ភូមិប្រកបដំណាំក្រូចពោធិសាត់ពិសេស Cao Phong

ភូមិប្រកបដំណាំក្រូចពោធិសាត់ពិសេស Cao Phong - ảnh 1
ភូមិប្រកបដំណាំក្រូចពោធិសាត់Cao Phong ( Internet)
(VOVWorld)- ខែត្រព្រៃភ្នំ​ Hoa Binh ភាគខាងជើងវៀតណាម មិនគ្រាន់តែល្បីឈ្មោះដោយ ទេសភាពធម្មជាតិជាទីមនោរម្យ​​ បណ្តាផ្ទះស្នាកស្រស់បស់របស់ប្រជាជនគ្រប់ជនជាតិ​
 Muong Thai ប៉ុណ្ណោះទេថែមទាំងដោយផលិតផលពិសេសជាច្រើនប្រភេទដែលក្នុងនោះ
មានដើមក្រូចពោធិសាត់​នៅភូមិ Cao Phong​ ទៀតផង។នាសព្វថ្ងៃ ស្រុក​  Cao phong កំពុង
កសាងពាណិជ្ជសញ្ញាក្រូចពោធិសាត់​​ Cao phong​សំដៅពង្រីកប្រៀបខ្លាំងរបស់តំបន់ ព្រម
ទាំង​អភិវឌ្ឌ្យបណ្តាប្រភេទទេសចរវប្បធម៏​ បរិដ្ឋាន​ផង។
 បើធ្វើដំណើរពីមជ្ឈមណ្ឌលរដ្ឋធានីហាណូយតាមផ្លូវជាតិលេខ ៦ ប្រមាណ​​ពី​៦០​ដល់
៧០​គ,ម​  គឺ ទៅដល់ទីរួមស្រុក​ Cao phong​​ ខែត្រ​ Hoa Binh ​។ ចំណាប់អារម្មណ៏ដើម ដំបូង
ចំពោះភ្ញៀវទេសចរគឺ ក្រូចពោធិសាត់។ក្រូចពោធិសាត់ត្រូវបានដាក់លក់ពេញទាំង សង្ខាង
ផ្លូវ។ ដើរឆ្លងកាត់បណ្តាផ្ទះស្នាកស្រស់បំប្រឹម ភ្ញៀវនឹងជួបប្រទះឃើញនូវព័ណ៏ លឿងទុំ
របស់បណ្តាទួលក្រូចពោធិសាត់។មុខរបរដាំក្រូចពោធិសាត់​​នៅ  Cao phong​​មាន តាំងពីយូរ
ណាស់មកហើយ នឹងធ្លាប់បានអភិវឌ្ឌ្យយ៉ាងខ្លាំងក្លានាបណ្តាឆ្នាំ​ទី​ ៧០ នឹងទី៨០​នៃសតវត្ស
ទី​២០។ មុខរបរដាំក្រូចពោធិសាត់បានផ្លាស់ប្តូរជាពិតៗពេលដែលរដ្ឋអំណាច អនុវត្តផែន
ការផ្ទេរប្តូរ​រចនាសំព័ន្ធដំណាំដាំដុះ អភិវឌ្ឌ្យដើមឈើហូបផ្លែ​ដំណាក់កាល​២០០៦-២០១០​
ដោយចីរភាព ក្នុងនោះលើកដើមក្រូចពោធិសាត់ Cao phong ឲ្យក្លាយទៅជាដើម ឈើហូប
ផ្លែជាមុខព្រូញរបស់ខែត្រ។ដើម្បីរក្សាគុណភាព​កិត្យានុភាពរបស់ដើមក្រូចពោធិ សាត់​
 ​ស្រុក​ Cao phong  ​បានអនុវត្ត​ គំរោងការណ៏កសាង ពាណីជ្ជសញ្ញាក្រូចពោធិសាត់ Cao
phong ជួយដល់ប្រជាជនធ្វើមានពីចំការក្រូចពោធិសាត់របស់ខ្លួន។​ លោក Nguyen Hong
 Thuyប្រធានគណះកម្មាធិការប្រជាជនទីរួមស្រុក​ Cao phong ​បានឲ្យដឹងថា៖ “រដ្ឋអំណាច​
បានរួមសហការដោយម្ចាស់ការជាមួយ បណ្តាអង្គភាព​ ស្ថាប័នជំនាញ​ ពិសេសគឺ មជ្ឈ
មណ្ឌលពង្រីកដើមឈើមានក្លែប​ដើម្បីមានគំរោងការណ៏អភិវឌ្ឌ្យដើមក្រូច ពោធិសាត់នេះ។
បណ្តាគំរោងការណ៏វិនិយោគនេះ ទោះបីមិនធំក៏ដោយ​​តែ​ជារូបសណ្ធាន សម្តែងបង្ហាញ
ផ្ទេប្រគល់វិទ្យាសាស្រ្តបច្ចេកវិជ្ជាដល់កម្មាភិបាលនឹងប្រជាជនក្នុងស្រុក”​។ 
ភូមិប្រកបដំណាំក្រូចពោធិសាត់ពិសេស Cao Phong - ảnh 2
ថ្នាក់ដឹកនាណខែត្រ Hoa Binh នឹងស្រុកCao Phongទស្សនាចំការក្រូចពោធិសាត់(​រូបថត៖Internet))
ដោយមានទឹសដៅត្រឹមត្រូវ ដើមក្រូចពោធិសាត់​ នៅ Cao phong កាន់តែបញ្ជាក់បាន នូវឧត្តមភាពរបស់ខ្លួន។មុខរបរដាំក្រូចពោធិសាត់បានជួយដល់ប្រជាជនជាច្រើនគ្រួររួចផុត
ពីភាពក្រីក្រ នឹងធ្វើមាន។​គ្រួសារលោកស្រី  T​​ran Thi Nui នៅទីរួមស្រុក​  Cao phong ​គឺជា​គ្រួសារដូច្នេះ១​គ្រួរ។​ ដោយមានផ្ទៃដំណាំក្រូចពោធិសាត់​១​ហិចតា ក្នុងរដូវក្រូចពោធិសាត់
កន្លងទៅ គ្រួសារលោកស្រី​ទទួលប្រាក់បាន​​ជាង​៤០០ លានដុងពីការលក់ក្រូចពោធិសាត់។​ក៏ដូចជាគ្រួសារជាច្រើននៅទីនេះ​ដែរ ការកសាងពាណីជ្ជសញ្ញា រក្សារតំលៃក្រូចពោធិសាត់
 ស្ថិរភាព​ជាការយកចិត្តទុកដាក់របស់លោកស្រីជានិច្ច។​លោកស្រីមានចំណាប់អារម្មណ៏ថា៖ “គុណភាពក្រូចពោធិសាត់នៅទីនេះមិនចាញ់ទីកន្លែងផ្សេងទេ។​តែតំលៃលក់គឺមិនស្មើ ដោយសារមិនទាន់មានពាណិជ្ជសញ្ញានៅលើទីផ្សារទេ។ក្រូចពោធិសាត់Cao phongត្រូវការ មានពាណិជ្ជសញ្ញាទើបលក់បានក្នុងតំលៃខ្ពស់ជាង”។
ភូមិប្រកបដំណាំក្រូចពោធិសាត់ពិសេស Cao Phong - ảnh 3
​​ប្រជាកសិករអំណរទទួលផលក្រូចពោធិសាត់( រូបថត៖Internet)
 ការកសាងពាណិជ្ជសញ្ញា​នឹងពង្រីកទីផ្សារសំរាប់ដើមក្រូចពោធិសាត់ Cao phong ក៏
ជាភារកិច្ចសំខាន់ដែល រដ្ឋអំណាចស្រុក​ Cao phong ដាក់ចេញក្នុងរយះពេលខាងមុខដែរ។​
 លោកVu Dinh Viet អនុប្រធាន គណះកម្មាធិការប្រជាជន​ស្រុក  Cao phong បានឲ្យដឹង
ថា៖ “ការកសាងពាណីជ្ជសញ្ញាផលិតផលក្រូចពោធិសាត់​​ Cao phong គឺជាដំណើរ ១។
នឹងដើម្បីអ្នកប្រើប្រាស់ព្រមទទួលពាណិជ្ជសញ្ញានេះ​ ទី១​ត្រូវធានាសោភ័ណ្ណភាពល្អស្អាត
 ផលិតផល​​។​ទី២​គឺ​ធានាមិនប្រើប្រាស់ជាតិគីមីពុល។ម្យ៉ាងទៀត ត្រូវធានាគុណភាពដើម
ពូជ នឹងធានាយថាក្រមបច្ចេកទ្ទេសផង”។
ក្រោយរយះពេលជាច្រើនឆ្នាំអនុវត្តការផ្ទេប្តូរពូជដំណាំដាំដុះ​​ ​​ដល់ឥឡូវនេះក្នុងទូទាំង
 ស្រុក  Cao phong​ មានផ្ទៃដំណាំក្រូចពោធិសាត់ចំនួន​ជាង​​ ៧០០  ​ហិចតាដោយទទួល
បរិមាណផលក្រូចពោធិសាត់ក្នុងឆ្នាំ​២០១១ចំនួន​​ជិត ១០​ពាន់តោណ​​ ស្មើនិង៩០​ពាន់
លាន ដុង។​ប្រាក់ចំណូលពីក្រូចពោធិសាត់បានរួមចំណែលលើកកំរិតចំណូលរបស់
ប្រជាជន​ Cao phong ឡើង​២២​ លានដុង​តាមមនុស្សម្នាក់ៗក្នុង១ឆ្នាំ។ ប្រការគួរឲ្យជក់ចិត្តពេលទៅទស្សនាកំសាន្តបណ្តាចំការក្រូចពោធិសាត់​Cao phong
គឺ​ភ្ញៀវទេសចរនឹងមានឪកាសថតរូបអនុស្សាវរីយ៏ ហើយបានពិសាររស់ជាតិផ្អេមល្ហែម
របស់ផ្លែក្រូចពោធិសាត់​Cao phong។​ ថ្មីៗនេះនៅស្រុក​ Cao phong នេះក៏រកឃើញនូវរូងភ្នំ
ធម្មជាតិគួរឲ្យចាប់អារម្មណ៏១ចំនួន ដូចជា  ​​រូង  Thach Dong Hoa Son  Phong So  Thuy
Phong Luu Thuy Phong  ។ការរកឃើញនេះបើកចេញឲ្យស្រុក​Cao phongនូវទឹសដើរថ្មី​១​ក្នុង
ការអភិវឌ្ឌ្យសេវាកម្មទេសចរ។ក្នុងអនាគត​ Cao phongមិនគ្រាន់តែត្រូវបានភ្ញៀវ ទេសចរ
ស្គាល់ដល់ដូចជាតំបន់ជនបទមានដើមឈើរហូបផ្លែពិសេស១ប៉ុណ្ណោះទេ​ថែមទាំងជា
ចំណុចទេសចរបរិស្ថានគួរឲ្យទាក់ទាញទឹកចិត្ត​នឹងចាប់អារម្មណ៏១ចំពោះ ភ្ញៀវទេសចរ
ក្នុងនឹងក្រៅខែត្រទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ