|
ភូមិប៉ាក់ Quat Dong នៅស្រុក Thuong Tin ទីក្រុងហាណូយ (Mai Lan/ VOV) |
(VOVworld) – «អើយស្រីក្រមុំមានខ្សែក្រវាត់ពណ៌ខៀវអើយ។ ស្រីក្រមុំមក
នៅភូមិ Quat Dong ជាមួយខ្ញុំបាទដែរឬទេ? ភូមិ Quat Dong មានមុខរបរ
ប៉ាក់។ ប៉ាក់សត្វមាន់សត្វទានិងផ្ការីកស្គុសស្គាយ។» ពាក្យនៃប្រ ជាចម្រៀង
ដូចសេចក្តីអញ្ជើញភ្ញៀវទេសចរមកទស្សនាភូមិរបរប៉ាក់ Quat Dong ដែល
ស្ថិតនៅចម្ងាយ ២៥ គីឡូម៉ែត្រប៉ែកខាងត្បូងពីទីក្រុងហាណូយ។
ស្ថិតនៅចម្ងាយ ២៥ គីឡូម៉ែត្រ បែកខាងត្បូងពីទីក្រុងហាណូយ ភូមិ
Quat Dong ចំណុះឃុំ Quat Dong ស្រុក Thuong Tin ល្បីឈ្មោះដោយមុខរបរ
ប៉ាក់ ពីយូរយាណាស់មកហើយ។ ភូមិ Quat Dong ត្រូវបានចាត់ទុកជាទី
កន្លែងប្រសូត្រ ឡើងមុខរបរប៉ាក់ប្រពៃណីរបស់វៀតណាម។ អស់រយៈពេល
រាប់រយឆ្នាំ ភូមិ Quat Dong នៅរក្សាបានភាពបុរាណនៃភូមិប្រពៃណីនៅ
តំបន់ដីសណ្ត Bac Bo។ នៅដើមភូមិក្រោមដើមពោធិគឺវិហារធ្វើសក្ការបូ
ជាអ្នកតាភូមិ នៅខាងក្បែគឺជា វិហារធ្វើសក្ការបូជា លោក Le Cong Hanh
ដែលជាអ្នកបង្កើតមុខរបរ ប៉ាក់របស់វៀតណាម។ លោក Phung Van Hung
ជនចាស់ជរាមួយរូបនៅភូមិ Quat Dong បានរៀបរាប់ថា៖
«វិហារធ្វើសក្ការបូជាអ្នកបង្កើតមុខរបរប៉ាក់របស់ភូមិយើងខ្ញុំត្រូវបានកសាង
ពី ២០០ ឆ្នាំមុន។ ទីនេះនៅអភិរក្សបានវត្ថុថ្លៃថ្លា ក្នុងនោះ មានបណ្ដាសិលាចរិក
និងចានធូបបុរាណ។ ជារៀលរាល់ឆ្នាំនាថ្ងៃទី ១២ កើតខែ ពិសាខ ទិវាសែនខួប
អ្នកបង្កើតមុខរបរប៉ាក់ Le Cong Hanh អ្នកភូមិនិងមនុស្សម្នាលើគ្រប់ទិស
ទីសុទ្ធតែមកដល់ភូមិដើម្បីអុធធូបសំរាប់អ្នកប្រសូត្រឡើងមុខរបរប៉ាក់។»
|
ភូមិប៉ាក់ Quat Dong នៅស្រុក Thuong Tin ទីក្រុងហាណូយ (Mai Lan/ VOV) |
ក្នុងអនុស្សាវរីយ៍របស់ជនចាស់ជរានៅភូមិ Quat Dong ក្នុងរយៈពេល
អភិវឌ្ឍន៍សម្បូររុងរឿងនៃមុខរបរប៉ាក់ផលិតផលរបស់ភូមិល្បីឈ្មោះក្នុងទូទាំង
ប្រទេសដែលបង្ហាញនូវការច្នៃប្រឌិតនិងការប៉ិនប្រសប់របស់ជាងប៉ាក់នៅទីនេះ។
ពីយូរយាណាស់មកហើយ អ្នកភូមិ Quat Dong នៅរក្សាមុខរបរប្រពៃណី របស់ខ្លួន។
ជីដូនជីតាបង្រៀនឲ្យកូនចៅរចះប៉ាក់ដើម្បីរក្សានិងអភិវឌ្ឍន៍មុខរបរ រហូតមក
ដល់ពេលនេះ។ លោកស្រី Bui Thi Hanh ជាងប៉ាក់ជំនាញក្នុងភូមិ បានឲ្យដឹងថា៖
«ខ្ញុំរៀនប៉ាក់ពីអាយុ ៨ ឆ្នាំ។ បណ្ដាកូនចៅដែលមានអាយុពី ៧ ឬ ៨ ឆ្នាំ ក្នុង
ភូមិសុទ្ធតែបានរៀនប៉ាក់ហើយដើម្បីរក្សាមុខរបរ។ មុននេះ ក្នុងអាយុដូចកូន
ចៅបច្ចុប្បន្នយើងខ្ញុំបានមិនធ្វើបានល្អដូចពួគគេទេ។ កូនចៅធ្វើល្អស្អាតណាស់។»
|
សិប្បការិនីប៉ាក់ភូមិ Quat Dong លោកស្រី Nguyen Thi Hong (VOV5) |
នាបណ្ដាឆ្នាំ ៩០ សតវត្សទី ២០ មានរោងជាងច្រើន។ រោងជាងទ្រង់ទ្រាយធំ
មានជាងពី ២០០ ដល់ ៥០០ នាក់។ ក្នុងពេលដែលឈានទៅខឿនសេដ្ឋកិច្ច ទីផ្សារ
របរប៉ាក់ Quat Dong បានបាត់បង់ទៅជាបណ្តើរៗ ប៉ុន្តែ អ្នកភូមិនៅប្តេជ្ញារក្សាមុខ
របរប្រពៃណីនេះដដែល។ នាសព្វថ្ងៃ គ្រួសារណាក៏ មានមនុស្សចំនួន ២ ឬ ៣ នាក់
ធ្វើប៉ាក់ដែរ។ សិប្បការិនីប៉ាក់ភូមិ Quat Dong លោកស្រី Nguyen Thi Hong បាន
ចែករំលែកថា៖
«មុននេះ ខ្ញុំប៉ាក់កំរាលពូកនិងស្បែកជើងដើម្បីនាំចេញទៅអឺរ៉ុបខាងកើត។
នាបច្ចុប្បន្ន យើងផ្លាស់ប្តូរទៅប៉ាក់គំនូអាវផាយនិងសំលៀកបំពាក់។ មុខទំនិញ
ដូច្នេះទាមទាបច្ចេទេសប៉ាក់ខ្ពស់ណាស់។ មានគំនូមួយចំនួនដែលទាមទាជំនាញ
មានបទពិសោធន៍ច្រើនធ្វើ។»
|
ផលិតផលប៉ាក់របស់សិប្បករសិប្បការិនីនៅភូមិ Quat Dong (Mai Lan/VOV) |
ភូមិ Quat Dong មានសិប្បករជាច្រើននាក់ដែលត្រូវបានទទួលស្គាល់ទូទាំង
ប្រទេសស្គាល់ដល់ដូចជាលោក Bui Le Kinh ដែលជាអ្នកប៉ាក់សំលៀកបំពាក
សំរាប់ស្តេច Bao Dai និងអគ្គមហាសី Nam Phuong។ ក្នុងភូមិនៅមានសិប្បករ
ប្រជាជនលោក Thai Van Bon ដែលល្បីឈ្មោះដោយ វណ្ណៈកម្មប៉ាក់អ្នកប្រមុខ
រដ្ឋលើពិភពលោក។
ទោះបីជា មូលដ្ឋានប៉ាក់ជាច្រើននៅវៀតណាមត្រូវបានវិនិយោគប្រដាប់
គ្រឿងម៉ាស៊ីនប៉ាក់ទំនើបក្តី ប៉ុន្តែ ផលិតផលមិនទទួលបានភាពប៉ិនប្រសប់ទន់
ភ្លន់ដូចផលិតផលធ្វើដោយដៃទេ។ ដោយហេតុនេះនាំអោយ មុខរបរប៉ាក់ដោយ
ដៃជាប្រពៃណីរបស់ភូមិ Quat Dong កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕