ភូមិប្រកបមុខរបរធ្វើខ្លឹមច័ន្ទគ្រឹស្នា Quy Chau ខេត្ត Nghe An

(VOVWORLD) - ភូមិប្រកបមុខរបរធ្វើខ្លឹមច័ន្ទគ្រឹស្នា Quy Chau ខេត្តNghe An ភូមិភាគកណ្ដាលវៀតណាម មានប្រពៃណីតាំងពី៤០ឆ្នាំកន្លងមកហើយ។ ភូមិរបរនេះមិនត្រឹមតែរក្សាបាននូវលក្ខណៈវប្បធម៌ដ៏ល្អស្អាតមួយរបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងនាំមកនូវប្រាក់ចំណូលស្ថិរភាពសំរាប់ក្រុមគ្រួសារជាច្រើននៅតំបន់ព្រៃភ្នំទៀតផង។
ភូមិប្រកបមុខរបរធ្វើខ្លឹមច័ន្ទគ្រឹស្នា Quy Chau ខេត្ត Nghe An - ảnh 1 ខ្លឹមច័ន្ទគ្រឹស្នា Quy Chau (រូបថត៖ laodong)

ស្រុក Quy Chau ស្ថិតនៅទីរួមខេត្ត Tan Lac ដែលមានចម្ងាយ១៧០គ.ម ពីទីក្រុង Vinh ខេត្ត Nghe An។ ក្នុងប៉ុន្មានថ្ងៃជិតមកដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី ពេលនៅដល់ទីរួមខេត្ត Tan Lac ឬស្រុក Quy Chau លោកអ្នកក៏ហិតក្លិនក្រអូបជាទីគាប់ចិត្តនៃខ្លឹមច័ន្ទគ្រឹស្នាដែរ។ មុខរបរធ្វើខ្លឹមច័ន្ទគ្រឹស្នានៅ Quy Chau ត្រូវបានប្រសូត្រឡើងកាលពីចន្លោះ៣០ទៅ៤០ឆ្នាំមុន រហូតដល់ពេលបច្ចុប្បន្នមានគ្រួសារជាង២០០ កំពុងប្រកបមុខរបរនេះ។ រដូវខ្លឹមច័ន្ទគ្រឹស្នាចាប់ផ្ដើមពីខែ៩តាមច័ន្ទគតិ ប៉ុន្តែក្រុមគ្រួសារធ្វើខ្លឹមច័ន្ទគ្រឹស្នាត្រូវត្រៀមរៀបចំចាប់ពីដើមរដូវក្ដៅ ដើម្បីបម្រើទីផ្សារនាបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ឲ្យបានទាន់ពេលវេលា។

វត្ថុធាតុដើមស្នូលដើម្បីធ្វើខ្លឹមច័ន្ទគ្រឹស្នាគឺឫសឈើខ្លឹមច័ន្ទដែលមានក្លិនក្រអូបគួរឲ្យចាប់ចិត្តស្រួលចិត្ត។ ក្រោយពីយកឫសឈើមកវិញ គេលាងសម្អាត ដាក់នៅកណ្ដាលវាលឲ្យស្ងួតទឹក ហើយកិនជាម្សៅដើម្បីប្រឡាក់ជាមួយរុក្ខជាតិពិសេសមួយចំនួនប្រភេទផ្សេងទៀត។ ខ្លឹមច័ន្ទគ្រឹស្នាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជីវភាពរស់នៅខាងវប្បធម៌វិញ្ញាណរបស់ប្រជាជនវៀតណាម ពិសេសគឺនាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗ គ្រួសារវៀតណាមតែងតែអុជខ្លឹមច័ន្ទគ្រឹស្នាដាក់លើអាសនៈជីដូនជីតា បង្កើតឡើងបរិយាកាសកក់ក្ដៅពេលជួបជុំគ្នា។ ជាភូមិរបរល្បីល្បាញ ផលិតផលខ្លឹមច័ន្ទគ្រឹស្នា Quy Chau បានលក់ចេញទៅគ្រប់កន្លែងនៅទូទាំងប្រទេស ហើយជួយឲ្យប្រជាជនក្នុងភូមិលើកកំពស់ជីវភាពគ្រួសារឲ្យមានប្រាក់ចំណូល។ លោកស្រី Vi Thi Thu ជនជាតិ Thai នៅឃុំ Chau Hanh ស្រុក Quy Chau បានសំណេះសំណាលថា៖

        “ប្រកបមុខរបរនេះនាំមកនូវប្រាក់ចំណូលមិនសូវខ្ពស់ ប៉ុន្តែស្ថិរភាពជារៀងរាល់ឆ្នាំ។ ចាប់ពីពេលប្រកបមុខរបរនេះមក នាងខ្ញុំមិនត្រូវការទៅធ្វើស្រែក្នុងព្រៃឡើយ”។

ភូមិប្រកបមុខរបរធ្វើខ្លឹមច័ន្ទគ្រឹស្នា Quy Chau ខេត្ត Nghe An - ảnh 2

        ផលិតផលខ្លឹមច័ន្ទគ្រឹស្នា Quy Chau នាបច្ចុប្បន្នត្រូវបានខេត្ត Nghe Anប្រគល់ប័ណ្ណទទួលស្គាល់ម៉ាកហើយ។ នៅទូទាំងស្រុកមានសហករណ៍មួយនិងភូមិរបរធ្វើខ្លឹមច័ន្ទគ្រឹស្នា៧ភូមិទៀត។ ចំណែកឯទីរួមខេត្ត Tan Lac មានសហករណ៍មួយនិងភូមិរបរមួយដោយគ្រួសារសមាជិជាង១០០គ្រួ។ លោកស្រី Tran Thi Loan ប្រធានសហករណ៍ខ្លឹមច័ន្ទគ្រឹស្នា Ha Loan នៅទីរួមខេត្ត Tan Lac បានឲ្យដឹងថា គ្រួសារគាត់បានប្រកបមុខរបរនេះក្នុងរយៈពេល៤០ឆ្នាំកន្លងមក ហើយទទួលបានប្រាក់ចំណេញពី២០០ដល់៣០០លានដុងជារៀងរាល់ឆ្នាំ ផ្ដល់ការងារធ្វើសំរាប់ពលករពី២០ដល់២៥នាក់ ដោយប្រាក់ចំណូលពី២ដល់៣លានដុងម្នាក់ៗក្នុងមួយខែ។ លោកស្រី Tran Thi Loan ឲ្យដឹងថែមទៀតថា៖

        “សហករណ៍កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះបានជាបង្កើតឡើងការងារធ្វើបន្ថែមសំរាប់ប្រជាជនក្នុងឃុំ។ បរិមាណបុគ្គលិកក៏កាន់តែកើនឡើងជារៀងរាល់ឆ្នាំដែរ។ មនុស្សក្នុងតំបន់ស្វាគមន៍យ៉ាងខ្លាំងណាស់ដោយសារយើងខ្ញុំបានបង្កើតការងារធ្វើសំរាប់ពួកគេ”។

        នាបច្ចុប្បន្ន ខ្លឹមច័ន្ទគ្រឹស្នា Quy Chau មិនត្រឹមតែបានដាក់លក់យ៉ាងទូលំទូលាយក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបាននាំចេញទៅកាន់ឯបរទេសដើម្បីបម្រើជនរួមជាតិអាណិកជនវៀតណាមទៀតផង។ លោក Nguyen The Cong អភិបាលទីរួមខេត្ត Tan Lac ស្រុក Quy Chau បានឲ្យដឹងថា៖

        “ទំហំទឹកប្រាក់ពីការលក់ខ្លឹមច័ន្ទគ្រឹស្នារបស់ទីរួមខេត្តTan Lac ទទួលបាន៣៨ពាន់លានដុងក្នុងមួយឆ្នាំ។ ពលករទទួលបានប្រាក់ចំណូលជាមធ្យមចំនួន១៦០លានដុងជាប្រចាំឆ្នាំ។”

        ខ្លឹមច័ន្ទគ្រឹស្នា Quy Chau មិនត្រឹមតែនាំមកនូវបរិយាកាសកក់ក្ដៅជូនចំពោះគ្រួសារវៀតណាម នាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗប៉ុណ្ណោះទេ ថែមទាំងបំភ្លឺឡើងក្ដីសុបិន្តធ្វើឲ្យមាននៅក្នុងស្រុកកំណើតរបស់ប្រជាជននៅទីនេះ

ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ