិគឺជាសំណង់ស្ថាបត្យកម្មមានចរិតលក្ខណៈព្រលឹងពិសេស
និងជាមោទនភាពរបស់អ្នកភូមិទាំងអស់។ សាលាភូមិជា ទីកន្លែងធ្វើសការៈបូជា
អ្នកតាភូមិ។ បណ្ឌិត Dinh Hong Hai នៅមហាវិទ្យាល័យ ជាតិហាណូយ បានឲ្យដឹងថា៖

        «ក្នុងប្រជាប្រិយមានពាក្យដំណាលថា «ស្គរភូមិណាអ្នកភូមិនោះវាយ អ្នកតា
ភូមិណា​ធ្វើសក្តាបូជានៅភូមិនោះ»។ សម្លេងស្គរឬអ្នកតាភូមិដែលត្រូវបានធ្វើ
សក្ការៈបូជានៅសាលាភូមិបង្ហាញនូវចំណុចប្លែកគ្នាហើយបង្ហាញនូវឋានៈនិង
ចរិតលក្ខណៈរបស់ភូមិ។​ ដោយហេតុនេះ សាលាភូមិជានិច្ចកាលត្រូវបានកសាង
ដ៏ធំនិងមហោឡារឹកដើម្បីបង្ហាញអំពីកំលាំងរបស់ភូមិខ្លួន។»

        ក្នុងជីវភាពរស់នៅជារៀងរាល់ថ្ងៃ សាលាភូមិគឺជាមជ្ឈមណ្ឌាលធ្វើសកម្ម
ភាពសហគមន៍និងជាទីកន្លែងប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់ៗដូចជា ពិធីបុណ្យ
 វប្បធម៌របស់អ្នកភូមិទាំងអស់។ ស្ថាបត្យកម្មរបស់ភូមិបុរាណរបស់វៀតណាមដែល
មានប្រភពដើមពីតំបន់ដីសណ្ត Bac Bo មានចរិតលក្ខណៈទាក់ទងគ្នា។ ក្រោយ
កំពែងឬស្សីខៀវស្រងាត់គឺជាបណ្ដាផ្លូវស្អាតដែលនាំទៅដល់ភូមិ។ ក្នុងភូមិមានផ្លូវ
ច្រកជាច្រើនដែលតភ្ជាប់ជាមួយគ្នាដើម្បីអ្នកភូមិអាចទៅផ្ទះ យ៉ាងឆាប់បំផុត
ដែលអាចធ្វើបាន។ ស្ថាប្យកម្មនេះងាយស្រួលចំពោះជីវភាពដាំ ស្រូវទឹករបស់ជន
ជាតិវៀតណាម ពីនោះ បង្កើតឡើងយន្តការសង្គមនិងក្បាលម៉ាស៊ីនគ្រប់គ្រងក្នុង
ភូមិនិមួយៗ។ ក្រៅពីនោះ ភូមិណាក៏មានឯកសាររបស់ខ្លួន ដែលកំណត់សិលធម៌
ក្នុងជីវភាពរស់នៅហើយទូន្មានអ្នកភូមិអ្វីគប្បីធ្វើអ្វីគប្បីមិនធ្វើ។ ពាក្យទូន្មាន
ក្នុងឯកសារភូមិបានក្លាយទៅជាទំនៀ​មទំលាប់វប្បធម៌ល្អប្រសើ របស់វៀតណាម។

        អស់រយៈពេលជាច្រើនសតវត្ស រចនាសម្ព័ន្ធរបស់ភូមិរួមជាមួយបណ្ដា
ទំនៀមទំលាប់វប្បធម៌នោះបានកសាងឡើងបរិយាកាសភូមិឃុំសុខសាន្តត្រា
ណមួយ។ មើលទៅ ចំពោះអ្នកណានៅឆ្ងាយស្រុកកំណើត រូបភាពរបស់ស្រុក
ស្រែជានិច្ចកាលរំលឹកឡើងវិញការចាប់អារម្មអំពីប្រភពដើមនិងមោទនភាព
ខាងប្រពៃណីរបស់ប្រទេសជាតិ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ