ភូមិបុរាណ Dong Ngac នៅទីក្រុងហាណូយ
(VOVWORLD) - ស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រពីទីក្រុងហាណូយ ភូមិ Dong Ngac នៅរក្សាបានភាពបុរាណរបស់ខ្លួនដដែល។ ភូមិ Dong Ngac ឬហៅថាភូមិ Ve ល្បីឈ្មោះដោយភាពស្អាតក្នុងស្ថាបត្យកម្មរបស់ខ្លួននៅរាជធានី Thang Long (រដ្ឋធានីហាណូយបច្ចុប្បន្ន) ពីយូរយាណាស់មកហើយ។
ភូមិបុរាណ Dong Ngac នៅទីក្រុងហាណូយ |
(VOVworld) – ស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រពីទីក្រុងហាណូយ ភូមិ Dong Ngac នៅរក្សាបានភាពបុរាណរបស់ខ្លួនដដែល។ ភូមិ Dong Ngac ឬហៅថាភូមិ Ve ល្បីឈ្មោះដោយភាពស្អាតក្នុងស្ថាបត្យកម្មរបស់ខ្លួននៅរាជធានី Thang Long (រដ្ឋធានីហាណូយបច្ចុប្បន្ន) ពីយូរយាណាស់មកហើយ។
ភូមិ Dong Ngac មានប្រវត្តិសាស្ត្រអភិវឌ្ឍន៍ជាង ៤០០ ឆ្នាំ ឥឡូវនេះចំណុះ ខ័ណ្ឌ Tu Liem ខាងជើង ទីក្រុងាហណូយ។ ការបង្កើតភូមិតភ្ជាប់នឹងដំណើរ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់បរមរាជវាំង Thang Long។ ឆ្លងកាត់អស់រយៈពេលរាប់ រយឆ្នាំ ភូមិ Dong Ngac នៅរក្សាបានស្ថាបត្យកម្មបុរាណវិសេសវិសាលរបស់ ខ្លួន។ លោក Do Quoc Hien ប្រជាពលរដ្ឋមួយរូបនៅភូមិ Dong Ngac បានឲ្យដឹង ថា៖
«ភូមិ Ve មុននេះមានភូមិចំនួន ៦ ឥឡូវនេះត្រូវបានបែងចែកជាសង្កាត់ ចំនួន ៤។ ភូមិ Ve នៅរក្សាបានផ្ទះចំនួន ១០០ ខ្នងដែលមានអាយុជាង ១០០ ឆ្នាំ ហើយ។ ស្ថាបត្យកម្មនៃផ្ទះបុរាណរបស់ជនជាតិវៀតណាមសុទ្ធតែមានល្វែង ចំនួន ៣ និងរាលហាលចំនួន ២ ក្នុងនោះ ល្វែងកណ្តាលគឺជាទីកន្លែងធ្វើសក្ការបូ ជាជីដូនជីតា។ នៅក្លោងទ្វារនៃផ្ទះធ្វើសក្ការបូជាជីដូនជីតាត្រូវបានតុបតែងតាម រូបរាងសៀវភៅឬជក់ឬពាក្យប្រដូចដើម្បីរំលើកកូនចៅសិក្សារៀនសូត្រឧស្សាហ៍ព្យាយាម ពង្រីកប្រពៃណីរបស់ត្រកូលនិងគ្រួសារ។»
បណ្ដាផ្ទះបុរាណនៅភូមិ Dong Ngac គឺការលាយបញ្ជូលរវាងស្ថាបត្យកម្មរបស់បារាំងនិងវៀតណាម។ ក្នុងចំណោមទីកន្លែងធ្វើសក្ការបូជាត្រកូលពោរពេញ ទៅដោយស្ថាបត្យកម្មប្រពៃណីរបស់អាស៊ីគឺជាបណ្ដាភូមិគ្រឹះដែលត្រូវបានកសាង ចាប់តាំងពីសតវត្យទី ២០ តាមស្ថាបត្យកម្មបារាំង។ នេះគឺជាលំនៅដ្ឋានរបស់ បញ្ញាវ័ន្តលោកខាងលិចឬអ្នកធ្វើជំនួញ។ នេះក៏ជាភាពវិសេសវិសាលនៃភូមិ បុរាណ Dong Ngac។
សាលាភូមិ Dong Ngac ឬហៅថា សាលាភូមិ Ve ត្រូវបានទទួលស្គាល់ជា កេរតំណែលថ្នាក់ជាតិដែលជាសំណង់ស្ថាបត្យកម្មពិសេសរបស់ភូមិ Dong Ngac ។ សាលាភូមិ Dong Ngac ត្រូវបានកសាងនាឆ្នាំ ១៦៣៥ ដែលធ្វើសក្ការបូជាអ្នកតាភូមិចំនួន ៣ រូប និងជាមន្ត្រីរដ្ឋការចំនួន ១០០ នាក់។ លោក Pham Quang Dai ជនចាស់ជរាមួយរូបក្នុងភូមិ បានឲ្យដឹងថា៖
«សាលាភូមិ Ve មានស្ថាបត្យកម្មពិសេសមួយ ប្រសិនបើ មើលពីខាងលើ សាលាភូមិដូចក្បាលរបស់នាគ។ ក្លោងទ្វារចំនួន ៣ របស់សាលាភូមិត្រូវបានចាត់ ទុកជាច្រមុះនាគ អណ្តូងទាំងពីរនៅខាងក្រោមត្រូវបានចាត់ទុកជាភ្នែកនាគ។ ទីតាំងធ្វើសក្ការបូជាស្នូលដូចក្បាលនាគ ក្នុងពេលនោះ ទីធ្វើសក្ការបូជាពាក់ កណ្ដាលនិងនៅខាងក្រោយដូចកនាគ។»
វត្ត Ve ដែលត្រូវបានកសាងនាសតវត្យទី ១៨ ក៏ជាកេរតំណែលវប្បធម៌ ប្រវត្តិសាស្ត្រថ្នាក់ជាតិដែលមានស្ថាបត្យកម្មវិសេសវិសាលផងដែរ។ វត្តមានស្ថាបត្យកម្មនៃអក្សរ Dinh ។ លោកតា Phan Trac Thuat ជនចាស់ជរាមួយរូបនៅ ភូមិបានរៀបរាប់ថា៖
«ភូមិ Ve មានប្រវត្តិសាស្ត្រវប្បធម៌រាប់រាយឆ្នាំ។ សាលាភូមិនិងវត្តនានាត្រូវ បានកសាងចាប់ពីរជ្ជកាលស្តេច Le។ ផ្ទះធ្វើសក្ការបូជារបស់ត្រកូលជាច្រើនមាន ស្ថាបត្យកម្មវិសេសវិសាល។ អ្នកភូមិមានប្រពៃណីផឹកទឹកនឹកដល់ប្រភពដើម។ ក្នុងពិធីបុណ្យភូមិប្រជាជននៅរក្សាបានជំនឿជាក់ទៅលើជីតូនជីតាដែលទ្រទ្រង់ឲ្យកូនចៅក្នុងភូមិមានសុភមង្គលគ្រប់ប្រការ។»
រហូតមកដល់ពេលនេះ ភូមិ Dong Ngac នៅរក្សាបានព្រះរាជ្យក្រិត្យបុរាណ ចំនួន ៤៥ ក្រោមរជ្ជកាលស្តេច Le ដល់រជ្ជកាលស្តេច Nguyen។ ទន្ទឹមនឹងនោះ ភូមិ Dong Ngac គឺជាភូមិតែមួយគត់នៅវៀតណាមនៅអភិរក្សបានព្រះរាជ្យក្រិត្យ របស់ស្តេច Quang Trung (១៧៥៣-១៧៩២)។ ប្រជាជនភូមិ Dong Ngac មាន មោទនភាពរក្សាបេតិកភ័ណ្ឌវប្បធម៌ដែលជីដូនជីតាបន្សល់ទុកមក៕